|

រាជរដ្ឋាភិបាលកម្ពុជា
ក្រុមប្រឹក្សាកំណែទំរង់រដ្ឋបាល
គោលនយោបាយ
ស្ដីពី
ការផ្ដល់សេវាសាធារណៈ
“បំរើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង”
អនុម័តដោយគណៈរដ្ឋមន្ដ្រីក្នុងសម័យប្រជុំពេញអង្គ
ថ្ងៃទី ០៥ ឧសភា ២០០៦
លក្ខណៈសម្បត្ដិនៃរដ្ឋបាលសាធារណៈ
ប្រទេសកម្ពុជាក្នុងរយៈពេលជាងមួយទស្សវត្សកន្លងទៅនេះ បានប្រែក្លាយខ្លួន
យ៉ាងឆាប់រហ័សពី ប្រទេស ដែលធ្លាប់ តែញាំញីដោយសារសង្គ្រាម ស៊ីវិលរាប់ ទស្សវត្ស
ទៅជាប្រទេសជាតិដែលមានសន្ដិភាព ស្ថិរភាព សន្ដិសុខ សណ្ដាប់ ធ្នាប់ សង្គម ប្រជាធិបតេយ្យ
ការគោរពសិទ្ធិសេរីភាព កំណើនសេដ្ឋកិច្ចខ្ពស់ និងភាពក្រីក្រ ត្រូវបាន កាត់បន្ថយជាបន្ដ
បន្ទាប់។ តាំង នាម រាជរដ្ឋា ភិបាល ខ្ញុំសូមសំដែងនូវ ការកោតសរសើរ ចំពោះ ការខិតខំ
ប្រឹងប្រែងព្យាយាមអនុវត្ដគោល នយោបាយ និង កម្មវិធីនានា របស់រាជរដ្ឋា ភិបាល
ដែលសម្រេច បាន សមិទ្ធ ផលជាច្រើនគួរជាទី មោទនៈ។ សមិទ្ធផលដ៏ច្រើនទាំងនេះ
មិនត្រូវធ្វើឱ្យយើងភ្លេចនូវគោលដៅ ជាយុទ្ធ សាស្ដ្រ
និងមើលរំលង ចំពោះបញ្ហាប្រឈមនានាដែលកំពុងជួបប្រទះ។
យុទ្ធសាស្ដ្រ និងកម្មវិធីដែលបានអនុម័តនាពេលថ្មីៗកន្លងទៅនេះ ដូចជាផែនការយុទ្ធសាស្ដ្រ
អភិវឌ្ឍន៍ ជាតិ និងផែនការសកម្ម ភាពអភិបាល កិច្ចទី ២
បានបង្ហាញនូវទិសដៅយ៉ាងច្បាស់លាស់ដើម្បីជាត្រីវិស័យ
ក្នុងការ អនុវត្ដការដ្ឋានកំណែទម្រង់ជាអាទិភាព នានារបស់ រាជរដ្ឋាភិបាល
ដូចមានចែងក្នុងយុទ្ធសាស្ដ្រ ចតុកោណ។
កម្ពុជា គ្មានជម្រើសណាល្អប្រសើរក្រៅតែពីការធ្វើកំណែទម្រង់ទេ នៅក្នុងឱកាស ដែលប្រទេស
ជាតិយើងកំពុង តែទទួលផលចំណេញពីសន្ដិភាព និងស្ថិរភាព ដែលយើងខិតខំកសាងនិងការពារបាន។
រដ្ឋបាល សាធារណៈ សព្វថ្ងៃត្រូវ ធ្វើកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅថែមទៀត
ដើម្បីប្រែក្លាយខ្លួនឱ្យទៅជា អ្នកផ្ដល់សេវាដ៏មានប្រសិទ្ធភាព និងជាដៃគូ អភិវឌ្ឍន៍
ដែល អាចទុកចិត្ដបានសំដៅ “បំរើប្រជាពលរដ្ឋឱ្យបាន កាន់តែល្អប្រសើរឡើង”។
ក្នុងឱកាសដ៏ល្អនេះគ្រប់ក្រសួង ស្ថាប័ន និង រដ្ឋបាល សាធារណៈ ត្រូវតែបានពង្រឹង
ដើម្បីជំរុញឱ្យមានការផ្លាស់ប្ដូរប្រកបដោយនិរន្ដរភាព និងពង្រឹងភាពជា អ្នកដឹកនាំ
និងភាពជាម្ចាស់របស់ កម្ពុជា។
ក្នុងន័យនេះខ្ញុំយល់ឃើញថារដ្ឋបាលសាធារណៈត្រូវមានលក្ខណៈសម្បត្ដិសំខាន់ៗបួន
ដូចខាងក្រោម ៖
- ទឹកចិត្ដបំរើការងារមោះមុត ៖រដ្ឋបាលសាធារណៈដែលមោះមុតក្នុងការងារ និងមានការលើក
កំពស់ ទឹកចិត្ដ ការងាររបស់មន្ដ្រី រាជការ ។
