Interface Digitization Services Cambodia ...

TMB½redImesckþIRbkasB½t’manRkitükare)aHBumÖpSayTidæakar kRmgc,ab;c,ab;vinieyaKTunzananuRkmrdæaPi)al rmNIydæan³RBHviharCaTIskáarTMnak;TMng

.:: This website used unicode. Please click here to install Khmer Unicode font ::.

“ជនណាតាំងខ្លួនជាសត្រូវនឹងជ័យជំនះ ៧ មករា គឺជាសត្រូវនឹងការរស់ឡើងវិញ របស់ប្រជាជនកម្ពុជា” “ ប្រជាជនកម្ពុជាកំពុងឈានចូលឆ្នាំថ្មី ជាមួយក្ដីសង្ឃឹមចំពោះជ័យជំនះធំៗថ្មីៗទៀត ក្នុងដំណើរការកសាង និងអភិវឌ្ឍន៍មាតុភូមិរបស់ខ្លួន” (សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម)

  .::www.meatophumkhmer.org::. || .::Listen Redio Online::.

ជីវប្រវត្ដិ

កិត្ដយសគ្រឿងឥស្សរិយយស

សន្ទរកថា

ពិពណ៌រូបភាព

 មតិសារព័ត៌មាន

មណ្ឌលព័ត៌មាន

ខុទ្ទការល័យនាយករដ្ឋមន្ដ្រី

អាជ្ញាធរជាតិ

ក្រសួងនានា

ក្រុមប្រឹក្សាជាតិ

 គណៈកម្មការជាតិ

អភិបាលខេត្ដ-ក្រុង

 អង្គជំនុំជម្រៈវិសាមញ្ញ

សាលាភូមិន្ទរដ្ឋបាល

ធនាគារជាតិកម្ពុជា

Cambodia Yellow Pages

កាកបាទក្រហមកម្ពុជា

 

Office of the Council Ministers....

សម្ដេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន
នាយករដ្ឋមន្ដ្រី

រាជរដ្ឋាភិបាលដើម្បី  “សុភមង្គល” “វឌ្ឍនៈភាព” និង “អនាគតរុងរឿង”

>> ស្ថេរភាពនយេបាយ

>> សន្ដិសុខជាតិ

>> ប្រជាធិបតេយ្យភាវូបនីយកម្ម

>> សេដ្ឋកិច្ច

>> ទំនាក់ទំនងអន្ដរជាតិ

To correctly browse our Website, please install Khmer Unicode font and then restart your Computer.

 

 



រដ្ឋធម្មនុញ្ញ
នៃព្រះរាជាណាចក្រកម្ពុជា

បុព្វកថា

-យើងជាប្រជារាស្ដ្រខ្មែរ

ដែលធ្លាប់មានអារ្យធម៌ឧត្ដុងឧត្ដម ប្រទេសជាតិស្ដុកស្ដម្ភ ធំទូលាយថ្កុំថ្កើងរុងរឿង កិត្យានុភាព ខ្ពង់ខ្ពស់ ភ្លឺចែងចាំងដូចពេជ្រ ពណ្ណរាយបាន ធ្លាក់ខ្លួនដ៏សែនរន្ធត់ ក្នុងអំទ្បុងពីរទសវត្សចុងក្រោយនេះ ឆ្លងកាត់ទុក្ខសោក វិនាសអន្ដរាយទ្រុឌទ្រោមឱន ថយមហាសោក ស្ដាយបាន ភ្ញាក់រលឹកក្រោកឈរទ្បើង ចង បាច់ឆន្ទៈមោះមុត ប្ដូរផ្ដាច់ រួបរួមគ្នាពង្រឹង ឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យ ថ្លៃថ្លា និង អារ្យធម៌អង្គរដ៏បវរ កសាងប្រទេសជាតិឱ្យទៅជា "កោះសន្ដិភាព" ទ្បើងវិញផ្អែកលើប្រព័ន្ធប្រជា ធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ទទួលខុសត្រូវខ្ពស់ ចំពោះវាសនាអនាគតជាតិ ឱ្យបាន ឈានទ្បើងរីកចំរើន លូតលាស់ សម្បូររុងរឿង ជានិច្ចនិរន្ដរ៍។

