|

សន្ទរកថា
របស់ សម្ដេច ហ៊ុន សែន
នាយករដ្ឋមន្ដ្រីនៃរាជរដ្ឋាភិបាលកម្ពុជា
ស្ដីពី
“យុទ្ធសាស្ដ្រចតុកោណ”
ដើម្បីកំណើន ការងារ សមធម៌ និង ប្រសិទ្ធភាព នៅកម្ពុជា
ថ្លែងនៅក្នុងអង្គប្រជុំគណៈរដ្ឋមន្ដ្រី
លើកទីមួយ
នីតិកាលទី៣ នៃរដ្ឋសភា
នៅទីស្ដីការគណៈរដ្ឋមន្ដ្រី
រាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០០៤
ព្រះអង្គស្ដេចក្រុមឃុន ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រី
ឯកឧត្ដម លោកជំទាវ ឧបនាយករដ្ឋមន្ដ្រី ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី
រដ្ឋលេខាធិការដែលជាសមាជិក សមាជិកា នៃអង្គគណៈរដ្ឋមន្ដ្រីទាំងមួល
ជាទីគោរព។
ថ្ងៃនេះ គឺជាទិវាប្រវត្ដិសាស្ដ្រដ៏សំខាន់មួយរបស់កម្ពុជា
ដែលរាជរដ្ឋាភិបាលកម្ពុជាសំរាប់នីតិកាល ទី៣ នៃ
រដ្ឋសភាបានបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួនជាលើកទី១។
ក្នុងនាមជាប្រមុខនៃរាជរដ្ឋាភិបាលទូល បង្គុំខ្ញុំ
សូមសំដែងការស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុតថ្វាយ និង
ជូនចំពោះព្រះអង្គ ស្ដេចក្រុមឃុន ព្រះអង្គម្ចាស់
ព្រះអង្គម្ចាស់ក្សត្រី ឯកឧត្ដម និង លោកជំទាវ ទាំងអស់ ដែលជាសហការី
នៅក្នុងរាជរដ្ឋា ភិបាលសំរាប់ នីតិកាលទី ៣ នៃរដ្ឋសភា។
តាមទម្លាប់នៃការអនុវត្ដន៍កន្លងមក នៅក្នុងការចាប់ផ្ដើមចូល កាន់ការងាររបស់
រាជរដ្ឋាភិបាលថ្មី អង្គប្រជុំ លើកទី១ នៃគណៈរដ្ឋមន្ដ្រី
តែងត្រូវបានប្រើប្រាស់ជាកាលានុវត្ដភាព សំរាប់ការគូសរំលេចជូន
បងប្អូនជនរួម ជាតិកម្ពុជា
និងដៃគូអន្ដរជាតិទាំងអស់ជ្រាបអំពីអាទិភាពគោលនយោបាយសំខាន់ៗ របស់រាជ
រដ្ឋាភិបាល សំរាប់នីតិកាលថ្មី
និងអំពីការប្ដេជ្ញាចិត្ដយ៉ាងមោះមុតឥតងារេរបស់រាជរដ្ឋាភិបាលទាំងមូលក្នុងការ
ឈានទៅ សំរេចឱ្យបានជោគជ័យ
នូវបណ្ដាអាទិភាពទាំងអស់នោះដើម្បីបំរើនូវឧត្ដមប្រយោជន៍របស់ប្រទេស
ជាតិ មាតុភូមិ និងឆ្លើយតបទៅនឹងសំណូមពរ
និងសេចក្ដីត្រូវការទាំងឡាយរបស់ប្រជាពលរដ្ឋកម្ពុជា ដែលរាជរដ្ឋា
ភិបាល បានទទួលតាមរយៈសម្លេងឆ្នោតផ្ដល់ការទុកចិត្ដក្នុងកិច្ចដំណើរការ
បោះឆ្នោតប្រជាធិប តេយ្យដោយសេរី និងយុត្ដិធម៌។
ដូច្នេះទូលបង្គំខ្ញុំសូមស្នើថាអង្គប្រជុំគណៈរដ្ឋមន្ដ្រី
របស់យើងនាថ្ងៃនេះ គួរតែចាប់ផ្ដើមបើកឆាក ការងាររបស់ខ្លួនស្រប
តាមស្មារតីនៃប្រពៃណីដ៏ល្អនេះ។
ដូចទូលបង្គុំខ្ញុំ