- ភក្ដីភាព ៖រដ្ឋបាលសាធារណៈដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល និងស្ថាប័នរដ្ឋ
ត្រូវមានភក្ដីភាពចំពោះរដ្ឋ និងប្រជាពលរដ្ឋ។
- ផ្ដោតលើសេវា ៖រដ្ឋបាលសាធារណៈត្រូវប្រែក្លាយខ្លួនពី “អ្នកគ្រប់គ្រង” ទៅជា
“អ្នកផ្ដល់ សេវា” គួរជាទីគោរព និងមានភាព ត្រឹមត្រូវ ក្នុងការបំរើ និង ឆ្លើយតប
ទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។
- សីលធម៌វិជ្ជាជីវៈ ៖រដ្ឋបាលសាធារណៈ ត្រូវបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយតម្លាភាព
សមត្ថភាព និងប្រសិទ្ធភាព។
លក្ខណៈសម្បត្ដិរបស់រដ្ឋបាលខាងលើនេះអាចសម្រេចទៅបានទាល់តែអកប្បកិរិយា
និងទម្លាប់ការងារ របស់ មន្ដ្រីរាជការត្រូវបាន ផ្លាស់ប្ដូរ។
ដើម្បីសម្រេចគោលដៅខាងលើ រាជរដ្ឋាភិបាលបានអនុម័ត កម្មវិធីកំណែទម្រង់ រដ្ឋបាលសាធារណៈ
ដែលជា ស្នូលមួយនៃយុទ្ធសាស្ដ្រ ចតុកោណ ហើយដែលកំពុងដាក់ឱ្យ អនុវត្ដយ៉ាងសកម្ម។
ជោគជ័យនៃការងារ កំណែទម្រង់នេះគឺអាស្រ័យទៅលើល្បឿននៃការផ្លាស់ ប្ដូរផ្នត់គំនិត
និងទម្លាប់ការងាររបស់មន្ដ្រីរាជការ ពីអ្នក គ្រប់គ្រង ទៅជាអ្នកផ្ដល់សេវា។
ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា មន្ដ្រីរាជការគ្រប់ក្រសួង ស្ថាប័ន និងគ្រប់លំដាប់ថ្នាក់
នឹងពង្រឹងកិច្ចសហការឱ្យ កាន់ តែជិតស្និទ្ធថែម
ទៀតក្នុងការអនុវត្ដគោលនយោបាយនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេស
ត្រូវយកចិត្ដទុក ដាក់ទៅលើ ៖
- ភាពងាយស្រួលក្នុងការយកសេវាទៅប្រើប្រាស់
- ភាពគួរសម រួសរាយរាក់ទាក់ និងការយកចិត្ដទុកដាក់ចំពោះអ្នកប្រើប្រាស់សេវា
- ការផ្ដល់ចម្លើយងាយយល់នៅក្នុងថេរវេលា ដែលបានកំណត់ជាមុន និង
- ការផ្ដល់ការបំភ្លឺរាល់ការទាមទាររបស់អ្នកប្រើប្រាស់សេវា ។
ក្នុងទិសដៅ បំរើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរទ្បើង ។
ហ៊ុន សែន
នាយករដ្ឋមន្ដ្រីនៃរាជរដ្ឋាភិបាលកម្ពុជា
និងជាប្រធានឧត្ដមក្រុមប្រឹក្សាកំណែទម្រង់រដ្ឋ
អារម្ភកថា
នៅក្នុងនីតិកាលទី២ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានសម្រេចនូវសមិទ្ធផលដ៏
សំខាន់ មួយ គឹការកសាង មូលដ្ឋានគ្រឹះនៃ ការគ្រប់ គ្រងមុខងារសាធារណៈ ដែលរួម
មានៈ ការធ្វើ ជំរឿន មន្ដ្រីរាជការស៊ីវិលទូទាំងប្រទេស ការរៀបចំលក្ខន្ដិកៈ ដោយទ្បែក តាម
ប្រភេទ ក្របខ័ណ្ឌនីមួយៗ ការបង្កើត និងដាក់ឱ្យដំណើរការនូវប្រព័ន្ធចំណាត់
ថ្នាក់តាម ប្រភេទក្រប ខ័ណ្ឌ ក ខ គ ឃ និងប្រព័ន្ធ បៀវត្សរ៍ថ្មី
ការដាក់ឱ្យដំណើរការនូវ តារាងទូទាត់ បៀវត្សរ៍តាម ព័ត៌មានវិទ្យា ការធ្វើសមា
