Interface Digitization Services Cambodia ...

TMB½redImesckþIRbkasB½t’manRkitükare)aHBumÖpSayTidæakar kRmgc,ab;c,ab;vinieyaKTunzananuRkmrdæaPi)al rmNIydæan³RBHviharCaTIskáarTMnak;TMng

.:: This website used unicode. Please click here to install Khmer Unicode font ::.

“ជនណាតាំងខ្លួនជាសត្រូវនឹងជ័យជំនះ ៧ មករា គឺជាសត្រូវនឹងការរស់ឡើងវិញ របស់ប្រជាជនកម្ពុជា” “ ប្រជាជនកម្ពុជាកំពុងឈានចូលឆ្នាំថ្មី ជាមួយក្ដីសង្ឃឹមចំពោះជ័យជំនះធំៗថ្មីៗទៀត ក្នុងដំណើរការកសាង និងអភិវឌ្ឍន៍មាតុភូមិរបស់ខ្លួន” (សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម)

  .::www.meatophumkhmer.org::. || .::Listen Redio Online::.

ជីវប្រវត្ដិ

កិត្ដយសគ្រឿងឥស្សរិយយស

សន្ទរកថា

ពិពណ៌រូបភាព

 មតិសារព័ត៌មាន

មណ្ឌលព័ត៌មាន

ខុទ្ទការល័យនាយករដ្ឋមន្ដ្រី

អាជ្ញាធរជាតិ

ក្រសួងនានា

ក្រុមប្រឹក្សាជាតិ

 គណៈកម្មការជាតិ

អភិបាលខេត្ដ-ក្រុង

 អង្គជំនុំជម្រៈវិសាមញ្ញ

សាលាភូមិន្ទរដ្ឋបាល

ធនាគារជាតិកម្ពុជា

Cambodia Yellow Pages

កាកបាទក្រហមកម្ពុជា

Office of the Council Ministers....

សម្ដេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន
នាយករដ្ឋមន្ដ្រី

រាជរដ្ឋាភិបាលដើម្បី  “សុភមង្គល” “វឌ្ឍនៈភាព” និង “អនាគតរុងរឿង”

>> ស្ថេរភាពនយេបាយ

>> សន្ដិសុខជាតិ

>> ប្រជាធិបតេយ្យភាវូបនីយកម្ម

>> សេដ្ឋកិច្ច

>> ទំនាក់ទំនងអន្ដរជាតិ

To correctly browse our Website, please install Khmer Unicode font and then restart your Computer.

 

 

សុ ន្ទ រ ក ថា


ឯកឧត្ដម
សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មជ្ឈមណ្ឌលផ្សព្វផ្សាយ វប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្ម
ភ្នំពេញ-ដេហ្គូឃ្យុងប៊ុក
(Phnom Penh-Daegu-Gyeongbuk)
ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៨
*****