ធ្លាប់បានលើកឡើងជាច្រើនលើកច្រើនសាររួចមកហើយទាំងនៅលើវេទិកាជាតិ ទាំង
នៅលើ វេទិកាអន្ដរជាតិ ទូលបង្គុំខ្ញុំ
មានជំនឿដ៏មុតមាំថាកម្ពុជាគ្មានជម្រើសអ្វីផ្សេងឡើយក្រៅពីការបន្ដ
ជម្រុញអនុវត យ៉ាងហ្មឺងម៉ាត់
និងមធ្យ័តបំផុតនូវកម្មវិធីកំណែទម្រង់ទាំងឡាយ ដែលមានលក្ខណៈ កាន់តែ
ទូលំទូលាយឡើង និងកាន់តែស៊ីជម្រៅឡើង។ កំណែទម្រង់
គឺជាកិច្ចការស្លាប់រស់របស់កម្ពុជា។ បើយើង រួមគ្នាធ្វើកំណែទម្រង់
នោះទើបយើងសង្ឃឹមថា នឹងអាចរំដោះខ្លួនចេញបានពីវដ្ដសង្សា
នៃភាពក្រីក្រតោក យ៉ាក ហើយស្ដារឡើងវិញ បាននូវភាព ថ្លៃថ្នូរ
របស់ប្រជាជាតិមួយ ដែលធ្លាប់តែមានមោទនភាព និង ដែល
ធ្លាប់ត្រូវបានគេគោរព និង កោតសរសើរ។ ផ្ទុយទៅវិញ បើយើងគេចវេះ
កំណែទម្រង់ យើងប្រាកដ ជានឹង បាត់បង់សំណាង និង កាលានុវត្ដភាព
ដែលយើងកំពុងក្ដាប់ក្នុងដៃ នាពេលបច្ចុប្បន្ននេះ ហើយនឹង
បន្ដស្ថិតក្នុងភាពក្រីក្ររ៉ាំរ៉ៃជមោ្លះ និងអស្ថេរភាពមិនចេះចប់។
នៅក្នុងបរិការណ៍នេះ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសំរាប់នីតិកាលទី៣
នៃរដ្ឋសភាដែល ជាចក្ខុវិស័យ រួមរបស់ជាតិ
និងជាសេចក្ដីប្រកាសអំពីបេសកកម្ម និងឆន្ទៈរបស់រាជរដ្ឋាភិបាល
សំរាប់នីតិកាល ទី៣ នៃរដ្ឋសភា
ហើយដែលសំរេចបានមកលើមូលដ្ឋាននៃការឯកភាពមតិគ្នាក្នុង
ចំណោមដៃគូដែលចូលរួម ក្នុងរាជរដ្ឋាភិបាល ថ្មីនេះ
នឹងដើរតួជាក្របខ័ណ្ឌ ការងារដ៏សំខាន់បំផុតរបស់យើង សំរាប់រយៈពេល ៤
ឆ្នាំទៅ មុខទៀត។
យ៉ាងណាមិញ ទូលបង្គំខ្ញុំយល់ថាក្នុងការដឹកនាំអនុវត្ដកម្មវិធីនយោបាយ
នេះរាជរដ្ឋាភិបាលមាន សេចក្ដីត្រូវការ
ដ៏ចាំបាច់ក្នុងការធ្វើអាទិភាវូបនីកម្ម
បណ្ដាអាទិភាពដែលយើងបានដាក់ចេញមក ដោយផ្ដោត ជាសំខាន់ទៅលើ របៀបវារៈ
នៃគោលនយោបាលសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន តាម
រយៈការរៀបចំ លំអិតបន្ថែមដោយអន្លើ ហើយសម្រិតសម្រាំង សម្រួច
និងរំលេចនូវរបៀបវារៈ គោល នយោបាយសេដ្ឋកិច្ច
របស់កម្មវិធីនយោបាយនេះឱ្យចេញជាកញ្ចប់អាទិភាពទៅតាមបណ្ដាវិស័យសំខាន់ៗ
នានា ដែលលក្ខណៈជា ប្រព័ន្ធ ស៊ីសង្វាក់ ប្រទាក់ក្រឡាគ្នា
និងយោងគ្នាទៅមក ហើយងាយយល់ និងងាយ គ្រប់គ្រង។ គឺក្នុងសា្មរតី នេះហើយ
ដែលខ្ញុំមានបំណង ដាក់ជូនអង្គប្រជុំ គណៈរដ្ឋមន្ដ្រីលើកទី១ របស់យើង
នាថ្ងៃនេះ និងជូនបងប្អូនជន រួមជាតិ
ព្រមទាំងដៃគូអភិវឌ្ឍន៍ទាំងអស់របស់កម្ពុជា ជ្រាបអំពី
“យុទ្ធសាស្ដ្រចតុកោណ ដើម្បីកំណើនការងារ សមធម៌
