កិច្ចសម្ភាសន៍...
តាមរយៈកិច្ចសម្ភាសន៍របស់ លោក
កឹម សុស
វិទ្យុ អាស៊ីសេរី
ជាមួយឯកឧត្ដម
សុន ឆ័យ
ស្ដីពីច្បាប់ សម្បទាន ការផ្ដល់ដីសម្បទាន ទៅឱ្យ វៀតណាម
ការធ្វើកិច្ចសម្បទានលើសេវាទេសចរណ៍ អង្គរវត្ដ គ្មាន គម្រោងការមេ
ឬគ្មានកិច្ចពិគ្រោះយោបល់ពីស្ថាប័នឯករាជ្យដទៃទៀត។ ក៏ប៉ុន្ដែ
តាមរយៈកិច្ចសម្ភាសន៍ របស់កម្មវិធី ប្រទេសខ្ញុំ រដ្ឋាភិបាលខ្ញុំ
បានឆ្លើយតបទៅនឹងព័ត៌មានខាងលើនេះ សរឱ្យឃើញថា វាគ្មិន ឆ្លើយនឹងសំណួរ
របស់វិទ្យុអាស៊ីសេរីពុំមានមូលដ្ឋានពិតប្រាកដនោះឡើយ
ហើយពុំអាចយកជាការយល់ដឹង របស់ប្រជាពលរដ្ឋក្នុងកិច្ចចូលរួមកសាង
កិច្ចប្រតិបត្ដិ ប្រជាធិបតេយ្យភាវូនីយកម្មនោះឡើយ។ ខាងក្រោម នេះ
ជាកិច្ចសម្ភាសរបស់លោក កឹម សុស វិទ្យុអាស៊ីសេរី ជាមួយឯកឧត្ដម
សុន ឆ័យ
ស្ដីពីការធ្វើ សម្បទានសម្បត្ដិរដ្ឋ។
ដោយលោក កឹម សុស វិទ្យុ អាស៊ីសេរី
កម្ពុជា ទើបនឹងអនុម័តច្បាប់ថ្មី គឺច្បាប់សម្បទាន
ថ្វីបើរដ្ឋាភិបាលបានផ្ដល់សម្បទានដល់ក្រុមហ៊ុនឯកជន នានា
ធ្វើអាជីវកម្មលើធនធានធម្មជាតិ
ក្នុងប្រទេសជាច្រើនសិបឆ្នាំមកហើយក្ដី។ តើសម្បទានគឺអ្វី?
មានប្រយោជន៍ ចំពោះ ប្រទេសជាតិ ឬ គ្មានប្រយោជន៍យ៉ាងណាខ្លះ?
សូមអញ្ជើញស្ដាប់លោក
សុន
ឆ័យ
តំណាងរាស្ដ្រគណបក្ស សម រង្សី និងជាប្រធានគណៈកម្មការ កិច្ចការបរទេស
និងសហប្រតិបត្ដិការអន្ដរជាតិ អធិប្បាយពីបញ្ហាសម្បទាន
តាមរយៈការសាកសួររបស់ លោក
កឹម សុស
ដែលអះអាងថា សម្បទាន ជាការផ្ដល់ឱកាស ឱ្យមានការសូកប៉ាន់ ៖
កឹម
សុស ៖ ជំរាបសួរ
ឯកឧត្ដម
សុន ឆ័យ។
ខ្ញុំបានឮច្រើនណាស់ ឮកាន់តែច្រើនឡើងៗ ជាពិសេស
គឺថារឿងទាក់ទងនឹងសេដ្ឋកិច្ច ហើយរឿង ទាក់ទងនឹងសេដ្ឋកិច្ចនេះ
គឺរឿងសម្បទាន។ ហើយសម្បទាន រាល់ថ្ងៃហ្នឹង គឺតាមខ្ញុំយល់ គឺថាពិបាក
យល់ណាស់ ដូច្នេះខ្ញុំសូមឱ្យមានប្រសាសន៍ អំពីរឿងសម្បទាន ហើយជាពិសេស
រឿងច្បាប់ទាក់ទងនឹងសម្បទាននេះ ហ្នឹងមួយ។ មួយទៀត គឺគោលដៅ
នៃសម្បទានហ្នឹង តើវាបាន ផល ប្រយោជន៍អ្វីខ្លះទៅដល់ស្រុក ហើយវាអត់បាន
ផលប្រយោជន៍អ្វីខ្លះទៅដល់ស្រុក?