ហរណកម្មមន្ដ្រីរាជការទៅក្នុងប្រព័ន្ធចំណាត់ ថ្នាក់ថ្មី ការដាក់
មន្ដ្រីរាជការឱ្យ ចូលនិវត្ដន៍ តាមព័ត៌មានវិទ្យា ការបង្កើតប្រាក់បំណាច់ មុខងារ និង
ប្រាក់បំណាច់ផ្សេងៗទៀត ដែលធ្វើឱ្យ បៀវត្សរ៍មធ្យម របស់មន្ដ្រីរាជការបានកើនទ្បើងប្រមាណ
១៣៨% ក្នុងចន្លោះឆ្នាំ ២០០២-២០០៦ និង ការបង្កើតលិខិតបទដ្ឋាន គតិយុត្ដ
ផ្សេងៗទៀតពាក់ព័ន្ធនឹងការគ្រប់គ្រងមន្ដ្រីរាជការ នៅក្នុង ក្របខ័ណ្ឌមុខងារ សាធារណៈ ។
ផ្អែកលើមូលដ្ឋានគ្រឹះនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីកំណែទម្រង់រដ្ឋបាល ៥
ឆ្នាំទៅមុខ (២០០៤-២០០៨)ដោយបាន កំណត់យ៉ាងច្បាស់លាស់ អំពីគោលដៅចម្បងគឺ
៉បំរើប្រជាពលរដ្ឋឱ្យបានកាន់ តែល្អប្រសើរ ទ្បើង ៉។
យុទ្ធសាស្ដ្រនៃកម្មវិធីនេះ ផ្អែកលើ
គោលគ្រឹះសំខាន់៤ គឺៈ
១-ការកែលំអ សេវា សាធារណ
២-ការ បង្កើនបៀវត្សរ៍
និងការពង្រឹងការគ្រប់គ្រងនិយោជន៍
៣-ការ អភិវឌ្ឍសមត្ថភាព និង
៤-ការជំរុញការ ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលមានកម្មវិធី កន្សោមអាទិភាព ជាស្នូល នៃយុទ្ធសាស្ដ្រ។
បន្ថែមពីលើឯកសារស្ដីពីផែនការសកម្មភាព អភិបាលកិច្ច ទី ២
ដែលគណៈរដ្ឋមន្ដ្រីបាន អនុម័តកាល ពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០០៦
ក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាលបាននិងកំពុងរៀបចំឯកសារគោលនយោបាយ
នានាជាច្រើន សំដៅពង្រីកវិសាលភាព និងធ្វើឱ្យកាន់តែ
ស៊ីជម្រៅថែមទៀតនូវការដ្ឋានកំណែទម្រង់នានា
ដើម្បីសម្រេចឱ្យបាន ជោគជ័យនូវយុទ្ធសាស្ដ្រចតុកោណមានជាអាទិ៍ ៖ គោលនយោបាយ
ស្ដីពីការផ្ដល់សេវា សាធារណៈ គោលការណ៍ រួម នៃការផ្ដល់សេវាសាធារណៈ
តាមយន្ដការការិយាល័យច្រកចេញចូលតែ មួយ គោលនយោបាយ ស្ដីពីការ គ្រប់គ្រងធនធានមនុស្ស
គោលនយោបាយស្ដីពីការអភិវឌ្ឍធនធានមនុស្ស គោលនយោបាយស្ដីពីលាភ ការ គោលនយោបាយ
ស្ដីពីការគ្រប់គ្រងនិយោជន៍ ក្របខ័ណ្ឌគ្រប់គ្រងសម្រាប់ ការអភិវឌ្ឍសមត្ថភាព
និងការជំរុញ ការប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មាន ជាជំនួយដល់ការផ្ដល់សេវា
សាធារណៈ និងការងារគ្រប់គ្រងផ្ទៃក្នុង របស់ក្រសួង ស្ថាប័ននីមួយៗ ។
ខ្ញុំសូមឆ្លៀតឱកាសនេះថ្លែងអំណរគុណចំពោះតំណាងគ្រប់ក្រសួង ស្ថាប័នទាំងអស់
ដែលបានចូលរួម ផ្ដល់នូវ អនុសាសន៍ល្អៗ ជាច្រើនដែលធ្វើឱ្យឯកសារគោលនយោបាយនេះ
មានខ្លឹមសារពេញលេញ និងគ្រប់ ជ្រុង ជ្រោយ ។
ឯកសារគោលនយោបាយស្ដីពីការផ្ដល់សេវាសាធារណៈ បង្ហាញឱ្យឃើញអំពី និយមន័យ ប្រភេទ នៃសេវា
