|
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី សុខ អាន
និងលោកជំទាវ
ក្នុង ពិធីប្រគល់សពាសញ្ញាប័ត្រ បរិញ្ញាបត្រ័ និង
បរិញ្ញាប័ត្រជាន់ខ្ពស់ ជំនាន់ទី៣, ៤ និង ទី៥
នៅសាកលវិទ្យាល័យពុទ្ឋិសាស្ដ្រ
ព្រឹកថ្ងៃទី ២៨
ខែសីហា ឆ្នាំ ២០០៨ នៅសាកល វិទ្យាល័យពុទ្ឋិសាស្ដ្រ
ពិធីប្រគល់ សញ្ញាប័ត្រ បរិញ្ញាបត្រ័ និង
បរិញ្ញាប័ត្រជាន់ខ្ពស់ ជំនាន់ទី ៣, ៤ និង ទី
៥ជូនដល់និស្សិតនៃ សាកលវិទ្យាល័យពុទ្ឋិសាស្ដ្របានប្រារព្ឋទៅ ក្រោម អធិបតីភាពដ៏ ខ្ពង់ខ្ពស់របស់ឯកឧត្ដមឧបនា
យករដ្ឋមន្ដ្រីសុខ អាន រដ្ឋមន្ដ្រីទទួល បន្ដុក
ទីស្ដីការគណៈ រដ្ឋមន្ដ្រី។
ក្នុងឱកាសនោះដែរឯកឧត្ដមអ៊ិនវីរៈជាតិ
សាកលវិទ្យាធិការនៃសាកលវិទ្យាល័យពុទ្ឋិសាស្ដ្រ បានមានប្រសាសន៏ អោយដឹងថា
និស្សិតនៃសាកលវិទ្យាល័យពុទ្ឋិសាស្ដ្រដែលបានបញ្ចប់ការ
សិក្សាដោយ ជោគជ័យ និង
បាន ទទួល សញ្ញាបត្រនៅពេលនេះមានចំនួន១០៥០នាក់ ក្នុងនោះ
មាននិស្សិតស្រីចំនួន ៣៣៩នាក់ផងដែរ។
ដោយឯកឧត្ដមបានរំលឹកអោយដឹងផងដែរថាមុន
នឹងក្លាយជាសាកលវិទ្យាល័យ
ពុទ្ឋិសាស្ដ្រនេះគឺគ្រឹះស្ថាន អប់រំនេះបានចាប់បដិសន្ឋិឡើងជា
វិទ្យាស្ថានបច្ចេកវិទ្យា និង គ្រប់គ្រងតែ
ប៉ុណ្ណោះនៅអំឡុងឆ្នាំ១៩៩៩ ហើយក៏បានប្រែក្លាយ
ជាសាកលវិទ្យាល័យបច្ចេកវិទ្យា និង គ្រប់គ្រងតាម
អនុក្រឹត្យលេខ២៦អនក្រ បក ចុះថ្ងៃទី ០៧ មិនា ឆ្នាំ ២០០៦ និង
បន្ដក្លាយមកជាសាកលវិទ្យាល័យ ពុទ្ឋិសាស្ដ្រ
តាមអនុក្រឹត្យលេខ ១៧៤ អនក្រ បកចុះថ្ងៃទី ១៥ ខែ វិច្ឆិកា
ឆ្នាំ ២០០៧ផងដែរ។
ឯកឧត្ដមក៏បានបន្ថែមអោយដឹងទៀតថាៈ
”អនុវត្ដតាមយុទ្ឋសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ
និង ប៉ិន ប្រសប់របស់
រាជរដ្ឋាភិបាលរបស់សម្ដេចអគ្ដមហាសេនាបតីតេជោហ៊ុន
សែននាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា
និងក្រោមចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមឧបនាយករដ្ឋ
មន្ដ្រីសុខ អាន
រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈ រដ្ឋមន្ដ្រី