សុន
ឆ័យ ៖ សូមជ្រាបថា
ពីប៉ុន្មានសប្ដាហ៍នេះ ថ្មីៗនេះ ប្រហែលជា ២ សប្ដាហ៍មុននេះ
សភាបានអនុម័ត ច្បាប់សម្បទានមួយ ហើយការអនុម័តច្បាប់ សម្បទាននោះ
ក៏មានការជជែកគ្នាតឹងតែងដែរ ពីព្រោះយើង ឃើញហើយ
ប្រទេសកម្ពុជាយើងហ្នឹង គ្រប់គ្រងបច្ចុប្បន្ននេះ
គឺរដ្ឋាភិបាលបានឱ្យសិទ្ធិ សម្បទាន ច្រើន ណាស់ ជាពិសេស រឿងដីធ្លី
ព្រៃឈើអី ទាំងនេះជាបញ្ហាធំ ទីមួយហើយ រឿងសម្បទានដីនេះ គឺឱ្យរហូតរាប់
សិប ហិកតា ទៅឱ្យឈ្មួញឯកជន។

នេះជាចម្លើយ
របស់តំណាងរដ្ឋាភិបាល គឺឯកឧត្ដម
ទី សុគន្ឋ បានមាន
ប្រសាសន៍ថា ៖ ច្បាប់ទាក់ទងនៃសម្បទានមាន ២ ចំនុច គឺទីមួយការធ្វើ
សម្បទាន ព្រៃឈើ ដែលគេហៅថាព្រៃសម្បទាន
Forest
Concession
ការផ្ដល់ព្រៃសម្បទាន គឺបានកើតមាន ឡើងនៅក្នុងអាណត្ដិទី១
របស់រដ្ឋាភិបាលនៅចន្លោះពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ១៩៩៨
មានន័យថាដីព្រៃឈើ ជាង ៨.៦ លានហិកតា ត្រូវបានផ្ដល់ជូន
ក្រុមហ៊ុនចំនួន ២៩ ដើម្បី ធ្វើការវិនិយោគទុន អាជីវកម្មផល
អនុផលព្រៃឈើ។ ប៉ុន្ដែចាប់តាំងពីអាណត្ដិទី២ របស់រាជរដ្ឋាភិបាល
ក្រោមការដឹកនាំ របស់សម្ដេចនាយករដ្ឋមន្ដ្រី
ហ៊ុន សែន
ផ្ទាល់រហូតមក ដល់បច្ចុប្បន្ននេះ គឺថាគ្មាន
ការផ្ដល់ព្រៃសម្បទានណាថ្មីមួយទេ មានតែការលុបចោលកុងត្រា
ហើយនឹងដកហូតព្រៃឈើពីក្រុមហ៊ុន សម្បទានមកវិញ។ បើគិតទៅ
គឺយើងបានដកហូតព្រៃជាង ៣.៥ លានហិកតា ពីក្រុមហ៊ុនសម្បទានចំនួន ១៧
មកទុកជាសម្បត្ដិរដ្ឋវិញ។ ចំណែកឯក្រុមហ៊ុនដែលនៅសល់ ចំនួន ១២ ទៀតនោះ
គឺបានតម្រូវឱ្យធ្វើការរៀបចំផែនការគ្រប់គ្រងព្រៃឈើ
និងវាយតម្លៃពីមូលហេតុ ដែលបណ្ដាលឱ្យប៉ះពាល់ដល់សង្គម និង
បរិស្ថានឡើងវិញ។ ម្យ៉ាងទៀត យើងត្រូវធ្វើការចរចាពីកិច្ចព្រមព្រៀង
វិនិយោគទុនសាឡើងវិញដែរ ដើម្បីធានានូវតម្លាភាព ប្រសិទ្ធភាព និងផល
ប្រយោជន៍ទាំងសងខាង បើធ្វើមិនបានសម្រេចនូវការងារ ទាំងពីរនោះទេ
យើងនឹងមិនអនុញ្ញាតឱ្យបន្ដធ្វើអាជីវកម្មផល អនុផល ព្រៃឈើទៀតទេ។
ទន្ទឹមនឹង នោះដែរ ព្រៃឈើដែលត្រូវបានដកហូតមកធំៗ ហើយល្អៗ
ដែលជាជម្រកដ៏សំខាន់របស់សត្វព្រៃ ច្រើន ប្រភេទ និងជាប្រភពនៃធនធាន
ជីវចម្រុះ ក៏ត្រូវបានចាត់ថ្នាក់ទៅជាតំបន់ ព្រៃការពារផងដែរ បើគិតទៅ
១.៥ លានហិកតា ហើយរួមទាំងតំបន់ការពារ ដែលបានបង្កើតតាំងពីឆ្នាំ ១៩៩៣
មកគឺយើងមានផ្ទៃក្រឡា ប្រមាណជា ៤.៥ លានហិកតា គឺជាង ២៥%
នៃផ្ទៃដីប្រទេស ត្រូវបានដាក់ឱ្យនៅក្រោមប្រព័ន្ធអភិរក្ស និងការពារ
ដូចមាន នៅក្នុងផែនទី។ តំបន់ពណ៌ត្នោតនោះគឺ ព្រៃសម្បទាន
