Interface Digitization Services Cambodia ...

TMB½redImesckþIRbkasB½t’manRkitükare)aHBumÖpSayTidæakar kRmgc,ab;c,ab;vinieyaKTunzananuRkmrdæaPi)al rmNIydæan³RBHviharCaTIskáarTMnak;TMng

.:: This website used unicode. Please click here to install Khmer Unicode font ::.

“ជនណាតាំងខ្លួនជាសត្រូវនឹងជ័យជំនះ ៧ មករា គឺជាសត្រូវនឹងការរស់ឡើងវិញ របស់ប្រជាជនកម្ពុជា” “ ប្រជាជនកម្ពុជាកំពុងឈានចូលឆ្នាំថ្មី ជាមួយក្ដីសង្ឃឹមចំពោះជ័យជំនះធំៗថ្មីៗទៀត ក្នុងដំណើរការកសាង និងអភិវឌ្ឍន៍មាតុភូមិរបស់ខ្លួន” (សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម)

  .::www.meatophumkhmer.org::. || .::Listen Redio Online::.

ជីវប្រវត្ដិ

កិត្ដយសគ្រឿងឥស្សរិយយស

សន្ទរកថា

ពិពណ៌រូបភាព

 មតិសារព័ត៌មាន

មណ្ឌលព័ត៌មាន

ខុទ្ទការល័យនាយករដ្ឋមន្ដ្រី

អាជ្ញាធរជាតិ

ក្រសួងនានា

ក្រុមប្រឹក្សាជាតិ

 គណៈកម្មការជាតិ

អភិបាលខេត្ដ-ក្រុង

 អង្គជំនុំជម្រៈវិសាមញ្ញ

សាលាភូមិន្ទរដ្ឋបាល

ធនាគារជាតិកម្ពុជា

Cambodia Yellow Pages

កាកបាទក្រហមកម្ពុជា

Office of the Council Ministers....

សម្ដេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន
នាយករដ្ឋមន្ដ្រី

រាជរដ្ឋាភិបាលដើម្បី  “សុភមង្គល” “វឌ្ឍនៈភាព” និង “អនាគតរុងរឿង”

>> ស្ថេរភាពនយេបាយ

>> សន្ដិសុខជាតិ

>> ប្រជាធិបតេយ្យភាវូបនីយកម្ម

>> សេដ្ឋកិច្ច

>> ទំនាក់ទំនងអន្ដរជាតិ

To correctly browse our Website, please install Khmer Unicode font and then restart your Computer.

 

 


សេចក្ដីប្រកាសព័ត៌មាន

ថ្ងៃទី២១ ខែមករា ឆ្នាំ២០០៨ នៅទីក្រុងភ្នំពេញមានប្រារឰអង្គប្រជុំរបស់ “គណៈកម្មាធិការជាន់ខ្ពស់ សម្រាប់ តាមដានសំណុំឯកសារ នៃការសុំចុះឈ្មោះរមណីយដ្ឋានប្រាសាទព្រះវិហារជាទីសក្ការៈជាផ្លូវការ ក្នុង បញ្ជី បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។

គណៈកម្មាធិការនេះមានឯកឧត្ដម សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដី ការគណៈរដ្ឋមន្ដ្រី និង ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង រដ្ឋមន្ដ្រីក្រសួងការបរទេស និង ទំនាក់ទំនងអន្ដរជាតិ ជាសហប្រធាន និងមានសមាជិក ដែលជាសមាជិកនៃគណៈប្រតិភូតំណាង ព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងសម័យប្រជុំលើក ទី ៣១ របស់គណៈកម្មាធិការបេតិកភណ្ឌ ពិភពលោក នៅ ទីក្រុង Christchurch (ប្រទេស ញូវហ្សេឡង់) ពីថ្ងៃទី ២៣ មិថុនា ដល់ថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០០៧។

គណៈកម្មាធិការ បានពិនិត្យឡើងវិញនូវវឌ្ឍនភាពការងារដែលបានអនុវត្ដកន្លងមក ចាប់តាំងពីក្រោយ សម័យ ប្រជុំនៅ Christchurch ដោយមានការចូលរួមពីឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ១០ រូប ដែល កំពុងបំពេញបេសសកម្មនៅក្រៅប្រទេស។

