Interface Digitization Services Cambodia ...

TMB½redImesckþIRbkasB½t’manRkitükare)aHBumÖpSayTidæakar kRmgc,ab;c,ab;vinieyaKTunzananuRkmrdæaPi)al rmNIydæan³RBHviharCaTIskáarTMnak;TMng

.:: To correctly browse our Website, please install Khmer Unicode font, see bellow ::.

“ជនណាតាំងខ្លួនជាសត្រូវនឹងជ័យជំនះ ៧ មករា គឺជាសត្រូវនឹងការរស់ឡើងវិញ របស់ប្រជាជនកម្ពុជា” “ ប្រជាជនកម្ពុជាកំពុងឈានចូលឆ្នាំថ្មី ជាមួយក្ដីសង្ឃឹមចំពោះជ័យជំនះធំៗថ្មីៗទៀត ក្នុងដំណើរការកសាង និងអភិវឌ្ឍន៍មាតុភូមិរបស់ខ្លួន” (សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម)

  www.meatophumkhmer.org

ជីវប្រវត្ដិ

កិត្ដយសគ្រឿងឥស្សរិយយស

សន្ទរកថា

ពិពណ៌រូបភាព

 មតិសារព័ត៌មាន

មណ្ឌលព័ត៌មាន

ខុទ្ទការល័យនាយករដ្ឋមន្ដ្រី

អាជ្ញាធរជាតិ

ក្រសួងនានា

ក្រុមប្រឹក្សាជាតិ

 គណៈកម្មការជាតិ

អភិបាលខេត្ដ-ក្រុង

 អង្គជំនុំជម្រៈវិសាមញ្ញ

សាលាភូមិន្ទរដ្ឋបាល

ធនាគារជាតិកម្ពុជា

Cambodia Yellow Pages

កាកបាទក្រហមកម្ពុជា

ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០០៨

Office of the Council Ministers....

សម្ដេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន
នាយករដ្ឋមន្ដ្រី

រាជរដ្ឋាភិបាលដើម្បី  “សុភមង្គល” “វឌ្ឍនៈភាព” និង “អនាគតរុងរឿង”

>> ស្ថេរភាពនយេបាយ

>> សន្ដិសុខជាតិ

>> ប្រជាធិបតេយ្យភាវូបនីយកម្ម

>> សេដ្ឋកិច្ច

>> ទំនាក់ទំនងអន្ដរជាតិ

To correctly browse our Website, please install Khmer Unicode font and then restart your Computer.

 

 

ទិវាកុមារអន្ដរជាតិលើកទី ៥៩ ត្រូវបានប្រារព្វក្រោមប្រធានបទ ការថែទាំសុខភាពទារក និង កុមារ គឺជាការអភិវឌ្ឍន៍ប្រទេសជាតិ

កាលពីព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០០៨ មានការប្រារព្វទិវាកុមារអន្ដរជាតិលើកទី ៥៩ ក្រោមប្រធានបទការថែទាំ សុខភាពទារក និង កុមារគឺជាការអភិវឌ្ឍន៍ប្រទេសជាតិ ហើយក៏ជាការរំលឹកដល់ខួបលើកទី ៧ នៃទិវាពិភពលោក ប្រឆាំង ពលកម្មកុមារផងដែរ ។ ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួង សង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទា និង ជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជា ដើមី្បកុមារ បានមានប្រសាសន៍ថាៈ ដោយសង្ខេប ទាក់ទងទៅ នឹងប្រវត្ដិ នៃទិវាកុមារអន្ដរ ជាតិ ១ មិថុនា នេះ និង ការយកចិត្ដទុកដាក់របស់រាជរដ្ឋាភិបាល ដែលមាន សម្ដេចអគ្គ មហាសេនាបតីបតេជោ ហ៊ុន សែន ជា ប្រមុខ ។

ក្នុងឱកាសជាមួយគ្នានោះដែរ លោកស្រី វេជ្ជបណ្ឌិត ស៊ូអូមី សាកៃ តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា បានមាន ប្រសាសន៍ថា បញ្ហាប្រឈមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបញ្ហាធំគឺធ្វើអោយកុមាររងគ្រោះ អាចចាប់ផ្ដើមដ៏ល្អបំ ផុតនៅក្នុងជីវិតរបស់គេ គឺការទទួលបានអាហារូបត្ថម្ភ និង ការទទួលបានការ សិក្សានៅក្នុងសាលា ដែលនេះគឺជាការ វិនិយោគ មួយ ដែលធានាថាកុមារទាំងអស់បានទទួលការ អប់រំនៅក្នុងសាលា ។

ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី សុខ អាន រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី បានមានប្រសាសន៍ថា ប្រធានបទ ដែលបានលើកខាងលើ គឺសមស្របទៅនឹងសភាពការណ៍ជាក់ស្ដែង ដែលរាជរដ្ឋាភិបាល បាននឹងកំពុងយកចិត្ដទុក ដាក់យ៉ាងខ្លាំង ក្នុងការលើកកំពស់ការអប់រំ និង ការផ្ដល់សេវាថែទាំ សុខភាពប្រជាពលរដ្ឋ ជាពិសេសកុមារ ដែលជា សកម្មភាពអភិវឌ្ឍន៍ ធនធានមនុស្សនៅកម្ពុជា ។

លោកឧបនាយករដ្ឋមន្ដ្រីបានមានប្រសាសន៍ថា ច្បាប់ គោលនយោបាយ និង ផែនការជាតិមួយចំនួន ពាក់ព័ន្ធនឹង កុមារត្រូវបានរៀបចំឡើង និង អនុម័តជាពិសេសគោលនយោបាយជាតិស្ដីពី “ការអប់រំដើមី្បទាំងអស់គ្នា” គឺកុមារចំនួន ៩៣,៣ ភាគរយ បានចូលរៀននៅបឋមភូមិ ហើយតាមរយៈរបាយការណ៍របស់អង្គការ UNESCO កម្ពុជា ទទួល បានចំណាត់ ថ្នាក់លេខ ២១ ក្នុងចំណោម ១២៩ ប្រទេស ក្នុងការសម្រេច បានអត្រាក៏ខ្ពស់ក្នុងការអប់រំនៅបឋមភូមិ ។ ជាមួយនេះ ក្នុងគោលបំណងការពារសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធ សាស្ដ្រ និង កម្មវិធីជាច្រើន ដើមី្បជួយដល់កុមាររងគ្រោះ ដែលបានអនុវត្ដដោយគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គ ការមិនមែនរដ្ឋាភិបាល និង សង្គមស៊ីវិល ។ ពាក់ព័ន្ធនឹងបញ្ហាពលកម្មកុមាររាជរដ្ឋាភិបាល បានសហការជាមួយអង្គ ការ ILO/IPEC រៀបចំកម្មវិធីមាន ពេលកំណត់ ដែលត្រូវបានអនុវត្ដនៅតាមខេត្ដ-ក្រុងគោលដៅមួយចំនួនដូចជា ខេត្ដកំពត ខេត្ដកំពង់ចាម សៀមរាប បន្ទាយ មានជ័យ ក្រុងភ្នំពេញ ក្រុងកែប និង ក្រុងព្រះសីហនុ ។

លោកឧបនាយករដ្ឋមន្ដ្រី សុខ អាន បានមានប្រសាសន៍បន្ដថា រាជរដ្ឋាភិបាលយល់ច្បាស់ថា កិច្ចការពារសិទ្ធិកុមារ ត្រូវដើរ ទន្ទឹមគ្នានិងការងារពង្រឹងការអនុវត្ដន៍ច្បាប់ ការស្ដាប់នីតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់កុមារ ជាពិ សេសការអប់រំ ប្រកបដោយគុណភាព និង ដោយគ្មានការរើសរអើង ដើមី្បធានាឱ្យកុមារគ្រប់រូបមានចំណេះដឹង ចំណេះធ្វើ ចេះរៀបចំខ្លួន និង ចេះរស់នៅជាមួយគ្នា ។

លោកឧបនាយករដ្ឋមន្ដ្រីបន្ដថា រាជរដ្ឋាភិបាលទទួលស្គាល់ថា យើងនៅមានការងារជាច្រើនថែមទៀត ដើមី្បដោះ ស្រាយបញ្ហារបស់កុមារ ។ ភាពក្រីក្រនៅតែជាឧបសគ្គចម្បង ដែលយើងកំពុងពុះពារកាត់បន្ថយ ហើយទទួលបាន ជោគជ័យជាបណ្ដើរៗ ។ ដើមី្បសម្រេចបានលទ្ធផលល្អ ដែលជាឧត្ដមប្រយោជន៍របស់កុមារ ក្នុងនាមជារដ្ឋាភិបាល សូមអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នជាតិ អាជ្ញាធរមូលដ្ឋាន អង្គការជាតិអន្ដរជាតិ ផ្នែកឯកជន មាតាបិតា អន្ដរជាតិ ផ្នែកឯកជន មាតាបិតា សូមបន្ដយកចិត្ដទុកដាក់ចំពោះបញ្ហារបស់កុមារ ។

គួររំលឹកថា រាជរដ្ឋាភិបាលបានសម្រេចលុបចោលថ្ងៃ ១ មិថុនា ជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំ បានកើនឡើងច្រើនពេក ដែលអាចរំខានដល់ការងាររកស៊ីរបស់បណ្ដាក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ។


© 2007  ទីស្ដីការគណៈរដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា   Power by IDS Cambodia

Webmaster:  Samreth Socheat, Bouth Kinet, Chhim Nouv,