២.
ធ្វើឱ្យមានការយល់ដឹង និងជ្រួតជ្រាបអំពីច្បាប់បទដ្ឋានផ្សេងៗ និងមាន
ការគាំទ្រពីមហាជន
៣.
ធ្វើឱ្យមានការអនុវត្ដច្បាប់ឱ្យបានត្រឹមត្រូវ និងដោយមានប្រសិទ្ធភាព
យុត្ដិធម៌ សមធម៌ ដែលអាច ទស្សន៍ទាយជាមុនបាន។
រយៈពេល ៥ឆ្នាំ កន្លងមក គណបក្សប្រជាជនកម្ពុជា បានបន្ដយកចិត្ដទុកដាក់
ពង្រឹងអភិបាលកិច្ចល្អ តាមរយៈ កំណែទម្រង់រដ្ឋដ៏ស៊ីជំរៅ
និងទូលំទូលាយនៅតាមស្ថាប័ន រដ្ឋគ្រប់ថ្នាក់
ដើម្បីធានាការផ្ដល់សេវាសាធារណៈ ប្រកបដោយ តម្លាភាព ប្រសិទ្ធភាព
និងការទទួលខុសត្រូវខ្ពស់ ធានាការកសាង ពង្រឹងនីតិរដ្ឋ យុត្ដិធម៌
និងសមធម៌សង្គម ជំរុញការអភិវឌ្ឍ ការកាត់បន្ថយភាពក្រីក្រ
និងបង្កើនការចូលរួមរបស់ប្រជាជន។
នៅក្នុងនីតិកាលទី៣នៃរដ្ឋសភានេះ មានច្បាប់ចំនួន ១៤០ ត្រូវបានអនុម័ត
ដូចជា ក្រមរដ្ឋប្បវេណី ច្បាប់រៀបចំ អង្គការ
ច្បាប់ស្ដីពីការទប់ស្កាត់អំពើហឹង្សាក្នុង គ្រួសារ
និងច្បាប់ជាច្រើនទៀតសម្រាប់ លើកតម្កើងដល់ លទ្ធិប្រជាធិបតេយ្យ
និងគាំទ្រ ផ្នែកឯកជន និងទីផ្សារ ជាដើម។ល។
គម្រោងផែនការជាច្រើន កំពុងដំណើរការក្នុងទិសដៅលើកកម្ពស់ចំណេះដឹង
ការឈ្វេងយល់ និងការគោរព ប្រតិបត្ដិច្បាប់។ ជាការពិត
យើងសម្រេចបាននូវ សមិទ្ធផលគួរជាទីមោទនៈជាច្រើន ក្នុងនោះ ការបោះពុម្ភ
និង ផ្សព្វផ្សាយរាជកិច្ច ត្រូវបានកែសំរួលឡើងវិញ
រីឯសេចក្ដីសម្រេចរបស់តុលាការត្រូវបានចងក្រង និង ផ្សព្វផ្សាយ។
សន្ទានុក្រមច្បាប់ ត្រូវបានបោះពុម្ភ។ ការអប់រំដល់សាធារណជន
ស្ដីពីសិទ្ធិ និងកាតព្វកិច្ច បាននិងកំពុងធ្វើឡើង នៅទូទាំងប្រទេស
ដោយមាន កិច្ចសហប្រតិបត្ដិការជាមួយសង្គមស៊ីវិល
និងដៃគូអភិវឌ្ឍន៍នានា។ មណ្ឌលផ្ដល់សេវា ច្បាប់មួយចំនួន
ត្រូវបានពង្រាយកាន់តែច្រើនឡើងៗ នៅតាមថ្នាក់ស្រុកទូទាំងប្រទេស។
ជាងនេះទៅទៀត ជំនួយផ្នែកច្បាប់ ក៏ត្រូវបានពង្រឹង
ដែលធ្វើឱ្យប្រជាពលរដ្ឋ មាន
លទ្ធភាពកាន់តែខ្ពស់ក្នុងការទទួលបានជំនួយនេះ។
រាជរដ្ឋាភិបាល
បានខិតខំយ៉ាងខ្លាំងក្នុងការបង្កើនសមត្ថភាពសម្រាប់អនុវត្ដន៍
ច្បាប់ដោយយុត្ដិធម៌ សមធម៌ តម្លាភាព និងដែលអាចប៉ាន់ប្រមាណបាន។ ជាមួយ
គ្នានេះដែរ ដំណើរការសាលាក្ដីខ្មែរក្រហម
បានបង្ហាញយ៉ាងច្បាស់ពីការប្ដេជ្ញាចិត្ដយ៉ាង ម៉ឹងម៉ាត់របស់កម្ពុជា
ក្នុងការបង្កើតនូវយុត្ដាធិការ ដែលមានកំរិត ស្ដង់ដារ ដែលអន្ដរជាតិ
ទទួលបាន។ សាលាក្ដីខ្មែរក្រហម