សាកលវិទ្យាល័យពុទ្ឋិសាស្ដ្របាននឹង
កំពុងខិតខំបន្ដពង្រឹងនូវគុណភាពក្នុងការបណ្ដុះបណ្ដាល
ដើម្បីជា ការឆ្លើយតបទៅនឹងតំរូវការ ជាក់ស្ដែងរបស់សង្ដមជាតិ
និង អន្ដរជាតិ”។
ឯកឧត្ដមឧបនាយរដ្ឋមន្ដ្រី សុខ អាន
រដ្ឋមន្ដ្រីទទួលបន្ដុកទីស្ដីការគណៈរដ្ឋមន្ដ្រីបានថ្លែងអោយ
ដឹងថាក្នុងនាមជារាជរដ្ឋាភិបាល និង
ក្នុងនាមឯកឧត្ដម ខ្លួនឯងផាល់ ឯកឧត្ដមសូមសម្ដែង
នូវការកោតសសើរចំពោះសិស្សនិស្សិតដែល បាន
ទទួលជោគជ័យក្នុងការ សិក្សាកន្លងមក និង
ទទួលសញ្ញាបត្រនាថ្ងៃនេះ ដែលជាសក្ខីភាពនៃការខិតខំ
ប្រឹងប្រែងរៀនសូត្រអស់ រយៈ ពេល
ដ៏វែងមួយប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ និង ជាមោទនភាព
ដ៏ធំធេងរបស់និស្សិត ទាំងអស់ ក៏ដូចជាក្រុមគ្រួសារ និង
ប្រទេសជាតិទាំងមូលដោយសារ នាពេលនេះ សង្គមជាតិ
នឹងទទួលបាននូវធនធាន មនុស្សដែលមានសមត្ថភាពថ្មីចូល
បំរើការងារក្នុងសង្កមជាតិ។
លើសពីនេះទៅទៀតនោះ
គឺឯកឧត្ដមក៏បានថ្លែងអោយដឹងផងដែរថារដ្ឋាភិបាលនៃរដ្ឋសភា
នីតិកាលទី៣ បាន កំនត់ រួចហើយថា ការកសាងសមត្ថភាព និង
ការអភិវឌ្ឍន៏ធនធានមនុស្ស គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ
ក្នុងការ អភិវឌ្ឍន៏សេដ្ឋកិច្ចសង្កម និង ធានាអោយបាននូវកំណើន
សេដ្ឋកិច្ចមួយប្រកបដោយ ចីរភាពឆ្ពោះ ទៅរក
ការ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋដូច
ដែលមានចែងនៅក្នុងចតុកោណទី៤នៃយុទ្ឋសាស្ដ្រ ចតុកោណ។
” ដូចដែលមានចែងនៅក្នុងចតុកោណទី៤នៃយុទ្ឋសាស្ដ្រចតុកោណ
ដែលមានគោលដៅ ពន្លឿនកំណើន សេដ្ឋកិច្ច បង្កើនការងារ
លើកកំពស់សមធម៌សង្ដម និង ប្រសិទ្ឋភាពនៃរដ្ឋ
បាលសាធារណៈនៅកម្ពុជា
ដើម្បីបំរើប្រជា ពលរដ្ឋអោយកាន់តែប្រសើរឡើង។
មួយវិញទៀតនោះឯកឧត្ដមក៏បានបន្ថែមទៀតថាការងារអប់រំ និង
បណ្ដុះបណ្ដាលគឺជាការ វិនិយោគមួយ ដែល ប្រើប្រាស់ធនធាន និង
ពេលវេលាច្រើនប៉ុន្ដែលទ្ឋផលទទួលបាននោះគឺ មានលក្ខណៈអរូបីយ៏
ហើយ ក៏ជាការ វិនិយោគដេិម្បីប្រសិទ្ឋិភាពការងារបច្ចុប្បន្ន