និងប្រសិទ្ធភាពនៅកម្ពុជា”
ដែលនឹងដើរតួជាឧបករណ៍
ដ៏សំខាន់សំរាប់ទ្រទ្រង់ការអនុវត្ដន៍
“កម្មវិធី
នយោបាយ របស់រាជរដ្ឋា ភិបាល សំរាប់ នីតិកាលទី ៣ នៃរដ្ឋសភា”។
សូមអនុញ្ញាតឱ្យទូលបង្គុំខ្ញុំ ធ្វើការអធិប្បាយអំពីយុទ្ធសាស្ដ្រនេះ
ដូចតទៅៈ
ផ្មែកទី១

ខ្លីមសារនៃយុទ្ធសាស្ដ្រចតុកោណ
១.១. គោលដៅចំបងរបស់រាជរដ្ឋាភិបាលនីតិកាលទី៣ នៃរដ្ឋសភា
ប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា
បានសំដែងនូវឆន្ទៈជាសមូលហភាពរបស់ខ្លួនតាមរយៈការបោះឆ្នោត
ជាសាកលដែលអ្នកសង្កេតការជាតិ និងអន្ដរជាតិ
បានវាយតម្លៃថាជាការបោះឆ្នោតមួយសេរី យុត្ដិធម៌ ត្រឹមត្រូវ
មានតម្លាភាព និងអាចទទួលយកបាន កាលពីថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ ២០០៣។
រាជរដ្ឋាភិបាលបាន ឈានចូល កាន់អំណាច់ក្នុងនីតិកាលទី៣
នៃរដ្ឋសភាស្របទៅតាមឆន្ទៈរបស់ប្រជារាស្ដ្រ ជាមួយនឹងការប្ដេជ្ញា
ចិត្ដ យ៉ាងពេញ ទំហឹងចំពោះបុព្វហេតុនៃសុខសន្ដិភាព ការបង្រួមជាតិ
ស្ថេរភាព សណា្ដប់ធ្នាប់សង្គមការ លើកស្ទួយ លទ្ធិ ប្រជាធិបតេយ្យ
ការគោរពសិទ្ធី និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស ឯករាជ្យជាតិ
អធិបតេយ្យ ភាព និង កិត្យានុភាពជាតិ បូរណភាពទឺកដី និង ការអភិវឌ្ឍន៍
ប្រកបដោយចរិតភាព ដែលនឹងផ្ដល់ជូន ដល់ប្រទេសជាតិ
និងប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់នូវវឌ្ឍនភាព វិបុលភាព
ភាពសុខដុមរមនា និងជីវភាព សមរម្យថ្លៃថ្នូរ។
នៅក្នុងន័យនេះ ទិសដៅជាសារវន្ដរបស់រាជរដ្ឋាភិបាលនៃរដ្ឋសភានីតិកាលទី៣
គឺកសាងជា ជំហានៗ នូវសង្គម កម្ពុជាមួយ ដែលមានសុខសន្ដិភាព ស្ថេរភាព
សណ្ដាប់ធ្នាប់សង្គម មានការគោរពយ៉ាង ខ្ចាប់ខ្ជួននូវ គោលការណ៍
ប្រជាធិបតេយ្យ ព្រមទាំងសិទ្ធិ និងសេចក្ដីថ្លៃថ្នូរ
របស់មនុស្សមានការអភិវឌ្ឍន៍ ប្រកបដោយចរិភាព និង សមធម៌
មានកោសិកាផ្សារភ្ជាប់គ្នា មានប្រជាជនប្រកបដោយចំណេះដឹងខ្ពស់ និង
វប្បធម៌ជ្រៅជ្រះ មានជីវភាព សមរម្យ
និងមានការរស់នៅប្រកបដោយភាពសុខដុមរមនាទាំងនៅក្នុងសង្គម ជាតិ
ទាំងនៅក្រុមគ្រួសារ។
ក្នុងក្របខ័ណ្ឌនេះ
រាជរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវគោលនយោបាយឯកភាពជាតិ និងសាមគ្គឺជាតិ
ដើម្បី ប្រមូល កំលាំងប្រជាជាតិទាំងមូលពីគ្រប់មជ្ឈដ្ឋាន
គ្រប់និន្នាការនយោបាយទាំងនៅក្នុង និងក្រៅប្រទេស ក្រោមបាវចនា