មិនត្រឹមតែជាការស្វែងរកយុត្ដិធម៌ជូនដល់ជន
រងគ្រោះក្នុងរបបដ៏ឃោរឃៅរបស់ខ្មែរក្រហមប៉ុណ្ណោះទេ
ប៉ុន្ដែគឺជាសាលាក្ដីគំរូមួយ សម្រាប់ប្រទេសយើង
និងជាសាលាក្ដីដែលផ្ដល់នូវគំរូថ្មីមួយដល់យុត្ដាធិការអន្ដរជាតិ។
នៅកំរិតសហគមន៍ យន្ដការដោះស្រាយ ជំលោះក្រៅប្រព័ន្ធតុលាការ
ត្រូវបានបង្កើត ឡើង និងត្រូវបានពង្រឹង ដើម្បីកាត់បន្ថយសម្ពាធ
និងបន្ទុកទៅលើប្រព័ន្ធតុលាការ ស្របពេលដែល ក្រមសីលធម៌
ចៅក្រមកំពុងត្រូវបានអនុវត្ដ។ ជាងនេះទៅទៀត
កម្ពុជាកំពុងខិតខំយ៉ាងខ្លាំងផងដែរទៅលើការអភិវឌ្ឍសមត្ថភាព
ផ្នែកច្បាប់ និង ប្រព័ន្ធតុលាការ
តាមរយៈស្ថាប័ន រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។
តាមរយៈការខិតខំមិនស្រាកស្រាន្ដរបស់ គណបក្សប្រជាជនកម្ពុជា យើង
ទទួលបាននូវសមិទ្ធផលដ៏ធំធេង ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយដែល ៖
-
ការគោរពសិទ្ធិមនុស្ស និងការអនុវត្ដលទ្ធិប្រជាធិបតេយ្យកំពុងដំណើរ
ការទៅមុខ និងកំពុងត្រូវបានពង្រឹងបន្ថែម
-
កំណើនសេដ្ឋកិច្ចជាមធ្យមក្នុងអំឡុងពេល ៤ឆ្នាំចុងក្រោយ មានកំរិត
១១,១%
-
សិទ្ធិបុគ្គល និងសិទ្ធិសមូហភាព ត្រូវបានការពារ និងពង្រឹង
-
សង្គមស៊ីវិលកំពុងធ្វើសកម្មភាពរបស់ខ្លួនយ៉ាងរស់រវើក រីឯសារព័ត៌មាន
មានសេរីភាពពេញលេញ
-
រដ្ឋបាលសាធារណៈ និងកងកំលាំងប្រដាប់អាវុធ ត្រូវបានធ្វើឱ្យកាន់តែ
មានភាពទំនើប និងតំរង់ទិសទៅរកការ ផ្ដល់ សេវាសាធារណៈកាន់តែ ប្រសើរឡើង
-
ច្បាប់ និងបទប្បញ្ញត្ដិនានា កាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមាន
ស្ដង់ដារដែលអន្ដរជាតិទទួលបាន
-
សមត្ថភាពក្នុងការកសាង និងអនុវត្ដន៍ច្បាប់ត្រូវបានបង្កើន និងពង្រឹង
ជាបន្ដបន្ទាប់ តាមរយៈការបណ្ដុះបណ្ដាល ជំនាញនៅតាមស្ថាប័នសាធារណៈ
ជាអាទិ៍ សាលាភូមិន្ទរដ្ឋបាល រាជបណ្ឌិតសភាវិជ្ជា ជីវៈតុលាការ
និងវិទ្យាស្ថានបណ្ដុះបណ្ដាល និងសុក្រឹតការវិជ្ជាជីវៈមេធាវី ជាដើម។
ដើម្បីបន្ដពង្រឹងស្ថានភាពនីតិរដ្ឋនៅកម្ពុជា ពីឆ្នាំ ២០០៨ ដល់ឆ្នាំ
២០១៣
គណបក្សប្រជាជនកម្ពុជា
បានដាក់ ចេញនូវ ទិសដៅសកម្មភាព និងបន្ដអនុវត្ដន៍ វិធានការសំខាន់
ដូចខាងក្រោម ៖
-
ពិនិត្យធ្វើបច្ចុប្បន្នភាពកម្មវិធីសកម្មភាពសម្រាប់បន្ដអនុវត្ដយុទ្ធសាស្ដ្រ
កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្ដិធម៌
-
