|
នៅវេលាម៉ោង ១០ ព្រឹក ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ
២០០៨ ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី
សុខ
អាន
រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី
បានអនុញ្ញាត្ដិឱ្យគណៈប្រតិភូវិទ្យាស្ថានជាតិដើម្បីលទ្ធិប្រជាធិប-
តេយ្យ អិនឌីអាយ
(NDI)
ដែលដឹកនាំដោយលោក
Peter Manicas
ជានាយក
NDI
ប្រចាំតំបន់អាស៊ី ក្នុងនោះរួមមាន
អតីតសមាជិកព្រឹទ្ធសភា មកពីសហរដ្ឋអាមេរិក
អ្នកច្បាប់មកពីប្រទេសឥណ្ឌូណេស៊ី
និងអតីតរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌
មកពីប្រទេសអៀកឡង់ដ៍ ព្រមជាមួយមន្ដ្រី
NDI នៅកម្ពុជា
ចូលជួប សវនាការស្វែងយល់ដឹងអំពីការរីកចំរើន
នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
ពាក់ព័ន្ធទៅនិងសិទ្ធសេរីភាព ក្នុងការបោះឆ្នោត
កាត់បន្ថយអនក្ខរៈកម្ម
និងឯករាជភាពរបស់ចៅក្រមសាលាកាត់ក្ដី។
ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី បានជំរាបគណៈប្រតិភូ
NDI
អំពីសិទ្ធិ សេរីភាព ដ៏ធំធេង ដែលប្រជាជនខ្មែរ
សារពត៌មាន ហើយនិងគណបក្សនយោបាយនានា ទទួលបាន
នៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ជានាយករដ្ឋមន្ដ្រី។ ទំព័រកាសែតគណបក្ស នយោបាយ
មួយចំនួនបានសរសេរទិតៀន រាជរដ្ឋាភិបាលឥតឈប់ឈរ។
ប្រជាជនកម្ពុជាមានសិទ្ធិសេរីភាព ពេញលេញ
ក្នុងការជ្រើសរើស គណបក្សនយោបាយ
មានសិទ្ធិសេរីភាព អានសារព័ត៌មាន តាមចំណូលចិត្ដ
ស្ដាប់វិទ្យុ ដែលគេពេញចិត្ដចង់ស្ដាប់
មើលទូរទស្សន៍តាមការ
ជ្រើសរើសរបស់គេឥតមានអ្នកណាបង្ខំ ឬហាម ឃាត់ឡើយ។
ប្រទេសកម្ពុជាមិនមានប្រពៃណី
ធ្វើឱ្យមានការពិក្សាតទល់រវាងនាយករដ្ឋមន្ដ្រីក្នុងតំណែង
ហើយនិងមេគណបក្សនានា ដែលចូលរួមក្នុងការបោះឆ្នោត
ដើម្បីជ្រើសរើសតំណាងរាស្ដ្រនោះទេ។ ការបោះ-
ឆ្នោត ឆ្នាំ២០០៨ ខាងមុខ
គឺជាការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ
ក្នុងរបបសភានិយមខុសគ្នាពីការបោះ- ឆ្នោត
ជ្រើសរើសប្រធានាធិបតី
នៅក្នុងរបបប្រធានាធិបតីនិយម ដែលនៅក្នុងនោះ
បេក្ខជន ប្រធានាធិបតី
តទល់នយោបាយដើម្បីឱ្យប្រជាជនបោះឆ្នោតជ្រើសរើសខ្លួនជាប្រធានាធិបតី។
ក្នុងវិស័យសិក្សាធិការ ឯកឧត្ដម
ឧបនាយករដ្ឋមន្ដ្រី បានជំរាបទៅគណប្រតិភូ
NDI
ទាំងមោទនភាព ធំធេង ថាក្នុងការវាស់វែង
ធ្វើឡើងដោយអង្គការអន្ដរជាតិឯករាជ្យ
ស្ដីអំពីកូនក្មេងគ្រប់អាយុ ចូលរៀន ត្រូវបាន
ចូលរៀន
ក្នុងនោះប្រទេសកម្ពុជាមានចំណាត់ថ្នាក់ខ្ពស់លេខ