សាធារណៈរបស់រដ្ឋ គោលដៅ វិធីសាស្ដ្រ យន្ដការនៃការអនុវត្ដ ការកែលំអបទដ្ឋានគតិយុត្ដ
និងការ សម្រប សម្រួលអនុវត្ដ ។
កូនសៀវភៅនេះត្រូវបានរៀបចំទ្បើងមិនត្រឹមតែសម្រាប់ការសិក្សាស្វែងយល់របស់ថ្នាក់ដឹកនាំ
និង មន្ដ្រីរាជការ គ្រប់រូបប៉ុណ្ណោះ ទេ ប៉ុន្ដែនឹងបង្ហាញផងដែរអំពីវិសាលភាពនៃសកម្មភាព
ជាអាទិភាព របស់រាជ រដ្ឋាភិបាល លើការដ្ឋានកំណែទម្រង់រដ្ឋបាល សំដៅធ្វើឱ្យរដ្ឋបាល
សាធារណៈមានសមត្ថភាពប ម្រើ ប្រជាពល រដ្ឋឱ្យកាន់តែ បានល្អប្រសើរទ្បើងជាលំដាប់ ។
សុខ អាន
ឧបនាយករដ្ឋមន្ដ្រី
រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី
អនុប្រធានអចិន្ដ្រៃយ៍ ឧត្ដមក្រុមប្រឹក្សាកំណែទម្រង់រដ្ឋ
និងជាប្រធានក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល

សេចក្ដីផ្ដើម
បន្ទាប់ពីសម្រេចបានកិច្ចព្រមព្រៀងក្រុងប៉ារីស ថ្ងៃទី ២៣ ខែតុលា
ឆ្នាំ១៩៩១ និងដោយសារការ អនុវត្ដ នយោបាយ ឈ្នះ-ឈ្នះ របស់រាជ
រដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន កម្ពុជាបាន
បញ្ចប់សង្គ្រាមស៊ីវិលដែលអូសបន្លាយជិតបីទស វត្សរ៍ មន្ដ្រីរាជការ
និងកងកំលាំងប្រដាប់អាវុធ នៃភាគី
នយោបាយទាំងអស់ត្រូវបានធ្វើសមាហរណកម្មមកក្នុងសង្គមជាតិ ហើយ
“រដ្ឋបាលសាធារណៈ ឯកភាពជាតិ
”មួយបានកកើតឡើងនាដើមឆ្នាំ១៩៩៩។ទាំងនេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំមិនអាចកាត់ថ្លៃ
បាន និងជា បុរេលក្ខខណ្ឌដើម្បីធានាបាន នូវសន្ដិភាព សន្ដិសុខ
ស្ថិរភាព សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍ
ប្រទេសជាតិ។
ផ្អែកលើសមិទ្ធផលដ៏ត្រចះត្រចង់ខាងលើនេះ
រាជរដ្ឋាភិបាលបានប្ដេជ្ញាចិត្ដយ៉ាងមុតមាំក្នុងការពង្រឹង នីតិរដ្ឋ
និងអភិបាលកិច្ចល្អ តាមរយៈការធ្វើកំណែទម្រង់ ជាជំហានៗ
និងដោយមានការប្រុងប្រយ័ត្នលើ វិស័យអាទិភាព មួយចំនួន ៖
កំណែទម្រង់រដ្ឋបាល ការ ប្រយុទ្ធ ប្រឆាំងអំពើពុករលួយ
កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្ដិធម៌
ការរំសាយកងកំលាំងប្រដាប់អាវុធ កំណែទម្រង់កងកំលាំង ប្រដាប់អាវុធ
ការងារ វិមជ្ឈការ និង វិសហមជ្ឈការ ការពង្រឹងការគ្រប់គ្រងចំណូល
និងការធ្វើវិចារណកម្មចំណាយ និងកំណែ ទម្រង់ ការគ្រប់គ្រង
ធនធានធម្មជាតិ (ដីធ្លី ព្រៃឈើ និងជលផល)។ ព្រមពេលជាមួយគ្នានោះ ដែរ
រាជរដ្ឋាភិបាលបានរៀបចំគោលដៅអភិវឌ្ឍន៍ សហសវត្សកម្ពុជា
ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចប្រាំ ឆ្នាំលើកទី២