“ជាតិ សាសនា ព្រះមហាក្សត្រ”
ដើម្បីរួមគ្នាជាធ្លុងមួយសំដៅកសាង ការពារជាតិ និងសមិទ្ធផលសង្គម
នៃព្រះរាជាណាចក្រកម្ពុជា ក្នុងបរិការណ៍ដែលប្រទេសមានឯករាជ្យ
អធិបតេយ្យ បូរណភាព ទឹកដី សុខសន្ដិភាព ប្រជាធិបតេយ្យ
និងវឌ្ឍនភាពថ្កើងថ្កានស្របតាម ព្រះរាជតំរិះ ដ៏ភ្លឺស្វាង
និងរុងរឿងក្រោមព្រះរាជកិច្ចដឹកនាំ
ដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ
ព្រះមហាក្សត្រនៃ ព្រះរាជាណាក្រកម្ពុជា និង សម្ដេចព្រះរាជអគ្គមហេសី
នរោត្ដម មុនីនាថ សីហនុ ជាទីគោរពសក្ការៈ។
ជាការពិតណាស់ ដោយសារការអនុវត្ដន៍ យ៉ាងប្ដូរប្ដេជ្ញឥតរាថយនូវ
“យុទ្ធសាស្ដ្រត្រីកោណ”
រាជរដ្ឋាភិបាល កម្ពុជានៅក្នុងរដ្ឋសភានីតិកាលទី២
កន្លងមកនេះបានបង្កើតឡើងនូវបរិស្ថានអនុគ្រោះ និង លក្ខខណ្ឌចាំបាច់
និងគ្រប់គ្រាន់ទាំងក្នុង និងក្រៅប្រទេស
សំរាប់ឱ្យកម្ពុជាអាចបោះជំហានទៅមុខ ប្រកប ដោយក្ដីសង្ឃឹម និង
ជំនឿទុកចិត្ដយ៉ាងមុតមាំនៅលើមាគ៌ា នៃកំណែទម្រង់ និងការអភិវឌ្ឍន៍។
ជោគជ័យ នៃការអនុវត្ដន៍ គោល នយោបាយ
“ឈ្នះ ឈ្នះ”
បានធ្វើឱ្យប្រទេសកម្ពុជាឆ្លងកាត់ដំណាក់កាល ប្រែប្រួល
យ៉ាងធំធេងពីចំណុច មួយនៃ ផែនទីពិភពលោក ដែលប្រកបដោយភាពមិនច្បាស់លាស់
ដោយសារ កលយុគ សង្គ្រាមរ៉ាំរ៉ៃ ជម្លោះផ្ទៃក្នុង អស្ថិភាព
និងភាពអន់ថយ ហើយក្លាយទៅជាប្រទេសមួយ ដែលមានសុខសន្ដិ ភាពពេញលេញ
មានសុវត្ថិភាព និង សណា្ដប់ធ្នាប់សង្គម មានការគោរពលទ្ធិប្រជា
ធិបតេយ្យ គោរពសិទ្ធិនិង សេចក្ដីថ្លៃថ្នូរ របស់មនុស្ស
ព្រមទាំងមានកិច្ចសហប្រតិបត្ដិការ និងការអភិវឌ្ឍន៍។
ឆ្លងកាត់រយៈពេលដ៏ខ្លី បំផុត ប្រសិនបើ ប្រៀបធៀបទៅ
នឹងប្រវត្ដិសាស្ដ្រនៃប្រទេសជឿនលឿននានា យើងបាន បង្ហាញឱ្យដៃគួ
អន្ដរជាតិទាំងឡាយ មើលឃើញ ដោយ គ្មានការសង្ស័យ
ថាកម្ពុជាពិតជាមានសមត្ថភាព គ្រប់គ្រាន់ ដេិម្បីចូល ប្រឡូកស្មើភាព
និង ស្មើសិទ្ធិក្នុងកិច្ចការ តំបន់ និងពិភពលោក។
ប្រការទាំងនេះបានប្រែ ក្លាយ ទៅជាការ កើនឡើងនៃជំនឿទុកចិត្ដ
មកលើប្រទេសកម្ពុជា ហើយផ្ដល់ជាផលប្រយោជន៍មកវិញ តាម រយៈការកើន
ឡើងនៃពាណិជ្ជកម្ម និងលំហូរនៃ ការវិនិយោគ និងភ្ញៀវ ទេសចរ
ចូលមកក្នុងប្រទេសកម្ពុជា ដែលជាកត្ដា
យ៉ាងសំខាន់សំរាប់ជួយបង្កើតការងារ និងបង្កើនចំណូល ដល់ពលករកម្ពុជា
ដែលផ្ដល់ជាលទ្ធផល ចុងក្រោយ គឺការកាត់បន្ថយភាពក្រីក្រ និងការ
បង្កើនសុខុមាល ភាព របស់ប្រជាជន។