កាលពីមុនឆ្នាំ ១៩៩៨ ហើយរហូត មកដល់ក្រោយនេះពីឆ្នាំ ២០០២-២០០៣-២០០៤
រហូតមក ដល់បច្ចុប្បន្ននេះ ពណ៌ត្នោតត្រូវបានកាត់បន្ថយ
ហើយទៅជាពណ៌បៃតងវិញ ដែលសញ្ញាពណ៌បៃតង គឺជាតំបន់ព្រៃការពារ
ដូចជានៅតំបន់ជួរភ្នំក្រវាញ ខេត្ដមណ្ឌលគិរី និង
ខេត្ដព្រះវិហារជាដើម។
ទីពីរ
ការធ្វើសម្បទានដីគឺ មានសម្បទាន ដីសង្គមកិច្ច
និងសម្បទានដីសេដ្ឋកិច្ច ដែលការផ្ដល់ដីសម្បទាន
ទាំងនេះមានមួយចំនួនធំពាក់ព័ន្ធជាមួយ នឹងដីព្រៃឈើ
ប៉ុន្ដែដីព្រៃឈើដែលជាព្រៃរេចរិល ពុំសូវមានតម្លៃ សេដ្ឋកិច្ច
និងគ្មានផលិតភាព ដែលយើងបានធ្វើការនេះដោយមានបែបបទនីតិវិធី
ច្បាស់លាស់ និងមាន យន្ដការ អនុវត្ដជាលក្ខណៈអន្ដរក្រសួង
ហើយរដ្ឋបាលព្រៃឈើ គ្រាន់តែជាផ្នែកមួយនៃការចូលរួមក្នុង យន្ដការនោះ
ដោយសា យើង មានតួនាទីជាអ្នកគ្រប់គ្រង ការពារអភិរក្ស ព្រៃឈើ
និងធនធានព្រៃឈើ។

គោលដៅនៃការធ្វើសម្បទានគឺ មានគោលបំណងច្បាស់លាស់
សំរាប់ដីសម្បទានសង្គមកិច្ចគឺ យើងផ្ដល់
ដីសំរាប់ឱ្យប្រជាពលរដ្ឋក្រីក្រដែលគ្មាន ដីធ្លីសំរាប់ធ្វើលំនៅដ្ឋាន
និង កសិកម្មដាំដុះដើម្បីប្រកបរបរចិញ្ចឹម ជីវិត។
ចំណែកឯដីសម្បទានសេដ្ឋកិច្ចគឺ សំរាប់ផ្ដល់ទៅអោយក្រុមហ៊ុន វិនិយោគទុន
ធ្វើការអភិវឌ្ឍន៍ដំណាំ កសិឧស្សាហកម្ម ហើយជាពិសេស
យើងមានការជំរុញអោយការធ្វើការដាំដុះដើមឈើ
បង្កើតជាព្រៃឈើឱ្យបានល្អឡើងវិញ។ ហើយក្នុងនេះ
សំខាន់ប្រែក្លាយតំបន់ដី ព្រៃរេចរិល ដែលគ្មានផលិតភាពនេះឱ្យទៅជា
គំរបព្រៃឈើដែលមានតំលៃ និងមានប្រសិទ្ធភាពខ្ពស់
ផលិតកម្មនឹងសេវាកម្មល្អ ទាំងផ្នែកសេដ្ឋកិច្ច និងការ
ការពារបរិស្ថាន។ ម្យ៉ាងទៀតយើងជំរុញ អោយការដាំដុះជាចំការព្រៃឈើ
ដែលជាឈើមាន ការលូតលាស់ លឿន និងមានតំលៃខ្ពស់
ហើយក៏មានការធ្វើចំការកៅស៊ូផងដែរ។ យើងពិចារណានឹងយកចិត្ដទុកដាក់
ទៅលើការងារទាំងនេះ ពីព្រោះព្រៃដែលរេចរិលនោះ ដែលមិនដុះដាល
គឺមានកំរិតយឺត ហើយតូច ដែលមិនលើសពីមួយម៉ែត្រគូបទេ ក្នុងមួយឆ្នាំ
ក្នុងមួយហិចតា ហើយ ធនធានបរិមាណឈើក៏មិនលើសពី ១០០ ម៉ែត្រគូប
ក្នុងមួយហិចតា។ យើងដាំដុះដើមឈើដែលផ្ដល់ផលលឿន ដែលមាន កំណើនលូតលាស់
ហ្នឹង រហូតទៅដល់ទៅ ៤០ ឬ ៥០ ម៉ែត្រគូប ក្នុងមួយឆ្នាំ
ហើយអាចមានធនធានសរុបនៅពេលដកហូតជាង ២០០ ម៉ែត្រគូប បើយើងគិតទៅ
បើយើងគុណ នឹងតំលៃ ២០ ដុល្លារ ក្នុងមួយហិចតា យើងទទួលបាន ៤០០០
ដុល្លារដែរ។

កឹម សុស
៖ លោកមានប្រសាសន៍ អម្បាញ់មិញនេះ ធ្វើឱ្យមានសេចក្ដីបារម្ភ
តាមខ្ញុំយល់ គឺថាខ្មែរមាន សេចក្ដីបារម្ភ ជាពិសេស វៀតណាម មួយទៀត
គឺថារឿងសម្បទានចូលដីខ្មែរ។ តើវាបានផលប្រយោជន៍
ទៅដល់ខ្មែរប៉ុន្មានដែរ?
