Interface Digitization Services Cambodia ...

ទំព័រដើម  |  ទីស្ដីការគណៈរដ្ឋមន្ដ្រី  |  ព័ត៌មាន  |  សកម្មភាព | ការបោះពុម្ភផ្សាយ  | ទំនាក់ទំនង  |

 

សេចក្ដីព្រាងច្បាប់ ស្ដីពី ភតិសន្យាហិរញ្ញវត្ថុ

កាលពីព្រឹកថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០០៧ វេលាម៉ោង ០៨ៈ៣០ ក្រុមសង្កេតការណ៍សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.ស.ស.) ក្រុម ប្រឹក្សាអ្នកច្បាប់ តំណាងអគ្គលេខាធិការរាជរដ្ឋាភិបាលបានរួមគ្នារៀបចំកិច្ច ប្រជុំទី១ ដើម្បីពិនិត្យពិភាក្សាលើ សេចក្ដីព្រាងច្បាប់ស្ដីពី ភតិសន្យា ហិរញ្ញវត្ថុ នៅនិវេសនដ្ឋាន ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ក្នុងឱកាស នោះ ឯកឧត្ដម យឹម ណុលឡា ប្រធាន ក.ស.ស.ស. មានកិត្ដិយស ធ្វើជាអធិបតីនៃកិច្ចប្រជុំ ដោយមាន ការអញ្ជើញចូលរួមពីសំណាក់តំណាង ធនាគារជាតិ នៃកម្ពុជា ក្រសួងយុត្ដិធម៌ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួន ទៀត។
ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម យឹម ណុលឡា បានថ្លែងអំណរគុណ ចំពោះ វត្ដមាននៃសមាជិកអង្គប្រជុំទាំងអស់ ដែលបានអញ្ជើញចូលរួមនៅ ពេលនេះ ហើយជាពិសេសចំពោះ ធនាគារអភិវឌ្ឍន៍អាស៊ី
(ADB) ដែលបានផ្ដល់ទីកន្លែងសំរាប់កិច្ចប្រជុំនេះ។


សេចក្ដីព្រាងអនុក្រឹត្យ ស្ដីពី

ការប្រែក្លាយមជ្ឈមណ្ឌលជាតិត្រួតពិនិត្យគុណភាពឱសថ ចំណីអាហារ បរិក្ខាពេទ្យ គ្រឿងសំអាង ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល

កាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០០៧ ដល់ថ្ងៃទី ២១ និង ២២ ខែ វិច្ឆិកា ឆ្នាំ ២០០៧ នៅទីស្ដីការគណៈ រដ្ឋមន្ដ្រី មានបើកកិច្ចប្រជុំលើកទី១ ក្រោម អធិបតីភាព ឯកឧត្ដម យឹម ណុលឡា ប្រធានក្រុមសង្កេតការណ៍ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.ស.ស.) ឯកឧត្ដម គីម សយសាម៉ាឡែន សមាជិក ក.ស.ស.ស. ឯកឧត្ដម ឆយ អូន សមាជិក ក.ស.ស.ស. និងឯកឧត្ដម ជីវ សុងហាក់ សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បី ពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពី ការប្រែក្លាយមជ្ឈមណ្ឌលជាតិត្រួត ពិនិត្យគុណភាពឱសថ ចំណីអាហារ បរិក្ខាពេទ្យ គ្រឿងសំអាង ជាគ្រឹះ ស្ថានសាធារណៈរដ្ឋបាល ដោយមានការអញ្ជើញ ចូលរួមពីសំណាក់សមាជិក សមាជិកា នៃក្រុមសង្កេតការណ៍សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក្រុមប្រឹក្សាអ្នកច្បាប់ តំណាងអគ្គលេខាធិការរាជរដ្ឋាភិបាល តំណាងបណ្ដា ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមន្ដ្រីនាយកដ្ឋានជំនាញ នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។


សេចក្ដីព្រាងអនុក្រឹត្យ ស្ដីពី
កិច្ចការពារឈ្មោះនិងរូបភាពប្រាង្គប្រាសាទនៅក្នុងរមណីយដ្ឋានអង្គរ នៅក្នុងរមណីយដ្ឋាន ដទៃទៀតនៃខេត្ដសៀមរាប និងនៅក្នុងរមណីយដ្ឋានកោះកែរ ខេត្ដព្រះវិហារ

កាលពីថ្ងៃទី ១៣.២១ និង ២២ ខែ វិច្ឆិកា ឆ្នាំ ២០០៧ នៅទីស្ដីការគណៈ រដ្ឋមន្ដ្រី មានបើកកិច្ចប្រជុំទី១ ក្រោមអធិបតីភាពឯកឧត្ដម គីម សយសា ម៉ាឡែន សមាជិក ក.ស.ស.ស. និងឯកឧត្ដម ជ័យ ឥន្ទរ៉ូ សមាជិកក្រុម ប្រឹក្សាអ្នកច្បាប់ ដើម្បីពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីកិច្ចការពារ ឈ្មោះ និងរូបភាព ប្រាង្គប្រាសាទនានា ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទីស្ដីការគណៈរដ្ឋមន្ដ្រីបានឯកភាពឱ្យអាជឬាធរអប្សរារៀបចំកែសំរួលខ្លឹមសារ នៃសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការ កំណត់ថ្លៃថតរូបភាព នៅរមណីយដ្ឋានអង្គរ ទៅជាសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការការពារឈ្មោះ និងរូបភាពប្រាង្គប្រាសាទ ក្នុងរមណីយដ្ឋានអង្គរ ខេត្ដសៀមរាប និងរមណីយដ្ឋានកោះកែរ ខេត្ដព្រះ វិហារ។

អង្គប្រជុំនេះបានឯកភាពពង្រីកវិសាលភាពនៃអនុក្រឹត្យឱ្យគ្របដណ្ដប់ទៅ លើប្រាង្គប្រាសាទ នៅក្នុងរមណីយដ្ឋាននានាក្នុងព្រះរាជាណាចក្រកម្ពុជា។
គោលបំណងនៃអនុក្រឹត្យនេះ គឺថែរក្សាការពារតម្លៃបេតិកភណ្ឌវប្បធម៌ ជាតិឱ្យបានគង់វង្ស ជៀសវាងការប្រើប្រាស់ឈ្មោះ និងរូបភាពដែលនាំឱ្យប៉ៈ ពាល់ដល់កិត្យានុភាពបេតិកភណ្ឌជាតិ ព្រមទាំងរួមចំណែកបំរើសេវាកម្មវប្ប ធម៌ទេសចរណ៍ និងបង្កើនចំណូលថវិការដ្ឋ។


ព្រឹត្ដិប័ត្រព័ត៌មាន
  1. ឆ្នាំទី១ លេខ ៖ ១ ប្រចាំខែ មករា ឆ្នាំ ២០០៨
  2. ឆ្នាំទី១ លេខ ៖ 2 ប្រចាំខែ កុម្ភៈ ឆ្នាំ ២០០៨
 

© 2007  ទីស្ដីការគណៈរដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា   

Power by: IDS Cambodia