|
រាជរដ្ឋាភិបាលឆ្លើយតបសំណួររបស់លោកសុន ឆ័យ ចំនួន ៧ ចំណុច
តំណាងរាស្ដ្រគណបក្សប្រឆាំងបានដាក់ជាសំណួរចំនួន ៧ ចំណុច
ដើមី្បឱ្យប្រមុខរាជរដ្ឋាភិបាល ធ្វើការបំភ្លឺទាក់ទង ទៅនឹង ការអនុវត្ដន៍គោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាល
ហើយសំណួរទាំងនោះត្រូវបាន
សម្ដេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន
ប្រមុខរាជរដ្ឋាភិបាលឆ្លើយតបយ៉ាងពិស្ដារ ។
យោងតាមលិខិតដ៏វែងមួយច្បាប់របស់លោកឧបនាយករដ្ឋមន្ដ្រី
សុខ អាន
រដ្ឋមន្ដ្រីទីស្ដីការគណៈរដ្ឋមន្ដ្រីចុះថ្ងៃទី ២៨ ខែ ឧសភា
ផ្ញើជូន
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន
បានឱ្យដឹងថា
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ដ្រីនៃរាជរដ្ឋាភិបាលកម្ពុជា
បានចាត់ឱ្យរូបលោកជាតំណាង ដើមី្បបំភ្លឺលើសំណើររបស់លោក សុន ឆ័យ
អ្នកតំណាងរាស្ដ្រគណបក្សប្រឆាំង ដែលមានសេចក្ដីដូចតទៅៈ
១-
ការអនុវត្ដន៍គោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាលជាពិសេស
ចំពោះផ្នែកប្រយុទ្ធប្រឆាំងអំពើពុក រលួយ អភិបាលកិច្ចល្អ និង ការកាត់បន្ថយភាពក្រីក្រជាដើម ៖
រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី
៣ នៃរដ្ឋសភាបានខិតខំ ពង្រឹងការងារថែរក្សា ការពារសន្ដិសុខ
សុវត្ថិភាព ស្ថិរភាព សន្ដិសុខសង្គម និង សណ្ដាប់ធ្នាប់សាធារណៈ ដោយបាន លុបបំបាត់អំពើហិង្សា និង ទណ្ឌភាព ការរើសរអើងតាមគ្រប់រូបភាព ដើមី្បស្ថាបនាសង្គមមួយ ប្រកបដោយ យុត្ដិធម៌ សមធម៌ ប្រាសចាកអំពើពុករលួយ ព្រមទាំងការ ការពារសិទ្ធិរបស់ពលរដ្ឋ ។
អភិបាលកិច្ចល្អ
គឺជាចំណុចស្នូលនៃយុទ្ធសាស្ដ្រចតុកោណហើយ
ដែលរាជរដ្ឋាភិបាលបានប្ដេជ្ញាចិត្ដយ៉ាងមុតមាំ ក្នុង ការពង្រឹងនិតិរដ្ឋ និង អភិបាលកិច្ចល្អ តាមរយៈកាលធ្វើកំណែទំរង់ជាជំហានៗ និង ដោយមាន ការប្រុងប្រយ័ត្នលើ វិស័យអាទិភាពមួយចំនួនរួមមានកំណែទំរង់រដ្ឋបាល
ការប្រយុទ្ធប្រឆំាង អំពើពុករលួយ កំណែទំរង់ច្បាប់និងប្រព័ន្ធយុត្ដិ ធម៌ ការរំសាយកងកំលាងប្រដាប់អាវុធ
កំណែទំរង់ កងកំលាំងប្រដាប់អាវុធ ការងារវិមជ្ឍការ
ការពង្រឹងការគ្រប់គ្រង ចំណូល និង ការធ្វើវិចារណកម្មចំណាយ
និង កំណែទំរង់ការគ្រប់គ្រងធនធានធម្មជាតិ សំដៅកាត់បន្ថយភាពក្រីក្ររបស់ ប្រជារាស្ដ្រខ្មែរ