(២០០១-២០០៥) និងយុទ្ធសាស្ដ្ រជាតិកាត់បន្ថយភាព ក្រីក្រ ២០០៣-២០០៥ ។
លើសពីនេះទៅទៀតកម្ពុជាក៏បានធ្វើសមាហរណកម្មទៅក្នុងតំបន់
និងពិភពលោកផងដែរ។
ការដ្ឋានដ៏សំខាន់ៗទាំងអស់នេះ
កំពុងតែត្រូវបានបន្ដដាក់ឱ្យអនុវត្ដនៅក្នុងនីតិកាលទី ៣ នៃរដ្ឋសភា
ហើយដែល តម្រូវឱ្យមាន
ការកែទម្រង់ស៊ីជម្រៅមួយជំហានថែមទៀតក្នុងវិស័យអភិបាលកិច្ចល្អ
ក្នុងនោះ កំណែទម្រង់ រដ្ឋបាល គឺជាស្នូលអាទិភាពមួយដែលបាន
បញ្ចូលទៅក្នុងផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ២០០៦-២០១០។
ទោះបីជារដ្ឋបាលសាធារណៈបានឆ្លងកាត់នូវការផ្លាស់ប្ដូរ
និងការធ្វើកំណែទម្រង់ជាបន្ដបន្ទាប់យ៉ាងណា ក៏ដោយ ក៏មិនទាន់ឆ្លើយ
តបបាន ទាំងស្រុងនៅឡើយទៅនឹងតម្រូវការរបស់ប្រទេសជាតិដែលកាន់តែមាន
ទំហំធំ ឡើងៗនៅក្នុងបរិបទនៃសកលភាវូបនីយកម្ម។
ដើម្បីសម្រេចបានគោលដៅខាងលើនេះ
រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីកំណែទម្រង់រដ្ឋបាល ២០០៤-២០០៨
ដែលមាន មុំយុទ្ធសាស្ដ្រសំខាន់ៗចំនួន ៤ រួមមាន ៖
១-ការកែលំអសេវាសាធារណៈ
២-ការបង្កើនបៀវត្សរ៍
និងការពង្រឹងការគ្រប់គ្រងនិយោជន៍
៣-ការអភិវឌ្ឍសមត្ថភាព
៤-ការជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន
ដែលមានកម្មវិធី កន្សោមអាទិភាព ជាស្នូលនៃ យុទ្ធសាស្ដ្រ ។
ការកែលំអ សេវាសាធារណៈត្រូវធ្វើឡើងទៅ តាមសភាពការណ៍ជាក់ស្ដែង
និងជាជំហានៗ ដើម្បីប្រែ ក្លាយ សេវាសាធារណៈឱ្យ មានគុណភាពល្អ
តម្លៃថោក ខ្លី សាមញ្ញ អាចជឿទុកចិត្ដបាន ឆ្លើយតបទាន់ពេល វេលាទៅនឹង
តម្រូវការ និងបង្កលក្ខណៈងាយស្រួល (១)ដល់អ្នកប្រើប្រាស់សេវា។
ឯកសារគោលនយោបាយស្ដីពីការផ្ដល់សេវា សាធារណៈ កំណត់អំពីនិយមន័យ
ប្រភេទនៃសេវា សាធារណៈ របស់រដ្ឋ គោលដៅ វិធីសាស្ដ្រ
យន្ដការនៃការអនុវត្ដ ការកែលំអបទដ្ឋានគតិយុត្ដ ការសម្រប
សម្រួលអនុវត្ដ ។
ទន្ទឹមនឹងនេះ
ឯកសារគោលនយោបាយនេះក៏ជាឯកសារគោលសម្រាប់អនុវត្ដចំពោះការងារ កំណែ
ទម្រង់នានា សំដៅដល់ការកែ
លំអការផ្ដល់សេវាសាធារណៈដោយឈរលើបទពិសោធន៍ល្អៗដែលបានអនុវត្ដ កន្លងមក
និងកំពុងអនុវត្ដនាពេលបច្ចុប្បន្ន។
I-
និយមន័យ
សេវាសាធារណៈដូចមានចែងក្នុងគោល នយោបាយនេះត្រូវបានកំណត់ន័យដូចខាងក្រោមៈ
“រាល់សកម្មភាពទាំងឡាយដែលធ្វើឡើងដោយស្ថាប័នមានសមត្ថកិច្ច
និងស្ថាប័នទទួលសមត្ថកិច្ច ក្នុង គោលដៅបម្រើផល ប្រយោជន៍
សាធារណៈគឺជាសេវាសាធារណៈ”។
“ស្ថាប័នមានសមត្ថកិច្ច” នៅក្នុងន័យនេះគឺសំដៅដល់ស្ថាប័នរដ្ឋ ឬភ្នាក់ងាររដ្ឋ
ឬអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ទាំង អស់របស់រដ្ឋ ដែលបំពេញ