ក្នុងឆន្ទៈមោះមុតនេះ

យើងសរសេរចារឹកក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដូចតទៅ ៖
    ជំពូកទី១: អំពី អធិបតេយ្យ
    ជំពូកទី២: អំពី ព្រះមហាក្សត្រ
    ជំពូកទី៣: អំពី សិទ្ធិ និងករណីកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ
    ជំពូកទី៤: អំពី របបនយោបាយ
    ជំពូកទី៥: អំពី សេដ្ឋកិច្ច
    ជំពូកទី៦: អំពី អប់រំ វប្បធម៌ និងសង្គមកិច្ច
    ជំពូកទី៧: អំពី រដ្ឋសភា
    ជំពូកទី៨(ថ្មី): អំពី ព្រឹទ្ធសភា
    ជំពូកទី៩(ថ្មី): អំពី សមាជរដ្ឋាភិបាល និងព្រឹទ្ធសភា
  ជំពូកទី១០(ថ្មី): អំពី រដ្ឋាភិបាល
  ជំពូកទី១១(ថ្មី): អំពី អំណាចតុលាការ
  ជំពូកទី១២(ថ្មី): អំពី ក្រុមប្រឹក្សាធម្មនុញ្ញ
  ជំពូកទី១៣(ថ្មី): អំពី ការគ្រប់គ្រងរដ្ឋបាល
  ជំពូកទី១៤(ថ្មី): អំពី សមាជជាតិ
  ជំពូកទី១៥(ថ្មី): អំពី អនុភាព ការសើរើ និងវិសោធនកម្មរដ្ឋមនុញ្ញ
  ជំពូកទី១៦(ថ្មី): អំពី អន្ដរប្បញ្ញត្ដិ  
 

ជំពូកទី១: អំពី អធិបតេយ្យ

មាត្រាទី១ៈ

ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រ ទ្រង់ប្រតិបត្ដិតាមរដ្ឋធម្មនុញ្ញ និងតាម លទ្ធិប្រជាធិប តេយ្យ សេរីពហុបក្ស។
ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្ដិភាព អព្យាក្រឹត្យ អចិន្ដ្រៃយិ៍ មិនចូលបក្ស សម្ព័ន្ធ។

មាត្រាទី២ៈ

បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភភានដាច់ខាតក្នុងព្រំដែនរបស់ខ្ខួន ដែល មាន កំណត់ ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ ១៩៣៣-១៩៥៣ ហើយដែលត្រូវបាន ទទួល ស្គាល់ជា អន្ដរជាតិ នៅចន្លោះឆ្នាំ ១៩៣៦-១៩៦៩។

មាត្រាទី៣ៈ

ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដែលមិនអាចបំបែកបាន។

មាត្រាទី៤ៈ

បាវចនានៃព្រះរាជាណាចក្រកម្ពុជាគឺៈ ជាតិ សាសនា ព្រះមហាក្សត្រ។

មាត្រាទី៥ៈ

ភាសា និងអក្សរ ដែលប្រើប្រាស់ជាផ្លូវការ គឺសាសនានិង អក្សរខ្មែរ។

មាត្រាទី៦ៈ

ភ្នំពេញជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា។
ទង់ជាតិ ភ្លេងជាតិ និងសញ្ញាជាតិ មានកំណត់នៅក្នុងឧបសម្ព័ន្ធ ១, ២ និង ៣។

ត្រលប់ទៅលើ

ជំពូកទី២: អំពី ព្រះមហាក្សត្រ

មាត្រាទី៧ៈ

ព្រះមហាក្សត្រកម្ពុជាទ្រង់គ្រងរាជសម្បត្ដិ ប៉ុន្ដែទ្រង់មិនកាន់អំណាចទ្បើយ។
ព្រះមហាក្សត្រទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត។ ព្រះមហាក្សត្រមិនអាចនណារំលោភបំពានបានទ្បើយ។


មាត្រាទី៨ៈ

ព្រះមហាក្សត្រព្រះអង្គទ្រង់ជានិមិត្ដរូប នៃឯកភាពជាតិ និងនិរន្ដរភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នក ធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរព សិទ្ធិ និងសេរីភាព របស់ប្រជាពលរដ្ឋ និងការគោរពសន្ធិ សញ្ញាអន្ដរជាតិ។

មាត្រាទី៩ៈ

ព្រះមហាក្សត្រ ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញកណ្ដាល ដើម្បីធានាការប្រព្រឹត្ដទៅ នៃអំណាចសាធារណៈ អោយមានភាព ទៀងទាត់។

