|
គណៈប្រតិភូរបស់អង្គការ
យូណេស្កូមួយក្រុមបានមកធ្វើទស្សនៈកិច្ចនៅឯ ប្រាសាទព្រះវិហារ
នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០០៩
គណៈប្រតិភូរបស់អង្គការ យូណេស្កូមួយក្រុមបានមកធ្វើទស្សនៈកិច្ច នៅឯ
ប្រាសាទព្រះវិហារ ដើម្បីធ្វើការ ពិនិត្យ ផ្ទៀងផ្ទាត់ វាយតម្លៃ
តើអ្វីខ្លះដែលបានអនុវត្ដ ទៅតាមកិច្ច ព្រមព្រៀង
ដែលបានធ្វើឡើង នៅឯទីក្រុងគេបិច ប្រទេសកាណាដា ឆ្នាំ២០០៨
ក្រោយពី ប្រាសាទព្រះវិហារ បានចុះក្នុង បញ្ជី បេតិភណ្ឌពិភពលោកនៃអង្គការ
យូណេស្កូ។ ទស្សនៈកិច្ចរបស់ គណៈប្រតិភូនេះ
ត្រូវបានធ្វើឡើង ចាប់ពីថ្ងៃទី២៨ ខែមីនា រហូតដល់ថ្ងៃទី០៤ ខែមេសា
ឆ្នាំ២០០៩។
ទោះបីជាមានការរាំងរា ជាប្រយោលពីសំណាក់ ប្រទេសជិតខាង
ក្នុងការដាក់សំពាត ការងារទូតយ៉ាង ណាក៍ ដោយ នៅថ្ងៃទី ៣១ ខែមីនា
ឆ្នាំ២០០៩ នេះ គណៈប្រតិភូឯកទេសជាន់ខ្ពស់ របស់អង្គការ
យូណេស្កូ មួយក្រុម បានមកធ្វើទស្សនៈកិច្ច នៅឯ ប្រាសាទព្រះវិហារ
ដើម្បីធ្វើការ ពិនិត្យ ផ្ទៀងផ្ទាត់ វាយតម្លៃ ពីអ្វីដែលបាន
អនុវត្ដទៅតាម កិច្ចព្រមព្រៀង ដូចជារបាយការណ៍ ជាជំហាន និងផែនការមេ
នៃការអភិរក្ស និងការអភិវឌ្ឍន៍ ប្រកបដោយ ចិរភាព
នៃតម្រូវការលើ សេចក្ដីសម្រេច របស់អង្គការ បេតិកភណ្ឌពិភពលោក
ដែលបាន ប្រកាស កាលពី ខែកក្ដដា ឆ្នាំ ២០០៨ នៅឯទីក្រុងគេបិច
ប្រទេសកាណាដា ក្រោយពី ប្រាសាទព្រះវិហារ
ត្រូវបាន ចុះក្នុងបញ្ជីបេតិភណ្ឌពិភពលោក ជាផ្លូវការ។ សូមជម្រាបថា
អង្គការ បេតិកភណ្ឌពិភពលោក
ជាអង្គការអន្ដរជាតិ មួយមានតួនាទី ក្នុងការ ឧបត្ថម្ភ បច្ចេកទេស
និងហិរញ្ញវត្ថុ ក្នុងការងារអភិរក្ស ថែរក្សា
នូវអ្វីដែលជាស្នាដៃ ដែលជាសមិទ្ធិផល និងតម្លៃរបស់មនុស្សជាតិ។
ទស្សនៈកិច្ចរបស់ គណៈប្រតិភូជាន់ខ្ពស់នេះ គឺធ្វើឡើងចាប់ពី ថ្ងៃទី២៨ ខែមីនា
រហូតដល់ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០០៩ ដែលដឹកនាំដោយ ឯកឧត្ដម
សាស្ដ្រាចារ្យ អាហ្សេឌីន បេសេអ៊ូច
(H.E.
Prof. Azedine Beschaouch)
និងអមដំណើរដោយៈ
1. Mr. Philippe
Delanghe UNESCO
2. Mr. Michel
Verrot French Government
3. Mr. Divay
Gupta India
4. Mr. Koen Van
Balen Belgium
5. Mr. Antoine
Bruguerolle France
6. Mr. Eric LLopis
(Fr) Institute National de la recherche
archeologie preventive, INRAP
7. Mr. Richard
Sussman U.S.A
គណៈប្រតិភូបានចាប់ផ្ដើមធ្វើអង្កេត និង ធ្វើការសិក្សាជាលំអិត
ជណ្ដើរខាងកើត ដែលគេ ហៅថា ជណ្ដើរបុរាណ គឺជាជណ្ដើរបុរាណមួយ
ដែលប្រើប្រាស់ដោយព្រះមហាក្សត្រខ្មែរ កាលជំនាន់ដើម ក្នុង ការយាង
និងធ្វើដំណើរទៅកាន់ប្រាសាទព្រះវិហារ ដែលតាំងនៅលើកំពូលភ្នំ ។
រីឯគណៈប្រតិភូមួយចំនួន ទៀត ក៏បានសិក្សាលំអិតនៅតំបន់ជុំវិញភ្នំ
ក្នុងការវាយតម្លៃអំពីរនាំងធម្មជាតិ ដែលហ៊ុំព័ទ្ធប្រាង្គប្រាសាទ និង
ការប្រើប្រាស់ របស់អ្នកទេសចរ ដែលរាប់ទាំងផ្លូងថ្នល់
និងមជ្ឈមណ្ឌលស្វាគមន៍ ។ គណៈប្រតិភូមួយចំនួននេះ
ក៏បានធ្វើដំណើរតាមផ្លូវច្រកខាងលិច ដែលក៏សាងដោយមូលនិធិបាយ័ន្ដ
ឆ្លងកាត់វត្ដកែវសិក្ខាគីរីស្វារៈ មក កាន់តួប្រាសាទ ។
សូមជម្រាបថា នៅម៉ោង ១២ៈ០០ ថ្ងៃត្រង់ នេះ គេសង្កេតឃើញទាហានឈុតខ្មៅ
និង ឯកសណ្ឋាន ប៉ារា របស់ថៃបានចល័តកងប្រដាប់អាវុធរបស់គេ ចំនួនជាង
៣០នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃដែល
ព្យាយាម ឆ្លងចូលទឹកដីខ្មែរពីមុខប្រាសាទព្រះវិហារ
មកកាន់វត្ដកែវសិក្ខាគិរីស្វារៈ ក៏បានការអន្ដរាគមន៍ពីកង ទ័ពខ្មែរ
ដែលព្យាយាមរុញច្រានចេញ ។ សកម្មភាពរបស់កងទ័ពថៃនេះ
គឺគេអាចសន្និដ្ឋានបានថា ជាការ បង្ហាញន្ញូវ ការដាក់សម្ពាធ
ឬគំរាមកំហែងដល់គណៈប្រតិភូជាន់ខ្ពស់ អន្ដរជាតិ
ដែលមកបំពេញភារកិច្ច ការងារ បេតិកភណ្ឌ ពិភពលោក នៅក្នុងទឹកដីកម្ពុជា ។

|