។
ទោះបីជាព្រះរាជាណាចក្រកម្ពុជា
ពុំទាន់មានច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយក៏ដោយ
ក៏រាជរដ្ឋាភិបាលកម្ពុជា នៅ មានច្បាប់ និង លិខិតបទដ្ឋានគតិយុត្ដិនានា
ព្រមទាំងយន្ដការមួយចំនួនក្នុងការបង្ការទប់ស្កាត់ និង ប្រយុទ្ធ ប្រឆាំងអំពើ ពុករលួយប្រកបដោយប្រសិទ្ធភាពដែរ ។
ទន្ទឹមនឹងការសន្យានៅក្នុងកម្មវិធីនយោបាយ
រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការសំខាន់ៗ
ដោយបាន ធ្វើកំណែ ទំរង់រចនាសម្ព័ន្ធ
ហើយបង្កើតបាននូវយន្ដការថ្មីមួយ ជំនួសអង្គភាពប្រឆាំង រាល់សកម្មភាព អំពើពុករលួយ
ស្ថិតនៅ ក្រោមឱវាទទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលមាន ០៤
ផ្នែកជាសេនាធិការ
ដែលមានបេសកកម្មជាយុទ្ធសាស្ដ្រ ផ្ដោតលើ កត្ដាជាសារវន្ដ ០៣ គឺ
៖ ការអប់រំផ្សព្វផ្សាយបង្ការទប់ស្កាត់
ការពង្រឹងការអនុវត្ដន៍ច្បាប់ និង
ការចូលរួមគាំទ្រពីមហា ជន ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ។
ក្នុងរយៈពេលជាង
១ ឆ្នាំកន្លងទៅ
អង្គភាពប្រឆាំងអំពើពុករលួយបានខិតខំពុះពារបំពេញភារកិច្ច
ហើយសំរេចបាននូវ សមិទ្ធិផលដូចតទៅ ៖
ក-
ការងារទទួល និង ដោះស្រាយពាក្យបណ្ដឹង ៖
បានបង្កើតការិយាល័យ ទទួលពាក្យបណ្ដឹង និង បំពាក់ប្រព័ន្ធ ទូរស័ព្ទ ទូសារលេខ (០២៣) ២១១ ៩៤៣
ហើយបានដាក់ប្រអប់សមួយនៅ ទីស្ដីការគណៈរដ្ឋមន្ដ្រី
សំរាប់ទទួល ពាក្យបណ្ដឹងពី មហាជនគ្រប់មជ្ឈដ្ឋាន
ដែលបច្ចុប្បន្នស្ថិតនៅជាបណ្ដោះអាសន្នអាគារលេខ ៥៧
វិថីសម្ដេចប៉ាន ។ ទន្ទឹមនឹងនេះ បាន សហការជាមួយក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍
ដើមី្បអនុវញ្ញាត ឱ្យប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន
ផ្ញើពាក្យ បណ្ដឹងមកអង្គភាពប្រឆំាងអំពើពុករលួយនៃទីស្ដីការគណៈរដ្ឋមន្ដ្រី
តាមសេវាកម្មនៅគ្រប់បញ្ជរប្រៃសសណីយ៍ទូទាំង ព្រះរាជាណាចក្រកម្ពុជា ដោយមិនចាំបាច់បិទតែម ហើយដែលជាង ១ ឆ្នាំកន្លងមកនេះ
អង្គភាពបានទទួលពាក្យបណ្ដឹង ចំនួន ៤១ ករណី
ព្រមទាំង បានដោះស្រាយចប់ជាស្ថាពរចំនួន ២៨ ករណី និង
នៅសល់ចំនួន ១៣ ករណីកំពុងបន្ដដោះ ស្រាយ
។
ខ-
ការងារឃោសនាអប់រំនិងផ្សព្វផ្សាយ ៖
ដើមី្បឱ្យមហាជនយល់ដឹងអំពីផលវិបាកនៃអំពើពុករលួយ