សហគមន៍អន្ដរជាតិ ដែលតំណាងដោយគណៈកម្មាធិការ បេតិកភណ្ឌពិភពលោកបាន កត់សំគាល់ថា រមណីយដ្ឋាន ប្រាសាទព្រះវិហារជាទីសក្ការៈនេះ មានសារៈសំខាន់កំរិត អន្ដរជាតិដ៏អស្ចារ្យ ជាមួយនឹងតម្លៃលេចធ្លោជាសាកល គឺផ្អែកតាមលក្ខណៈវិនិច្ឆ័យ (១) (២) និង (៤)។ គណៈកម្មាធិការនេះ បានឯកភាពជាគោលការណ៍ថា រមណីយដ្ឋាន នេះត្រូវតែ បានចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ហើយក៏បានកត់សំគាល់បន្ថែមទៀតថា ដំណើរការនៃ ការចុះឈ្មោះកំពុងមានភាព ជឿនលឿនទៅមុខ។ គណៈកម្មាធិការនេះ ក៏បានតំរូវឱ្យ “កម្ពុជា” ពង្រឹងកិច្ចអភិរក្ស និងការគ្រប់គ្រង រមណីយដ្ឋាន ដោយធ្វើឱ្យមានវឌ្ឍនភាព ក្នុងការរៀបចំគម្រោងប្លង់មេ (Management Plan)មួយ សមស្រប ដែលវឌ្ឍភាពនេះ នឹងនាំឱ្យឈានដល់ការសម្រេចចុះឈ្មោះជាផ្លូវការ នាសម័យប្រជុំ លើកទី ៣២ នៅឆ្នាំ ២០០៨។ ជាងនេះទៀត ភាគីកម្ពុជា ត្រូវបានស្នើឱ្យប្រគល់ នូវរបាយការណ៍ស្ដីពីភាព ជឿនលឿន មកកាន់មជ្ឈមណ្ឌល បេតិកភ័ណ្ឌពិភពលោក ឱ្យបានមុនថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០០៨។

អាជ្ញាធរកម្ពុជាដែលពាក់ព័ន្ធ បានខិតខំប្រឹងប្រែងយ៉ាងអស់សមត្ថភាព ឆ្លើយតបឱ្យទាន់ពេលវេលា គឺ មុនថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០០៨ ដែលបានស្នើដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ក្នុងកិច្ច រៀបចំរបាយការណ៍ ស្ដីពីភាពជឿនលឿន ទាក់ទិននឹងរាល់លក្ខខ័ណ្ឌ នៃកិច្ចអភិរក្សរមណីយដ្ឋានប្រាសាទ ព្រះវិហារជាទីសក្ការៈ ព្រមទាំង របាយការណ៍ស្ដីពីភាពជឿនលឿន ទាក់ទងនឹងការរៀបចំគម្រោងប្លង់មេ។

ដោយមានការគាំទ្រពីសំណាក់ គណៈកម្មការជាតិយូណេស្កូកម្ពុជា ការផ្ដល់ជំនួយបច្ចេកទេស ពីអាជ្ញាធរ ជាតិអប្សរា ព្រមទាំងការជ្រោមជ្រែងដ៏ថ្លៃថ្លារបស់អ្នកឯកទេសដ៏ចំណាន ផ្នែកគ្រប់គ្រងបេតិកភណ្ឌ មកពី ប្រទេស បែលហ្ស៊ិក សហរដ្ឋអាមេរិក បារាំង និងឥណ្ឌា គណៈកម្មាធិការជាន់ខ្ពស់បានកត់សំគាល់ប្រកបដោយ ការពេញចិត្ដយ៉ាងខ្លាំង ថា អាជ្ញាធរជាតិសំរាប់ការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានវប្បធម៌ និង ធម្មជាតិនៃប្រាសាទព្រះវិហារ បានរៀបចំ សំណុំឯកសារមួយ ដែលក្នុងនោះរួមមាន ៖
- របាយការណ៍ស្ដីពីភាពជឿនលឿន និង
- ការធ្វើសំយោគនូវវឌ្ឍនភាព ដែលទទួលបានកន្លងមក ដើម្បីរៀបចំចងក្រងគំរោងប្លង់មេ។

