.:: The Office of the Council of Ministers ::. .:: The Office of the Council of Ministers ::.

TMB½redImesckþIRbkasB½t’manRkitükare)aHBumÖpSayTidæakar kRmgc,ab;c,ab;vinieyaKTunzananuRkmrdæaPi)al RbtiTinkarRbCMuKN³rdæmRnþITMnak;TMng

   English  

“ជនណាតាំងខ្លួនជាសត្រូវនឹងជ័យជំនះ ៧ មករា គឺជាសត្រូវនឹងការរស់ឡើងវិញ របស់ប្រជាជនកម្ពុជា” “ ប្រជាជនកម្ពុជាកំពុងឈានចូលឆ្នាំថ្មី ជាមួយក្ដីសង្ឃឹមចំពោះជ័យជំនះធំៗថ្មីៗទៀត ក្នុងដំណើរការកសាង និងអភិវឌ្ឍន៍មាតុភូមិរបស់ខ្លួន” (សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម)

   


 


 

ជីវប្រវត្ដិ

ឥស្សរិយយស

សន្ទរកថា

ពិពណ៌រូបភាព

 មតិសារព័ត៌មាន

មណ្ឌលព័ត៌មាន

ខុទ្ទការល័យនាយករដ្ឋមន្ដ្រី

អាជ្ញាធរជាតិ

ក្រសួងនានា

ក្រុមប្រឹក្សាជាតិ

 គណៈកម្មការជាតិ

អភិបាលខេត្ដ-ក្រុង

 អង្គជំនុំជម្រៈវិសាមញ្ញ

សាលាភូមិន្ទរដ្ឋបាល

ធនាគារជាតិកម្ពុជា

Cambodia Yellow Pages

កាកបាទក្រហមកម្ពុជា

 

Office of the Council Ministers.... អស់រយៈពេល ៣០ឆ្នាំកន្លងមកហើយ ទើបគ


សម្ដេចអគ្គមហាសេនាបតីតេជោ

ហ៊ុន សែន

នាយករដ្ឋមន្ដ្រី
 

រាជរដ្ឋាភិបាលដើម្បី  “សុភមង្គល” “វឌ្ឍនៈភាព” និង “អនាគតរុងរឿង”

>> ស្ថេរភាពនយេបាយ

>> សន្ដិសុខជាតិ

>> ប្រជាធិបតេយ្យភាវូបនីយកម្ម

>> សេដ្ឋកិច្ច

>> ទំនាក់ទំនងអន្ដរជាតិ

To correctly browse our Website, please install Khmer Unicode font and then restart your Computer.

 

 

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាត្ដអោយ គណៈប្រតិភូជាន់ខ្ពស់សភាថៃ និងអ្នកអមដំណើរមួយក្រុម ចូលធ្វើទស្សនៈកិច្ចនៅតំបន់ប្រាសាព្រះវិហារ

នៅថ្ងៃទី ០១ ខែមេសា ឆ្នាំ២០០៩ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាត្ដ អោយ គណៈប្រតិភូ ជាន់ខ្ពស់សភាថៃ និង អ្នកអម ដំណើរមួយក្រុម ចូលធ្វើទស្សនៈកិច្ចនៅ តំបន់ប្រាសាព្រះវិហារ។

 គណៈប្រតិភូជាន់ខ្ពស់ភាថៃ ដែលបានដឹកនាំដោយ ឯកឧត្ដម ថនេតគ្រឿរ៉ាត់ ជាសមាជិកសភាថៃ ទទួលបន្ទុកផ្នែក កិច្ចការបរទេស និង សហប្រតិបត្តការ អន្ដរជាតិ មកពីគបក្ស ភឿថៃ (ប្រឆាំង) និង ទាហានថៃចំនួន ២៥នាក់ ក្រោមការ ដឹកនាំដោយ ឧត្ដមសេនីត្រី ថវាត់ឆៃ សមុតសាខន មេបញ្ជាការរង ភូមិភាគ ២ និងវរៈសេនីឯក វុធសែងចក្រ បានចុះពិនិត្យ មើលស្ថានភាពរស់នៅ និង សួរសុខទុក ទាហានថៃ ព្រមជាមួយនិង ការវាយតម្លៃជាក់ស្ដែង នៃការប្រឈម រវាង ថៃ និងកម្ពុជា។ គណៈប្រតិភូជាន់ខ្ពស់ សភាថៃនេះ ទទួលបានកិច្ចស្វាគមន៍ យ៉ាងរ៉ាក់ទាក់ ពីមន្ដ្រីជាន់ខ្ពស់កម្ពុជា ទាំងផ្នែកស៊ីវិល ក៍ដូចជា យោធាប្រចាំការ នៅនឹងកន្លែង។ ឯកឧត្ដម ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្ដីការ គណៈរដ្ឋមន្ដ្រី វរៈសេនីយឯក ផាត់ សុភេន ទទួលបន្ទុកការងារ ទំនាក់ទំនងព្រំដែន និង មន្ដ្រីអ្នកមុខអ្នកការ យោធាមួយចំនួន ទៀត បានធ្វើដំណើរ ទៅរងចាំស្វាគមន៍ ក្នុងនាមជាម្ចាស់ផ្ទះ នៅច្រករបៀងចូល ពីដីថៃ អមដំណើរមកដល់ វត្ដកែវសិក្ខាគិរីស្វារៈ ជួបសំណេះសំណាលជាមួយ ឯកឧត្ដម ស្រី ឌឹក មេបញ្ជាការកងពលធំ លេខ៣ ប្រចាំ តំបន់ប្រតិបត្ដិការ សិកព្រះវិហារ និង ឯកឧត្ដម ជា ម៉ន មេបញ្ជាការ ភូមិភាគទី ៤ ។