ព្រមទាំង ទាក់ទាញ ការគាំទ្រពីមហាជន
អ.ប.អ.ព
បានរៀបចំស្ថិតិអប់រំ និងវេទិការពិគ្រោះយោបល់រវាងនិសិ្សត
និង និសិ្សតសំរាប់ ផ្សព្វផ្សាយតាមបណ្ដាញស្ថានីយទូរទស្សន៍ចំនួន
៦ ។
ទន្ទឹមនឹងនេះ អ.ប.អ.ព
បានចុះធ្វើការឃោសនាអប់រំ ផ្សព្វផ្សាយ អំពីយុទ្ធសាស្ដ្រ និង យុទ្ធវិធីប្រយុទ្ធ ប្រឆាំងអំពើពុករលួយ ជូនមន្ដ្រីភ្នាក់ងារ
និង កងកំលាំងមានសមត្ថកិច្ចចំនួន
៨ លើក នៅតាមច្រកទ្វាអន្ដរជាតិសំខាន់ៗ គឺទាំងព្រលានយន្ដហោះ និង
ច្រកទ្វារព្រំដែនអន្ដរជាតិ ដោយមានសមាជិក ចូលរូមស្ដាប់ចំនួន ៤៦១ នាក់ ។
គ-
បេសកកម្មនៃការស៊ើបអង្កេត និង ការអនុវត្ដន៍ច្បាប់ ៖
រយៈពេលជាង ១ ឆ្នាំកន្លងទៅ ថ្នាក់ដឹកនាំ និង មន្ដ្រី អង្គ ភាពបានចុះប្រតិបត្ដិការស៊ើបអង្កេតស្រាវជ្រាវដល់មូលដ្ឋានបានចំនួន ២០ លើក ហើយទទួល បាន លទ្ធផលល្អ កាត់ បន្ថយបាននូវបាតុភាពអសកម្ម
បាតុភាពល្មើសច្បាប់ឆ្នាំ ២០០៦ បានរកឃើញរថយន្ដចង្កូតស្ដាំ
នាំចូលខុសច្បាប់ចំនួន ១៨៤ គ្រឿង
ព្រមទាំងបានដាក់វិន័យចំពោះសមត្ថកិច្ច តាមរយៈអនុក្រិតលេខ ៧៥៧
អនក្រត.ត ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០០៦ ចំនួន ៣៩ រូប
ព្រមទាំង ២ រូបទៀត ពីបទជំរិតទារប្រាក់ពីជនបរទេស ។
បច្ចុប្បន្ននេះ បាតុភាពនាំចូលរថយន្ ដចង្កូតស្ដាំខុសច្បាប់ ត្រូវបានលុបបំបាត់ទាំងស្រុង ។ រយៈពេលជាង ១ ឆ្នាំ
កន្លងទៅ អង្គភាពប្រឆំាងអំពើពុករលួយ បានចាត់តាំងប្រតិភូចុះបេសកកម្ម និង ធ្វើទស្សនកិច្ច សិក្សានៅក្រៅប្រទេសមានចំនួន
១០ លើក សំដៅពង្រឹងទំនាក់ទំ នងមិត្ដភាព បង្កើនកិច្ចសហ ប្រតិបត្ដិការថ្នាក់តំបន់ និង អន្ដរជាតិ និង
បានចុះហត្ថលេខាចូលជារដ្ឋភាគីនៃអនុសញ្ញា
អ.ស.ប
ស្ដីពីការ ប្រឆាំងអំពើពុករលួយនិងជារដ្ឋហត្ថលេខីនៃអនុស្សរណៈ
ស្ដីពីសហប្រតិបត្ដិការដើមី្បទប់ស្កាត់ និងប្រ យុទ្ធប្រឆាំងអំពើ
ពុករលួយជាមួយសមាជិកអាស៊ាន ៨ ប្រទេស ដើមី្បធ្វើសហប្រតិបត្ដិការ រួមគ្នាក្នុងការប្រយុទ្ធប្រ ឆាំងអំពើពុករលួយ
។
រួមសេចក្ដីមករយៈពេលជាង១ឆ្នាំនេះ អង្គភាពប្រឆាំងអំពើពុករលួយ
បានបំពេញភារកិច្ចយ៉ាងម៉ឹងម៉ាត់ ដោយទទួល បានលទ្ធផលគួរជាទីពេញចិត្ដ ហើយសមិទ្ធផលធំៗទាំងនេះ
គឺដោយសារមាន កិច្ចសហការពីបណ្ដាក្រសួងស្ថាប័ន អាជ្ញា ធរដែនដី