មាត្រាទី១០ៈ

របបរាជានិយមកម្ពុជា ជារបបជ្រើសតាំង។
ព្រះមហាក្សត្រ ទ្រង់តមានព្រះរាជអំណាចចាត់តាំងព្រហរជ្ជទាយាទ សម្រាប់គ្រងរាជសម្បត្ដិទ្បើយ។

មាត្រាទី១១(ថ្មី)ៈ

ក្នុងករណីដែលព្រះមហាក្សត្រពុំអាចបំពេញព្រះរាជភារៈជាព្រះប្រមុខរដ្ឋបានដូចធម្មតា ដោយព្រះអង្គព្រះ ឈួនជាទង្ងន់ មាន ការបញ្ជាក់ពី ក្រុមគ្រូពេទ្យជំនាញជ្រើសរើសដោយប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ដ្រី នោះប្រធានព្រឹទ្ធសភា បំពេញភារកិច្ចប្រមុខ រដ្ឋជំនួសព្រះអង្គក្នុងថានៈជាព្រះ រាជានុសិទ្ធិ។

ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋជំនួសព្រះមហាក្សត្រ ក្នុងថានៈ ជាព្រះរាជានុសិទ្ធិ ពេលព្រះ អង្គទ្រង់ព្រះឈួនជាទង្ងន់ដូចមានចែងក្នុងវក្យខ័ណ្ឌខាងលើ។

តំណែងជាប្រមុខរដ្ឋជំនួសព្រះមហាក្សត្រក្នុងថានៈជាព្រះរាជានុសិទ្ធិនេះ អាចនឹងដូរស្សរជនផ្សេងទៀត ក្នុង ករណី ដូចដែលបាន ចែងក្នុងវាក្យ ខ័ណ្ឌខាងលើ តាមឋានានុក្រមដូចតទៅៈ
       - អនុប្រធានទី១ ព្រឹទ្ធសភា
      - អនុប្រធានទី១ រដ្ឋសភា
      - អនុប្រធានទី២ ព្រឹទ្ធសភា
      - អនុប្រធានទី២ រដ្ឋសភា

មាត្រាទី១២(ថ្មី)ៈ

នៅពេលព្រះមហាក្សត្រទ្រង់ចូលទីវង្គត ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ក្នុងឋានៈជាព្រះ រាជានុសិទ្ធិនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងករណីដែលប្រធានព្រឹទ្ធសភាពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្ដីទីជំនួសព្រះមហាក្សត្រ ក្នុង ពេលព្រះអង្គចូល ទីវង្គត ការទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទីក្នុងឋានៈជាព្រះរាជានុសិទ្ធិត្រូវអនុវត្ដតាម វាក្យខ័ណ្ឌទី២ និងទី៣ នៃមាត្រា១១ថ្មី

មាត្រាទី១៣(ថ្មី)ៈ


ក្នុងរយៈវេលា៧ថ្ងៃយ៉ាងយូរ ព្រះមហាក្សត្រថ្មីនៃព្រះរាជាណាចក្រម្ពុជាត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សា រាជសម្បត្ដិ។
ក្រុមប្រឹក្សារាជសម្បត្ដិមានៈ


ប្រធានព្រឹទ្ធសភា
ប្រធានរដ្ឋសភា
នាយករដ្ឋមន្ដ្រី
សម្ដេចព្រះសង្ឃរាជគណៈមហានិកាយ និងគណៈធម្មយុត្ដិកនិកាយ
អនុប្រធានទី១ និងអនុប្រធានទី២ព្រឹទ្ធសភា
អនុប្រធានទី១ និងអនុប្រធានទី២រដ្ឋសភា
ការរៀបចំនិងការប្រព្រឹត្ដទៅនៃក្រុមប្រឹក្សារាជសម្បត្ដិនឹងមានកំណត់ក្នុងច្បាប់មួយ។

មាត្រាទី១៤ៈ

ត្រូវបានជ្រើសរើសជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សមាជិកព្រះរាជវង្សានុវង្សខ្មែរ ដែលមាន ព្រះជុន្មាយុយ៉ាងតិច ៣០ព្រះវស្សា ហើយដែលជាព្រះរាជបច្ឆាញាតិនៃព្រះមហាក្សត្រ អង្គឌួង រឺព្រះ មហាក្សត្រ នរោត្ដម រឺក៏ព្រះមហាក្សត្រ ស៊ីសុវត្ថ។

