|

សេចក្ដីប្រកាសអបអរសាទរជាឱឡារិក
ជូនចំពោ
ឯកឧត្ដម
សុខ អាន
ឧបនាយករដ្ឋមន្ដ្រី
រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី
នៃរាជរដ្ឋាភិបាលកម្ពុជា
ក្នុងឱកាសទទួលសញ្ញាបត្របណ្ឌិតកិត្ដិយសទស្សនវិជ្ជា ផ្នែកគោលនយោបាយ
និង
គ្រប់គ្រងរដ្ឋបាលសាធារណៈ ពីសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា
(ប្រភព ស.ច.ព)

ឯកឧត្ដម
សុខ
អាន
កើតនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៥០ នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ
ស្រុកគីរីវង់ ខេត្ដតាកែវ។
ឯកឧត្ដមបានរៀបអាពារហ៍ពិពាហ៍ជាមួយលោកជំទាវ
អាន្នី សុខ អាន
ហើយមានកូនស្រីមួយនាក់
និង កូនប្រុសបួននាក់។ ឯកឧត្ដមបាន រៀនចប់ថ្នាក់
មធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំ ១៩៦៧ ហើយ បាន
ចូលបំរើការងារក្នុងវិស័យសិក្សាធិការ ជាសាស្ដ្រាចារ្យមធ្យម
សិក្សាបឋមភូមិ និងបន្ទាប់មកត្រូវតែងតាំងជា នាយកអនុវិទ្យាល័យទន្លាប់
ស្រុកគីរីវង់ ខេត្ដតាកែវ ក្នុងឆ្នាំ១៩៦៩។
ឆ្នាំ១៩៧២
ឯកឧត្ដមបានទទួល សញ្ញាប្រ័ត ផ្នែក ភូមិវិទ្យា ប្រវត្ដិវិទ្យា
សង្គមវិទ្យា នៅមហាវិទ្យាល័យអក្សរសាស្ដ្រ នៃសាកលវិទ្យាល័យ
ភូមិន្ទភ្នំពេញ ហើយបានទទួលសញ្ញាបត្រគរុកោសល្យជាន់ខ្ពស់
នៅសាលាគរុវិជ្ជាជាន់ខ្ពស់ (ENS)
ភ្នំពេញ។
ក្នុងឆ្នាំ ១៩៧៣-១៩៧៥ ឯកឧត្ដមបានប្រលងជាប់ ចូលរៀន
ថ្នាក់មន្ដ្រីជាន់ខ្ពស់ផ្នែកការទូត នៅសាលាជាតិ រដ្ឋបាល
(ENA)
។
ក្នុងរបបប៉ុលពត ឯកឧត្ដម
សុខ អាន
និងគ្រួសារ ត្រូវបានជម្លៀសឱ្យទៅរស់នៅក្នុងភូមិត្រញំងថ្ម ឃុំប៉ោយចារ
ស្រុកភ្នំស្រុក ខេត្ដបន្ទាយមានជ័យ
ក្នុងស្ថានភាពជាទាសករដូចប្រជាពរដ្ឋកម្ពុជាដែរ។ ក្រោយ
របបប៉ុលពតត្រូវបានផ្ដួលរំលំ ក្នុងគោលបំណងបំរើប្រជាជន
និងជួយស្ដារប្រទេសជាតិ ពីភាពខ្ទេចខ្ទាំ និង បំផ្លិចបំផ្លាញ ឯកឧត្ដម
សុខ អាន ជាបញ្ញវន្ដមួយរូបរួចផុតពីសេចក្ដីស្លាប់
បានបំរើការងារក្នុងរាជរដ្ឋាភិបាល ហើយក្នុងឆ្នាំ ១៩៨១
ឯកឧត្ដមត្រូវបាន តែងតាំងជាអគ្គលេខាធិការ និងប្រធានខុទ្ទកាល័យផ្ទាល់
របស់សម្ដេច ហ៊ុន សែន នៃក្រសួងការបរទេស។
ឆ្នាំ ១៩៨៣