និង ការត្រៀមបម្រុងសម្រាប់ អនាគតដែលត្រូវឆ្លើយ
តបបាន ទៅនឹងតម្រូវការទីផ្សារឈានឆ្ពោះ ទៅរកការកសាងបាននូវ
មូលធនបញ្ញាមួយដែលនឹងជួយ ជំរុញ ដល់កំណើន ផលិតភាព និង
ប្រសិទ្ឋិភាពការងារ និង
ការអភិវឌ្ឍន៏សេដ្ឋកិច្ចជាតិប្រកបដោយចីរភាព ក្នុង
បរិបទនៃសកល ភាវូបនីយកម្ម។
កញ្ញា ហួន បូរ៉ានី និស្សិតនៃសាកលវិទ្យាល័យពុទ្ឋិសាស្ដ្រ
ផ្នែកពាណិជ្ចសាស្ដ្រ ជំនាញ គណនេយ្យបានរៀបរាប់ ថាខ្លួនគាំទ្រ និង ពេញចិត្ដនូវការលើកឡើងរបស់
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រីសុខ អាន
រដ្ឋមន្ដ្រីទទួល
បន្ទុកទីស្ដី ការគណៈរដ្ឋមន្ដ្រីព្រោះថាក្នុងការសិក្សាគឺ
ពិតជាត្រូវចំណាយទាំងធនធាន ទាំងពេលវេលាដ៏យូរអង្វែង
ទើបអាច ទទួលលទ្ឋផលមួយនៅ ពេលអនាគត។
”នាងខ្ញុំឈ្មោះហួន បូរ៉ានីជានិស្សិតផ្នែកពានិជ្ជសាស្ដ្រ
ជំនាញគណនេយ្យនៃសាកលវិទ្យាល័យ ពុទ្ឋិសាស្ដ្រ
ចំពោះប្រសាសន៏របស់ឯកឧត្ដមឧបយករដ្ឋមន្ដ្រី
គឺខ្ញុំមានការគាំទ្រ និង យល់ស្រប ដូចឯកឧត្ដម ព្រោះអី
ព្រោះថាការអប់រំជាធម្មតាយើងធ្វើការសិក្សាតាំងពីថ្នាក់ទីមួយដល់
ថ្នាក់ទី១២ហើយយើងត្រូវបន្ដការសិក្សា ថ្នាក់បរិញ្ញាបត្រចំនួន៤ឆ្នាំបន្ថែមទៀតអញ្ចឹងសរុប
ទៅគឺមានរយៈពេល១៦ឆ្នាំ ហើយក្នុង១៦ឆ្នាំ នោះដែរ
យើង ខិតខំចំណាយទាំងពេលវេលា ទាំងធនធាន
ហើយអញ្ចឹងវាជាការវិនិយោគ មួយរយៈពេល វែង ហើយដល់ ពេលអញ្ចឹងទៅ
ជាចុងក្រោយយើងបានទទួលលទ្ឋផលតាមរយៈការបានទទួលការងារធ្វើ
ប៉ុន្ដែនៅត្រង់ថាតើ យើងមានលទ្ឋភាពធ្វើការបានកំរិតណា”
បន្ថែមទៅលើសាច់រឿងនេះដែរឯកឧត្ដមឧបនាយករដ្ឋមន្ដ្រីក៏បានថ្លែងអោយដឹងទៀតថា
ជោគជ័យនៃការ
អភិវឌ្ឍន៏ធនធានមនុស្សនេះត្រូវអាស្រ័យជាចំបងទៅលើសមត្ថភាពរបស់
គ្រឹះស្ថានអប់រំសិក្សា នៅគ្រប់ កំរិត
ជាពិសេសនៅកំរិតឧត្ដមសិក្សាដែលជាគ្រឹះស្ថានបណ្ដុះ
បណ្ដាលធនធានមនុស្សនៅកម្រិតខ្ពស់បំផុត
ទាំង ចំណេះដឹងផ្នែកទ្រឹស្ដី និង ទាំងការអនុវត្ដ។
ដោយនៅក្នុងបរិបទនៃសេដ្ឋកិច្ចទីផ្សារ ជោគជ័យទាំងនេះ