- ឯកឧត្ដម
SHIN HYUN-SUK ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា
- ឯកឧត្ដម
KIM KWAN YONG អភិបាលខេត្ដឃ្យុងសាងបុកដូ នៃសាធារណរដ្ឋកូរ៉េ
- ឯកឧត្ដម
កែប ជុតិមា អភិបាលរាជធានីភ្នំពេញ
- ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវជាតិ និងអន្ដរជាតិ ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយដោយបានចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មជ្ឈមណ្ឌល ផ្សព្វផ្សាយ វប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្ម ភ្នំពេញ-ដេហ្គូឃ្យុងប៊ុក ដែលជាសមិទ្ធផល នៃកិច្ចសហ ប្រតិបត្ដិការរួមគ្នា រវាងខេត្ដឃ្យុងសាងបុកដូ និងរាជធានីភ្នំពេញ។ មជ្ឈមណ្ឌលដែលនឹងត្រូវសាងសង់ឡើងនេះ គឺមិនគ្រាន់តែជា ទីតាំងសំរាប់ផ្លាស់ប្ដូរនូវ ប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្ដែគឺជាកាយវិការថ្មីមួយ បន្ថែមទៀត ដែលបង្ហាញនូវទំនាក់ទំនងកាន់តែជិតស្និទ្ធ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។
    ឆ្លៀតឱកាសនេះ ខ្ញុំសូមសម្ដែងនូវអំណរគុណចំពោះឯកឧត្ដម
SHIN HYUN-SUK ឯកអគ្គរដ្ឋទូត នៃ សាធារណរដ្ឋកូរ៉េ ដែលបានយកចិត្ដទុកដាក់ខ្ពស់ក្នុងការជួយជ្រោមជ្រែង និងសំរួលដល់គ្រប់ការងារ ដើម្បីគាំទ្រ ដល់កិច្ចសហប្រតិបត្ដិការនានា កន្លងមក ដែលនាំឱ្យសាធារណរដ្ឋកូរ៉េ មានភាពនាំមុខគេ ចំពោះវិស័យសំខាន់ៗ ជាច្រើននៅកម្ពុជា។
គួររំលឹកផងដែរថា មជ្ឈមណ្ឌលនេះគឺជាសមិទ្ធផលកើតមកពីពិព័រណ៍ពិភពលោកអង្គរ-ឃ្យុងយូ ២០០៦ ដែល ប្រទេស កម្ពុជាបានសហការជាមួយខេត្ដឃ្យុងសាងបុកដូនៃសាធារណរដ្ឋកូរ៉េ ក្នុងការរៀបចំពិព័រណ៍ វប្បធម៌ ពិភពលោក នៅខេត្ដ សៀមរាប ព្រមទាំងទទួលបាននូវលទ្ធផលដ៏ត្រចះត្រចង់ ដោយមានប្រទេសចំនួន ២០ មកពីទ្វីបអាស៊ី អឺរ៉ុប និងអាមេរិក បានមកសំដែងរួមគ្នាលើទឹកដីអង្គរ ព្រមទាំងទាក់ទាញ ទស្សនិកជន បាន ចំនួនប្រមាណ ៤០០,០០០ នាក់ក្នុងរយៈពេលតែ ៥០ ថ្ងៃប៉ុណ្ណោះ។ ក្រោយព្រឹត្ដិការណ៍នេះបានបញ្ចប់ កម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាមួយជាមួយ ខេត្ដឃ្យុងសាងបុកដូ ស្ដីពីកិច្ចសហប្រតិបត្ដិការវប្បធម៌ និង ទេសចរណ៍ រវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ រហូតដល់ឆ្នាំ ២០០៧ ដោយ មានការអញ្ជើញពីភាគីមិត្ដ   កូរ៉េ កម្ពុជា បានបញ្ជូនក្រុមសិល្បៈករ ទៅចូលរួមសម្ដែងពិព័រណ៍ពិភពលោកឃ្យុងយូ ២០០៧ នៅ សាធារណៈ រដ្ឋកូរ៉េ និងបានចុះហត្ថលេខាលើការបង្កើត
មជ្ឈមណ្ឌលផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្ម ភ្នំពេញ-ដេហ្គូឃ្យុងប៊ុក ដែលយើងកំពុងប្រារឰពិធីបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃនេះ ជាសក្ខីភាពស្រាប់។
មជ្ឈមណ្ឌលវប្បធម៌នេះ ត្រូវបានសាងសង់ឡើងក្នុងគោលបំណងដាក់បង្ហាញនូវវប្បធម៌ដ៏ចំណាស់ និងសម្បូរ បែបរបស់ ប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ នេះជាលើកទីមួយហើយ ដែលប្រទេសទាំងពីរ បានបង្កើតនូវ មជ្ឈមណ្ឌល វប្បធម៌ រួមគ្នានៅកម្ពុជា ហើយខ្ញុំសង្ឃឹមថាភ្ញៀវទេសចរណ៍ ដែលចូលមកទស្សនា នៅទីក្រុង   ភ្នំពេញ នឹងបានយល់ដឹង និងជ្រួតជ្រាប នូវព័ត៌មានស្ដីពី ទេសចរណ៍ថ្មីៗ បន្ថែមទៀតតាមរយៈការផ្សព្វផ្សាយ ដ៏ ទូលំទូលាយរបស់មជ្ឈមណ្ឌលនេះ។ ក្រៅពីនេះ មជ្ឈមណ្ឌល ដែលនឹងត្រូវសាងសង់នេះ ក៏អាចត្រូវបាន ប្រើ ប្រាស់សំរាប់ជាសាលសន្និសីទ ឬជាទីកន្លែងសំរាប់សកម្មភាពពាណិជ្ជកម្មផ្សេងៗ និងជាទីកន្លែង សម្រាប់ផ្ដល់ ព័ត៌មានសំខាន់ៗជាមូលដ្ឋានដល់អ្នកជំនួញក្នុងស្រុក និងបរទេសផងដែរ។
 

ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី !
ជាកាពិត វប្បធម៌ និងទេសចរណ៍ មានទំនាក់ទំនងគ្នាទៅវិញទៅមក ព្រោះវប្បធម៌គឺជាកត្ដាទាក់ទាញទេសចរណ៍ រីឯក្នុងវិស័យទេសចរណ៍ តំរូវឱ្យមានការអភិរក្សកេរតំណែលវប្បធម៌ ដើម្បីឈានទៅដល់ការអភិវឌ្ឈ ប្រកប ដោយចីរភាព។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងជំរុញ និងផ្លាស់ប្ដូរបទពិសោធន៍វប្បធម៌ និង ទេសចរណ៍ល្អៗជាច្រើនជាមួយ សាធារណរដ្ឋកូរ៉េ ពិសេសខេត្ដឃ្យុងសាងបុកដូ តាមរយៈការផ្សព្វផ្សាយ ជំរុញ ទេសចរណ៍វប្បធម៌ ដែលក្នុងនោះរួមមាន ការរៀបចំពិព័រណ៍វប្បធម៌ពិភពលោកអង្គរ-ឃ្យុងយូ ២០០៦ និង ពិព័រណ៍វប្បធម៌ពិភពលោកឃ្យុងយូ ២០០៧ កន្លងទៅនេះ។ ខ្ញុំសង្ឃឹមជឿជាក់ថា មជ្ឈមណ្ឌលវប្បធម៌នេះ នឹងជាមជ្ឈមណ្ឌលគំរូមួយសំរាប់ព្រះរាជាណាចក្រម្ពុជា និងជាច្រកទ្វារដ៏សំខាន់ សម្រាប់ធ្វើទំនាក់ទំនងរវាង  វប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្ម កម្ពុជា-កូរ៉េ ព្រមទាំងជាមួយបណ្ដាប្រទេសដទៃទៀត។
ពិធីបញ្ចុះបឋមសិលាសាងសង់ មជ្ឈមណ្ឌលផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្ម ភ្នំពេញ-ដេហ្គូឃ្យុងប៊ុក នៅថ្ងៃនេះ គឺជាសក្ខីភាពមួយថ្មីបន្ថែមទៀតនៃការការយកចិត្ដទុកដាក់គាំទ្រយ៉ាងពិតប្រាកដ លើ វិស័យវប្បធម៌ និងទេសចរណ៍ ពីសំណាក់រាជរដ្ឋាភិបាល ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់
សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើតនូវវប្បធម៌សន្ដិភាព ដើម្បី តុល្យភាពក្នុងសុខដុមនីយកម្មរបស់មនុស្សជាតិ ធម្មជាតិ និងវប្បធម៌ ឆ្ពោះទៅកាន់អនាគតមួយដែល អារ្យធម៌ និងវប្បធម៌បុរាណត្រូវបានថែរក្សាយ៉ាងខ្ជាប់ខ្ជួន ក្នុងយុគសម័យ ទំនើប នីយកម្ម និងសកលភាវូបនីយកម្ម។
ឆ្លៀតឱកាសនេះដ៏មានតំលៃនេះ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្ដមានរបស់ឯកឧត្ដម
KIM KWAN YONG អភិបាលខេត្ដឃ្យុងសាងបុកដូ និងសូមថ្លែងនូវការកោតសរសើរ ដោយស្មោះចំពោះការខិតខំប្រឹង   ប្រែង របស់ថ្នាក់ដឹកនាំ និងមន្ដ្រី គ្រប់លំដាប់ថ្នាក់របស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសសាលាក្រុងភ្នំពេញ ព្រមទាំងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលបាន បំពេញការងាររបស់ខ្លួនអស់ពីកម្លាំងកាយចិត្ដ ក្នុងការជំរុញ ការបង្កើតមជ្ឈមណ្ឌលផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្ម ភ្នំពេញ-ដេហ្គូឃ្យុងប៊ុក នេះឡើង។ ខ្ញុំសូមយកឱកាសនេះដើម្បីអំពាវនាវផងដែរ ដល់ស្ថានប័នពាក់ព័ន្ធទាំងអស់ ជាពិសេស វិស័យឯកជន សូមបន្ដចូលរួមឧបត្ថម្ភគាំទ្រ និងជំរុញវិស័យវប្បធម៌ និងទេសចរណ៍ នៅកម្ពុជាឱ្យកាន់តែមានសន្ទុះខ្លាំងក្លា។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្ដិយសជាតិ និងអន្ដរជាតិទាំងអស់ សូមជួបតែសេចក្ដីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារ គ្រប់ពេលវេលា។
 

សូមអរព្រះគុណ និងសូមអរគុណ

 

© 2007  ទីស្ដីការគណៈរដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា   

Power by: IDS Cambodia