 
ឯកឧត្ដមសមាជិករដ្ឋសភាថៃ ថនេតគ្រឿរ៉ាត់ ដែលតំណាងរាស្ដ្រប្រចាំ មណ្ឌលស៊ីសាកេត ដែលជាប់ នឹងតំបន់ ប្រាសាទព្រះវិហារ ទទួលបានការពន្យល់ យ៉ាងក្បោះក្បាយពីស្ថានភាព នយោបាយកម្ពុជា និងជំហរ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើបញ្ហាកម្ពុជា-ថៃ ក្នុងបញ្ហា ព្រំដែន បកស្រាយ ប្រាប់ដោយ ឯកឧត្ដម ផៃ ស៊ីផាន គឺ កម្ពុជាចង់បាន ព្រំដែនមួយច្បាស់លាស់ ដែលជាព្រំ ដែនអន្ដរជាតិរវាង កម្ពុជា-ថៃ ជាព្រំដែនសន្ដិភាព សហប្រតិបត្ដិការ អភិវឌ្ឍន៍ និង មិត្ដភាពយូរអង្វែង និង ស្ថាពរ តាមរយៈការព្រមព្រៀងគ្នា MOU ២០០០ ដែលយកការនិយាយគ្នា ការស្រុះស្រួលគ្នា តាមលិខិតតូបករណ៍អន្ដរជាតិ គឺមិនមែនដោះស្រាយ តាមយោធា ឬការ បោះទីតាំងដណ្ដើមយក ឬក៏ការគំរាមកំហែងក្នុង រូបភាពណាមួយឡើយ ។ សម្ដេចតេជោ ហ៊ុន សែន តាំងពីថ្ងៃទីមួយ (១៥ កក្កដា ២០០៨) សម្ដេចបាន អំពាវនាវ និងខំប្រឹងប្រែងក៏សាង ជាមួយនឹងការថែរក្សាសន្ដិភាព គឺបំព្រួញជម្លោះ បញ្ជៀសការប្រឈម ដោយ អាវុធ និងពង្រីក សហប្រតិបត្ដិការ រវាងកម្ពុជា-ថៃ ។


ឯកឧត្ដម សមាជិករដ្ឋសភាថៃ ថនេតគ្រឿរ៉ាត់ លោកក៏បានចាប់អារម្មណ៍ថា លោក នឹងព្យាយាម ក្នុងនាមលោក ជា អ្នកតាក់តែងច្បាប់ ធ្វើរាល់គ្រប់មធ្យោបាយ ដើម្បីបញ្ចប់រឿងវិវាទព្រំដែននៅតំបន់ប្រាសាទ ព្រះវិហារ ក៏ដូចបញ្ហាដទៃទៀត ឱ្យបានឆាប់ និងដោយសន្ដិវិធី ហើយលោក ក៏មានបំណងធ្វើដំណើរមកកាន់ កម្ពុជា ដើម្បីសម្ដែងការគួរសម ដល់ សម្ដេចតេជោ ក៏ដូចជាតំណាងរាស្ដ្រខ្មែរ ដទៃទៀតដែរ ។
ការសំណេះសំណាលរវាង សមាជិកសភាថៃ ជាមួយនឹងមន្ដ្រីជាន់ខ្ពស់ដទៃទៀត ក៏បានធ្វើឡើងក្នុង ភាពរីករាយ និង ស្និតស្នាលគួរឱ្យកត់សំគាល់ ។ ការជួបជុំនេះ បានត្រូវបញ្ចប់នូវម៉ោង ១៤.២០ នាទី ហើយ គណៈប្រតិភូថៃ ក៏បានធ្វើដំណើរចាកចេញតាមច្រករបៀង ទៅកាន់ប្រទេសថៃវិញ បន្ទាប់ពីការពិនិត្យសារជា ថ្មី និងសួរសុខទុក្ខម្ដងទៀត ដល់កងទ័ពរបស់គេ ។


 

© 2007  ទីស្ដីការគណៈរដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា   

Power by: IDS Cambodia