|
សេចក្ដីប្រកាសព័ត៌មានរួម រវាង កម្ពុជា-ថៃ
កាលពីថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ ២០០៨
ឯកឧត្ដម សុខ អាន
ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ទទួលបន្ទុកទីស្ដីការ គណៈរដ្ឋមន្ដ្រី
នៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍
ឯកឧត្ដម វីរ៉ាសាក់ឌី ហ្វូត្រាគុល
លេខាធិការ អចិន្ដ្រៃយ៍ នៃក្រសួងការបរទេស នៃព្រះរាជាណាចក្រថៃ
អមដំណើរដោយគណៈប្រតិភូថៃ ក្នុងឱកាសបំពេញ
ទស្សនៈកិច្ចនៅរាជធានីភ្នំពេញ។
កិច្ចប្រជុំបានប្រព្រឹត្ដិទៅក្នុងបរិយាកាសមួយប្រកបដោយផ្លែផ្កា
និងក្នុងន័យស្ថាបនា ដើម្បីពិភាក្សា លើ
មធ្យោបាយនានាក្នុងការពង្រឹងកិច្ចសហប្រតិបត្ដិការជាបន្ដ រវាងកម្ពុជា
និងថៃ។
ភាគីទាំងពីរ
បានឯកភាពអនុវត្ដសេចក្ដីសំរេចរបស់គណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោក នៅ
ក្នុងសម័យប្រជុំ លើកទី៣១
ដើម្បីីសម្រេចឱ្យបានការចុះបញ្ជីជាផ្លូវការរបស់រមណីយដ្ឋានប្រាសាទព្រះវិហារ
ជាទីសក្ការៈរបស់ កម្ពុជា
ដោយគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោកនៃអង្គការយូណេស្កូ ដែលនឹង
ប្រព្រឹត្ដិទៅនៅសម័យប្រជុំ លើកទី៣២ នាខែកក្កដា ឆ្នាំ២០០៨ ខាងមុខ ។
ព្រះរាជាណាចក្រកម្ពុជា បញ្ជាក់យ៉ាងច្បាស់ថា
ការចុះបញ្ជីរមណីយដ្ឋានប្រាសាទព្រះវិហារជាទី សក្ការៈ ពុំមាន
ផលប៉ះពាល់ដល់កិច្ចការខ័ណ្ឌព្រំសីមារបស់គណៈកម្មាការចំរុះព្រំដែនដីគោក
កម្ពុជា-ថៃ នោះទេ រីឯការកំណត់តំបន់
ដែលមាននៅក្នុងឯកសារដែលកម្ពុជាបានដាក់ជូនទៅអង្គការយូណេស្កូ ពុំអាច
ត្រូវបានចាត់ទុកថាជាខ្សែព្រំដែន នោះឡើយ ។
រាជធានីភ្នំពេញ ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០០៨
|