គណៈកម្មាធិការជាន់ខ្ពស់ ក៏បានសំដែងនូវការកោតសរសើរផងដែរ ចំពោះការចូលរួមរបស់អ្នកឯកទេស មកពី ប្រទេសចិន ជប៉ុន និងថៃ ក្នុងអង្គប្រជុំពិគ្រោះយោបល់ និងអង្គប្រជុំធ្វើសំយោគ រួមជាមួយ អ្នកឯកទេស កម្ពុជាក្នុងកិច្ចសិក្សា និងការងារជាក់ស្ដែងនៅលើទីតាំងប្រាសាទព្រះវិហារ ពាក់ព័ន្ធនឹង ប្រវត្ដិសាស្ដ្រ (ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ) ផ្នែកបុរាណវិទ្យា (អាជ្ញាធរជាតិអប្សារា) ផ្នែក ធារាសាស្ដ្រ (អាជ្ញាធរជាតិអប្សារា) ផ្នែកប្រជារាស្ដ្រមូលដ្ឋាន (អាជ្ញាធរជាតិអប្សារា)និង ផ្នែកដោះមីន (CMAC).
គណៈកម្មាធិការជាន់ខ្ពស់យល់ឃើញថា ការលើកឡើងថាមានជម្លោះព្រំដែនដែលគ្មានអត្ថិភាពជា ទឡ្ហីករណ៍ ក្នុងបំណងធ្វើឱ្យរាំងស្ទះដល់ដំណើរការចុះបញ្ជីបេតិកភណ្ឌពិភពលោកនោះ គឺជាការរំលោភ យ៉ាងច្បាស់ក្រឡែត លើសាលក្រមតុលាការយុត្ដិធម៌អន្ដរជាតិ ដែលបានសម្រេចនៅឆ្នាំ ១៩៦២។

អំពីកិច្ចសហប្រតិបត្ដិការជាមួយព្រះរាជាណាចក្រថៃ នៅក្នុងក្របខ័ណ្ឌពហុភាគីនោះ គណៈកម្មាធិការ ជាន់ខ្ពស់ បានធ្វើការកត់សំគាល់នូវសេចក្ដីប្រកាសរបស់ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី សុខ អាន រដ្ឋមន្ដ្រី ទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ដ្រី ស្ដីពីផែនការដែលនឹងត្រូវលើកឡើង ស្ដីពីកិច្ចប្រជុំនាពេលឆាប់ៗ ខាង មុខនេះ របស់ គណៈកម្មការចំរុះ កិច្ចការព្រំដែនកម្ពុជា-ថៃ ទាក់ទិននឹងបញ្ហាខណ្ឌព្រំសីមា និងបោះបង្គោល ព្រំដែន។ ជំហ៊ាន ចាំបាច់ដែលអនុគណៈកម្មាធិការ ឯកទេសទាំងពីរ នឹងត្រូវពិចារណា គឺត្រូវពិនិត្យនូវរាល់ បញ្ហាពាក់ព័ន្ធ នឹងការ ពិគ្រោះយោបល់ អំពីការគ្រប់គ្រងតំបន់ទ្រនាប់ 9ពុថថរេ ឍៀនបេ និងអំពីរបៀប រៀបចំចាត់ចែង នៃកិច្ច សហប្រតិបត្ដិការសេដ្ឋកិច្ច ជាពិសេសសំរាប់វិស័យទេសចរណ៍។

ទស្សនទានទាំងអស់នេះ នាំឱ្យយើងមានជំនឿយ៉ាងមុតមាំថា ព្រះរាជាណាចក្រថៃ នឹងគាំទ្រ យ៉ាងសកម្ម ដល់ ដំណើរការជាបន្ដ ក្នុងកិច្ចរៀបចំចុះឈ្មោះរមណីយដ្ឋានប្រាសាទព្រះវិហារជាទីសក្ការៈ ក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក របស់អង្គការយូណេស្កូ ដូចដែលតំណាងរបស់ខ្លួន តែងតែបានអះអាងជាសាធារណៈជា ច្រើន លើករួចមកហើយ។

រាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០០៨


© 2007  ទីស្ដីការគណៈរដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា   

Power by: IDS Cambodia