បន្ដជំរុញការអនុវត្ដកម្មវិធីបណ្ដុះបណ្ដាល និងលើកកំពស់សិទ្ធិមនុស្ស
នៅតាមមូលដ្ឋាន សហគ្រាស និង គ្រឹះស្ថានសិក្សា
-
បញ្ចប់ការតាក់តែងច្បាប់មូលដ្ឋានសម្រាប់យុត្ដាធិការតុលាការ
និងច្បាប់ សំខាន់ៗឯទៀតសម្រាប់បំពេញ
កាតព្វកិច្ចអង្គការពាណិជ្ជកម្មពិភពលោក និងតាមវិស័យផ្សេងៗ
-
បន្ដពង្រឹងការងារតាក់តែងច្បាប់ និងបន្ដជំរុញការអប់រំបណ្ដុះបណ្ដាល
ផ្សព្វផ្សាយ និងអនុវត្ដច្បាប់
-
បន្ដអនុវត្ដកម្មវិធីពង្រឹង
និងពង្រីកជំនួយផ្នែកច្បាប់ដល់ប្រជាជនក្រីក្រ
-
បន្ដពង្រីកគម្រោងតុលាការគំរូ និងសិក្សារៀបចំតុលាការទៅតាមច្បាប់ថ្មី
និងបណ្ដុះបណ្ដាលអ្នកវិជ្ជាជីវៈ តុលាការទៅតាមតំរូវការ
-
បន្ដរៀបចំបង្កើត និងដាក់ឱ្យដំណើរការសាលាអាជ្ញាសាលា និងសាលា សារការី
-
បន្ដពង្រឹងក្រុមប្រឹក្សាវិន័យដែលមានភារកិច្ច ដាក់ពិន័យដល់ចៅក្រម
និង ព្រះរាជអាជ្ញា
-
តាក់តែងក្រមសីលធម៌សម្រាប់មន្ដ្រីតុលាការ
-
បន្ដការសិក្សា ពង្រឹង និងបញ្ចូលយន្ដការដោះស្រាយវិវាទក្រៅប្រព័ន្ធ
តុលាការ
-
បន្ដបណ្ដុះបណ្ដាលធនធានមនុស្ស ជំរុញល្បឿនកំណែទម្រង់ច្បាប់ និង
ប្រព័ន្ធយុត្ដិធម៌ ឱ្យមានសន្ទុះលឿនខ្លាំងក្លា
គណបក្សប្រជាជនកម្ពុជា
តែងតែចាត់ទុកថា នីតិរដ្ឋគឺជាមូលដ្ឋាននៃលទ្ធិ ប្រជាធិបតេយ្យ។
នីតិរដ្ឋ ជាមធ្យោយបាយ ដ៏មានប្រសិទ្ធភាពបំផុតក្នុងការលើក
កំពស់សុខមាលភាពរបស់ប្រជាជន។
គណបក្សប្រជាជន កម្ពុជា
បានបំពេញតួនាទីដ៏ឧត្ដុង្គឧត្ដមរបស់ខ្លួនចំពោះជាតិ មាតុភូមិ
និងប្រជាជន នាពេលកន្លង មក និងកំពុងប្ដេជ្ញាបន្ដនៅបំរើប្រជាជន និងនៅ
ជិតប្រជាជន ក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេស ផ្អែកលើការពង្រឹង
នីតិរដ្ឋ ដើម្បីទទួល បាននូវភាពរុងរឿង និងសំបូរសប្បាយ។
ក្នុងស្មារតីនេះ ខ្ញុំព្រះករុណាខ្ញុំ សូមធ្វើការ អំពាវនាវដល់
ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទាំងអស់ មេត្ដា
ចូលរួមគាំទ្រ និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញារូប
ទេវតាបាចផ្កា និងមានលេខរៀងលំដាប់ទី ៤ នៅថ្ងៃទី២៧ ខែកក្កដា
ឆ្នាំ២០០៨ ខាង មុខនេះ។
បោះឆ្នោតជូន
គណបក្សប្រជាជនកម្ពុជា
គឺបោះឆ្នោតជូន
សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន
ធ្វើជា នាយករដ្ឋមន្ដ្រី នៅអាណត្ដិទី៤ នៃរដ្ឋសភា នាពេលខាងមុខ។
សូមអរព្រះគុណ និងសូមអរគុណ