Interface Digitization Services Cambodia ...

TMB½redImesckþIRbkasB½t’manRkitükare)aHBumÖpSayTidæakar kRmgc,ab;c,ab;vinieyaKTunzananuRkmrdæaPi)al rmNIydæan³RBHviharCaTIskáarTMnak;TMng

.:: To correctly browse our Website, please install Khmer Unicode font, see bellow ::.

“ជនណាតាំងខ្លួនជាសត្រូវនឹងជ័យជំនះ ៧ មករា គឺជាសត្រូវនឹងការរស់ឡើងវិញ របស់ប្រជាជនកម្ពុជា” “ ប្រជាជនកម្ពុជាកំពុងឈានចូលឆ្នាំថ្មី ជាមួយក្ដីសង្ឃឹមចំពោះជ័យជំនះធំៗថ្មីៗទៀត ក្នុងដំណើរការកសាង និងអភិវឌ្ឍន៍មាតុភូមិរបស់ខ្លួន” (សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម)

  www.meatophumkhmer.org

ជីវប្រវត្ដិ

កិត្ដយសគ្រឿងឥស្សរិយយស

សន្ទរកថា

ពិពណ៌រូបភាព

 មតិសារព័ត៌មាន

មណ្ឌលព័ត៌មាន

ខុទ្ទការល័យនាយករដ្ឋមន្ដ្រី

អាជ្ញាធរជាតិ

ក្រសួងនានា

ក្រុមប្រឹក្សាជាតិ

 គណៈកម្មការជាតិ

អភិបាលខេត្ដ-ក្រុង

 អង្គជំនុំជម្រៈវិសាមញ្ញ

សាលាភូមិន្ទរដ្ឋបាល

ធនាគារជាតិកម្ពុជា

Cambodia Yellow Pages

កាកបាទក្រហមកម្ពុជា

ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០០៨

Office of the Council Ministers....

សម្ដេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន
នាយករដ្ឋមន្ដ្រី

រាជរដ្ឋាភិបាលដើម្បី  “សុភមង្គល” “វឌ្ឍនៈភាព” និង “អនាគតរុងរឿង”

>> ស្ថេរភាពនយេបាយ

>> សន្ដិសុខជាតិ

>> ប្រជាធិបតេយ្យភាវូបនីយកម្ម

>> សេដ្ឋកិច្ច

>> ទំនាក់ទំនងអន្ដរជាតិ

To correctly browse our Website, please install Khmer Unicode font and then restart your Computer.

 

 

អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីបានបង្ហាញលទ្ធផលថ្មី

អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីបានបង្ហាញរបាយការណ៍ថ្មីមួយទៀត ស្ដីពីលទ្ធផលនៃការចុះដោះស្រាយ និង ទប់ ស្កាត់ទំនាស់ដីធ្លីនៅខេត្ដមណ្ឌលគិរី និង ខេត្ដរនៈគិរីប្រកបដោយប្រសិទ្ធិភាពបានចំនួន ៥ ករណីទៀត បន្ថែមពីលសំណុំ រឿងចំនួន ៨ ករណី ដែលបានដោះស្រាយរួចរាល់ជាស្ថាពរកាលពីខែឧសភាមុននេះ ។

នៅក្នុងរបាយការណ៍ ដែលបានផ្ដល់ឱ្យអ្នកសារព័ត៌មាននាល្ងាចថ្ងៃទី០៤ ខែមិថុនា ២០០៨ លោក អ៊ីន វីរៈជាតិ សមាជិក ក្រុមសង្កេតការណ៍សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ និង ជាអគ្គលេខាធិការរងនៃអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី បានឱ្យដឹងថា ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧបនាយករដ្ឋមន្ដ្រី សុខ អាន រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈ រដ្ឋមន្ដ្រី និង ជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និង ទទួលបញ្ផាពី លោក ស្វាយ ស៊ីថា អគ្គលេខាធិការអាជ្ញាធរ ជាតិដោះស្រាយទំនាស់ដីធ្លី ។ រូបលោក និង ប្រតិភូបានចុះ ដោះស្រាយទំនាស់ដីធ្លី ៥ ករណី នៅក្នុងខេត្ដរតនគិរី និង មណ្ឌលគិរីបានបញ្ចប់ដោយជោគជ័យ ។