និង សមត្ថកិច្ចពាក់ព័ន្ធ ពិសេសការចូលរួមពីមហាជន ដែលមានការយល់ជ្រួតជ្រាបយ៉ាងច្បាស់ ពីផលប៉ះ ពាល់នៃអំពើពុករលួយ
រួមជាមួយការយកចិត្ដទុកដាក់ខ្ពស់ នៃការកែទំរង់ផ្ទៃក្នុងរបស់ថ្នាក់ដឹកនាំតាមបណ្ដាក្រសួង ស្ថាប័ន នានាផងដែរ ។ កត្ដាទាំងនេះបញ្ជាក់ឱ្យឃើញថា
អង្គភាពប្រឆាំងអំពើពុករលួយ មានផែនការយុទ្ធសាស្ដ្រ និង ផែនការ
សកម្មភាព កម្មវិធីកំណែទំរង់ជាខ្សែចង្វាក់
ហើយបានរួមចំណែកធ្វើឱ្យផ្ដល់ការសេវាសាធារណៈ កាន់តែមានតម្លាភាព
ប្រសិទ្ធភាព
ព្រមទាំង ផ្ដល់លទ្ធភាពឱ្យមានការប្រកួតប្រជែង ក្នុងវិស័យឯកជនប្រកបដោយសមធម៌ និង យុត្ដិធម៌នៅ ក្នុងសង្គមទាំងមូល ដោយចាត់ទុកការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ ជាជ្រុងមួយនៃអភិបាលកិច្ចល្អ
ដែលជាស្នូលនៃ យុទ្ធសាស្ដ្រចតុកោណរបស់រដ្ឋាភិបាល ។
២-
ការបន្ដផ្ដល់សិទ្ធិពិសេស ដោយគ្មានតម្លាភាពលើការលក់ប័ណ្ណចូលទស្សនា ប្រាសាទក្នុងតំបន់អង្គរ
និង ការយកលុយ ពីយានយន្ដបើកបរលើផ្លូវជាតិលេខ ៤ និង
ការផ្ដល់ឱ្យក្រុមហ៊ុន
Bangkok Airways
ហោះហើរ ផ្ដាច់មុខ ពីបាងកក-សៀមរាបៈ
ក-
ការបន្ដផ្ដល់សិទ្ធិពិសេសដោយគ្មានតម្លាភាពលើការលក់ប័ណ្ណចូលទស្សនាប្រាសាទក្នុងតំបន់អង្គរ
៖ ករណីនេះ
សម្ដេច អគ្គមហាសេនាបតីបតេជោ ហ៊ុន សែន
នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានបំភ្លឺយ៉ាងក្បោះក្បាយ
រួចហើយតាម រយៈលិខិតលេខ ០៨ សជណ.កបច ចុះថ្ងៃទី០៣ ខែមិនា
ឆ្នាំ២០០៨ ។
ខ-
ការយកលុយពីយានយន្ដបើកបរលើផ្លូវជាតិលេខ ៤ ៖
ករណីនេះរាជរដ្ឋាភិបាល បានធ្វើការ បំភ្លឺជាច្រើនដងរួមមក ហើយ
ប៉ុន្ដែអ្នកតំណាងរាស្ដ្រ
សុន ឆ័យ
នៅតែបន្ដសួរដដែលៗ ។ ខ្ញុំបានសូមស្នើឯកឧត្ដម
សុន ឆ័យ
ធ្វើការពិនិត្យលើ
លិខិតដែលរាជរដ្ឋាភិបាលបានធ្វើ្វជូនពាក់ព័ន្ធនឹងបញ្ហានេះហើយ
ខ្ញុំបាទក៏សូម ផ្ញើជូនពាក់ព័ន្ធនឹងបញ្ហានេះហើយ ខ្ញុំបាទ ក៏សូមផ្ញើជូនផងដែរនូវលិខិតលេខ ៥០៣ ស.ក ចុះថ្ងៃទី២៩ ខែកុម្ភៈ
ឆ្នាំ២០០៨ របសក្រសួងសាធារណៈការ និង ដឹក ជញ្ជូន
ដែលមានខ្លឹមសារទាំងស្រុងដូចមានភ្ជាប់មកជាមួយ ។
គ-
ការផ្ដល់ឱ្យក្រុមហ៊ុន
Bangkok Airways
ហោះហើរផ្ដាច់មុខពីបាងកក-សៀមរាបៈ
ការហោះហើរ ក្រៅប្រទេស ក្នុងតំបន់មកកាន់សៀមរាប គឺអនុញ្ញាតឱ្យហោះហើរត្រង់ក្នុងគោលដៅ
និង ជំរុញវិស័យ ទេសចរណ៍