សុន
ឆ័យ ៖
យើងបានទទួលរបាយការណ៍ មកពីខាងក្រុមអភិវឌ្ឍ ដែលខាង រាជរដ្ឋាភិបាល
បានតែងតាំងទៅនោះ មានគណៈកម្មាការ អភិវឌ្ឍគេ មួយហ្នឹង
គឺថាបានរបាយការណ៍មកថាខាង វៀតណាម ដែលគេសុំធ្វើចំការកៅស៊ូ ស្រុកយើង
នេះ គេសន្យាថា គេធ្វើចំការកៅស៊ូទៅបងប្អូនជនជាតិភាគតិច
ឬក៏បងប្អូនដែលនៅក្បែរៗ នោះគេនឹងផ្ដល់ ការងារឱ្យធ្វើ
ហើយបើមានចំការកៅស៊ូផ្ទាល់ខ្លួន គេនឹងជួយទិញកៅស៊ូអីជាដើម។
ហើយពេលដែលយើង ទៅធ្វើការ សិក្សា ដោយថាគេបានធ្វើពិសោធ នៅប្រទេសលាវនេះ
រួចហើយជោគជ័យណាស់ ដូច្នេះបាន គណៈប្រតិភូរបស់សភា យើងនេះ
កាលពីសប្ដាហ៍មុនមានខ្លួនខ្ញុំដឹកនាំទៅនេះ យើងក៏បានទៅមើលចំការ
កៅស៊ូមួយ នៅខេត្ដចម្ប៉ាសាក់របស់លាវ។ ហើយទៅដល់នោះ យើងឃើញមានដី
មួយម៉ឺនហិកតា ដែលលាវ
បានប្រគល់ឱ្យក្រុមហ៊ុនកៅស៊ូយោធាវៀតណាមធ្វើហ្នឹង
គឺគាត់អនុវត្ដទៅមើលទៅអត់មានជា ផល ប្រយោជន៍ច្រើន ដូចដែលយើងបានទទួល
ការអះអាងពីខាងភាគី វៀតណាមទេ។

នេះជាចម្លើយរបស់តំណាងរដ្ឋាភិបាល
គឺឯកឧត្ដម ទី សុគន្ឋ
បានមានប្រសាសន៍ថា ៖
យើងមិនគិតថាវៀតណាម ឬក៏អ្នកផ្សេងទេ តែចង់បញ្ជាក់ ជូនបន្ដិចដែរ ថា
វៀតណាមបើនិយាយពី ការអភិវឌ្ឍរបស់ប្រទេសវៀតណាម វាកើតឡើង ប្រហាក់
ប្រហែលជាមួយ ប្រទេសកម្ពុជាយើងដែរទេ ក្នុងសម័យអាណានិគមបារាំង
ក្នុងដើម សតវត្សទី ២០ ក្នុងអំឡុង ពេលឆ្នាំ ១៩០០។ រហូត
មកដល់បច្ចុប្បន្ន ប្រទេសវៀតណាម បានអភិវឌ្ឍ
ចំការកៅស៊ូគេបានជាងកន្លះលានហិកតា គឺ មានន័យថាជាងហាសិប ម៉ឺនហិកតាជាង
ហើយគេបានផលិតនាំចេញ គឺជាប្រទេសនាំចេញកៅស៊ូធំជាងគេទីបួន នៅក្នុង
ពិភពលោក បន្ទាប់ពី ឥណ្ដូណេស៊ី - ថៃ - ម៉ាឡេស៊ី - វៀតណាម
និងបន្ទាប់មកឥណ្ឌា។ យើងឃើញថាគេ អាចមាន បច្ចេកវិទ្យាដាំដុះ ហើយ
នឹងពូជល្អ ដោយសា គេនាំមកនូវការដាំដុះបាននៅលើដីប្រផេះ
និងមិនសូវមានជីវជាតិ មិនចាំបាច់តែនៅលើដីក្រហមទេ គេអាច
ទទួលផលបានប្រហាក់ប្រហែលគ្នា
ហើយការស្រាវជ្រាវអំពីពូជកៅស៊ូនៅប្រទេសវៀតណាម ក៏មានការ-
អភិវឌ្ឍជឿនលឿនដែរ។ កាលពី មុនផលដែលទទួលបាន ក្នុងមួយឆ្នាំគឺ
មួយតោនក្នុងមួយហិកតា តែឥឡូវ នេះគេទទួលបានចំនួនពីរតោន
ហើយគេកំពុងស្រាវជ្រាវបន្ដទៀត ដែលអាច ផ្ដល់ផលបានចំនួនបីតោនក្នុង
មួយហិកតា។ យើងគិតថាប្រទេសវៀតណាមជាប្រទេសមួយ ដែលមានភូមិផង
របងតែមួយជាមួយកម្ពុជា យើង មានលក្ខខណ្ឌធម្មជាតិដី
និងអាកាសធាតុប្រហាក់ប្រហែលគ្នា។ អញ្ចឹងវាងាយទទួលយកអនុវត្ដ-
បច្ចេកវិទ្យា នូវពូជស្រាវជ្រាវរកឃើញថ្មីនេះ។ យើងគិតថា
អ្នកណាក៏ដោយអ្នក វិនិយោគទុនណាក៏ដោយ ឱ្យតែមានសមត្ថភាព មានធនធាន
គឺយើងស្វាគមន៍ទាំងអស់ ហើយធ្វើទៅតាមគោលការ ច្បាប់ តាមលក្ខណៈ
បច្ចេកទេស ព្រមទាំងតាមកិច្ចព្រមព្រៀង ដែលបានឯកភាពគ្នាទាំងសងខាង។

កឹម សុស
៖ លោកមានប្រសាសន៍ថា រដ្ឋាភិបាលមិនបានឱ្យសម្បទានហ្នឹង
ទៅខ្មែរដែលមានថវិកា មានអី ដើម្បីនឹងវិនិយោគ
ដើម្បីនឹងធ្វើកន្លែងហ្នឹង សម្បទានហ្នឹង ឱ្យបានទៅមុខ។
ហេតុអ្វីបានជាមិនឱ្យខ្មែរដែល មានលុយនោះ?