ករណីទី ១ ស្ថិតទំនាស់រវាងប្រជាពលរដ្ឋចំនួន ៤១ គ្រួសារ នៅភូមិពូទិស ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្ដមណ្ឌលគិរី ជា មួយឈ្មោះ ទ្រុញ សាខន មេបញ្ផាការរងយោធាខេត្ដមណ្ឌលគិរី លើដីទំនាស់ទំហំ ៨០០ ម៉ែត្រ គុណ ១២០០ ម៉ែត្រ ដែលកើតឡើងនៅខែមករា ឆ្នាំ ២០០៨ ។ ករណីនេះភាគីដើម បណ្ដឹងបានឯកភាពគ្នាបញ្ឈប់ការប្ដឹងតវ៉ា ហើយភាគីចុង បណ្ដឹងសុខចិត្ដប្រគល់ដី ដែលបានពង្រីក ធ្វើចម្ការក្រោមច្បាប់ភូមិបាលឆ្នាំ ២០០១ និង ផែនទីគម្របព្រៃឈើឆ្នាំ ២០០២ ហើយត្រូវបាន ប្រជាពលរដ្ឋ ប្ដឹងទាមទារនេះជូនរដ្ឋគ្រប់គ្រងវិញដោយស័គ្ម្រចិត្ដ ។

ករណីទី ២ ទំនាស់រវាងប្រជាពលរដ្ឋចំនួន ៥៦ គ្រួសារ ជាមួយមេភូមិពូទីស ឈ្មោះកេត ប៊ុនចាន់ ក្នុងឃុំប៊ូស្រា ស្រុក ពេជ្រាដា ខេត្ដមណ្ឌលគិរី ដោយប្រជាជនចោទថា បានលក់ដីទំនាស់ទំហំ ៤០០ ហិកតាទៅឱ្យឈ្មួញ ដែលទំនាស់នេះ កើតឡើងនៅខែមករា ឆ្នាំ ២០០៧ ។ ក្រោយចុះដោះស្រាយភាគីដើមបណ្ដឹង ដែលប្រជាជនបានឯកភាពបញ្ឈប់ការប្ដឹង តវ៉ា ហើយភាគីជាប្រជាពលរដ្ឋ បានគោរពទៅតាមកិច្ច ព្រមព្រៀង បញ្ចប់ឱវាទចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០០៨ នៅសាលា ខេត្ដមណ្ឌលគិរី ដោយសារដីទាំងនោះ ជាដីសម្បទាន សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលប្រគល់ឱ្យក្រុមហ៊ុនធ្វើការវិនិយោគ ។ ហើយស.ជ.ណចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០០៨ ក៏បានបដិសេធលើលិខិតបញ្ផាក់ទិញ-លក់ ផ្ទេរកម្មសិទ្ធិលើដីសម្បទាន សេដ្ឋកិច្ចចំនួន ២.៧០៥ ហិកតានៅស្រុកពេជ្រាដា ខេត្ដមណ្ឌលគិរី ។

ករណីទី ៣ ទំនាស់រវាងប្រជាជននៅភូមិពូទីត ពូរាំង ពូទិល ឡាំប៉េះ ប៊ូចា ពូលុ និង ភូមិប៊ូស្រា ឃុំ ប៊ូស្រា ស្រុកពេជ្រាដា ជាមួយក្រុមហ៊ុន DAK LAK MONDOLKIRIAPHIVATH CAOUTCHOUC Co.,Ltd នៅស្រុកពេជ្រាដា ខេត្ដមណ្ឌលគិរី លើដីសម្បទានសេដ្ឋកិច្ចទំហំ ៥១០៨ ហិកតា ដែលបាន កើតឡើងនៅដើមឆ្នាំ ២០០៨ ពេលដែលក្រុម ហ៊ុនចាប់ផ្ដើមធ្វើការឈូសឆាយដ៍ ។

ករណីទី ៤ ទំនាស់រវាងឈ្មោះ ម៉ុម ក្រែត តំណាងប្រជាពលរដ្ឋចំនួន ២០ គ្រួសារ នៅភូមិពូលុង ឃុំរមនា ស្រុកសែន មនោរម្យ ជាមួយឈ្មោះ កែវ សារ៉ាន់ តំណាងកងវិស្វកម្មលើផ្ទៃដីទំហំ ៥០ ហិកតា ទំនាស់នេះកើតឡើង នៅពាក់ កណ្ដាលឆ្នាំ ២០០៧ ។ ករណីនេះត្រូវបានព្យាយាម ធ្វើការ សម្រុះសម្រួល ជាច្រើនលើច្រើនសា ទើបឈានដល់ការព្រម ព្រៀងគ្នាបញ្ឈប់ការប្ដឹងតវ៉ា ឬ ដេញដោលគ្នាតទៅទៀត ដោយភាគីដើមបណ្ដឹងព្រមទទួលយកដីទំហំ ដែលបានព្រម ព្រៀងបែងចែក និង ចុងបណ្ដឹង ព្រមទទួល យកដីដែលបានទទួល ។