មុនចូលគ្រងរាជសម្បត្ដិ ព្រះមហាក្សត្រទ្រង់ថ្លែងសច្ចាប្រណិធានដូចមានចែងក្នុងឧបសម្ព័ន្ធទី៤។

មាត្រាទី១៥ៈ

ព្រះជាយានៃព្រះមហាក្សត្រមានព្រះរាជឋានៈជាព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជា។

មាត្រាទី១៦ៈ

ព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជាពុំមានព្រះរាជសិទ្ធិធ្វើនយោបាយ ទទួលនាទីជាអ្នកដឹកនាំរដ្ឋ រឺជាអ្នក ដឹកនាំរាជរដ្ឋាភិបាល រឺទទួល តួនាទីរដ្ឋបាលរឺនយោបាយទ្បើយ។

ព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជាទុកព្រះរាជកាយពលបំពេញព្រះរាជភារៈបំរើប្រយោជន៍សង្គម មនុស្សធម៌ សាសនា និង ជួយ ព្រះមហាក្សត្រក្នុងព្រះរាជកាតព្វកិច្ចផ្នែកពិធីការនិងការទូត។

មាត្រាទី១៧ៈ

ប្រការដែលព្រះមហាក្សត្រទ្រង់គ្រងរាជសម្បត្ដិ ប៉ុន្ដែទ្រង់មិនកាន់អំណាចទ្បើយ ហើយដែលមានចែងក្នុង វក្យខ័ណ្ឌទី១នៃ មាត្រាទី៧ នៃរដ្ឋធម្មនុញ្ញនេះមិនអាចសុំកែប្រែបានដាច់ខាត។

មាត្រាទី១៨(ថ្មី)ៈ

ព្រះមហាក្សត្រព្រះអង្គទ្រង់ទាក់ទងជាមួយព្រឹទ្ធសភា និងរដ្ឋសភាដោយព្រះរាជសារ។ ព្រះរាជសារនេះ ព្រឹទ្ធសភា និងរដ្ឋសភា មិនអាចយកទៅជជែកពិភាក្សាទ្បើយ។

មាត្រាទី១៩(ថ្មី)ៈ

ព្រះមហាក្សត្រទ្រង់តែងតាំងនាយករដ្ឋមន្ដ្រី និងទ្រង់តែងតាំងគណៈរដ្ឋមន្ដ្រី តាមបែបបទដែលមានចែង ក្នុងមាត្រា១១៩ថ្មី។

មាត្រាទី២០ៈ

ព្រះមហាក្សត្រទ្រង់ទទួលសវនាការជាផ្លូវការពីរដងក្នុងមួយខែ ឱ្យនាយករដ្ឋមន្ដ្រី និងគណៈរដ្ឋមន្ដ្រី ចូលគាល់រាយការណ៍ទូល ថ្វាយទ្រង់ ជ្រាបអំពីសភាពការណ៍នៃប្រទេសជាតិ។

មាត្រាទី២១ៈ

តាមសេចក្ដីស្នើរបស់គណៈរដ្ឋមន្ដ្រី ព្រះមហាក្សត្រទ្រង់ទ្បាយព្រហស្ថលេខា លើព្រះរាជក្រិត្យតែងតាំង ផ្លាស់ផ្ដូរ រឺបញ្ចប់ភារកិច្ចមន្ដ្រី ជាន់ខ្ពស់ស៊ីវិល និងយោធា ឯកអគ្គរាជទូត និងប្រេសិតវិសាមញ្ញ និង ពេញសមត្ថភាព។

តាមសេចក្ដីស្នើរបស់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រះមហាក្សត្រទ្រង់ទ្បាយព្រហស្ថលេខា លើ ព្រះរាជក្រិត្យ តែងតាំង ផ្លាស់ ផ្ដូរ រឺដកចៅក្រមផ្នែកយុត្ដាធិការ។

មាត្រាទី២២(ថ្មី)ៈ

នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ ប្រទេសជាតិស្ថិត ក្នុងភាពអាសន្នក្រោយពីបានឯកភាពពីនាយករដ្ឋមន្ដ្រី ប្រធានរដ្ឋសភា និងប្រធាន ព្រឹទ្ធសភា។

មាត្រាទី២៣ៈ

ព្រះមហាក្សត្រទ្រង់ជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ។ អគ្គមេបញ្ជាការកងយោធពលខេមរ ភូមិន្ទត្រូវបាន តែងតាំង ទ្បើងដើម្បីបញ្ជា កងយោធពលខេមរភូមិន្ទនេះ។