ការធានាជម្រុញលើកកំពស់កំណើនសេដ្ឋកិច្ច
ការដោះស្រាយការងារសំរាប់ពលករកម្ពុជា ការធានា សមធម៌ និង
យុត្ដិធម៌សង្គម តាមរយៈផែនការសកម្មភាពអភិបាលកិច្ច
និងការធានាប្រសិទ្ធភាពការងារ របស់រាជរដ្ឋាភិបាល
ក្នុងការអនុវត្ដន៎៍កម្មវិធីកំណែទម្រង់ក្នុងគ្រប់ផ្នែក
គ្រប់វិស័យក្នុងទិសដៅ កាត់បន្ថយ ភាពក្រីក្ររបស់ប្រជាជន
និងការអភិវឌ្ឍន៍ក្របកដោយចិរភាព គឺជារបៀបវារៈនយោបាយ
ដ៏ខ្ពស់បំផុតរបស់ រាជរដ្ឋាភិបាលនីតិកាលទី៣ នៃរដ្ឋសភាព។ ក្នុងន័យនេះ
ក្នុងនាមជាប្រមុខនៃរាជរដ្ឋាភិបាល ទូលបង្គំ ខ្ញុំ សូម ដាក់ចេញនូវ
“យុទ្ធសាស្ដ្រ ចតុកោណ”
ជាឧបករណ៍រទ្រទ្រង់ការអនុវត្ដន៍
“កម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលសំរាប់នីតិកាលទី៣ នៃរដ្ឋសភា”
ដើម្បីឈានឆ្ពោះទៅសំរេចឱ្យបាននូវ ការកាត់ បន្ថយភាពក្រីក្រ
ការអភិវឌ្ឍន៍ វឌ្ឍនភាព និង វិបុលភាព ព្រមទាំង ភាពសុខដុមរមនា និង
សុភមង្គល ជូនប្រជាជនកម្ពុជា។
១.២. អត្ថន័យនយោបាយរបស់យុទ្ធសាស្ដ្រចតុកោណ
ទីមួយ
“យុទ្ធសាស្ដ្រចតុកោណ”
នេះគឺជាការបន្ដសកម្មភាព និងការបន្ដពង្រឹងសមិទ្ធផលនានា ដែល
រាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងនីតិការទី២
តាមរយៈការអនុវត្ដន៍យុទ្ធសាស្ដ្រត្រីកោណ និងការជ្រើស
រើសចេញពីសមាសធាតុសំខាន់ៗ នៃ
“ គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ”
¬ MDGs¦
“ផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមកិច្ច ៥ឆ្នាំ ២០០១ - ២០០៥”
របស់កម្ពុជាបច្ចុប្បន្ន “យុទ្ធសាស្ដ្រជាតិ កាត់បន្ថយ ភាពក្រីក្រ
២០០៣ - ២០០៥” និងគោលនយោបាយ យុទ្ធសាស្ដ្រ ផែនការ និង
កម្មវិធីកំណែទម្រង់សំខាន់ៗ ជាច្រើនទៀត
ដែលបានឆ្លងកាត់ការពិគ្រោះយោបល់យ៉ាងទូលំទូលាយ ក្នុងចំណោមមជ្ឈដ្ឋាន
ជាតិ និងអន្ដរជាតិ រួមមាន ក្រសួង ស្ថានប័នរដ្ឋ សង្គមស៊ីវិល
និងសហគមន៍អ្នកផ្ដល់ជំនួយក្នុងទិសដៅ កែលំអ
និងបង្កើនសមត្ថភាព ស្ថាបន័សាធារណៈ លើកស្ទួយអភិបាលកិច្ចល្អ
និងធ្វើទំនើបកម្ម រចនាសម្ព័ន្ធ សេដ្ឋកិច្ច ជាតិ
ដើម្បីគោលដៅ ជម្រុញលើកកំពស់កំណើនសេដ្ឋកិច្ច
បង្កើតការងារជូនប្រជាពលរដ្ឋ ធានាសមធម៌ ក្នុងសង្គម
និងបង្កើន ប្រសិទ្ធភាពនៃវិស័យសាធារណៈ
ព្រមទាំងរក្សាការពារសម្បត្ដិធម្មជាតិ និងសម្បត្ដិ វប្បធម៌ជាតិ
ដែលប្រការ ទាំងអស់នេះ គឺសុទ្ធតែជាកត្ដាគន្លឹះដ៏សំខាន់បំផុត
សំរាប់ការអភិវឌ្ឍន៍ក្របកដោយ ចិរតភាព
ការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ទីពីរ សមាសធាតុគន្លឹះទាំងឡាយនៃ
“យុទ្ធសាស្ដ្រចតុកោណ”
ត្រូវបានយកទៅរៀបចំជាមូលដ្ឋានគ្រឺះ
នៃ គោលនយោបាយ សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី
ហើយបានទទួលនូវការឆ្លុះបញ្ចាំងយ៉ាងពេញ លេញនៅក្នុង
“កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំរាប់នីតិកាលទី៣ នៃរដ្ឋសភា”
ទីបី យ៉ាងណាក៏ដោយ ក្រោយពី “កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល
សំរាប់នីតិកាលទី៣ នៃរដ្ឋសភា” ត្រូវបានរៀបចំចប់សព្វគ្រប់លើមូលដ្ឋាន
នៃការឯកភាពមតិជាឯកច្ឆន្ទ រវាងគណៈបក្ស ដៃគូ ទាំងពីរ
នៅក្នុង រាជរដ្ឋាភិបាល រាល់ចំណុចគោលនយោបាលសេដ្ឋកិច្ចសំខាន់ៗ
របស់ឯកសារ
“កម្មវិធី នយោបាយ”
នេះក៏ត្រូវបានឆ្លុះបញ្ចាំងត្រឡប់មកវិញ
ហើយសម្រិតសម្រាំង និងសម្រួចថែមទៀត នៅក្នុង
“យុទ្ធសាស្ដ្រ ចតុកោណ”
តាមរយៈការគូសរំលេចចងក្រង ឱ្យចេញជាកញ្ចប់អាទិភាពនៃវិធាន
ការគោលនយោបាល
តាំងឡាយ ដែលមានលក្ខណៈជាប្រព័ន្ធ ស៊ីសង្វាក់
ប្រទាក់ក្រឡាគ្នា និងយោងគ្នាទៅ វិញទៅមក។
ដូច្នេះ
“យុទ្ធសាស្ដ្រចតុកោណ”
ដែលជាយុទ្ធសាស្ដ្រអភិវឌ្ឍន៍របស់រាជារដ្ឋាភិបាលនីតិការទី២ នៃរដ្ឋសភា
ហើយដែលមានមុខងារយ៉ាងសមស្របក្នុងការបង្កើតបុព្វ
លក្ខខណ្ឌសំរាប់ការបង្កើនឈរ ឡើង ពេញជំហរ របស់កម្ពុជា
ដោយសារថាតាមន័យធរណីមាត្រសាស្ដ្រ គេអាចដាក់វត្ថុដែលមានជើងបី
ឬ“ត្រីកោណ”
ឱ្យឈរ បានគ្រប់ទីកន្លែងទាំងអស់ ទោះក្នុងស្ថានភាពណាក៏ដោយ។
ចំណែក
“យុទ្ធសាស្ដ្រ ចតុកោណ”
នេះត្រូវបាន រៀបចំឡើង
តាមរចនាសម្ព័នមុំបួន នៃចតុកោណប្រទាក់ក្រឡាគ្នា ហើយ
ផ្សារភ្ជាប់គ្នាគ្រប់ជ្រុងទាំងអស់ ដែល នៅក្នុងផ្នត់គំនិត
របស់មនុស្សទូទៅ គឺតំណាងឱ្យ “ចិរភាព” និង “ស្ថិរភាព” ឧទាហរណ៍ តុ ឬ
កៅអីដែលមាន ស្ថិរភាពរឹងមាំ គឺសុទ្ធតែមានជើងបួន។ ក្នុងន័យនេះ
ការសម្រេចបានជោជ័យនៅក្នុងការអនុវត្ដន៍ យុទ្ធសាស្ដ្ រចតុកោណ
នឹងនាំមកឱ្យកម្ពុជា នូវ ស្ថិរភាព និង ការអភិវឌ្ឍន៍ក្របកដោយចិរភាព។
តាមទិដ្ឋភាពម្យ៉ាងទៀត
“យុទ្ធសាស្ដ្រចតុកោណ”
គឺជា
“របៀបវារៈគោលនយោបាយ សេដ្ឋកិច្ច”
នៃ
“កម្មវិធីនយោបាយរបស់រាជរដ្ឋាភីបាលសំរាប់នីតិនយោបាយសេដ្ឋកិច្ច” ដែល
ត្រូវបានយកមករៀបចំលំអិត បន្ថែមដោយអន្លើ ហើយសម្រិតសម្រាំងសម្រួច និង
រំលេចឱ្យចេញជា កញ្ចប់ អាទិភាពទៅតាមវិស័យសំខាន់ៗ នានា
ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និង ជាប្រព័ន្ធ ស៊ីសង្វាក់
ប្រទាក់ក្រឡាគ្នា និង យោងគ្នាទៅវិញទៅមក ហើយងាយយល់ និង ងាយគ្រប់គ្រង
ដែលអនុញ្ញាតឱ្យរាជ រដ្ឋាភិបាល និង ដៃគួអភិវឌ្ឍន៍
ដែលមានការ ពាក់ព័ន្ធទាំងអស់ អាចប្រើប្រាស់បានជាឧបករណ៍គ្រប់គ្រង
(Management
tool)
សំរាប់ការអនុវត្ដន៍
របៀបវារៈ គោលនយោបាយសេដ្ឋកិច្ចរបស់កម្ពុជា ដែលជាសមាស ភាគដ៏ចំបងនៃ
“កម្មវិធីនយោបាយ”
របស់រាជរដ្ឋាភិបាល។
បើពិនិត្យលើគោលដៅចំបងរបស់យុទ្ធសាស្ដ្រចតុកោណ
ពោលគឺការជម្រុញលើកកំពស់កំណើន សេដ្ឋកិច្ច ការដោះស្រាយការងារ
សំរាប់ពលករកម្ពុជា ការធានាសមធម៌ និងយុត្ដិធម៌សង្គម និងការលើក
ស្ទួយ ប្រសិទ្ធភាពនៃវិស័យសាធារណៈ តាមរយៈផែនការសកម្មភាពអភិបាលកិច្ច
និងកំណែទម្រង់ស៊ីជម្រៅ និង ប្រទាក់ក្រឡាគ្នាគ្រប់ផ្នែកគ្រប់វិស័យ
យើងអាចកំណត់បាវចនា នៃការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលនីតិ កាលទី៣
នៃរដ្ឋសភានេះ ថាជា “រាជរាដ្ឋាភិបាល ដើម្បីកំណើនការងារ សមធម៌ និង
ប្រសិទ្ធភាព”។
១.៣. រចនាសម្ព័ន្ធនៃយុទ្ធសាស្ដ្រចតុកោណ
ដូចដែលបានអធិប្បាយខាងលើ យុទ្ធសាស្ដ្រនេះត្រូវបានរៀបចំឡើង
ទៅតាមរចនាសម្ព័ន្ធជាមុំបួន នៃ ចតុកោណ ដែលប្រទាក់ក្រឡាគ្នា
ហើយផ្សារភ្ជាប់គ្នានៅគ្រប់ជ្រុងជ្រោយទាំងអស់។ ជារួមសមាសធាតុរបស់
“យុទ្ធសាស្ដ្រ ចតុកោណ”
នេះមានដូចតទៅៈ
ទី១. ស្មូលនៃយុទ្ធសាស្ដ្រចតុកោណ គឺ អភិបាលកិច្ចល្អ
ដែលផ្ដោតការយកចិត្ដទុកដាក់ ទៅលើ កំណែទម្រង់ បួនយ៉ាង គ៉ឺៈ
ទី១. ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ
ទី២. កំណែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្ដិធម៌
ទី៣. កំណែទម្រង់រដ្ឋបាលសាធារណៈ រួមមាន តាំងកម្មវិធីវិមជ្ឈការ និង
វិសហមជ្ឈការផង
ទី៤. កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ ជាពិសេស
គឺកម្មវិធីកាត់រំសាយទ័ព។
ទី២. បរិស្ថានគ្របដណ្ដប់ សំរាប់ការអនុវត្ដន៍យុទ្ធសាស្ដ្រទាំងមូល
មានបួន យ៉ាងដែរ គឺ ៉
ទី១. សុខសន្ដិភាព ស្ថិរភាព នយោបាយ និង សណ្ដាប់ធ្នាប់សង្គម
ទី២. ភាពជាដៃគូក្នុងការអភិឌ្ឍន៍ រួមមានភាពជាដៃគូជាមួយវិស័យឯកជន
និងសហគមន៍អ្នកផ្ដល់ ជំនួយ ព្រមទាំង ភាពជាដៃគូជាមួយ នឹងសង្គមស៊ីវិល
ទី៣. បរិស្ថានម៉ាក្រូសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
ដែលមានលក្ខណៈអនុគ្រោះ