សុន
ឆ័យ ៖ យើងមិនយល់
ព្រោះក្នុងនោះយើងត្រូវតែចង់បាន ចម្លើយពីរដ្ឋាភិបាលដែរ
យើងអាចចេះតែស្មានបាន ដូច្នេះបានជាយើងតែងតែ ជម្រាបជូន
ទៅខាងរដ្ឋាភិបាលវិញថា នៅលើរាល់ការសម្រេចចិត្ដទាំងឡាយ ត្រូវឱ្យមាន
តម្លាភាព ពលរដ្ឋជាពិសេស អ្នកតំណាងរាស្ដ្រហ្នឹង ត្រូវតែបាន
ទទួលឯកសារទាំងនោះផង ហើយត្រូវពន្យល់ពីមូលហេតុ
ពីព្រោះយើងតំណាងរាស្ដ្រសួរមិនបាន ហើយ ចាត់ទុក
ការផ្ដល់សម្បទានសុទ្ធតែជារឿងសម្ងាត់ ឯកសារទាំងឡាយ ជារឿងសម្ងាត់
អាហ្នឹងអាចផ្ដល់ ការងឿងឆ្ងល់កាន់តែច្រើន ហើយយើងចេះតែនិយាយបានទេ
ខ្លួនខ្ញុំអាចនិយាយបាន។
ខ្ញុំសព្វថ្ងៃ ខ្ញុំយល់ថា ប្រហែលជាវាមាន ទីមួយឥទ្ធិពលវៀតណាម
មកលើទឹកដីយើង មកលើអ្នកដឹកនាំ យើង គេសុំអី ចេះតែឱ្យអាហ្នឹង
ខ្ញុំស្មាន អ៊ីចឹងទេ។ ហើយមួយទៀត អាចថា អាចមានជាសំណូក សូកប៉ាន់អី
ត្រូវរ៉ូវ រវាងកងទ័ពយើងដែលមានដីទៅចង់បានលុយបរទេសវាងាយជាង
ដើម្បីយកលុយគេមកហើយ ឱ្យគេ គ្រប់គ្រងទៅ រឿងពុករលួយ
រឿងផលប្រយោជន៍ផ្ទាល់ខ្លួន អាហ្នឹង ជារឿងទីពីរ ខ្ញុំយល់អ៊ីចឹង។ រឿង
យ៉ាងម៉េច អាហ្នឹង វាជាកត្ដាមួយផ្សេងទៀត មានបច្ចេកទេសអីទៀត។

នេះជាចម្លើយរបស់តំណាងរដ្ឋាភិបាល គឺឯកឧត្ដម ទី សុគន្ឋ បានមានប្រសា-
សន៍ថា ៖ នេះជាការមិនបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយទេ តាមការ
ពិតក្រុមហ៊ុនដីសម្បទានដែលមានចំនួន ៥៣ ក្រុមហ៊ុន គឺ
កុមហ៊ុនឯកជនក្នុងស្រុក នោះមាន ចំនួន ៣៤ ក្រុមហ៊ុន និង
ក្រុមហ៊ុនបរទេស ចំនួន ១៩ ក្រុមហ៊ុន ហើយអាចមើល ព័ត៌មាន
នេះបានតាមរយៈគេហទំព័ររបស់ក្រសួងកសិកម្ម។
ការធ្វើសម្បទាននេះមិនមែនមាន តែស្រុកខ្មែរ ទេ ប្រទេស ប្រជាធិបតេយ្យ
ដែលប្រកាន់របបសេដ្ឋកិច្ចទីផ្សារសេរី គេប្រើប្រាស់យន្ដការនេះ
សម្រាបជំរុញ ការអភិវឌ្ឍ ដើម្បីឱ្យវិស័យឯកជន ដែលចាត់ទុក
ថាជាក្បាលរថភ្លើង ជំរុញដល់ការអភិវឌ្ឍប្រទេសជាតិ ចូលរួមក្នុងនោះ។
សព្វថ្ងៃនេះមិនមែនតែប្រទេសទីផ្សារសេរីទេ ទាំងប្រទេសដែលគេកាន់
របបនយោបាយ សង្គមនិយម ឬ កម្មុយនីស្សក៏គេមានក្រុមហ៊ុនឯកជន វិនិយោគទុន
សម្បទានដូចគ្នាដែរ។ អញ្ចឹងការ និយាយដែលថា មានតែ ប្រទេសទន់ខ្សោយ
ឬអន់ទេដែលធ្វើសម្បទានអីនេះ គឺមិនត្រឹមត្រូវទេ សូមពិនិត្យ
មើលឡើងវិញ។ សូម្បីតែប្រទេសអាមេរិក និងប្រទេសជប៉ុន
ដែលគេចាត់ទុកថាជាប្រទេសជឿនលឿនបំផុត នោះក៏គេមានរឿងនេះដែរ។
ហើយប្រហែលជាអ្នកដែលនិយាយនោះ គឺគាត់មានទស្សនៈចង្អៀត ចង្អល់
ជ្រុលនិយមពេកហើយ យើងត្រូវប្រកាន់ជំហរមួយថា សេះស សេះខ្មៅ
វាមិនសំខាន់វាសំខាន់ឱ្យសេះនោះ រត់បានលឿន ហើយរត់បានឆ្ងាយ
នេះជាការងារដែលធ្វើ រដ្ឋាភិបាលអនុវត្ដ គឺដើម្បីផលប្រយោជន៍
ប្រជាពលរដ្ឋ ផលប្រយោជន៍ប្រទេសជាតិកម្ពុជាយើងទាំងអស់គ្នា។

កឹម សុស
៖ អាហ្នឹងមួយក្រុមៗ
ឬមួយក៏ទាំងអស់?