ដែលក្នុងនោះ រាជរដ្ឋាភិបាល បានផ្ដល់អាទិភាពឱ្យក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាហោះហើរ ដឹកភ្ញៀវទេសចរពីសៀមរាប ត្រង់ ទៅបណ្ដាប្រទេសក្នុងតំបន់
ដើមី្បនិរន្ដរភាពសេវាកម្ម និង
បង្កើនភាព ទុកចិត្ដក្នុងការទាក់ទាញភ្ញៀវទេសចរមកខេត្ដ សៀមរាប
។
ការហោះហើរសេវាកម្ម ត្រូវមានផងប្រយោជន៍ ស្មើគ្នារវាងប្រទេសនីមួយៗ
ដោយឡែកចំពោះភាគីថៃ
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា មិនអាចធ្វើការ ប្រកួតប្រជែងជាមួយក្រុមហ៊ុនអាការចរណ៍ជាតិថៃបានទេ
ព្រោះ សក្ដានុពលសេដ្ឋកិច្ច និង
កេរ្ដិ៍ឈ្មោះរបស់ ក្រុមហ៊ុននេះ អាចទាក់ទាញ និង
ប្រមូលភ្ញៀវលើដំណាក់ផ្លូវ បាងកក-សៀមរាប
ដោយហេតុនេះ ទើបក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាសុំឱ្យក្រុមហ៊ុន
Bangkok Airways
ហោះហើរធ្វើសេវា កម្មទៅមក ជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាតិលើដំណាក់ផ្លូវបាងកក-សៀមរាបទើបអាចប្រកួតប្រជែងបាន។ ការហោះហើរពីសៀមរាប-បាងកក-សៀមរាប
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាបានដំណើរការធ្វើសេវាកម្ម និង
បាន បញ្ឈប់ នៅឆ្នាំ ២០០០ ដូច្នេះការហោះហើររបស់ក្រុមហ៊ុន
Bangkok Airways នៅតែដំណើរការដដែរ
ដោយគ្មាន ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ឬ
ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកប្រកួតប្រជែង
ដែលជាហេតុធ្វើឱ្យភាគីកម្ពុជាមិន អនុញ្ញាត ឱ្យមានក្រុមហ៊ុនអាកាសចរណ៍ថៃផ្សេងទៀត
ហោះហើយ បន្ថែមលើដំណាក់ផ្លូវនេះបាន ។
រួមសេចក្ដីមកករណីនេះ
គឺជាការហោះហើយមិនមែនផ្ដាច់មុខរបស់ក្រុមហ៊ុន
Bangkok Airways
ទេ ដោយសារការ ប្រកួតប្រជែងសេវាកម្មពាណិជ្ផកម្មតែប៉ុណ្ណោះ ។
៣-
ការផ្ទេរកោះខ្មែរមួយចំនួនទៅឱ្យក្រុមហ៊ុនឯកជន តាមរយៈអនុក្រឹត្យចុះថ្ងៃទី០១ ខែវិច្ជិកា ឆ្នាំ២០០៧ ដែល មាន កោះស្រមោធ កោះប្រឺស
កោះក្របី និង កោះត្រេះ ៖
កន្លងមកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
បានផ្ដល់គោលការ អភិវឌ្ឍន៍លើបណ្ដា កោះ ក្រោមរូបភាពជួលរយៈពេលវែង
ពុំមានឆ្លងកាត់នីតិវធីដេញថ្លៃទេ ពោលគឺ
ក.អ.ក
បានធ្វើការជ្រើសរើសតាមរយៈ ការពិគ្រោះយោបល់ស្របតាមសិទ្ធិរបស់រាជរដ្ឋាភិបាល