មិនអាច កាត់ផ្ដាច់បានពីការចូលរួម
យ៉ាងសកម្មពីសំណាក់ផ្នែកឯកជនឡើយ ដោយរាជរដ្ឋាភិបាល ក៏បាន
កំណត់ រួច
ហើយថាវិស័យ ឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច។
បច្ចុប្បន្ននេះចរន្ដសកលភាវូបនីយកម្ម និង
គោលនយោបាយសេរីភាវូបនីយកម្មលើវិស័យអប់រំ កំពុង
ជះឥទ្ឋិពលជាវិជ្ជមានក្នុងសង្គម កម្ពុជាតាមរយៈ ការពង្រឹងភាពជាដៃគឺជាមួយផ្នែកឯកជន
ទាំងនៅក្នុងស្រុក និង ទាំងមកពីបរទេសដោយជំរុញការប្រកួត ប្រជែង ដើម្បីគុណភាព និង កិត្ដិនាម។
បើទោះជាយើងមាន
កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងកំរិតមួយដ៏ខ្ពស់ ក៏ដោយ
ក៏យើងបាននឹងកំពុងជួបប្រទះនូវបញ្ហា ប្រឈមមួយ
ចំនួនដែលទាមទារអោយមានការគ្រប់គ្រង
និងដោះស្រាយប្រកបដោយគំនិត ច្នៃប្រឌិតខ្ពស់ផងដែរ។
” តាមរយៈបទពិសោធន៏ពីការអភិវឌ្ឍន៏បានអោយយើងដឹងថា
ការរីកចំរើនរបស់ប្រទេសនីមួយៗ គឺ
ពឹងផ្អែក ជាចម្បងលើមូលធនបញ្ញាដែលបានដើរតួយ៉ាងសំខាន់ក្នុងការដោះស្រាយ
នូវរាល់បញ្ហាប្រឈម នានា ហើយមូលធនបញ្ញានេះទៀតសោត
ក៏បានផ្ដល់នូវការអប់រំ និង ចំណេះដឹងល្អៗដល់ប្រជាពលរដ្ឋ
ទូទៅក្នុង សង្ដមតាមរយៈអក្សរសាស្ដ្រ អត្ថបទ សៀវភៅ និង
ឯកសារស្រាវជ្រាវនានាក៏ដូចជាការថែរក្សា នូវវប្បធម៌ ជាតិ និង
របកគំហើញថ្មីៗផ្នែក វិទ្យាសាស្ដ្រ។ ”
ទាក់ទងនឹងសាច់រឿងនេះដែរ
និស្សិតជំនាញទីផ្សារនៃសាកលវិទ្យាល័យពុទ្ឋិសាស្ដ្រ លោកអ៊ូ
វឌ្ឍនា ក៏បាន
លើកឡើងពីគុណភាពនៃការអប់រំបណ្ដុះបណ្ដាលដល់និស្សិតនាពេលកន្លងមកថា
ចាប់តាំងពីឆ្នាំទី១ ដល់ ឆ្នាំទី៤
សាស្ដ្រាចារ្យតែងតែបានផ្ដល់នូវការយកចិត្ដទុកដាក់ចំពោះរូប
លោកក៏ដូចជានិស្សិតដទៃ ទៀតផង ដែរ។
”
បើគិតមើលទៅយើងឃើញថាការដឹកនាំរបស់រាជរដ្ឋាភិបាលមានការខិតខំប្រឹងប្រែងជួយ
ដល់សិស្ស និស្សិតអោយមានកិច្ចខិតខំប្រឹងប្រែង និង
ជួយរៀបចំការងារអោយមាននៅក្នុង សង្ដមដែល ធ្វើអោយ
និស្សិតពេលគាត់ចប់ពីការងារទៅគឺមានការងារធ្វើតែម្ដងពេលដែលខ្ញុំ
ចប់ទៅខ្ញុំអាចដាក់រកការងារធ្វើ