មាត្រាទី២៤(ថ្មី)ៈ

ព្រះមហាក្សត្រទ្រង់គង់ជាព្រះអធិបតី នៃឧត្ដមក្រុមប្រឹក្សាការពារជាតិ ដែលនឹងត្រូវបង្កើតទ្បើងដោយ ច្បាប់មួយ។

ព្រះមហាក្សត្រទ្រង់ប្រកាសសង្គ្រាមក្រោយការអនុម័តរបស់រដ្ឋសភា និងព្រឹទ្ធសភា។

មាត្រាទី២៥ៈ

ព្រះមហាក្សត្រទ្រង់ទទួលសាតាំងឯកអគ្គរដ្ឋទូត រឺ ប្រេសិតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសក្រៅ មកប្រចាំព្រះរាជាណា ចក្រកម្ពុជា។

មាត្រាទី២៦(ថ្មី)ៈ

ព្រះមហាក្សត្រទ្រង់ទ្បាយព្រហស្ថលេខាលើសន្ធិសញ្ញា និងអនុសញ្ញាអន្ដរជាតិ ហើយទ្រង់ប្រទានសច្ចាប័ន លើសន្ធិសញ្ញា និង អនុសញ្ញាទាំងនោះក្រោយបានទទួលការអនុម័តយល់ព្រមពីរដ្ឋសភា និងព្រឹទ្ធសភា។

មាត្រាទី២៧ៈ

ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោស និងលើកលែងទោស។

មាត្រាទី២៨(ថ្មី)ៈ

ព្រះមហាក្សត្រទ្រង់ទ្បាយព្រហស្ថលេខាលើព្រះរាជក្រមប្រកាសអោយប្រើរដ្ឋធម្មនុញ្ញ ច្បាប់ដែលរដ្ឋសភា បាន អនុម័ត និងព្រឹទ្ធ សភាបានពិនិត្យចប់សព្វគ្រប់រួចហើយ និងទ្រង់ទ្បាយ ព្រហស្ថលេខាលើ ព្រះរាជក្រិត្យតាម សេចក្ដីស្នើរសុំពីគណៈរដ្ឋមន្ដ្រី។

ក្នុងពេលដែលព្រះមហាក្សត្រប្រឈួន ហើយត្រូវព្យាបាលព្រះរោគនៅបរទេស ក្នុងពេលនោះព្រះមហាក្សត្រ មានសិទ្ធិផ្ទេរ អំណាចទ្បាយព្រហស្ថលេខានៅលើព្រះរាជក្រម រឺព្រះរាជក្រិត្យខាងលើនេះទៅប្រមុខ រដ្ឋស្ដីទីចុះហត្ថាលេខាជំនួសដោយព្រះ រាជសារប្រគល់សិទ្ធិ។

មាត្រាទី២៩(ថ្មី)ៈ

ព្រះមហាក្សត្រទ្រង់បង្កើត និងប្រទានគ្រឿងស្សរយយសជាតិ។ ព្រះមហាក្សត្រទ្រង់សំរេចប្រទានឋានន្ដរសក្ដិ ឋានៈយោធា និងស៊ីវិលតាមច្បាប់កំណត់។

មាត្រាទី៣០(ថ្មី)ៈ

ក្នុងរយៈពេលព្រះមហាក្សត្រទ្រង់អវត្ដមាន ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី។

ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្ដីទីជំនួស ព្រះមហាក្សត្រពេល ព្រះអង្គ ទ្រង់អវត្ដមាន ការទទួលបន្ទុកភារកិច្ចជាប្រមុខរដ្ឋស្ដីទីត្រូវអនុវត្ដតាមវាក្យខ័ណ្ឌទី២ និងទី៣ នៃមាត្រា១១ ថ្មី។

ត្រលប់ទៅលើ

ជំពូកទី៣: អំពី សិទិ្ធ និងករណីកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ

មាត្រាទី៣១ៈ

ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការ សហប្រជា-ជាតិ សេចក្ដីប្រកាស ជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាព្រមទាំងអនុសញ្ញាទាំង ទ្បាយទាក់ទងទៅ នឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។

ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីកិច្ចដូចគ្នាទាំងអស់ដោយត ប្រកាន់ពូជសាសន៍ ពណ៌ សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន រឺស្ថានភាពឯទៀតទ្បើយ។ ការប្រើ សិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវអោយប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដ៏ទៃទ្បើយ។ ការប្រើសិទ្ធិ សេរីភាពនេះ ត្រូវ ប្រព្រឹត្ដតាម លក្ខខ័ណ្ឌកំណត់ក្នុងច្បាប់។

មាត្រាទី៣២ៈ

ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត មានសេរីភាព និងមានសន្ដិសុខផ្ទាល់ខ្លួន។ ទោសប្រហារជីវិត មិនត្រូវ មានទ្បើយ។

មាត្រាទី៣៣ៈ

ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបានដកសញ្ជាតិ និរទេស រឺចាប់បញ្ជូនខ្លួនទៅអោយប្រទេសក្រៅណាមួយទ្បើយ លើកលែងតែ មានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។

ប្រជាពលរដ្ឋខ្មែដែលកំពុងរស់នៅឯបរទេសត្រូវបារដ្ឋគាំពារ។

ការទទួលសញ្ជាតិខ្មែរត្រូវកំណត់ក្នុងច្បាប់។

មាត្រាទី៣៤(ថ្មី)ៈ

ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះអោយគេបោះឆ្នោត។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច១៨ឆ្នាំ មានសិទ្ធិបោះឆ្នោត។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច២៥ឆ្នាំ អាចឈរឈ្មោះអោយគេបោះឆ្នោតជ្រើស តាំងជាតំណាងរាស្ដ្រ។

ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច៤០ឆ្នាំ អាចឈរឈ្មោះអោយគេបោះឆ្នោតជ្រើសតាំង ជាសមាជិកព្រឹទ្ធ សភា។

បទបញ្ញត្ដិបន្ថយសិទ្ធិបោះឆ្នោត និងសិទ្ធឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវចែងក្នុងច្បាប់បោះឆ្នោត។

មាត្រាទី៣៥ៈ

ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេកិច្ច សង្គមកិច្ច និង វប្បធម៌របស់ប្រទេស ជាតិ។

សេចក្ដីស្នើរទាំងទ្បាយរបស់ប្រជាពលរដ្ឋត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មតចត់ពីអង្គការ រដ្ឋ។

មាត្រាទី៣៦ៈ

ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិជ្រើសរើសមុខរបរសមស្របតាមសមត្ថភាពរបស់ខ្លួន តាមសេក្ដី ត្រូវការរបស់សង្គម។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិទទួលប្រាក់បំណាច់ស្មើគ្នាចំពោះការងាដូចគ្នា។
ការងារមេផ្ទះមានតំលៃស្មើគ្នា នឹងកំរៃដែលបានមកពីការងារធ្វើនៅក្រៅផ្ទះ។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិទទួលការធានារ៉ាប់រងសង្គម និងអត្ថប្រយោជន៍ខាង សង្គមកិច្ច ដែលមានចែងក្នុងច្បាប់។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបង្កើតសហជីព និងចូលជាសមាជិកសហជីពនេះ។
ការរៀបចំ និងការប្រព្រឹត្ដទៅនៃសហជីពនឹងមានកំណត់ក្នុងច្បាប់។

មាត្រាទី៣៧ៈ

សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្ដិវិធីត្រូវយកមកអនុវត្ដនៅក្នុងក្របខ័ណ្ឌនៃច្បាប់។

មាត្រាទី៣៨ៈ


- ច្បាប់រ៉ាបរងមិនអោយមានការរំរលោភបំពានលើរូបរាងការបុគលណាមួយទ្បើយ។
- ច្បាប់ការពារជីវិតកិត្ដិយសនិងសេចក្ដីថ្លៃថ្នូរបស់ប្រជាពលរដ្ឋ។
- ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួនរឺការឃុំខ្លួនជនណាមួយ នឹងអាចធ្វើទៅកើតលុះត្រា តែ អនុវត្ដ ត្រឹមត្រូវតាមបញ្ញត្ដិ ច្បាប់។
- ការបង្ខិតបង្ខំ ការធ្វើបាបលើរូបរាងកាយ រឺប្រព្រឹត្ដកម្មណាមួយដែលបន្ថែមទម្ងន់ទណ្ឌកម្ម អនុវត្ដចំពោះ ជនជាប់ឃុំឃាំង រឺ ជាប់ពន្ធនាគារត្រូវហាមឃាត់មិនអោយធ្វើទ្បើយ។ អ្នកដៃដល់ អ្នករួមប្រព្រឹត្ដ និង អ្នកសមគំនិតត្រូវទទួលទោសតាមច្បាប់។
- ការទទួលសារភាពដែលកើតទ្បើងពីការបង្ខិតបង្ខំតាមផ្លូវការក្ដី តាមផ្លូវចិត្ដក្ដី មិនត្រូវទុកជាភស្ដុតាង នៃពិរុទ្ធភាព ទេ។
- វិមតិសង្ស័យត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ។
- ជនជាប់ចោទណាក៏ដោយត្រូវទុកជាមនុស្សតទោសដរាបតុលាការមិនទាន់កាត់ទោសជាស្ថាពរ។
ជនគ្រប់រូបមានសិទ្ធិការពារខ្លួនតាមផ្លូវតុលាការ។