ដែលមានចែងក្នុង ច្បាប់និងបទប្បញ្ញត្ដិពាក់ព័ន្ធ ។ ចំពោះការ ជ្រើសរើស ក្រុមហ៊ុនវិនិយោគ ក្រៅប្រព័ន្ធដេញថ្លៃនេះ
ក.អ.ក មានការយកចិត្ដទុកដាក់ខ្លាំងណាស់ ដោយអង្គប្រជុំ
ច្រក ចេញ-ចូលតែមួយ
ដែលមានការចូលរួម ពីគ្រប់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមទាំងសភាពាណិជ្ជកម្មផង បានធ្វើការ ពិចារណា យ៉ាងល្អិតល្អន់ បំផុតមុននឹងសំរេច ។
ហេតុផលដែលអង្គប្រជុំសំរេច ផ្ដល់សិទ្ធិជូនក្រុមហ៊ុនវិនិយោគលើបណ្ដា កោះ ដោយមិនឆ្លងនីតិវិធីដេញថ្លៃនេះមានដូចខាងក្រោមៈ
- ករណីជួលខុសពីករណីលក់ដែលការជួលជាទូទៅពុំមានការដេញថ្លៃទេ ។
- ទីតាំងកោះស្ថិតក្នុងដែនសមុទ្រ
ដោយមានកោះខ្លះស្ថិតនៅជាប់ព្រំដែនថែមទៀត
ដែលចាំបាច់ត្រូវ មានការប្រុងប្រយ័ត្ន ក្នុងការជ្រើសរើសអ្នកវិនិយោគ
។ ប្រសិនបើយើងអនុវត្ដតាមនីតិវិធីដេញថ្លៃនេះ
យើងចាំបាច់ត្រូវជួលទីតាំងកោះនោះ ជូនក្រុមហ៊ុនដែលឈ្នះការដេញថ្លៃ
ទោះបីជាក្រុមហ៊ុន នោះមកពី ប្រទេសណាក៏ដោយ
ជាក្រុមហ៊ុនដែលមានសាធារណ ជនយល់ថា ពុំសមស្របក៏ដោយ ។ ពុំនោះទេ
យើងអាចជួបបញ្ហាជាច្រើន ហើយយើង និង
ទទួលការរិះគន់ធ្ងន់ជាងអ្វី ដែលឯកឧត្ដម
សុន ឆ័យ រិះគន់ទៅទៀត
។
ការជ្រើសរើសក្រុមហ៊ុនវិនិយោគកន្លងមក
ពុំមែនជាការជ្រើសរើសក្នុងក្របខ័ណ្ឌអន្ដរក្រសួងតាមរយៈអង្គប្រជុំ
“ច្រក
ចេញ-ចូលតែមួយ”
ក្នុងក្របខ័ណ្ឌបើកទូលាយ និង
ផ្ដល់សិទ្ធិបញ្ចេញមតិគ្រប់បែបយ៉ាងទាំងអស់
ដែលនោះគឺជានីតិវិធី តម្លាភាពមួយ ។
“ក.អ.ក”
បានរៀបចំកិច្ចសន្យាគំរូមួយ
ដែលមានប្រសិទ្ធភាពក្នុងការរកចំណូលដុលរបស់គំរោងវិនិយោគ
ហើយកិច្ច សន្យានេះទទួលបាននូវការកោទសរសើរជាច្រើនថា
ជាកិច្ចសន្យាដែលផ្ដល់ទំងន់ និង ការគិតគូរពីផលប្រយោជន៍ជាតិ
យ៉ាងខ្លាំង ទាំងពេលចំពោះមុខ ទាំងពេលអនាគតផងដែរ ។
ផ្ទុយទៅវិញការមិនផ្ដល់ការអនុញ្ញាត ឬ
យឺតយ៉ាវក្នុងការផ្ដល់គោលការណ៍វិនិយោគតាមបណ្ដាលកោះ
គឺជា ការបាត់បង់ឱ កាសមួយយ៉ាងធំមានតំលៃពុំអាចគណនាបានឡើយ ។
យើងពុំបដិសេធមតិរបស់ឯកឧត្ដម
សុន ឆ័យ
ដែលមានន័យថា មុននឹងផ្ដល់ការអនុញ្ញាតិឱ្យក្រុមហ៊ុនណាមួយ វិនិយោគ រដ្ឋគួរមានគំរោងប្លង់មេជាមុនសិនទេ
ព្រោះថាមតិនេះមានលក្ខណៈបច្ចេកទេស ។
ប៉ុន្ដែស្ថិត ក្នុងស្ថានភាពប្រែប្រួលពាក់ ព័ន្ធនឹងសន្ដិសុខ