២១ ក្នុងចំណោមប្រទេស ១២៩ ហើយ ដែលមាន ៩១.២%
ក្នុងចំណោមកូនក្មេងគ្រប់អាយុចូលរៀន បានចូលរៀន។
ម្យ៉ាងវិញទៀតរាជរដ្ឋាភិបាល
កំពុងតែបន្ដការងារកសាងសាលារៀន
និងជ្រើសរើសគ្រូបង្រៀនបន្ថែម ៣០០០
នាក់ក្នុងមួយឆ្នាំ ហើយនៅ ឆ្នាំខ្លះ
គឺមានរហូតដល់ ៥០០០ នាក់។
ទាំងសម្ដេចអគ្គមហាសេនាបតីតេជោ ព្រមទាំង
ឯកឧត្ដម លោកជំទាវ កងកម្លាំងប្រដាប់អាវុធ
មន្ដ្រីរាជការស៊ីវិល លោកឧញ្ញា
អស់លោក លោកស្រី ជាច្រើនបាន ចូលរួមកសាង សាលារៀន
ឆ្លើយតបទៅនិងសេចក្ដីត្រូវការរបស់យុវជនយើងដោយក្ដីសប្បុរស។
លទ្ធផល នៃការរីកចំរើន
ផ្នែកសិក្សាធិការបានបង្ហាញឱ្យឃើញយ៉ាងជាក់ស្ដែង
តាមស្ថិតិនៃបណ្ដាយុវជន ដែលបាន បញ្ចប់ថ្នាក់ទី
១២ ក្នុងឆ្នាំ ២០០៧ មាន ៦០,០០០ នាក់
ហើយចាប់ពីឆ្នាំ ២០១១ ទៅគឺមាន ២០០,០០០ នាក់
ក្នុងមួយឆ្នាំបង្កើតបានជាបញ្ហាថ្មីមួយទៀត
គឺបញ្ហាការងារដែលរាជរដ្ឋាភិបាលកំពុងតែអនុវត្ដន៍
ផែនការ តម្រង់ទិសដៅ
យុវជនទៅរកការងារដែលនឹងត្រូវបានបង្កើតក្នុងពេលអនាគត
តួយ៉ាងការងារ ផ្នែកអាជីវកម្ម ប្រេងកាត
និងឧស្ម័នជាដើម។
ស្ដីអំពីឯករាជ្យភាព ចៅក្រម សាលាកាត់ក្ដី,
ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី បានជំរាបគណប្រតិភូ
NDI
ថារាជរដ្ឋាភិបាលកម្ពុជា
បានហើយកំពុងតែបន្ដកសាងមូលដ្ឋានគ្រឹះ
នៃដំណើរការផ្ដល់យុត្ដិធម៌នៅក្នុងសង្គម
ជាតិកម្ពុជា ដែលអ្នកដទៃទៀត មើលស្ទើរតែពុំឃើញផង
ពីព្រោះវាជាគ្រឹះកប់នៅក្នុងដីទម្រាំវាដុះឡើង
ស្គឹមស្គៃដូចជា អាគារ ដ៏ធំខ្ពស់អញ្ជឹង។
ចៅក្រមជំនាន់ថ្មី ៣ ជំនាន់រួចមកហើយ
បានទទួលការអប់រំ ក្នុងកម្រិត វិជ្ជាខ្ពស់
ថ្នាក់បណ្ឌិត ថ្នាក់បរិញ្ញាជាន់ខ្ពស់
នៅសាលាចៅក្រមល្បីល្បាញនៅអ៊ឺរ៉ុប។ កម្ពុជានឹង
មានចៅក្រម ជំនាន់ថ្មី គ្រប់ចំនួន
ជាជំនួសចៅក្រមពីមុន ដែលត្រូវចូលនិវត្ដន៍
នៅក្នុងរយៈពេល ១០ ឆ្នាំទៅ មុខ
ម្លោះហើយកិច្ចការកសាងសមត្ថភាពចៅក្រម
មិនមែនធ្វើខ្ជីខ្ជាទៅកើតបានឡើយ។
ម្យ៉ាងទៀតជីវភាព ចៅក្រម សាលាកាត់ក្ដី
ក៏ត្រូវបានធានាដែរ គឺនៅក្នុងបច្ចុប្បន្ននេះ
ចៅក្រមសាលាកាត់ក្ដី បានទទួលប្រាក់បៀវត្សន៍ ១០
ដង លើសពីបៀវត្សន៍ជាមធ្យម
របស់មន្ដ្រីរដ្ឋការស៊ីវិល កងប្រដាប់អាវុធទូទៅ។
ជាចុងបញ្ចប់គណៈប្រតិភូ
NDI
បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ ឯកឧត្ដម
ឧបនាយករដ្ឋមន្ដ្រី
ចំពោះព័ត៌មានដ៏មានសារៈសំខាន់
ធ្វើឱ្យគេពិបាកនឹងមិនជឿទៅលើកិច្ចអភិវឌ្ឍន៍
លទ្ធិប្រជាធិបតេយ្យ ជា ជំហានៗ
ក្នុងវិសាលភាពដ៏ធំធេងនៅកម្ពុជា។ |