មាត្រាទី៣៩ៈ

ប្រជាពលរដ្ឋខ្មែរមានសិទ្ធិប្ដឹងបរិហារ ប្ដឹងតវ៉ា រឺប្ដឹងទាសំណងជួសជុលការខូចខាតដែលបណ្ដាលមកពីអំពើរ ខុសច្បាប់របស់ អង្គការរដ្ឋ របស់អង្គការសង្គម និងរបស់បុគ្គលិកនៃអង្គការទាំងនោះ។ ការដោះស្រាយ បណ្ដឹងតវ៉ា និងសំណងជួសជុលការខូច ខាតជាសមត្ថកិច្ច របស់តុលាការ។

មាត្រាទី៤០ៈ

សេរីភាពក្នុងការដើរឆ្ងាយជិត និងតាំងទីលំនៅនៅក្នុងស្ថានភាពស្របច្បាប់របស់ប្រជាពលរដ្ឋត្រូវបាន គោរព។
ប្រជាពលរដ្ឋខ្មែរអាចចេញទៅតាំងទីលំនៅនៅប្រទេស រឺវិលត្រលប់មកវិញបាន។
ការរក្សាសិទ្ធិមិនអោយរំលោភលើលំនៅឋាន និងអាថ៌កំបាំងនៃការឆ្លើយឆ្លងតាមលិខិត តាសារទូរលេខ ទូរគមនាគមន៍ និង តាមទូរស័ព្ទត្រូវបានធានា។
ការឆែកឆេរលំនៅឋាន សម្ភារៈវត្ថុ និងលើរូបបុគ្គលត្រូវធ្វើឱ្យស្របនឹងបញ្ញត្ដិច្បាប់។

មាត្រាទី៤១ៈ

ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារពត៌មាន សេរីភាពខាងការបោះ ពុម្ភផ្សាយ សេរីភាពខាង ការប្រជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភនាំអោយ ប៉ះពាល់ដល់កិត្ដិយសរបស់អ្នកដ៏ទៃ ដល់ទំនៀមទំលាប់ ល្អរបស់សង្គម ដល់សណ្ដាប់ធ្នាប់សាធារណៈ និងដល់សន្ដិសុខជាតិបានទ្បើយ។

របបសារពត៌មានត្រូវរៀបចំទ្បើងដោយច្បាប់។

មាត្រាទី៤២ៈ

ប្រជាពលរដ្ឋខ្មែរមានសិទ្ធិបង្កើតសមាគម និងគណៈបក្សនយោបាយ។ សិទ្ធិនេះត្រូវកំណត់ក្នុងច្បាប់។
ប្រជាពលរដ្ឋខ្មែរទាំងទ្បាយអាចចូលរួមក្នុងអង្គការមហាជនជួយគ្នាទៅវិញទៅមក ការពារសមិទ្ធិផលជាតិ និងសណ្ដាប់ធ្នាប់ សង្គម។

មាត្រាទី៤៣ៈ

ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិពេញទីខាងជំនឿ។
សេរីភាពខាងជំនឿ និងការប្រតិបត្ដិខាងសាសនាត្រូវបានរដ្ឋធានាក្នុងលក្ខខ័ណ្ឌដែលមិនប៉ះពាល់ដល់ជំនឿ រឺសាសនាដ៏ទៃទៀត ដល់សណ្ដាប់ធ្នាប់ និងសន្ដិសុខសាធារណៈ។
ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។

មាត្រាទី៤៤ៈ

ជនណាក៏ដោយទោះជាបុគ្គលក្ដី សមូហភាពក្ដីម