Interface Digitization Services Cambodia ...

TMB½redImesckþIRbkasB½t’manRkitükare)aHBumÖpSayTidæakar kRmgc,ab;c,ab;vinieyaKTunzananuRkmrdæaPi)al rmNIydæan³RBHviharCaTIskáarTMnak;TMng

.:: To correctly browse our Website, please install Khmer Unicode font, see bellow ::.

“ជនណាតាំងខ្លួនជាសត្រូវនឹងជ័យជំនះ ៧ មករា គឺជាសត្រូវនឹងការរស់ឡើងវិញ របស់ប្រជាជនកម្ពុជា” “ ប្រជាជនកម្ពុជាកំពុងឈានចូលឆ្នាំថ្មី ជាមួយក្ដីសង្ឃឹមចំពោះជ័យជំនះធំៗថ្មីៗទៀត ក្នុងដំណើរការកសាង និងអភិវឌ្ឍន៍មាតុភូមិរបស់ខ្លួន” (សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម)

  www.meatophumkhmer.org

ជីវប្រវត្ដិ

កិត្ដយសគ្រឿងឥស្សរិយយស

សន្ទរកថា

ពិពណ៌រូបភាព

 មតិសារព័ត៌មាន

មណ្ឌលព័ត៌មាន

ខុទ្ទការល័យនាយករដ្ឋមន្ដ្រី

អាជ្ញាធរជាតិ

ក្រសួងនានា

ក្រុមប្រឹក្សាជាតិ

 គណៈកម្មការជាតិ

អភិបាលខេត្ដ-ក្រុង

 អង្គជំនុំជម្រៈវិសាមញ្ញ

សាលាភូមិន្ទរដ្ឋបាល

ធនាគារជាតិកម្ពុជា

Cambodia Yellow Pages

កាកបាទក្រហមកម្ពុជា

ថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០០៨

Office of the Council Ministers....

សម្ដេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន
នាយករដ្ឋមន្ដ្រី

រាជរដ្ឋាភិបាលដើម្បី  “សុភមង្គល” “វឌ្ឍនៈភាព” និង “អនាគតរុងរឿង”

>> ស្ថេរភាពនយេបាយ

>> សន្ដិសុខជាតិ

>> ប្រជាធិបតេយ្យភាវូបនីយកម្ម

>> សេដ្ឋកិច្ច

>> ទំនាក់ទំនងអន្ដរជាតិ

To correctly browse our Website, please install Khmer Unicode font and then restart your Computer.

 

 

អាមេរិកនឹងផ្ដល់ជមនួយថវិការជិត ១ លាន ដុល្លារ សំរាប់ការងារអភិរក្សប្រាសាទភ្នំបាក់ខែង

 លោកស្រី Piper A.W Campbell ភារធានីស្ថានទូតអាមេរិក បានប្រកាសនៅថ្ងៃនេះថា រដ្ឋាភិបាលសហរដ្ឋ អាមេរិក នឹងផ្ដល់ជំនួយថវិការតាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសំរាប់ការអភិវឌ្ឍន៍វប្បធម៌ ឱ្យទៅ មូលនិធិ ប្រាសាទពិភពលោក (WMF) ដើមី្បបន្ដការងារថែរក្សា និង អភិរក្សប្រាសាទភ្នំបាក់ខែង ដែល ស្ថិតនៅក្នុង តំបន់ប្រាសាទបុរាណអង្គរ ។ សេច ក្ដីប្រកាសនេះ ត្រូវបានធ្វើនៅ ខេត្ដសៀមរាប ក្នុងអង្គប្រជុំគណៈកម្មាធិការ សំរបសំរួលអន្ដរជាតិ សំរាប់ទីតាំងប្រវត្ដិសាស្ដ្រ អង្គរ ។

ក្នុងសេចក្ដីប្រកាសរបស់លោកស្រីភារធារី Campbell បានមានប្រសាសន៍ថា ទីក្រុងប្រវិត្ដសាស្ដ្រអង្គរ គឺជា ទីក្រុង មួយក្នុងចំណោមទីក្រុងអស្ចារ្យក្នុងពិភពលោកផ្នែកស្ថាបត្យកម្ម និង វប្បធម៌ ។ ការអភិរក្សប្រាសាទ ក្នុងទីក្រុងនេះ ដែល ជាផ្នែកសំខាន់មួយនៃប្រវត្ដិសាស្ដ្រប្រទេសកម្ពុជា គឺជាមធ្យោបាយ មួយដើមី្បជុំរុញឱ្យ មានសន្ដិភាព និង វិបុលភាពនៅ ប្រទេសកម្ពុជា ។