ការងារតាមដែនសមត្ថកិច្ចរបស់ខ្លួន ។
“ស្ថាប័នទទួលសមត្ថកិច្ច” នៅក្នុងន័យនេះគឺសំដៅដល់ផ្នែកឯកជន
និងសង្គមស៊ីវិលដែលទទួលបានសិទ្ធិ និង ភារកិច្ចពីរដ្ឋ ហើយដែល
ស្ថិតនៅក្រោមការគ្រប់គ្រងត្រួតពិនិត្យរបស់រដ្ឋ ឬភ្នាក់ងាររដ្ឋ។
ការគ្រប់គ្រង ការត្រួតពិនិត្យរបស់រដ្ឋ ឬភ្នាក់ងាររដ្ឋទៅលើផ្នែកឯកជន
និងសង្គមស៊ីវិលដែលរដ្ឋបាន ប្រគល់ សិទ្ធិអំណាចឱ្យត្រូវ
ធ្វើឡើងផ្អែកលើលក្ខខណ្ឌ ដូចមានចែងក្នុងសេចក្ដីសម្រេច
កិច្ចព្រមព្រៀង ឬកិច្ច សន្យាដែល
បានប្រគល់ភារកិច្ចក្នុងរង្វង់ដែនសមត្ថ កិច្ចមួយច្បាស់លាស់
និងពិនិត្យទៅលើសកម្មភាព ការងារ លទ្ធផលដែល សម្រេចបាន គោលដៅទៅអនាគត
និងផលប៉ះពាល់ផ្សេងៗ ជាយថាហេតុ ដែលអាច កើតមាន ចំពោះ សង្គមជាតិ។
II-
ប្រភេទនៃសេវាសាធារណៈរបស់រដ្ឋ
សេវាសាធារណៈដូចបានកំណត់ន័យខាងលើ
និងដែលមានចែងក្នុងគោលនយោបាយនេះត្រូវបានចងក្រង និងប្រមូលផ្ដុំជា៧
ប្រភេទ ធំៗទៅតាមវិស័យ និងការទទួលខុសត្រូវរបស់ក្រសួង
ស្ថាប័នដូចខាងក្រោម ៖
១- ចង្កោមសេវាពាក់ព័ន្ធនឹងអធិបតេយ្យភាពរដ្ឋ
ចង្កោមសេវាពាក់ព័ន្ធនឹងអធិបតេយ្យភាពរដ្ឋ
គឺជាសេវាទទួលខុសត្រូវផ្ដាច់មុខរបស់រដ្ឋដែលផ្ដល់ដោយ អង្គភាពរដ្ឋ
ឬនីតិបុគ្គល នៃនីតិ សាធារណៈ
ដែលរដ្ឋបានប្រគល់សិទ្ធិអំណាចឱ្យដើម្បីអនុវត្ដ ។ ចង្កោម សេវា
ពាក់ព័ន្ធនឹងអធិបតេយ្យភាពរដ្ឋមានដូចជាៈ លិខិតអនុញ្ញាត អាជ្ញាប័ណ្ណ
បញ្ជីអត្រានុកូលដ្ឋាន សំបុត្រ បញ្ជាក់ កំណើត ប័ណ្ណសំគាល់យានយន្ដ
អាកាសយាន និងនាវា វិញ្ញាប័ណ្ណ ប័ត្រទទួលស្គាល់កម្មសិទ្ធិ
អត្ដសញ្ញាណប័ណ្ ណប្រជាពលរដ្ឋខ្មែរ សៀវភៅគ្រួសារ
ការធ្វើនីត្យានុកូលកម្មជាដើម។
ពាក់ព័ន្ធទៅ នឹងចង្កោមនៃសេវាសាធារណៈនេះ ការរៀបចំ និង
ការប្រតិបត្ដិការនៃការផ្ដល់សេវាត្រូវ ទទួលខុស ត្រូវដោយរដ្ឋ ឬ
ភ្នាក់ងាររបស់រដ្ឋ។
២-
ចង្កោមសេវាពាក់ព័ន្ធនឹងផ្នែកសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ
និងសុវត្ថិភាពសង្គម
ចង្កោមសេវាពាក់ព័ន្ធផ្នែកសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការស្នាក់នៅ
ការធ្វើដំណើរការប្រា ស្រ័យទាក់ទង របស់ប្រជាពលរដ្ឋ
និងសុវត្ថិភាពសង្គមគឺជាសមត្ថកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច នគរបាល
ជាតិ កងរាជ អាវុធហត្ថ និងកងយោធពលខេមរភូមិន្ទគ្រប់ លំដាប
់ថ្នាក់ទូទាំងប្រទេស។ ចង្កោមសេវា នេះជាសេវាដ៏ចាំបាច់
និងមិនអាចខ្វះបាន ដើម្បីធានាបរិយាកាសល្អដល់ការអភិវឌ្ឍសង្គម ជាតិ
ការកាត់ បន្ថយភាពក្រីក្រ ភាពសុខ សាន្ដរបស់ប្រជាពលរដ្ឋ