បរិស្ថានសង្គម បរិស្ថាននយោបាយនៃប្រទេសមួយចំនួនក្នុងតំបន់
គឺជាកត្ដាជំរុញឱ្យរាជរដ្ឋាភិបាលត្រូវ តែឆ្លៀតឱកាសប្រើប្រាស់ស្ថានភាពខាងលើនេះ
ដើមី្បឆក់យក ផលប្រយោជន៍មកជូនជាតិឱ្យខានតែបាន
ដោយពុំអាចរង់ ចាំការរៀបចំប្លង់មេរួចរាល់សិន
ទើបយើងពិនិត្យ សំណើរវិនិយោគបានទេព្រោះថា ៖
ការរៀបចំប្លងមេត្រូវចំណាយពេល យូរថែមទៀត
ដែលការអូស បន្លាយនេះអាចធ្វើឱ្យកម្ពុជាបាត់បង់ឱកាសស្រូបយកផលប្រយោជន៍ ពីភាពមិនអំណោយ ផលផ្នែក ទេសចរណ៍ នៃបណ្ដាប្រទេសជិតខាងយើង
។
ពិតមែនតែកោះនីមួយៗរាជរដ្ឋាភិបាល ពុំទាន់បានរៀបចំគំរោងប្លង់មេជាមុនមែន
តែរាល់សំណើទាំងអស់ គណៈកម្មាធិការ អន្ដរក្រសួងមួយចុះពិនិត្យសិក្សាដល់ទីតាំងយ៉ាងច្បាស់លាស់មួយជំហានផងដែរ
ទើបអង្គប្រជុំ
“ច្រកចេញ-ចូលតែមួយ”
មានមូលដ្ឋានពិនិត្យសំរេច ។ គណៈកម្មាធិការអន្ដរក្រសួងនេះ
មានការចូលរួម ពីតំណាងគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំង អស់ត្រូវបន្ដរៀបចំគំរោងប្លង់មេ
ដើមី្បយកមកដាក់ឆ្លងការសំរេចពី
“ច្រកចេញ-ចូលតែមួយ”
ជាថ្មីម្ដងទៀត
មុននឹងក្រុម ហ៊ុនអាចដំណើរការអនុវត្ដន៍គំរោងបាន ។
អ្វីដែលឯកឧត្ដម
សុន ឆ័យ បានលើកឡើងថា
“ក.អ.ក”
ផ្ដល់ដីកោះជូនក្រុមហ៊ុនដែលពុំមានបទពិសោធន៍
ហើយក្រុម ហ៊ុនខ្លះជាក្រុមហ៊ុនបរទេស ដែលសុំគោលការរួចយកទៅលក់
ដើមី្បយកចំណេញពីរដ្ឋនោះ
គឺជាការលើកឡើងគ្មានមូល ដ្ឋានច្បាស់លាស់តាមការវាយតំលៃស្មានៗ
ដែលយើងអាចសន្និដ្ឋានបានថា ឯកឧត្ដម
សុន ឆ័យ
ពុំបានសិក្សាស៊ីជំរៅលើ ករណីនេះនៅឡើយទេ ដោយហេតុថា ៖
រហូតមកដល់ពេលនេះ
“អ.ក.អ” ពុំទាន់បានផ្ដល់ការអនុញ្ញាត ឬ
ទទួលសំណើពី ក្រុមហ៊ុនណាមួយសំលក់គោលការ ឬ លក់គំរោង នោះឡើយ ។
អនុយោមតាមច្បាប់បទប្បញ្ញត្ដិជាធរមាន និង
ផ្អែកតាមខ្លឹមសារនៃកិច្ចសន្យាជួល សាមីក្រុមហ៊ុន ពុំអាច ផ្ទេរកិច្ចសន្យា ទៅឱ្យអ្នកទី
៣ បានឡើយ ប្រសិនបើក្រុមហ៊ុននេះពុំបានអនុវត្ដបានយ៉ាងតិច ៣០
ភាគរយ នៃគំរោងទាំងមូល និង មាន ការឯកភាពពីភាគីរដ្ឋទេនោះ ។
ប៉ុន្ដែការប្ដូរភាគហ៊ុនជាកិច្ចការផ្ទៃក្នុង
គឺជារឿងធម្មតាក្នុងសកម្មភាពពាណិជ្ជកម្ម ដែលនៅប្រ ទេសណាក៏មានដែរ
។
ក្រុមហ៊ុនដែលបានចុះហត្ថលេខាជាមួយរដ្ឋាភិបាលកន្លងមកសុទ្ធតែបានបង់ប្រាក់កក់តាមកិច្ចសន្យាយ៉ាងតិច
៥០០០០០ ដុល្លាអាមេរិច និង