ករណីទី ៥ វិវាទដីធ្លីរវាងឈ្មោះ ម៉ូវ ស្រីទូច តំណាងប្រជាពលរដ្ឋ ២៧ គ្រួសារ រស់នៅលើដី គណបក្សប្រជាជនកម្ពុជា នៅក្រុមទី ៣ ភូមិ ៥ ឃុំឡាបានសៀក ស្រុកបានលុង ខេត្ដរតនៈគិរី ជាមួយឈ្មោះ ត្រា នុត ស៊ាន និង ឈ្មោះ សុខ ហម តំណាងគណបក្សប្រជាជនកម្ពុជា ខេត្ដរតនគិរីលើដីទំនាស់ទំហំជាង ១ ហិកតា ដែលបានកើតឡើងនៅឆ្នាំ ២០០៤ ។ ក្រោយការដោះស្រាយភាគីដើមបណ្ដឹង (ប្រជាពលរដ្ឋ) បានឯកភាព គ្នាឈប់ប្ដឹងតវ៉ាទាមទារដីរបស់ មន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្ដរតនគិរី ដោយសុខចិត្ដទទួលយកនូវផ្ទៃទំហំ ១៥ ម៉ែត្រគុណ ២៥ ម៉ែត្រក្នុងមួយគ្រួសារជាដីគោលនយោ បាយ ដែលបានរៀបចំដោយអាជ្ញាធរខេត្ដរតនគិរី ហើយនឹងរុះរើលំនៅស្ថានដោយខ្លួនឯងចេញពីដី ដែលកំពុងតាំងទី លំនៅបណ្ដោះអាសន្ន ក្នុងមន្ទីរគណបក្ស ប្រជាជនកម្ពុជាខេត្ដរតនគិរី បន្ទាប់ពីអាជ្ញាធរខេត្ដរតនគិរីបានរៀបចំដីសម្រាប់ រៀបចំលំនៅស្ថានថ្មីរួចរាល់ ។

ជាមួយការដោះស្រាយទំនាស់ដីធ្លីទាំង ៥ ករណីរួចរាល់ លោក អ៊ីន វីរៈជាតិ បានមានប្រសាសន៍ឱ្យដឹងថា ក្រុមការងារ បានផ្ដល់អនុសាសន៍ឱ្យសាលាខេត្ដចេញដីការដកហូតដីព្រៃឈើ ដែលកាន់កាប់ដោយខុសច្បាប់ចំនួន ៩ ដីកាស្មើនឹងផ្ទៃដី សរុប ២.០៣៩ ហិកតា ដែលថ្មីៗនេះ ការកាប់ទន្ទ្រានដិព្រៃយកធ្វើជាកម្មសិទ្ធិ កំពុងតែមានទ្រង់ទ្រាយធំ ប្រហែលជារាប់ ពាន់ហិកតា ជាពិសេសនៅចំណុចព្រំរដ្ឋបាលនៃស្រុក ៤ គឺស្រុកតាវែង អូរជុំ អណ្ដូងមាស និង បរកែវ ។

ជុំវិញការដោះស្រាយបញ្ហាដីធ្លីនេះ ជាចំនុចអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន ជាប្រមុខដឹកនាំ កំពុងតែផ្ដោតការយកចិត្ដទុកដាក់ ។ លើសពីនេះទៅទៀត នៅឯឃុំទំរីង ខេត្ដកំពង់ធំ សម្ដេចក៏បានដាក់ចេញនូវអនុសាសន៍ ៦ ចំណុច ដែល ២ ចំណុចមានទាក់ទង និង បញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋ ។ សម្ដេច មានប្រសាសន៍យ៉ាងដូច្នេះថា ៖


© 2007  ទីស្ដីការគណៈរដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា   Power by IDS Cambodia

Webmaster:  Samreth Socheat, Bouth Kinet, Chhim Nouv,