ដូច្នេះអំណោយថវិការនេះគឺជាកាយវិការផ្នែកការទូតដ៏សំខាន់មួយហើយ គេគួរកត់សំគាល់ថា អំណោយ ថវិកានេះ មាន ទៅបានដោយសារសភាសហរដ្ឋអាមេរិកមានការចាប់អារម្មណ៍ខ្លាំង” ។

 អំណោយថវការថ្មីនេះនឹងធ្វើឱ្យ WWF អាចដំណើរការដំណាក់កាលទី ២ នៃការងារអភិរក្ស នៅប្រាសាទ ភ្នំបាក់ខែង ដែល ផ្ដោតជាសំខាន់លើផ្នែកខាងកើតរបស់ប្រាសាទដែលជាផ្នែកចំមុខ និង ទទួលរងការ ខូចខាត ច្រើនជាងគេនៃទីតាំងនេះ ។ ដំណាក់កាលទី ២ និង ដោះស្រាយបញ្ហាបន្ទាន់បំផុត ខ្លះនៅ ប្រាសាទភ្នំបាក់ខែង ដូចជា ការពារសំណង់ប្រាសាទកុំឱ្យខូច ថែមទៀតដោយរក្សាលំនឹង ការពារទឹកជ្រាប ជួសជុល និង កសាងឡើង វិញខ្លះ ។ ដំណាក់កាលទី ១ នៃការងាររបស់ WWF ទៅលើប្រាសាទដែលត្រូវបានធ្វើពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៧ ជាមួលនឹងជំនួយថវិកាដោយឡែកចំនួន ៥៥០០០០ ដុល្លាអាមេរិក រួមមានការស្រាវជ្រាវ ផ្នែកបុរាណវិទ្យាការសិក្សាវាយតំលែពីការអភិរក្ស ការបង្កើតផែនការ សំរាប់គ្រប់គ្រងផ្នែកទេសចរណ៍ និង វិធានការអភិរក្សបន្ទាន់ ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានជួយថវិកាជាង ៨៦៦០០០ដុល្លាអាមេរិក ដល់ គំរោងអភិរក្សវប្បធម៌នៅប្រទេសកម្ពុជា ហើយសារមន្ទី និង មូលនិធិនៅសហរដ្ឋអាមេរិក បន្ដធ្វើការជាមួយភាគីកម្ពុជា លើការងារជួសជុល និង រៀបចំកាតាឡុកនៃវត្ថុមានតំលៃរបស់ប្រទេសកម្ពុជា ។ លើសពីនេះទៀតសហរដ្ឋអាមេរិក និង កម្ពុជា កំពុងតែរៀបចំបន្ដកិច្ចព្រមព្រៀងទ្វេភាគីឆ្នាំ ២០០៣ ដែលរឹតតិ្បតការនាំវត្ថុបុរាណខ្មែរទៅក្នុងសហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងនេះធ្វើ ឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក អាចបញ្ផូនត្រឡប់មកប្រទេសកម្ពុជាវិញ កាលពីឆ្នាំទៅ នូវរូបចម្លាក់ អប្សរា ដែលត្រូវបានគេលួចនាំយក ទៅកាន់ សហរដ្ឋអាមេរិក ។

 ដោយត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០១ មូលនិធិឯកអគ្គរដ្ឋទូត សំរាប់ការអភិរក្ស វត្ថុតម្កល់ ក្នុងសារៈមន្ទីរ ទីតាំង ប្រវត្ដិសាស្ដ្រ និង ទំតាំងបុរាណទំរង់នៃការសំដែងតាមបែបប្រពៃណី ជួយពង្រឹងអត្ដសញ្ញាណវប្បធម៌ សាមគ្គីភាព របស់ សហគមន៍ ។ មូលនិធិនេះ ផ្ដល់ឱកាសឱ្យ ស្ថានទូត អាមេរិកសំដែង ចេញដោយផ្ទាល់នូវ ការគោរពរបស់ប្រទេសអាមេរិក ចំពោះបតិកភណ្ឌវប្បធម៌របស់ប្រទេសម្ចាស់ផ្ទះ និង ដើរតួនាទី យ៉ាងសកម្ម ក្នុងការការពារបេតិកភណ្ធទាំងនោះ ។ ចាប់ តាំងពីពេលត្រូវបានបង្កើតឡើង មូលនិធិនេះបានផ្ដល់ ថវិកាជំនួយ សំរាប់ការអភិរក្សចំនួន ៤៣៦ លើកហើយក្នុងប្រទេស ចំនួន ១១៩ ។


© 2007  ទីស្ដីការគណៈរដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា   Power by IDS Cambodia

Webmaster:  Samreth Socheat, Bouth Kinet, Chhim Nouv,