សុន
ឆ័យ ៖
ជួនកាលជាឯកជន ជាបុគ្គល ដែលមានឈ្មោះជាក្រុមហ៊ុន អ៊ីចឹងទៅ
តាមរយៈថាជាក្រុមហ៊ុន។ ប៉ុន្ដែរឿង ទាំងនេះ គឺយើងឃើញថាមាន
លក្ខណៈធានាជាផលប្រយោជន៍ជាតិប៉ុន្មានទេ ហើយមានការសម្បទានដទៃ ទៀត មាន
សម្បទានការកសាងផ្លូវ ការកសាងទំនប់វារីអគ្គីសនី
ការសម្បទានយកលុយផ្លូវជាតិ សម្បទាន រឿងយកលុយអង្គរវត្ដ
សម្បទានរឿងសង់ព្រលានយន្ដហោះ សម្បទានច្រើនទៀត។ ប៉ុន្ដែឥឡូវសំខាន់ចង់
ជម្រាបជូននោះ គឺថារឿងគ្រោះថ្នាក់ សំខាន់នោះ គឺរឿងសម្បទានដីព្រៃនេះ
ដែលសព្វថ្ងៃវាពេញនិយមខ្លាំង ជាងគេ គឺថាការធ្វើសម្បទាន ដាំចំការ
កៅស៊ូ។
តាមពិតយើងឃើញហើយ នៅក្នុងការដែលរដ្ឋផ្ដល់ជាលក្ខណៈសម្បទាន
កន្លងមកគឺសុទ្ធតែជាលក្ខណៈ ខុសច្បាប់។ ពាក្យថាខុសច្បាប់នេះ
គឺយើងធ្វើ សម្បទាន គឺអត់មានគោលការណ៍ ដើម្បីនឹងពិនិត្យជាលក្ខខណ្ឌ
ដើម្បីធានាអំពីអត្ថប្រយោជន៍ នៃការផ្ដល់សម្បទានយើងនោះទេ
គឺអំណាចរបស់រដ្ឋបាល នាយករដ្ឋមន្ដ្រី ជាដើម គឺយើងឱ្យសម្បទានទៅ
គឺថាអត់មានការពន្យល់ណែនាំដល់ប្រជាជាតិទាំងអស់ ឧទាហរណ៍ ខ្ញុំជម្រាប
អ៊ីចឹង ដូចជាការផ្ដល់ សម្បទានឱ្យក្រុមហ៊ុន សូគីមិច
យកលុយអង្គរវត្ដអ៊ីចឹង អត់មានដេញថ្លៃ អត់មានការ
ពន្យល់បញ្ជាក់ជាគោលការណ៍ ដើម្បីធានាជា អត្ថប្រយោជន៍ ជាតិអត់ទេ។

កឹម សុស
៖ មានលក្ខខណ្ឌអីទេ?
សុន ឆ័យ
៖ អត់មានលក្ខខណ្ឌអីច្បាស់លាស់ទេ ហើយសម្បទានព្រៃក៏ដោយ ពីមុនព្រៃ
ឱ្យព្រៃទៅ សម្បទាន ឱ្យក្រុមហ៊ុននេះកន្លះហិកតា ៣ សែនហិកតា។
ហើយសម្បទាននេះ វាមិនត្រឹមតែអត់មាន គោលការណ៍ដើម្បីធានា
ទីមួយត្រូវឱ្យមានការធានាថា ការផ្ដល់សម្បទាននេះ ជាការចាំបាច់
ពីព្រោះធម្មតា គេមុននឹងឱ្យសម្បទាន វាទាល់តែថា យើងចង់មានគម្រោងការ
ដើម្បីជាផលប្រយោជន៍ជាតិ ណាមួយអត់ មាននរណាគេចង់ធ្វើ
ដល់ហើយបានយើងអត់ដេញថ្លៃកើត បានយើងធ្វើតែសម្បទាន ដើម្បីលើកទឹកចិត្ដ
ឱ្យគេធ្វើអាហ្នឹងដែលសំខាន់។ ដូចយើងនេះ អត់ដែលដេញថ្លៃ
អត់ដែលឱ្យអ្នកណាដឹង គឺលួចឱ្យតែម្ដង អានេះបានពាក្យថាខុសច្បាប់។

នេះជាការឆ្លើយតបរបស់តំណាងរដ្ឋាភិបាល
គឺឯកឧត្ដម ប៊ុន ណារិទ្ធ
បាន មានប្រសាសន៍ថា ៖ និយាយពីផែនការមេ ខ្ញុំ
សូមអធិប្បាយឱ្យវែងបន្ដិច ដើម្បីឱ្យ ទស្សនិកជនទាំងអស់
ឱ្យបានយល់ពីការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា។
កាលពីអង្គរបានចុះឈ្មោះនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ ១៩៩៥ គេ
ហៅថា អង្គររមណីយដ្ឋាន បេតិកភណ្ឌ ពិភពលោក ប្រឈមនឹងគ្រោះថ្នាក់។
អញ្ចឹងការងារជាអាទិភាព របស់អាជ្ញាធរជាតិអប្សរា ចាប់តាំងពីឆ្នាំ
១៩៩៥ មក គឺថាការងារសង្គ្រោះបន្ទាន់ គាំទ្រអភិរក្សប្រាសាទអង្គរ
យើងបានធ្វើការងារនេះជាមួយនឹងអង្គការ
UNECSO
ហើយ ជាមួយនឹងគណៈកម្មការអន្ដរជាតិ សម្របសម្រួល កិច្ចគាំពារ
និងអភិវឌ្ឍន៍ រមណីយដ្ឋានប្រវត្ដិសាស្ដ្រអង្គរ ដែលភាសា អង់គ្លេសហៅថា
ICG ដែល
