Interface Digitization Services Cambodia ...

TMB½redImesckþIRbkasB½t’manRkitükare)aHBumÖpSayTidæakar kRmgc,ab;c,ab;vinieyaKTunzananuRkmrdæaPi)al rmNIydæan³RBHviharCaTIskáarTMnak;TMng

.:: This website used unicode. Please click here to install Khmer Unicode font ::.

“ជនណាតាំងខ្លួនជាសត្រូវនឹងជ័យជំនះ ៧ មករា គឺជាសត្រូវនឹងការរស់ឡើងវិញ របស់ប្រជាជនកម្ពុជា” “ ប្រជាជនកម្ពុជាកំពុងឈានចូលឆ្នាំថ្មី ជាមួយក្ដីសង្ឃឹមចំពោះជ័យជំនះធំៗថ្មីៗទៀត ក្នុងដំណើរការកសាង និងអភិវឌ្ឍន៍មាតុភូមិរបស់ខ្លួន” (សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម)

  .::www.meatophumkhmer.org::. || .::Listen Redio Online::.

ជីវប្រវត្ដិ

កិត្ដយសគ្រឿងឥស្សរិយយស

សន្ទរកថា

ពិពណ៌រូបភាព

 មតិសារព័ត៌មាន

មណ្ឌលព័ត៌មាន

ខុទ្ទការល័យនាយករដ្ឋមន្ដ្រី

អាជ្ញាធរជាតិ

ក្រសួងនានា

ក្រុមប្រឹក្សាជាតិ

 គណៈកម្មការជាតិ

អភិបាលខេត្ដ-ក្រុង

 អង្គជំនុំជម្រៈវិសាមញ្ញ

សាលាភូមិន្ទរដ្ឋបាល

ធនាគារជាតិកម្ពុជា

Cambodia Yellow Pages

កាកបាទក្រហមកម្ពុជា

Office of the Council Ministers....

សម្ដេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន
នាយករដ្ឋមន្ដ្រី

រាជរដ្ឋាភិបាលដើម្បី  “សុភមង្គល” “វឌ្ឍនៈភាព” និង “អនាគតរុងរឿង”

>> ស្ថេរភាពនយេបាយ

>> សន្ដិសុខជាតិ

>> ប្រជាធិបតេយ្យភាវូបនីយកម្ម

>> សេដ្ឋកិច្ច

>> ទំនាក់ទំនងអន្ដរជាតិ

To correctly browse our Website, please install Khmer Unicode font and then restart your Computer.

 

 

សុ ន្ទ រ ក ថា

ឯកឧត្ដម សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានកិតិ្តយសសមាគមជាតិកាយរឹទ្ធិកម្ពុជា ( សជកក ) ថ្លែងក្នុងពិធីបំពាក់កន្សែង ជូន នវកាយរឹទ្ធិនៃសមាគមជាតិកាយរឹទ្ធិកម្ពុជា ខេត្ដតាកែវ

ខេត្ដតាកែវ ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០០៨


- សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ !

- ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី !

- ថ្នាក់ដឹកនាំ និងក្មួយៗនៃសមាគមជាតិកាយរឹទ្ធិទាំងអស់ ជាទីមេត្រី !

ថ្ងៃនេះ ក្នុងនាម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន កិត្ដិយសនៃសមាគមជាតិកាយរឹទ្ធិកម្ពុជា ខ្ញុំព្រះករុណាខ្ញុំ មានសេចក្ដីសោមនស្សរីករាយជាពន្លឹក ដោយបានមក ចូលរួមក្ន្នុងពិធី "បំពាក់កន្សែងជាផ្លូវការជូននវកាយរឹទ្ធិនៃសមាគមជាតិកាយរឹទ្ធិកម្ពុជា ខេត្ដតាកែវ" ដ៏មានសារៈសំខាន់ នាពេលនេះ។

ជាមួយនឹងសេចក្ដីរីករាយនេះ ខ្ញុំព្រះករុណាខ្ញុំ សូមញំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្ដិយស នៃសមាគម ជាតិកាយរឹទ្ធិកម្ពុជា ប្រគេន និងជូន ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ជាពិសេសថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងក្មួយៗ ជានវកាយរឹទ្ធិ នៃសមាគមជាតិកាយរឹទ្ធិកម្ពុជាខេត្ដតាកែវ ក៏ដូចជា ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាទាំងអស់ នៃសមាគមជាតិ កាយរឹទ្ធិកម្ពុជា នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា។

- ព្រះថេរានុថេរៈគ្រប់ព្រះអង្គ !

- ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី !

បន្ទាប់ពីសន្និបាតប្រចាំឆ្នាំ កាលពីថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០០៧ និងពិធីប្រកាសជាផ្លូវការនូវសមាសភាព ថ្នាក់ដឹកនាំជាតិ និងថ្នាក់ដឹកនាំខេត្ដ-ក្រុង នៃសមាគមជាតិកាយរឹទ្ធិកម្ពុជា កន្លងមក រចនាសម្ព័ន្ធការងារ ថ្មីត្រូវបានរៀបចំឡើងឱ្យស្របតាមធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុង នៃសមាគមជាតិកាយរឹទ្ធិកម្ពុជា រីឯការជំរុញឱ្យ មានការកសាងកម្លាំងក្នុងអង្គភាពកាយរឹទ្ធិនៅតាមគ្រឹះស្ថានសិក្សា នានាទទួលបាននូវ ការរីកចម្រើន ទាំងបរិមាណ និងគុណភាព។ ការកសាងកម្លាំងកាយរឹទ្ធិនេះ គឺបានឆ្លុះបញ្ចាំងពីអនាគតនៃកម្លាំង យុវជនកម្ពុជា សម្រាប់ជំនួយ ដល់ការអភិវឌ្ឍប្រទេសជាតិយើង។ ដោយឡែកខេត្ដតាកែវ អាចត្រូវបានចាត់ទុកថាជាខេត្ដគំរូ ក្នុងការ ពង្រីកសមាជិក កាយរឹទ្ធិ បានខ្លាំងក្លាជាងគេ និងគួរជាទីមោទនៈ។ ជាក់ស្ដែង ដោយអនុវត្ដន៍ ទៅតាមការណែនាំរបស់ក្រុមប្រឹក្សាជាតិ ថ្នាក់ដឹកនាំនៃសមាគមជាតិកាយរឹទ្ធិកម្ពុជាខេត្ដតាកែវ បានធ្វើការ បណ្ដុះបណ្ដាល ក្មួយៗជាយុវជននៅតាមវិទ្យាល័យ នានា បានរហូត ដល់ជាង ៥០០០នាក់។ នេះគឺជា កាយវិការគំរូ និងបានរួមចំណែកធ្វើឱ្យ សមាគមជាតិកាយរឹទ្ធិកម្ពុជា កាន់តែមានការវិវត្ដរីកចម្រើន ស្របទៅ តាមការ វិវត្ដរបស់អង្គការពិភពលោកនៃចលនាកាយរឹទ្ធិ។

ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមជាប្រធានសមាគមជាតិកាយរឹទ្ធិកម្ពុជា សូមសម្ដែងនូវការអបអរសាទរ និងការកោត សរសើរ ចំពោះ ការខិតខំប្រឹងប្រែងរបស់ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំកាយរឹទ្ធិ ដែលបាន ចំណាយ ពេលវេលា កម្លាំងកាយចិត្ដ ជួយបង្កលក្ខណៈងាយស្រួល ក្នុងការជួយជំរុញឱ្យក្មួយៗ មានលទ្ធភាព គ្រប់គ្រាន់អាចចូលជាសមាជិក នៃសមាគម ជាតិកាយរឹទ្ធីកម្ពុជាបាន។ ថ្ងៃនេះក្មួយៗ ទាំងអស់នឹងក្លាយទៅជា កាយរឹទ្ធិដ៏ល្អសម្រាប់សង្គមជាតិ-អន្ដរជាតិ ជាបង ជាប្អូន និងជា មិត្ដភក្ដិ នៃកាយរឹទ្ធិដទៃទៀតនៅ ទូទាំង សកលលោក។ ឆ្លៀតឱកាសនេះ ខ្ញុំព្រះករុណាខ្ញុំ សូមធ្វើការវាយតម្លៃ ខ្ពស់ចំពោះក្មួយៗ យុវជន យុវនារី ដែលបានស្ម័គ្រចិត្ដរួមចំណែកយ៉ាងសកម្មក្នុងចលនាកាយរឹទ្ធិ និងសូម សម្ដែង នូវអំណរគុណផងដែរចំពោះ មាតាបិតា និងអាណាព្យាបាលរបស់ក្មួយៗគ្រប់រូប ដែលបានជំរុញ និងលើកទឹកចិត្ដឱ្យក្មួយៗជាបុត្រធីតា ឱ្យមកទទួលការ បណ្ដុះបណ្ដាល តាមកម្មវិធីរបស់សមាគមជាតិ កាយរឹទ្ធិកម្ពុជា។ ការអប់រំបណ្ដុះបណ្ដាលនេះ គឺពិតជាមានសារៈសំខាន់ និងជាមូលដ្ឋានគ្រឹះសម្រាប់ ឱ្យក្មួយៗហាត់ពត់លត់ដំខ្លួន និងពង្រឹងឧត្ដមគតិចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងធ្វើឱ្យខ្លួនឯង មានកម្លាំងកាយរឹងមាំ ប្រាជ្ញាឈ្លាសវៃ និងសីលធម៌ខ្ពស់ ដើម្បីអនាគតក្មួយៗផង និងដើម្បីក្លាយជាពលរដ្ឋ ដ៏ល្អរបស់សង្គមជាតិផង។