ឯកឧត្ដមបានទទួលការតែងតាំងជា អគ្គលេខាធិការ នៃគណៈកម្មាធិការ
សន្ដិភាពជាតិកម្ពុជា។ ឆ្នាំ១៩៨៥ ឯកឧត្ដមត្រូវបានតែងតាំងជា
ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំប្រទេសឥណ្ឌា
នៅក្នុងឆ្នាំ១៩៨៨ ឯកឧត្ដមបានទទួលការតែងតាំង
ជាអនុរដ្ឋមន្ដ្រីនៃក្រសួងការបរទេស។
ក្នុងឆ្នាំ ១៩៩១
ឯកឧត្ដមត្រូវបានតែងតាំង ជាអនុខុទ្ទកាល័យកណ្ដាល
នៃគណៈកម្មាធិការមជ្ឈិមបក្ស គណបក្សប្រជាជនកម្ពុជា
ជាអនុរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ
និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់
ពីគណបក្សប្រជាជនកម្ពុជា ក្នុងដំណើរការនៃការបង្រួបបង្រួមជាតិ ដើម្បី
ស្វែងរកសន្ដិភាព សម្រាប់ ប្រទេសកម្ពុជា។
ក្រោយពីការបោះឆ្នោតឆ្នាំ
១៩៩៣ រហូតមកដល់បច្ចុប្បន្ន ឯកឧត្ដម
សុខ អាន
ត្រូវបានតែងតាំងឱ្យបំពេញតួនាទី ជារដ្ឋមន្ដ្រី ទទួលបន្ទុក
ទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលជាសេនាធិការផ្ទាល់របស់រដ្ឋាភិបាល
ហើយបានជាប់ជាសមាជិកសភាមណ្ឌលខេត្ដតាកែវ។
ក្នុងឆ្នាំ ១៩៩៨
ឯកឧត្ដមទទួលការតែងតាំងជាទេសរដ្ឋ មន្ដ្រី ហើយក្នុងឆ្នាំ ២០០៤
ឯកឧត្ដមត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ដ្រី។
ក្នុងតំណែងជាឧបនាយករដ្ឋ- មន្ដ្រី
ឯកឧត្ដមត្រូវបានតែងតាំងអោយកាន់តួនាទីបន្ថែម
ជាប្រធានគណៈកម្មាធិការជាតិ និងអជ្ញាធរជាតិ
ែ់ដលសុទ្ធតែមានមុខងារចម្បងៗ ក្នុងដំណើរការអនុវត្ដ
គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់ បន្ថយភាពក្រីក្រី
និងការអភិវឌ្ឍប្រទេសជាតិមាតុភូមិជាទីស្នេហាប្រកបដោយនិរន្ដរភាព។
ឯកឧត្ដមត្រូវបាន
តែងតាំងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា
សម្រេចចរចាជាមួយអង្គការ សហប្រជាជាតិ
អំពីការបង្កើតអង្គជំនុំជំរះវិសាមញ្ញ ក្នុងតុលាការ
កម្ពុជាសម្រាប់កាត់ក្ដីមេដឹកនាំជាន់ខ្ពស់ នៃកម្ពុជាប្រជាធិបតេយ្យ។
ការបង្កើតអង្គជំនុំជំរះវិសាមញ្ញ ក្នុងតុលាការកម្ពុជានេះមានគោលបំណង
(១) ផ្ដល់ យុត្ដិធម៌ដល់ជនរងគ្រោះ (២)
ទប់ស្កាត់កុំអោយមានរបបនេះសាជាថ្មី ធ្វើឱ្យមានការចងចាំ និងការ
ផ្ដល់ចំណេះដឹងសំរាប់អ្នកជំនាន់ក្រោយ (៣)