ទោះបី ជាខ្ញុំមិនទាន់មានបទពិសោធន៏ក្ដីតែខ្ញុំព្យាយាមធ្វើពី
ចំនុចតូចៗទៅរហូតដល់ សព្វថ្ងៃខ្ញុំអាចបំពេញ
ការងារបាន ល្អមែនទែន”។
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រីសុខ
អានរដ្ឋមន្ដ្រីទទួលបន្ដុកទីស្ដីការគណៈរដ្ឋមន្ដ្រីក៏បានមាន
ប្រសាសន៏អោយ ដឹងផងដែរថា
សាកលវិទ្យាល័យពុទ្ឋិសាស្ដ្រនេះគឺជាគ្រឹះស្ថានឧត្ដមសិក្សា
ឯកជនមួយ ដែលបានចូលរួម
ចំនែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការបណ្ដុះ
បណ្ដាលធនធានមនុស្ស ដែលជាសមាសធាតុមួយ
ដ៏សំខាន់មិនអាចខ្វះបានសម្រាប់ប្រទេស ដែលទើបផុតពីសង្គ្រាម
ដើម្បីកសាង និង អភិវឌ្ឍន៏ប្រទេស អោយបានរីកចំរើនទៅមុខ។
ឯកឧត្ដមក៏បានលើកទឹកចិត្ដដល់សាកលវិទ្យាល័យពុទ្ឋិសាស្ដ្រអោយបន្ដបេសកកម្មដ៏
ពិសិដ្ឋរបស់ខ្លួន នេះ
បន្ថែមទៀតស្របតាមគោលនយោបាយអភិវឌ្ឍន៏ធនធានមនុស្សរបស់
រាជរដ្ឋាភិបាល និង គោលការណ៏ ណែនាំរបស់ក្រសួងអប់រំ យុវជន
និង កីឡា និងគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា
ដែល ហៅកាត់ថា អេ ស៊ី ស៊ី។
គណៈកម្មាធិការទទួលស្ដាល់ និងវាយតំលៃគុណភាពអប់រំនៃកម្ពុជា
អេស៊ីស៊ី ទាក់ទងទៅនឹងស្ថានភាព
ទូទៅ នៃដំណើរការបង្កើតគណៈកម្មាធិការទទួលស្ដាល់គុណភាពអប់រំនៃកម្ពុជា
ដែលហៅកាត់ថា អេស៊ីស៊ី នេះដែរ
នៅ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃ
សាកលវិទ្យាល័យពុទ្ឋិសាស្ដ្រ
ឯកឧត្ដមឧបនាយក
រដ្ឋមន្ដ្រីសុខ អាន
រដ្ឋមន្ដ្រីទទួលបនុកទីស្ដីការគណៈរដ្ឋមន្ដ្រីបានមានប្រសាសន៏
អោយដឹងថាក្នុងវិស័យអប់រំ គឺក្រសួងអប់រំយុវជន និង
កីឡាជាអ្នករៀបចំ និងទទួលខុសត្រូវហេតុដូចនេះដើម្បី
បង្កើតអោយមានការ តាមដាននិង
វាយតំលៃ គុណភាពនៃការអប់រំប្រកបដោយប្រសិទ្ឋិភាពនោះ
ទើបរាជរដ្ឋាភិបាលបង្កើត អោយមានគណៈកម្មាធិការ ទទួលស្ដាល់ និង
វាយតំលៃគុណភាពអប់រំនៃកម្ពុជាដែលហៅកាត់ថា អេស៊ីស៊ី នោះ។
”
សំខាន់នៅក្នុងវិស័យអប់រំនេះគឺក្រសួងអប់រំយុវជននិងកីឡាជាអ្នកទទួលខុសត្រូវរៀបចំ
អញ្ចឹងកន្លងមក