ពិធីបំពាក់កន្សែងជូននវកាយរឹទ្ធិនាថ្ងៃនេះគឺជាការ ឆ្លើយតបទៅនឹងខ្លឹមសារនៃកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ដែលមាន សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លៀសវៃ ហើយដែលសម្ដេចបានកំណត់ថា "ត្រូវជំរុញ កាយរឹទ្ធិជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាព សម្រាប់ ការងារអប់រំ និងហាត់ពត់លត់ដំគំនិតប្រាជ្ញាស្មារតី ព្រមទាំងកាយសម្បទា របស់យុវជន ឱ្យបានសកម្មខ្លាំងក្លានៅកម្ពុជា ដើមី្បជាបុព្វហេតុកសាង ពន្លកយុវវ័យ ប្រកប ដោយសីលធម៌ល្អ ចរិយាសម្បត្ដិថ្លៃថ្នូរ ជាពលរដ្ឋល្អ ដែលកាន់ខ្ជាប់នូវកាតព្វកិច្ចល្អចំពោះអ្នកដទៃ ចំពោះសង្គម និងចំពោះ រដ្ឋាភិបាល ក្នុងដំណើរឆ្ពោះទៅរកគោលបំណង ជាពលរដ្ឋភាពនៃចលនាកាយរឹទ្ធិ។

ដូច្នេះក្មួយៗជាយុវជន យុវនារី ដែលនឹងទទួលការបំពាក់កន្សែងនៅពេលនេះ គឺកំពុងទទួលបាននូវកិត្ដិយស មួយដ៏ល្អ ប្រពៃ ក្នុងឋានៈជាពលរដ្ឋល្អឈានមុខក្នុងចំណោមមហាជន។ យោងតាមច្បាប់ទាំង ១០ប្រការ និងពាក្យសច្ចា ប្រណិធាន នៃកាយរឹទ្ធិ គឺបានបង្ហាញច្បាស់ថា កាយរឹទ្ធិកម្ម គឺជាការរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការពង្រឹងការអប់រំ។ ជាក់ស្ដែង បទពិសោធន៍ នៃចលនាកាយរឹទ្ធិនៅលើសកលលោក បានបង្ហាញ ឱ្យឃើញថា យុវជនដែលបានឆ្លងកាត់ចលនាកាយរឹទ្ធិ រយៈពេលពី ៥ឆ្នាំ ឡើងទៅ ទទួលបាននូវ លក្ខណៈសម្បត្ដិល្អ ដូចមាននៅ ក្នុងច្បាប់កាយរឹទ្ធិ ហើយបានក្លាយជាយុវជនគំរូ និងទទួលបានបទពិសោធន៍ សម្រាប់ជីវិត ការបំពេញការងារ ទំនាក់ទំនងនៅក្នុងសង្គម ការងារដឹកនាំ និងការប្រឈមនឹងបញ្ហាជាដើម។ ចលនាកាយរឹទ្ធិ ជំរុញ លើកទឹកចិត្ដឱ្យយុវជន ចំណាយពេលវេលាក្រៅម៉ោង សិក្សាទៅធ្វើ សកម្មភាពដែលមានប្រយោជន៍ ដូចជា សកម្មភាព ខាងកីឡា សិល្បៈ សកម្មភាពសង្គម តាមរយៈការ ចេះប្រើប្រាស់ពេលវេលាឱ្យមានតម្លៃ។ ជាការពិត ការធ្វើតែអំពើល្អ និងការបង្កើនការអប់រំ សីលធម៌ គឺជាការរួមចំណែកក្នុងការកាត់បន្ថយ នូវអំពើអសកម្មរបស់ យុវជន។ ហេតុនេះ កាតព្វកិច្ចរបស់ កាយរឹទ្ធិ គឺត្រូវពង្រឹងការគោរពវិន័យ និងច្បាប់កាយរឹទ្ធិសំដៅលើកកម្ពស់ ការកសាងយុវជនគំរូឱ្យកាន់តែច្រើន ក្នុងចំណោមយុវជនទាំងអស់។

