Interface Digitization Services Cambodia ...

TMB½redImesckþIRbkasB½t’manRkitükare)aHBumÖpSayTidæakar kRmgc,ab;c,ab;vinieyaKTunzananuRkmrdæaPi)al rmNIydæan³RBHviharCaTIskáarTMnak;TMng

.:: To correctly browse our Website, please install Khmer Unicode font, see bellow ::.

“ជនណាតាំងខ្លួនជាសត្រូវនឹងជ័យជំនះ ៧ មករា គឺជាសត្រូវនឹងការរស់ឡើងវិញ របស់ប្រជាជនកម្ពុជា” “ ប្រជាជនកម្ពុជាកំពុងឈានចូលឆ្នាំថ្មី ជាមួយក្ដីសង្ឃឹមចំពោះជ័យជំនះធំៗថ្មីៗទៀត ក្នុងដំណើរការកសាង និងអភិវឌ្ឍន៍មាតុភូមិរបស់ខ្លួន” (សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម)

  www.meatophumkhmer.org

ជីវប្រវត្ដិ

កិត្ដយសគ្រឿងឥស្សរិយយស

សន្ទរកថា

ពិពណ៌រូបភាព

 មតិសារព័ត៌មាន

មណ្ឌលព័ត៌មាន

ខុទ្ទការល័យនាយករដ្ឋមន្ដ្រី

អាជ្ញាធរជាតិ

ក្រសួងនានា

ក្រុមប្រឹក្សាជាតិ

 គណៈកម្មការជាតិ

អភិបាលខេត្ដ-ក្រុង

 អង្គជំនុំជម្រៈវិសាមញ្ញ

សាលាភូមិន្ទរដ្ឋបាល

ធនាគារជាតិកម្ពុជា

Cambodia Yellow Pages

កាកបាទក្រហមកម្ពុជា

ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០០៨

Office of the Council Ministers....

សម្ដេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន
នាយករដ្ឋមន្ដ្រី

រាជរដ្ឋាភិបាលដើម្បី  “សុភមង្គល” “វឌ្ឍនៈភាព” និង “អនាគតរុងរឿង”

>> ស្ថេរភាពនយេបាយ

>> សន្ដិសុខជាតិ

>> ប្រជាធិបតេយ្យភាវូបនីយកម្ម

>> សេដ្ឋកិច្ច

>> ទំនាក់ទំនងអន្ដរជាតិ

To correctly browse our Website, please install Khmer Unicode font and then restart your Computer.

 

 

កំណាត់ផ្លូវទៅកាន់ក្អមសំណត្រូវបានសាងសង់ចាក់កៅស៊ូ

ក្នុងឱកាសចុះតាមដានពិនិត្យការសាងសង់ផ្លូវនេះ ដែលដឹកនាំដោយលោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង សាធារណការ និង ដឹកជញ្ផូនកាលពីព្រឹកថ្ងៃទី០៣ ខែមិថុនា លោកតំណាងប្រធានការដ្ឋាន បានរាយការណ៍ឱ្យដឹងថា មិនមានបញ្ហាអ្វីធ្វើ ឱ្យរាំងស្ទះការងារសាងសង់កំណាត់ផ្លូវនេះទេ ។

កំណាត់ផ្លូវលេខ ១១៨ អាចចាប់ពីចំណុចភ្ផាប់ផ្លូវជាតិលេខ ១ ទៅដល់ក្អមសំណក្នុងស្រុក លើកដែកខេត្ដកណ្ដាល ត្រូវបាន សាងសង់ចាក់កៅស៊ូជាថ្មី បន្ទាប់ពីសម្ដេចបានបញ្ផាឱ្យក្រសួងសាធារណការ និង ដឹកជញ្ផូនបើកការដ្ឋាន កសាងជាបន្ទាន់ កាលពីពាក់កណ្ដាលខែមិនា ឆ្នាំ ២០០៨ កន្លងទៅនេះ ។

បើតាមសន្ទុះចិត្ដរបស់លោករដ្ឋមន្ដ្រី គឺចង់ចាក់កៅស៊ូ ឱ្យហើយមុនការបោះឆ្នោះជ្រើសរើសតំណាងរាស្ដ្រ ខាងមុខនេះ ក៏ ប៉ុន្ដែភូមិសាស្ដ្រ និង ពេលវេលាមិនអនុគ្រោះឱ្យតាមចិត្ដដែលចង់បានទេ ។ បើតាមគម្រោង ដែលធ្វើជាអាទិភាពចម្បង នោះ គឺត្រូវធ្វើការចាក់កៅស៊ូឱ្យបានប្រវែង ២៤ គីឡូម៉ែត្រសិន ដោយយកទទឹង ថ្នល់ប្រវែង ៧ ម៉ែត្រ និង មួយម៉ែត្រ សងខាងចាក់ក្រួសក្រហម ។