ចាប់ផ្ដើមចុះធ្វើការសិក្សារៀបចំគំរោងប្លង់មេ
តាមកិច្ចសន្យារួមហើយ ។ សកម្មភាពនេះបង្ហាញថា
ក្រុមហ៊ុនទាំងនោះពិតជាមានបទពិសោធន៍ និង
លទ្ធភាពទុនពិតប្រាកដ ផ្ទុយ ទៅពីការ លើកឡើងខាងលើទាំងស្រុង ។
ច្បាប់វិនិយោគក៏ដូចជាច្បាប់ផ្សេងៗទៀត
ពិសេសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាពុំមានការរើសរអើង
និង ពុំមាន ការដាក់កំហិតជនបរទេសលើការងារវិនិយោគទេ
ពោលគឺអ្នកវិនិយោគបរទេសមានសិទ្ធិ ដូចអ្នកវិនិយោគ ក្នុងស្រុកដែរ
លើកលែងករណីកម្មសិទ្ធករលើដីធ្លីដែលជនបរទេសពុំមានសិទ្ធិ ។
ដូច្នេះការផ្ដល់គោលការវិនិយោគផ្នែកទេសចរណ៍ នៅ តាមបណ្ដោយកោះ ជូនជនបរទេស គឺជាការ គិតគូរដល់ការ បង្កើនកញ្ចប់ភ្ញៀវទេសចរចូលមកកម្ពុជា
ឱ្យបានកាន់តែច្រើនទៅ វិញទេ ព្រោះថា
ជនបរទេស ជាអ្នកវិនិយោគមកពីគ្រប់ទិសទី
គេមានកញ្ចប់ភ្ញៀវទេសចររបស់ស្រាប់ ។
៤-
ការបន្ដអនុញ្ញាតផ្ដល់ដ្ញាីតផ្ដល់ដីព្រៃសម្បទានលើសពីច្បាប់កំណត់
ដល់ក្រុមហ៊ុនឯកជន ដោយពុំមាន ការបង់ពន្ធ
ការ ត្រួតពិនិត្យការកាប់ឈើ និង
ការអនុវត្ដន៍គំរោងឱ្យបានត្រឹមត្រូវ ។
ករណីនេះរាជរដ្ឋាភិបាលបានចាត់ឯកឧត្ដម
ច័ន្ទ
សារុន រដ្ឋ មន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ
អញ្ជើញទៅបំភ្លឺដោយផ្ទាល់មាត់នៅចំពោះមុខអង្គសភា
តាមការស្នើ របស់រដ្ឋសភាកាលពីថ្ងៃព្រហស្បត្ដិ៍ ទី១៨ ខែតុលា
ឆ្នាំ២០០៧ វេលាម៉ោង ៨ ព្រឹករួចរាល់ចប់សព្វគ្រប់អស់ហើយ ។
ដូច្នេះសូមឯកឧត្ដម
សុន ឆ័យ
មេត្ដាពិនិត្យឡើងវិញពាក់ព័ន្ធនឹងបញ្ហានេះ ។
៥- ការលួចបំបាច់ប្រាក់ជាតិ អំពើពុករលួយ និង ការរំលោភអំណាចរបស់អគ្គនាយកទូរគមនាគមន៍កម្ពុជា តាមរបាយ ការណ៍ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ ២០០៧ របស់រដ្ឋមន្ដ្រី
សូ ឃុន ។
រាជរដ្ឋាភិបាលកំពុងតែចាត់វិធានការ និង
ធ្វើការស៊ើប អង្កេតបន្ថែមទៀត ដើមី្បបំភ្លឺករណីនេះ
ឱ្យកាន់តែច្បាស់លាស់ចៀសវាងការភ័ន្ដច្រឡំ ។
៦- ការរំលោភដីធ្លឺប្រជាពលរដ្ឋពីសំណាក់អាជ្ញាធរ និង
អ្នកមានអំណាច
ករណីនេះរាជរដ្ឋាភិបាល បានធ្វើការ បំភ្លឺរួចមក ហើយតាមរយៈលិខិតលេខ
១២៤ លស.កបច ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០០៧ តបនឹងលិខិតលេខ
២៦០ រស ចុះថ្ងៃទី ១៤ ខែមិនា ឆ្នាំ២០០៧ របស់រដ្ឋសភា ។
|