ទី៤. សមាហរណកម្មកម្ពុជា ទៅក្នុងតំបន់ និង ពិភពលោក។
ទី៣. ចតុកោណយុទ្ធសាស្ដ្រទាំងបួនសំរាប់ជម្រុញកំណើន រួមមានៈ
ទី១. ការលើកស្ទួយវិស័យកសិកម្ម
ទី២. ការអភិវឌ្ឍន៍ផ្នែក ឯកជន និង ការងារ
ទី៣. ការបន្ដស្ដារ និង កសាងហេដ្ឋារចនាសម្ព័ន្ធ រូបវន្ដ
ទី៤. ការកសាងសមត្ថភាព និង ការអភិវឌ្ឍន៍ធនធានមនុស្ស។
ទី៤. ចតុកោណយុទ្ធសាស្ដ្រនីមួយៗមាន មុំយុទ្ធសាស្ដ្រ បួនគឺៈ
ចតុកោណទី១ ៖ “ការលើកស្ទួយវិស័យកសិកម្ម” មានៈ
ទី១. ការលើកកំពស់ផលិតភាព និង ពិធកម្ម
(Diversification)
វិស័យកសិកម្ម
ទី២. កំណែទម្រងង់ដីធ្លី និង ការបោសសំអាតមីន
ទី៣. កំណើ ទម្រង់វិស័យនេសាទ និង ជលផល និង
ទី៤. កំណែទម្រង់ព្រៃឈើ។
ចតុកោណទី២ ៖ “ការបន្ដសា្ដរ និង កសាងហេដ្ឋារចនាសម្ព័ន្ធ រូបវន្ដ”
មានៈ
ទី១. ការបន្ដស្ដារ និង កសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍
(ផ្លូវគោក
ផ្លូវទឺក និង ផ្លូវអាកាស)
ទី២. ការគ្រប់គ្រងធនធានទឺក នឹង ប្រព័ន្ធធារាសាស្ដ្រ
ទី៣. ការអភិវឌ្ឍន៍វិស័យថាមពល និង បណា្ដញអគ្គិសនី
ទី៤. ការអភិវឌ្ឍន៍បច្ចេកវិទ្យាពត៌មាន និង ទូរគមនាគន៍។
ចតុកោណទី៣ ៖
“ការអភិវឌ្ឍន៍ផ្នែកឯកជន និង ការងារ” មាន ៖
ទី១. ការពង្រឺងវិស័យឯកជន និង ការទាក់ទាញទុនវិនិយោគ
ទី២. ការលើកស្ទួយសហគ្រាសធុនតូច និង មធ្យម
ទី៣. បង្កើតការងារ និង ការធានាលក្ខខណ្ឌការងារល្អប្រសើរជូនដល់កម្មករ
និង និយោជិត
ទី៤. ការរៀបចំប្រព័ន្ធសុវត្ថភាព សង្គម សំរាប់ មន្ដ្រី បុគ្គលិក
កម្មករ។
ចតុកោណទី៤ ៖
“ការកសាងសមត្ថភាព និង ការអភិវឌ្ឍន៍ ធនធានមនុស្ស” មានៈ
ទី១. ការ លើកកំពស់ និង ពង្រឹងគុណភាពនៃ វិស័យអប់រំ
ទី២. ការលើកស្ទួយសេវាសុខាភិបាល
ទី៣. ការអនុវត្ដន៍ គោលនយោបាយយេនឌឺ 9អនេដរេ ភៀលិចយប
ទី៤. ការអនុវត្ដន៍ គោលនយោបាយប្រជាជន។
ផ្នែកទី២
អាទិភាពនៃគោលនយោបាយសេដ្ឋកិច្ច
២.១. ស្នូលនៃយុទ្ធសាស្ដ្រចតុកោណ គឺអភិបាលកិច្ចល្អ
អភិបាលកិច្ចល្អ គឹជាបុរេលក្ខណៈវិនិច្ឆ័យសំខាន់បំផុតមួយ
ដើម្បីធានាឱ្យមានការអភិវឌ្ឍន៍ សេដ្ឋកិច្ច ប្រកប ដោយចិរភាព មានសមធម៌
និងយុត្ដិធម៌សង្គម។ អភិបាលកិច្ចល្អ តំរូវឱ្យមាននូវការ
ចូលរួមយ៉ាងទូលំ ទូលាយ មានការលើកកំពស់ ការចែករំលែកពត៌មាន
មានគណនេយ្យភាព និងតម្លាភាព មានលក្ខណៈស្មើភាព និង ការមិន បោះបង់ចោល
នូវបុគ្គលណាម្នាក់ ហើយនឹងមានការប្រតិបត្ដិតាមវិធានច្បាប់។
ក្នុងន័យនេះ អភិបាលកɟ |