មានសហប្រធាន គឺទូតប្រទេសបារាំង នឹងទូតប្រទេសជប៉ុន។ ក្នុងរយៈពេលជិត
១០ ឆ្នាំ ក្រោយពេលដែល អង្គរចូល បេតិកភណ្ឌពិភពលោក
និងអាជ្ញាធរជាតិអប្សរាមានការគាំទ្រពីរាជរដ្ឋាភិបាល
ការចូលរួមពីអាជ្ញាធរ គ្រប់ជាន់ថ្នាក់ និងការចូលរួមពីប្រជាពលរដ្ឋនៅ
ក្នុងតំបន់ យើងបានសម្រេចការងារសង្គ្រោះប្រាសាទអង្គរបាន ជោគជ័យ។
ដូចនេះហើយនៅ ខែ កក្កដា ឆ្នាំ ២០០៤ គណៈកម្មការបេតិកភណ្ឌ ពិភពលោក
ដែលចូលរួម ប្រជុំនៅប្រទេសចិន គេបានពិនិត្យវាយតម្លៃការងារនៅអង្គរ
ហើយបានសម្រេចដកពាក្យថា អង្គរជាបេតិកភណ្ឌពិភពលោក
ជំនួសទៅនឹងពាក្យប្រឈមនឹងគ្រោះថ្នាក់។ ទន្ទឹមនឹងនោះ
គឺថាអង្គការអន្ដរជាតិ រួមមានអង្គការ
UNESCO
ប្រទេសជាមិត្ដ
និងទ្រូងអង្គរហ្នឹង គេបាន ធ្វើការរួមប្រជុំមួយ នឹងវាយតម្លៃ
ការងារអន្ដរជាតិ រួមនឹងប្រទេសកម្ពុជា ក្នុងការថែទាំ
ការពារតំបន់អង្គរ ដែលគេបានធ្វើការរួមប្រជុំមួយ នៅឆ្នាំ ២០០៣
នៅទីក្រុងប៉ារីស ប្រទេសបារាំង ហើយអង្គប្រជុំនេះបានពិនិត្យ
និងឯកភាពគ្នាថា អង្គរនេះ គឺផុតពីគ្រោះថ្នាក់ហើយ ដូច្នេះទិសដៅរបស់
អាជ្ញាធរជាតិអប្សរា ចាប់ពីពេលនេះទៅ គឺថាមិនមែន សំដៅតែលើអទិភាព
ការងារអភិរក្សប្រាសាទទេ ត្រូវគិតគូរបន្ថែម ពីរឿងអភិវឌ្ឍប្រកបដោយ
ជ័យភាព ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល
ក្នុងការកាត់បន្ថយភាពក្រីក្រ ដូចនេះហើយ ចាប់ពីឆ្នាំ ២០០៤ មក
គឺយើងមានផែនការមេ ដែល យើងបានរៀបចំ គឺថាការងារបេសកកម្ម
មានពីរដែលដើរទន្ទឹមគ្នា គឺការងារអភិរក្សរមណីយដ្ឋានផង
និងការងារអភិវឌ្ឍដោយជោគច័យ។ ស្ថិតនៅ ក្នុងស្មារតីនេះហើយ ដែល
យើងបានរៀបចំការងារមួយចំនួន ដែលឆ្លើយតបទៅនឹងបេសកកម្មថ្មី
របស់អាជ្ញាធរជាតិអប្សរា បើនិយាយ ពីសម្បទាន នៃការលក់សំបុត្រ។
ការលក់សំបុត្រនេះតាំងពីដើមមក យើងបានសហការជាមួយអង្គការ
ជំនាញអន្ដរជាតិ ជាពិសេសអង្គការ
IMF
។ តាំងពីឆ្នាំ
២០០០-២០០១ មក តំណាង
IMF
នៅក្នុង ប្រទេសកម្ពុជា តែងតែចូលរួមពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច
ហរិញ្ញវត្ថុ ជាមួយនឹងអាជ្ញាធរជាតិអប្សរា
ដើម្បីរៀបចំធ្វើយ៉ាងណាឱ្យកិច្ចសន្យាសម្បទាន នៃការលក់សំបុត្រ
វាឆ្លើយតបទៅនឹងស្ដង់ដារអន្ដរជាតិ ហើយវាមានលក្ខណៈគ្មានតម្លាភាព។
អញ្ជឹង កិច្ចសន្យាសម្បទាននេះ បានចុះហត្ថលេខា នៅឆ្នាំ ១៩៩៩ ដល់ឆ្នាំ
២០០០-២០០១ គឺចាប់ផ្ដើមការលំអដោយមានការចូលរួមពី
IMF
ដើម្បីធ្វើយ៉ាង ណាឱ្យផលប្រយោជន៍ជាតិ មានការកើនឡើង ហើយនៅឆ្នាំ ២០០២
ក៏មានការកែប្រែដែរ ចំពោះកិច្ចសន្យាដើមទាំងប៉ុន្មាន គឺត្រូវចប់
នៅឆ្នាំ ២០០៥។ ដូចនេះការរៀបចំកិច្ចសន្យាក្នុងកាលៈទេសៈថ្មី
ដើម្បីឆ្លើយតបទៅនឹងតម្លាភាព និង ស្ដង់ដារអន្ដរជាតិ
ស្របពេលជាមួយគ្នានោះក្រុមហ៊ុនសុខាហូតែល
ក៏បានដាក់ពាក្យវិនិយោគទៅក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា
ហើយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានធ្វើការរួមប្រជុំជាបន្ដបន្ទាប់
ហើយក៏បានឯកភាព ជា គោលការណ៍ក្នុងការឱ្យក្រុមហ៊ុនមកពិភាក្សា
ជាមួយអាជ្ញាធរជាតិអប្សរា ធ្វើយ៉ាងណាឱ្យក្រុមហ៊ុនចូល
រួមចំណែកវិនិយោគទៅតាមផែនការមេ នៃការ គ្រប់គ្រងតំបន់អង្គរ
របស់អាជ្ញាធរជាតិអប្សរា ហើយក្រោយ មកទៀត សម្ដេចក្រុមព្រះ
ដែលជាសហប្រធានរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ក៏បាន
ធ្វើលិខិតគាំទ្រនៅលើ គម្រោងនៃកិច្ចសន្យាសម្បទាន។
អញ្ចឹងខ្ញុំសូមបញ្ជាក់ជូនត្រួសៗ ពីកិច្ចសន្យាសម្បទាន
ដូចដែលខ្ញុំបាន ជម្រាបជូនពីដើម គឺថាតំណាង
IMF
គាត់បានចូលរួមជាមួយខ្ញុំ ជាច្រើនពេលក្នុងការជជែក ជាមួយតំណាង
ក្រុមហ៊ុន ដើម្បីធ្វើយ៉ាងណាឱ្យចំណូលបានមកជាតិរបស់យើង
ឱ្យកាន់តែកើនឡើង បើប្រៀបធៀបជាមួយ កិច្ចសន្យាមុនៗ
គឺយើងបានកែលំអជាច្រើន
ជាពិសេសត្រង់ចំណុចក្រុមហ៊ុនមានការចូលរួមវិនិយោគ ដើម្បី
ជាគុណប្រយោជន៍ដល់តំបន់អង្គរ និងប្រជាពលរដ្ឋក្នុងតំបន់។
ចំពោះលក្ខខ័ណ្ឌនៃកិច្ចសន្យានឹងមានដូចតទៅ ការបែងចែកចំណូល គឺថាមុននឹង
បែងចែករវាងរដ្ឋ នឹងក្រុមហ៊ុនសុខាហូតែល ត្រូវដក ១៥% ដើម្បីបង្កើត
ជាមូលនិធិ ហៅថាមូលនិធិអភិរក្ស និងអភិវឌ្ឍតំបន់អង្គរ ។ មូលនិធិនេះ
សព្វថ្ងៃ យើងបានប្រើប្រាស់ដូចជា ស្នាបនាផ្លូវថ្នល់ ស្ពាន
អ្វីជាផលប្រយោជន៍សាធារណៈដល់ប្រជាពលរដ្ឋក្នុងតំបន់ផង
ហើយក៏ជាគុណប្រយោជន៍ ដល់ទេសចរណ៍ដែលមកទស្សនាតំបន់នេះផង
ហើយការងារជាបន្ដបន្ទាប់នៅក្នុងការអភិវឌ្ឍតំបន់អង្គរ
ក្រោយពីការដកមូលនិធិនេះហើយ ចំណូល
ដែលនៅសល់ជាគោលការត្រូវបង់ចូលថវិការដ្ឋទាំងស្រុងគឺ ១០០%
ហើយការបែងចែកចំណូលរវាង ក្រុមហ៊ុនសុខាហូតែល នឹងអាជ្ញាធរជាតិអប្សរា
គឺខាងអាជ្ញាធរជាតិ អប្សរាទទួលបាន ៨០%
ហើយខាងក្រុមហ៊ុនសុខាហូតែលទទួលបាន ២០% នេះជាការគិតគូររបស់អ្នកជំនាញ
ខាងហិរញ្ញវត្ថុ ធ្វើយ៉ាងណាឱ្យក្រុមហ៊ុនគេមានការចំណេញសមរម្យ
ពីព្រោះថាគេទទួលខុសត្រូវក្នុងការ គ្រប់គ្រងសំបុត្រ
កុំឱ្យមានការលួចសំបុត្រ ការចូលទស្សនា ដោយអត់សំបុត្រ
ហើយគេត្រូវចំណាយមួយ ចំនួនដែរ
អញ្ចឹងត្រូវធ្វើយ៉ាងម៉ិចឱ្យធានាចំណែករបស់គេឱ្យបានសមរម្យក្នុងការគិតគូរនឹង។
ការវិនិយោគ របស់ក្រុមហ៊ុន ក្រៅពីនឹង ចំណូលរបស់ខ្លួនដែលបានទទួល
មានកាតព្វកិច្ចរួមចំណែកក្នុងការវិនិយោគបំរើឱ្យតំបន់អង្គរ។
ចំនួនទឹកប្រាក់ដែលយើងបាន កំណត់ជាមធ្យមក្នុងមួយឆ្នាំ គឺប្រមាណជា
៧៥០០០០ ដុល្លារ អាមេរិក ហើយចែកជាគំរោងមួយចំនួន ដែលយើងបានកំណត់ទុក
រួចហើយដូចជា ធ្វើថ្នល់ ធ្វើស្ពាន រៀបចំសង្គ្រោះទេសចរណ៍
ហើយនឹងសាងសង់កន្លែងលក់សំបុត្រជូនទេសចរណ៍ ដែលចូលមកទស្សនាប្រាង្គ
ប្រាសាទជាអាថ៌។ ដូច្នេះគំរោងនឹង គឺមានផែនការច្បាស់លាស់
យើងមិនមែនដូចជាគេថាអត់មានផែនការទេ គឺធ្វើក្រោមការដឹកនាំ
របស់អាជ្ញាធរជាតិអប្សរា ក្រុមហ៊ុនមានកាតព្វកិច្ចវិនិយោគតាមផែនការ
របស់យើង។
 |