ប្រសិនបើសាលាក្ដីខ្មែរក្រហមនេះ សម្រេចជោគជ័យ និងធ្វើ
ជាគំរូមួយសំរាប់តុលាការកម្ពុជា
និងសម្រាប់តុលាការឧក្រិដ្ឋកម្មប្រល័យពូជន៍សាសដទៃទៀត នៅលើ ពិភពលោក
(៤) ធានាអោយសន្ដិភាព ស្ថេរភាពនយោបាយ ការបង្រួបបង្រួមជាតិ
សណ្ដាប់ធ្នាប់សង្គម និងការពារអធិបតីភាពជាតិ។ ក្នុង
បុព្វហេតុប្រទេសជាតិ និងប្រជាជន ឯកឧត្ដម
សុខ អាន
បានរួមចំណែកយ៉ាងសកម្ម ក្នុងការខិតខំ ប្រឹងប្រែង ដើម្បីស្វែងរក
ដំណោះស្រាយ ជាស្ថាពរលើបញ្ហាព្រំដែន និងការអភិវឌ្ឍធនធានរ៉ែ
ហើយទទួលបាន ជោគជ័យជូនប្រទេសជាតិជាបន្ដបន្ទាប់។
រាជរដ្ឋាភិបាលកម្ពុជា
ក្រោមការដឹកនាំរបស់ សម្ដេច
ហ៊ុន សែន
បានបង្ហាញនូវការប្ដេជ្ញាចិត្ដយ៉ាងខ្ពស់ និងឆន្ទះនយោបាយយ៉ាងមោះមុត
ហើយរក្សាជំហរ យ៉ាងរឹងមាំក្នុងការបង្កើត ថែរក្សា ការពារសន្ដិភាព
និងសុវត្ថិភាព ប៉ុន្ដែតម្រូវការបន្ទាន់ក្រោយ មាន ស្ថេរភាព នយោបាយ
និងមានសន្ដិភាពគឺ ការធានាលើក កម្ពស់ជីវភាព និងធានាអោយមានសុខមាលភាព
ដើម្បីធានាឱ្យមាន វិបុលភាព និងវិវឌ្ឍភាព ជានិរន្ដរ៍។
ដើម្បីធានាសម្រេចគោលដៅនេះ រាជរដ្ឋាភិបាល កម្ពុជា
ក្នុងក្របខណ្ឌនៃកំណែទម្រង់រដ្ឋ បានរៀបចំជំរុញ និងបង្កើត
“ប្រព័ន្ធរដ្ឋបាលសាធារណៈ ឯកភាពជាតិ” មួយតាមរយៈកម្មវិធីកំណែទម្រង់
រដ្ឋបាលសាធារណៈ ផងដែរ។ លទ្ធផលនេះ ជាជោគជ័យ ប្រវត្ដិសាស្ដ្រ
សម្រាប់ប្រទេសកម្ពុជា និងជាគំរូនៃការរួមចំណែកកសាងជាតិ
ក្រោយចប់ជំលោះក្នុងប្រទេស ដើម្បីបំរើ
ប្រជាពរដ្ឋឱ្យកាន់តែល្អប្រសើរឡើង
កម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈមានទិសដៅផ្លាស់ ប្ដូរ អកប្បកិរិយា
និងទម្លាប់ការងារ របស់ស្ថាប័នរដ្ឋបាល សាធារណៈពី
“អ្នកគ្រប់គ្រងត្រួតត្រា” ទៅជា “អ្នកផ្ដល់ សេវា”
ប្រកបដោយប្រសិទ្ធភាព។ ដើម្បីធានាសម្រេចគោលដៅនេះរដ្ឋាភិបាលកម្ពុជា
ត្រូវការការដឹកនាំ និង ការគប់គ្រងផ្ទាល់ប្រកបដោយគតិបណ្ឌិត សមត្ថភាព
សីលធម៌ និងប្រកបដោយយុទ្ធសាស្ដ្រខ្ពស់ ហើយមាន សមត្ថភាព
ថ្លឹងថ្លែងលើដំណើរការ នៃការអនុវត្ដកំណែទម្រង់រដ្ឋបាលសាធារណៈនេះ។
ឯកឧត្ដម
សុខ អាន
ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី
សមាជិកអចិន្ដ្រៃយ៍ នៃឧត្ដម ក្រុមប្រឹក្សាកំណែទម្រង់
និងជាប្រធានក្រុមប្រឹក្សា កំណែទម្រង់រដ្ឋបាលសាធារណៈ
ជាអ្នកដឹកនាំនយោបាយ ប្រកបដោយយុទ្ធសាស្ដ្រមួយរូបដ៏ឆ្នើម
ក្រោមមគ្គុទេសដ៏ឧត្ដុងឧត្ដមរបស់ សម្ដេច ហ៊ុន សែន ក្នុងការ
បង្កើតគោលនយោបាយ យុទ្ធសាស្ដ្រ
និងកម្មវិធីដើម្បីធានាអោយគោលដៅយុទ្ធសាស្ដ្រចតុកោណ
នៃរាជរដ្ឋាភិបាលកម្ពុជា។
ស្ថាប័នរដ្ឋបាលសាធារណៈ
ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានដំណើរការដោយរលូន តាមគោល
ការណ៍នីតិរដ្ឋ ដោយសាការដឹកនាំកម្មវិធីកំណែ ទម្រង់រដ្ឋ
ប្រកបដោយប្រសិទ្ធភាព។ ក្នុងបរិយាកាស ពោរពេញដោយឯកភាពជាតិ
ប្រជាពលរដ្ឋបានទទួលសេវារដ្ឋបាលសាធារណៈ ប្រកបដោយនិរន្ដរភាព និង
ទទួលបានការដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធិភាព ហើយបរិយាកាសបែបនេះ
បង្កលក្ខណៈងាយស្រួល និងអំណោយផលឱ្យគ្រប់ភាគីពាក់ព័ន្ធ
ចូលរួមបញ្ចេញសម្លេងអំពីបញ្ហា និងក្ដីកង្វល់ និងចូលរួមក្នុងការ
សម្រេចចិត្ដ ពាក់ព័ន្ធទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃ។
ជាក់ស្ដែងគ្រប់គណបក្សនយោបាយ អង្គការ សង្គមស៊ីវិល សមាគម សហគមន៍
និងប្រជាពលរដ្ឋ ចូលរួមក្នុងការសម្រេចចិត្ដ តាមច្រើនរូបភាព ដូចជា
គណបក្សនយោបាយចូលរួមក្នុងដំណើរការបោះឆ្នោតសកល និងបោះឆ្នោតឃុំសង្កាត់
ហើយអង្គការ សង្គម ស៊ីវិល និងប្រជាពលរដ្ឋ ចូលរួមបញ្ចេញ
សំលេងអំពីបញ្ហា និងក្ដីកង្វល់ តាមប្រព័ន្ធសារពត៌មាន និងវេទិកា
សាធារណៈផ្សេងៗ។
ក្រោមកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ
ប្រព័ន្ធរដ្ឋបាលសាធារណៈគ្រប់កំរិត កាន់តែមានតម្លាភាព
និងនៅកៀននឹងប្រជាពលរដ្ឋ កាន់តែមានប្រសិទ្ធភាព
ព្រោះកម្មវិធីកំណែទម្រង់នេះបានប្រើប្រាស់ពហុ- រូបភាព នៃរូបមន្ដ
និងវិធីសាស្ដ្រ ដែលអាចនឹងងាយអនុវត្ដ នៅគ្រប់កំរិតរដ្ឋបាលទាំងអស់។
រាជរដ្ឋាភិបាល បានធានាអោយតម្លាភាព
ក្នុងដំណើរការនៃប្រព័ន្ធរដ្ឋបាលសាធារណៈ ដើម្បីធានាប្រើប្រាស់
ធនធានអោយមាននិរន្ដរភាព និងអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចិរភាព
និងផែនការសកម្មភាព អភិបាលកិច្ច ទី១ (២០០១-២០០៤)