ប្រវែងផ្លូវលេខ ១១៨ អា ចាប់ពិចំណុចភ្ផាប់ផ្លូវជាតិលេខ ១ នេះ ទៅដល់ក្អមសំណ ជាប់ព្រំដែនវៀតណាម មានប្រវែង ៤៣ គីឡូម៉ែត្រ ជាកំណាត់ផ្លូវមួយដ៏មហាសែនយ៉ាប់ ដែលធ្វើឱ្យដាច់ ប្រព័ន្ធដឹកជញ្ផូនជើងគោក មួយនេះទាំងស្រុងរវាងកម្ពុជា និង វៀតណាមតាំងពីយូរយារណាស់មកហើយ ។

ស្រុកលើកដែក គឺជាជង្រុកផលិតផលពោតក្រហម ។ គ្មានកសិករណាមួយ ដែលពុំដាំពោត ធ្វើជាទុនសម្រាប់ ចិញ្ចឹមជីវិត នោះទេ កំណាត់ផ្លូវនេះ គឹសរសៃឈាមរបស់អ្នកស្រុកលើកដែក ។ បើគ្មានផ្លូវនេះអ្នកស្រុកលើកដែក នឹងបាត់បង់ឱកាស ក្នុងការពង្រីកដំណាំពោត និង ដំណាំផ្សេងៗ ដែលជាដង្ហើមសេដ្ឋកិច្ចរស់ប្រចាំថ្ងៃរបស់ពួកគេ ។

ទន្ទឹមនឹងការជួសជុល និង ការសាងសង់ផ្លូវនេះ ដើមី្បឱ្យប្រជាពលរដ្ឋអាចចរចារផ្លាស់ប្ដូរ នេះឆ្លុះបញ្ចាំង ពីគោលនយោ បាយយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងការបន្ដស្ដារ នឹងកសាងហេដ្ឋារចនា សម្ពន្ធគមនាគមន៍ ហើយ បណ្ដាយគមនាគមន៍មានតួនាទីជាសរសៃឈាម សំរាប់តភ្ផាប់គ្រប់ ច្រកល្ហកនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយទៅជា សរីរាង្គកាយសេដ្ឋកិច្ចមួយ ដែលធានាបាននូវសមាហរណកម្ម ផ្ទៃក្នុងខ្លួនឯងផង និង សមាហរណកម្មសេដ្ឋកិច្ចកម្ពុជាជា រូបវន្ដទៅក្នុងសេដ្ឋកិច្ចតំបន់ និង ពិភពលោកផង ។ លើសពីនេះទៀត សំរាប់ស្ថានភាពសេដ្ឋកិច្ចកម្ពុជា ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ដនៅមានតួនាទីដ៏សំខាន់ជា “ក្បាលរថភ្លើងនៃកំណើនសេដ្ឋកិច្ច” និង ជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតមួយ សំ រាប់កាត់បន្ថយភាពក្រីក្រ និង ទុក្ខលំបាកវេទនារបស់ប្រជាជន ។

នៅលើមួលដ្ឋាននៃទស្សនៈវិជ្ផានេះ រាជរដ្ឋាភិបាលនឹងបន្ដផ្ដល់អាទិភាពខ្ពស់ទៅលើការស្ដារ និង កសាងប្រព័ន្ធ គមនាគមន៍ ដឹកជញ្ផូនគ្រប់ប្រភេទ រួមមានថ្នល់ ស្ពាន ផ្លូវដែក ផ្លូវទឹក កំពង់ថែ និង អាកាសយានដ្ឋាន ដែលតភ្ផាប់រវាងគ្រប់តំបន់ នៅទូទាំងប្រទេស ទាំងទីក្រុង ទីប្រជុំជន និង តំបន់ជនបទឆ្ងាយដាច់ស្រយាល និង តភ្ផាប់ជាមួយបណ្ដាប្រទេសជិតខាង ឱ្យទៅជាប្រព័ន្ធគមនាគមន៍ដឹកជញ្ផូនមួយដ៏ងាយស្រួល មានស្ថិរភាព មានសុវត្ថិភាព មានប្រសិទ្ធិភាពសេដ្ឋកិច្ច និង មាន តម្លៃទាប ក្នុងទិសដៅសម្រួលដល់ការធ្វើពាណិជ្ផកម្ម ជម្រុញវិស័យទេសចរណ៍ ការអភិវឌ្ឍន៍ជនបទ ការធ្វើសមាហរណ កម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និង ក្នុងសកលលោក ពិសេសគឺបំរើដល់កិច្ចការពារជាតិថែមទៀត ។ ក្នុងនេះអាទិភាពខ្ពស់នឹង ត្រូវបានផ្ដោតទៅ លើការបន្ដកសាងផ្លូវជនបទ ជាមួយនឹងការពង្រឹងវិធានការថែទាំផ្លូវថ្នល់ ដើមី្បរក្សាស្ថិរភាពនៃការដឹក ជញ្ផូន និង ការធ្វើដំណើរ ។


© 2007  ទីស្ដីការគណៈរដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា   Power by IDS Cambodia

Webmaster:  Samreth Socheat, Bouth Kinet, Chhim Nouv,