ពិធីបំពាក់កន្សែងជូននវកាយរឹទ្ធិនាពេលនេះ គឺគ្រាន់តែជាជំហានដំបូង ដើម្បីឆ្លើយតប ទៅនឹង លក្ខខណ្ឌនៃការ ចូលជា សមាជិកកាយរឹទ្ធិ និងដើម្បីទទួលការអប់រំតាមកម្មវិធីបណ្ដុះបណ្ដាល ពី សមាគមជាតិកាយរឹទ្ធិ កម្ពុជាតែប៉ុណ្ណោះ។ ដូច្នេះក្មួយៗត្រូវខិតខំ ឆ្លើយឱ្យបាននូវគ្រប់ភារកិច្ចដើម្បីក្លាយជាកាយរឹទ្ធិកម្ម និងដើម្បីធ្វើឱ្យ សមាគមជាតិ កាយរឹទ្ធិកម្ពុជា ឆ្លើយតបបានទាំងស្រុងនូវច្បាប់ ទាំង ១០ ប្រការ ពាក្យសច្ចាប្រណិធាន បាវចនា និងផែនការ ជាយុទ្ធសាស្ដ្ររបស់ខ្លួន។

- ព្រះថេរានុថេរៈគ្រប់ព្រះអង្គ !

- ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី !

សមិទ្ធផលដែលសមាគមជាតិកាយរឹទ្ធិកម្ពុជា សម្រេចបានរហូតមកដល់ពេលនេះ គឺអាស្រ័យដោយមានការ ជួយឧបត្ថម្ភ ទាំងសម្ភារៈ និងស្មារតីពីចលនាកាយរឹទ្ធិក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេស ការជួួយឧបត្ថម្ភ និងជំរុញលើកទឹកចិត្ដ ព្រមទាំង ការបង្កលក្ខណៈងាយស្រួល ពីសំណាក់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំព្រះករុណាខ្ញុំ សូមយកក្នុងឱកាសដ៏មានសារៈសំខាន់ នេះ សម្ដែងនូវអំណរគុណចំពោះ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ដែលជានិច្ចកាលបាន ខិតខំប្រឹងប្រែងអស់ពី កម្លាំងកាយចិត្ដ ដើម្បីជំរុញការកសាង ប្រទេសជាតិ តាមបែបលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ជាពិសេសការកសាងធនធានមនុស្ស ក្នុងជួរកុមារ និងយុវជន ឱ្យទទួលបាននូវចំណេះដឹង ចំណេះធ្វើ សីលធម៌ខ្ពស់ និងចេះរស់នៅ ជាមួយគ្នា ដោយសន្ដិសហវិជ្ជមាន ដែលនេះជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍ ប្រទេសជាតិឱ្យមានការរីកចម្រើន ប្រកបដោយចីរភាព។

ដើម្បីឆ្លើយតបទៅនឹងគុណូបការៈ និងការខិតខំដ៏ធំធេងនេះ ព្រមទាំងដើម្បីឱ្យស័ក្ដិសមជាសមាជិកអង្គការ ពិភពលោក នៃចលនាកាយរឹទ្ធិ ខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវដល់ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ឱ្យបង្កើនការពង្រឹង និងពង្រីក ចលនាកាយរឹទ្ធិកម្ពុជា ឱ្យបានខ្លាំងក្លាជាងនេះ តាមរយៈសកម្មភាពចាំបាច់ មួយចំនួនដូចខាងក្រោម ៖