និងផែនការសកម្មភាពអភិបាលកិច្ចទី២ (២០០៥-២០០៨) និង
កម្មវិធីកំណែទម្រង់ផ្សេងទៀត ស្របតាមគោលការណ៍របស់សម្ដេច ហ៊ុន សែន
“អភិបាលកិច្ចល្អ ជា សសរទ្រូង នៃយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល
ក្នុងការកាត់បន្ថយភាពក្រីក”។
អាស្រ័យលើលទ្ធផលជាក់ស្ដែង
និងការអនុវត្ដកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល កម្មវិធីកំណែ
ទម្រង់រដ្ឋបាលសាធារណៈ ស្នាដៃដឹកនាំ និងគ្រប់គ្រងស្ថាប័ន សាធារណៈ
និងគុណសម្បត្ដិដ៏ប្រសើរ ថ្លៃថ្លា របស់ ឯកឧត្ដម សុខ អាន
ក្នុងការបំរើប្រជាពលរដ្ឋ ក្រោមមគ្គុទេសដ៏ឈ្លាសវៃ និង
ច្នៃប្រឌិតរបស់ សម្ដេច ហ៊ុន សែន ព្រមទាំងយោងលទ្ធផលក្នុងការវាយតម្លៃ
កាលពីថ្ងៃទី ០៥ មេសា ឆ្នាំ ២០០៧ នៅ សណ្ឋាគារភ្នំពេញ លើស្នាដៃ
របស់ឯកឧត្ដម ពាក់ព័ន្ធទៅនឹងមុខវិជ្ ជាគោលនយោបាយសាធារណៈ និង
គ្រប់គ្រង រដ្ឋបាលសាធារណៈ ដែលជាមុខវិជ្ជាពេញនិយម
រៀននៅតាមសាកលវិទ្យាល័យ លើពិភពលលោក ក្នុងពេលបច្ចុប្បន្ន
ដោយមានតំណាងមកពីសាកលវិទ្យាល័យ
Handong Global University
នៃប្រទេសកូរ៉េ
Bansomdejchaopraya Rajabhat
University នៃប្រទេសថៃ
និង Edith Cowan University
នៃប្រទេស
អូស្ដ្រាលី និងតំណាងបញ្ញវន្ដកម្ពុជា ក្រុមប្រឹក្សាភិបាល
និងក្រុមប្រឹក្សា បណ្ឌិតវិទ្យាសាស្ដ្រ ព្រមទាំងគណៈ
គ្រប់គ្រងនៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា
នៃព្រះរាជាណាចក្រកម្ពុជា បានមូលមតិគ្នាជាឯកច្ឆ័ន្ទ សូមប្រគល់
សញ្ញាបត្របណ្ឌិតកិតិយស ទស្សនវិជ្ជា ផ្នែកនយោបាយ
និងគ្រប់គ្រងសាធារណៈ ជូនឯកឧត្ដម សុខ អាន ឧបនាយករដ្ឋមន្ដ្រី
រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី
ដើម្បីកិតិយសដ៏ខ្ពង់ខ្ពស់ និង បង្ហាញនូវសេចក្ដីកោត
សរសើរអំពីចិត្ដចំពោះ អ្នកដឹកនាំប្រទេសដែលមានសមត្ថភាព មានគតិបណ្ឌិត
មាន គុណធម៌ខ្ពង់ខ្ពស់
និងដើម្បីជាគំរូដ៏ប្រពៃដល់មន្ដ្រីរាជការស៊ីវិល បណ្ដុះនូវស្មារតី
និងឆន្ទៈក្នុង កិច្ចការរដ្ឋបាលសាធារណៈ
បំរើប្រជាពលរដ្ឋអោយបានល្អប្រសើរ ឈានទៅធានា គោលដៅ នៃយុទ្ធសាស្ដ្រ
ចតុកោណរបស់រដ្ឋាភិបាលកម្ពុជា ដែលធានាអោយមានវិបុលភាព
និងវឌ្ឍនភាពជានិរន្ដរ៍។
|