និងជាទំនុកចិត្ដ ដល់វិនិយោគិន ធុរជន ក្នុងការប្រកប របរអាជីវកម្ម
និង ជំនួញជួញដូរ ។
ពាក់ព័ន្ធទៅនឹងចង្កោមនៃសេវាសាធារណៈនេះ ការរៀបចំ និង
ការប្រតិបត្ដិការនៃការផ្ដល់សេវាត្រូវ ធ្វើឡើង ដោយរដ្ឋ ឬ ភ្នាក់ ងារ
របស់រដ្ឋ។
៣- ចង្កោមសេវាពាក់ព័ន្ធនឹងយុត្ដិធម៌
និងអាជ្ញាកណ្ដាល
ចង្កោមសេវាពាក់ព័ន្ធនឹងយុត្ដិធម៌ និងអាជ្ញាកណ្ដាល ដូចជា
វិវាទរវាងប្រជាពលរដ្ឋ និង ប្រជាពលរដ្ឋ ឬរវាង ប្រជាពលរដ្ឋ និង
អ្នករាជការ ឬ រវាងប្រជាពលរដ្ឋ និងផ្នែកឯកជន ឬរវាងអ្នករាជការ
និងផ្នែក ឯកជនជាដើម សេវាដោះស្រាយវិវាទនេះធ្វើឡើងតាម រូបភាព ២ យ៉ាង
៖
- តាមរយៈក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដែលជាអ្នកសម្របសម្រួល និង
ដោះស្រាយចំពោះករណីវិវាទ មិនធ្ងន់ធ្ងរ ដើម្បីសម្រួល ដល់
គូភាគីទាំងសងខាង ដោយមិនចាំបាច់ពឹងផ្អែកតែទៅលើតុលាការ និងកាត់
បន្ថយការ កកស្ទះ សំណុំរឿងនៅតុលាការ ។
-
ក្នុងករណីគូភាគីវិវាទមិនទទួលយកនូវដំណោះស្រាយរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលទេ
នោះការ ដោះស្រាយ វិវាទត្រូវធ្វើ ទ្បើងតាម រយៈតុលាការ។
ភាពជឿទុកចិត្ដរបស់អ្នកប្រើប្រាស់សេវា និងអ្នកពាក់ព័ន្ធទាំងអស់
អាស្រ័យទៅលើការអនុវត្ដច្បាប់ ឱ្យបាន ត្រឹមត្រូវនៅក្នុង
បរិបទនៃនីតិរដ្ឋ ។ ដូចនេះ
រាល់សកម្មភាពកែលំអប្រព័ន្ធការងារទាំងអស់ត្រូវរៀបចំ ឡើងជា ជំហានៗ
និងដោយប្រុងប្រយ័ត្នក្នុង ទិសដៅ បង្កើនគុណភាព និង
ប្រសិទ្ធភាពនៃសេវាកម្ម យុត្ដិធម៌។
៤-ចង្កោមសេវាពាក់ព័ន្ធនឹងការលើកកំពស់កិច្ចការពាណិជ្ជកម្ម
សហគ្រាសធុនតូចនិងមធ្យម បរិស្ថាន វិនិយោគ និងការចូលរួម របស់
ផ្នែកឯកជនក្នុងការកសាង និងការថែទាំ ហេដ្ឋារចនាសម្ព័ន្ធ
ក- ការលើកកំពស់កិច្ចការពាណិជ្ជកម្ម
រាជរដ្ឋាភិបាល ដែលជាអ្នករៀបចំយុទ្ធសាស្ដ្រ និងជាអ្នកគ្រប់គ្រងការអភិវឌ្ឍ
ដើម្បីធ្វើឱ្យបរិស្ថាន ធុរកិច្ច កាន់តែប្រសើរសម្រាប់ វិស័យឯកជន
បានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើន សេដ្ឋកិច្ច ។
អាទិភាពជាពិសេសនឹងត្រូវផ្ដោតទៅលើការរៀបចំឱ្យកាន់តែ
ប្រសើរឡើងនូវបរិស្ថានរួម សម្រាប់ ការ អភិវឌ្ឍ
វិស័យឯកជនតាមរយៈវិធានការជាក់ស្ដែងនានា ៖
១- ពង្រឹងអភិបាលកិច្ចល្អ ទាំងក្នុងវិស័យសាធារណៈ និង វិស័យឯកជន ។
២- កាត់បន្ថយរាល់បែបបទស្មុគស្មាញ និង វែងអន្លាយ នៅតាមក្រសួងស្ថាប័ន
ដែលពាក់ព័ន្ធដល់ ការ នាំចេញ នាំចូល ។
៣- បំបាត់ចោលនូវភារកិច្ចជាន់គ្នារបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ
ដើម្បីជំរុញដំណើរការត្រួតពិនិត្យ តែ មួយកន្លែង ឱ្យមាន ប្រសិទ្ធភាព។
៤- ពង្រឹងការអនុវត្ដយន្ដការការិយាល័យ ”ច្រក
ចេញចូលតែមួយ”នៅតាមបណ្ដាច្រកអន្ដរជាតិ។
ខ-សហគ្រាសធុនតូច និងមធ្យម ៖
រាជរដ្ឋាភិបាល បន្ដជំរុញការអភិវឌ្ឍសហគ្រាស ធុនតូច
និងមធ្យមតាមរយៈគោលនយោបាយ ៖
១- លើកទឹកចិត្ដដល់សហគ្រាសធុនតូច និងមធ្យម
ជាពិសេសតាមរយៈការផ្ដល់ឥណទាន រយៈពេល មធ្យម និង រយៈពេលវែង
២- ទប់ស្កាត់ការរត់គេចពន្ធគ្រប់ប្រភេទ
៣- កាត់បន្ថយបែបបទការចុះបញ្ជី និងការរៀបចំដំណើរការក្រុមហ៊ុន ។
៤-
សម្រួលដល់ការនាំចេញនាំចូលតាមរយៈការកាត់បន្ថយបែបបទស្មុគស្មាញក្នុងការស្នើសុំអាជ្ញាប័ណ្ណ
និង លិខិតអនុញ្ញាត ផ្សេងៗ។ល។
៥- កាត់បន្ថយពេលវេលា និង
កាត់បន្ថយថ្លៃសេវាកម្មក្នុងការអនុញ្ញាតឱ្យដំណើរការផលិតកម្ម នៃ
សហគ្រាស ធុនតូច និងមធ្យម តាម រយៈការអនុវត្ដយន្ដការការិយាល័យ
ច្រកចេញចូលតែមួយ ។
៦- ផ្ដល់ការគាំពារដល់សហគ្រាសមួយចំនួនក្នុង រយៈពេលមួយសមស្រប ។
៧- ជំរុញឱ្យមានសម្ព័ន្ធភាពរវាងសហគ្រាសធុន តូច និងមធ្យម
ជាមួយនឹងឧស្សាហកម្មធុនធំ ជាដើម
ដើម្បី សម្រេចគោលដៅខាងលើ រាជរដ្ឋាភិបាលយកចិត្ដទុកដាក់ ៖
១-
ជំរុញលើកទឹកចិត្ដដល់ការផលិតទំនិញបម្រើទីផ្សារក្នុងស្រុកជំនួសការនាំចូល
ដើម្បីឆ្លើយតបទៅ នឹង យុទ្ធសាស្ដ្រនៃការ បង្កើត មូលដ្ឋាន
ផលិតកម្មទំនិញក្នុងប្រទេសឱ្យបានច្រើន ស្របទៅនឹងយុគសម័យ នៃតំបន់
ភាវូបនីយកម្ម និងសកលភាវូបនីយកម្ម
២- រៀបចំយុទ្ធសាស្ដ្របង្កើនសមត្ថភាពប្រកួត
ប្រជែងសម្រាប់សហគ្រាសធុនតូច និង មធ្យម
៣- រៀបចំផែនការសកម្មភាព និង បទប្បញ្ញត្ដិ នានា ដើម្បីគ្រប់គ្រង
តាមដានត្រួតពិនិត្យ និងគាំទ្រ ដល់ដំណើរ ការរបស់សហ គ្រាស ធុនតូច និង
មធ្យម ។
គ- បរិស្ថានវិនិយោគ និងការចូលរួមផ្នែកឯកជនក្នុងការកសាង និង
ថែទាំហេដ្ឋារចនាសម្ព័ន្ធ
ពាក់ព័ន្ធនឹងការងារនេះ រាជរដ្ឋាភិបាលនឹងចាត់វិធានការចាំបាច់
ដើម្បីពង្រឹងនិងកែលំអបរិស្ថានវិនិយោគ និងធុរកិច្ច រួមមាន
គោលនយោបាយលើកទឹកចិត្ដ លិខិតបទដ្ឋានសម្រាប់ណែនាំ និងជំរុញការចូលរួម
របស់ផ្នែក ឯកជនក្នុងការកសាង និងថែទាំហេដ្ឋារ- ចនា សម្ព័ន្ធ ។
រចនាសម្ព័ន្ធនៃផ្នែកពាក់ព័ន្ធទៅនឹងចង្កោមសេវានេះដែលមិនទាន់អាចឆ្លើយតបបានទៅនឹងតម្រូវការជា
ចាំបាច់ក្នុងការសម្រួល ដល់ការ ធ្វើអាជីវកម្ម ការវិនិយោគទុន
និងការអភិវឌ្ឍន៍ផ្នែកឯកជន ត្រូវធ្វើការកែ សម្រួលឱ្យបានសមស្រប
និងឱ្យបានឆាប់រហ័សទៅ តាមស្ថាន ភាពជាក់ស្ដែង និង ធនធានដែលមាន ។
៥- ចង្កោមសេវាសង្គមកិច្ច វប្បធម៌ និងក |