ទី១- ថ្នាក់ដឹកនាំក្រុមប្រឹក្សាជាតិ ខុទ្ទកាល័យក្រុមប្រឹក្សាជាតិ គណៈកម្មាធិការប្រតិបត្ដិជាតិ ក្រុមប្រឹក្សាខេត្ដ-ក្រុង និងគណៈកម្មាធិការប្រតិបត្ដិខេត្ដ-ក្រុងទាំង២៤ ក្រុមប្រឹក្សាស្រុក-ខណ្ឌ និងគណៈកម្មាធិការប្រតិបត្ដិស្រុក-ខណ្ឌ នៅទូទាំងប្រទេស ត្រូវបង្កើនការចូលរួម និងការគាំទ្រតាមគ្រប់រូបភាពទាំងអស់ ដល់ចលនាកាយរឹទ្ធិកម្ពុជា ដើម្បីធ្វើការអប់រំ និងបណ្ដុះបណ្ដាល ធនធានកុមារ និងយុវជនឱ្យទទួលបានជោគជ័យ សម្រាប់បម្រើ ផលប្រយោជន៍រួមរបស់សង្គមជាតិ។

ទី២- គណៈកម្មាធិការប្រតិបត្ដិជាតិ នៃសមាគមជាតិកាយរឹទ្ធិកម្ពុជា ត្រូវបន្ដរៀបចំឯកសារគតិយុត្ដិ លិខិតបទដ្ឋាន រដ្ឋបាលនានា ដើម្បីធានាប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អ ជាពិសេសត្រូវយកចិត្ដទុកដាក់ បណ្ដុះបណ្ដាល គ្រូបង្គោល នៅតាម មូលដ្ឋាន។ រីឯសមាគមជាតិកាយរឹទ្ធិកម្ពុជាថ្នាក់ខេត្ដ-ក្រុង ត្រូវរៀបចំបទបញ្ជាផ្ទៃក្នុង ផែនការសកម្មភាពរយៈពេលវែង-មធ្យម និងខ្លីរបស់ខ្លួន ដោយផ្អែកលើមូលដ្ឋានធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុង របស់សមាគមជាតិកាយរឹទ្ធិកម្ពុជា និងបន្ដរៀបចំសមាគម ជាតិកាយរឹទ្ធិកម្ពុជាថ្នាក់ស្រុក-ខណ្ឌ ឱ្យដំណើរការ បានល្អ ប្រសើរជាងនេះ។

ទី៣- សមាគមជាតិកាយរឹទ្ធិកម្ពុជាថ្នាក់ស្រុក-ខណ្ឌទាំងអស់ ត្រូវយកចិត្ដទុកដាក់កសាងកម្លាំងកាយរឹទ្ធិ តាមរយៈ ការរៀបចំអង្គភាពកាយរឹទ្ធិប្អូន នៅតាមសាលាបឋមសិក្សា និងអង្គភាពកាយរឹទ្ធិនៅតាមអនុវិទ្យាល័យ និងវិទ្យាល័យនានា ក្នុងស្រុក-ខណ្ឌរបស់ខ្លួន ធ្វើយ៉ាងណាឱ្យកុមារកាយរឹទ្ធិ បានក្លាយជាយុវកាយរឹទ្ធិដោយ ងាយស្រួល នៅពេលដែលពួកគេបានឈានចូលដល់កំរិត វិទ្យាល័យ។

ទី៤- មេកងឯកភាពនៃផែនកាយរឹទ្ធិប្អុូន នៅតាមសាលាបឋមសិក្សា មេកងឯកភាពនៃផែនកាយរឹទ្ធិនៅតាម វិទ្យាល័យ ត្រូវពង្រឹងការងារ Den និងការងាររបស់ក្រុមល្បាត (Patrol)  ធ្វើយ៉ាងណាឱ្យមានកម្មវិធី ប្រជុំប្រចាំខែ ប្រចាំអាទិត្យ និងបង្កើត សកម្មភាពការងារនានាឱ្យសមស្របទៅនឹងមូលដ្ឋានរបស់ខ្លួន។

ទី៥- មេផាក (Pact) មេកង ត្រូវបង្កើនការអប់រំសមាជិកកាយរឹទ្ធិម្នាក់ៗឱ្យស្គាល់ពីតួនាទីរបស់ខ្លួននៅក្នុងដែន និងក្នុង ក្រុមល្បាត ព្រមទាំងត្រូវចាំនូវពាក្យសច្ចាប្រណិធាន និងច្បាប់កាយរឹទ្ធិយ៉ាងស្ទាត់ជំនាញ និងស្ម័គ្រស្មោះអនុវត្ដតែអំពើល្អ ទោះជា បុគ្គលក្ដី ជាក្រុមក្ដី ឱ្យបានជាប្រចាំ ពិសេសត្រូវបែងចែកការ ទទួលខុសត្រូវដល់សមាជិកដែន និងក្រុមល្បាតឱ្យបានច្បាស់លាស់ ដោយខិតខំបំពេញតាមតួនាទីរៀងៗខ្លួន ឱ្យបានល្អប្រសើរជានិច្ច។

ទី៦- គ្រប់គ្រឹះស្ថានសិក្សា ទាំងសកលវិទ្យាល័យ មហាវិទ្យាល័យ វិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សា ទាំងផ្នែកសាធារណៈ ក៏ដូចជាឯកជន ត្រូវបំផុសរៀបចំឧបត្ថម្ភដល់ចលនាកាយរឹទ្ធិ និងរៀបចំកម្មវិធី សកម្មភាពការងារឱ្យបាន ជាក់ស្ដែង និងច្បាស់លាស់ ធ្វើយ៉ាងណាឱ្យមានការយល់ដឹង និងការចូលរួមពីសំណាក់ សាធារណៈជន សហគមន៍ និងត្រូវចេះស្វែង រកប្រភពហិរញ្ញវត្ថុមួយ ចំនួនដើម្បីធានាសកម្មភាពទាំងនេះ។

ទី៧- ការងារពង្រឹងសកម្មភាពកាយរឹទ្ធិនៅទូទាំងប្រទេសកម្ពុជា គឺមិនអាចប្រព្រឹត្ដិទៅដោយគ្មានការចូលរួម សហការណ៍ ពីសំណាក់ស្ថាប័នក្រៅរដ្ឋាភិបាល ក៏ដូចជាផ្នែកឯកជនបាននោះឡើយ។ ដូច្នេះខ្ញុំសូមយកឱកាស នេះអំពាវនាវដល់សប្បុរសជន ទាំងអស់ ទាំងផ្នែកឯកជន អង្គការមិនមែនរដ្ឋាភិបាលនានា ក៏ដូចជាឯកឧត្ដម លោកជំទាវ អស់លោក លោកស្រីទាំងអស់ មេត្ដាចូលរួមឧបត្ថម្ភជាធនធាន ក៏ដូចជាមធ្យោបាយនានា ដើម្បីជំរុញចលនាអប់រំតាមប្រព័ន្ធ កាយរឹទ្ធិកម្មនេះឱ្យកាន់តែរស់រវើក និងមានប្រសិទ្ធភាពសម្រាប់ជា ប្រយោជន៍ ដល់សង្គមជាតិកម្ពុជា។

តាមរយៈសកម្មភាពខាងលើនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានជំនឿថា ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី នឹងខិតខំពង្រឹងការដឹកនាំការងាររបស់សមាគមជាតិកាយរឹទ្ធិកម្ពុជា នៅគ្រប់លំដាប់ថ្នាក់ ព្រមទាំងសម្រេចបាននូវ លទ្ធផល គួរជាទី មោទនៈ តាមរយៈការកសាងឱ្យបាននូវកម្លាំង កាយរឹទ្ធិមួយដ៏អង់អាចក្លាហាន មានសមត្ថភាព គ្រប់គ្រាន់ មានស្មារតីទទួលខុសត្រូវ ខ្ពស់ ដើម្បីឱ្យកម្លាំងកាយរឹទ្ធិនេះ ក្លាយជាអ្នកបន្ដវេនដ៏មានប្រសិទ្ធភាព ក្នុងកិច្ចការអភិវឌ្ឍប្រទេស។

ជាទីបញ្ចប់ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរ និងជូនពរដល់ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី សូមប្រកប តែនឹងពុទ្ធពរទាំង ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លាងឃ្លៀតឡើយ ជាពិសេសសូមឱ្យក្មួយៗកាយរឹទ្ធី មានសុខភាពល្អ និងសម្រេចបាននូវឧត្ដមគតិដ៏ថ្លៃថ្លា នៃចលនាកាយរឹទ្ធិជាតិ កម្ពុជា។

សូមអរព្រះគុណ និងអរគុណ !

 

© 2007  ទីស្ដីការគណៈរដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា   

Power by: IDS Cambodia