យើងដឹងហើយថាយើងមិនចង់អោយប្រើគោលការណ៏យកអ្នកទាត់បាល់ធ្វើ
ជាអាបីតខ្លួនឯង អញ្ចឹង
យើង បានបង្កើតក្បាលម៉ាស៊ីនសំរាប់ត្រួតពិនិត្យគុណភាពដែលហៅ
ថាគណៈកម្មាធិការពិនិត្យ វាយតំលៃ និង
ទទួល ស្ដាល់គុណភាពនៃការអប់រំឬហៅកាត់ថា អេស៊ីស៊ីនេះ”
។
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី
បានសង្កត់ធ្ងន់អោយដឹងផងដែរថាជារឿងធម្មតាដែលមានអ្នក
អនុវត្ដន៏ហើយ
ក៏ត្រូវតែមានអ្នកវាយតំលៃហើយគុណភាពនៃការអប់រំត្រូវការយកចិត្ដទុក
ដាក់ខ្ពស់បំផុតក្នុងខណៈពេល មួយ ដែលបរិមាណមានកំណើន។
” ទនឹ្ទមនឹងបរិមាណនេះដែរ
យើងត្រូវការធានាគុណភាពដែលបញ្ហានេះសំខាន់ណាស់ បាទ
សំខាន់ណាស់ ឧទាហរណ៏ដូចជាម្ដាយឱពុកនៅខេត្ដ
នៅស្រុកនៅជនបទអញ្ចឹងលោកខិតខំ ណាស់ដែលបញ្ជួនអោយ កូនចៅ
មករៀនសុខចិត្ដលក់ស្រែចំការផងធ្វើម៉េចដើម្បីអោយកូន បានមករៀន
អញ្ចឹងបើអោយមករៀន ហើយ សង្ឃឹមថាអោយកូនមករៀនហើយគឺចេះហើយ
មានន័យថាតែបានសញ្ញាបត្រ ហើយមានន័យថា កូនចេះ ដូចគេដូចឯង”
នៅក្នុងបរិបទមួយនៃការផ្ដល់សិទ្ឋិ
និងជំរុញលើកទឹកចិត្ដដល់វិស័យឯកជនអោយចូលរួមនៅ ក្នុងវិស័យ
ឧត្ដមសិក្សា និង
បង្កើតគ្រឹះស្ថានឧត្ដមសិក្សាដែលមានដូចជាសាកលវិទ្យាល័យឬ
វិទ្យាស្ថានអញ្ចឹង គឺ គោល ការណ៏ជាសារវន្ដនោះ
សាកលវិទ្យាល័យមានសិទ្ឋិក្នុងការចេញ
សញ្ញាបត្រដើម្បីសំរេចអោយ ដឹងថានិស្សិតណា ជាប់ឬធ្លាក់?
គឺនៅក្នុងវិស័យណាមួយដែល ខ្លួនត្រូវបានគេទទួលស្ដាល់
ឬអនុញ្ញាតអោយ បង្កើតសាលា វិទ្យាស្ថានតាមរយៈអនុក្រឹត្យ តែ
ប្រសិនបើកំណើននិស្សិត និង ស្ថាប័នអប់រំមានកំណើន
ហើយមិនបានទទួល នូវការត្រួតពិនិត្យ
លើគុណភាពនោះនឹងក្លាយជាបញ្ហាចោទជាក់ជាមិនខាន។
” ហើយប្រសិនបើយើងមិនមានការត្រួតពិនិត្យគុណភាព
គឺអាចនឹងមានបញ្ហាគុណភាព ព្រោះសាលាខ្លះ រៀបចំ ល្អទៅ
មានសាស្ដ្រាចារ្យល្អទៅ គឺថាសិស្សនឹងមានគុណភាពល្អទៅ
សញ្ញាបត្រនោះមានគុណភាព
ទៅតាម នោះ ទៅហើយបើសាលាខ្លះដូចដែលខ្ញុំលើកឡើងថា
ដើម្បីរួមចំនែកនៅក្នុងមូលធន បញ្ញានោះគឺ ត្រូវការ
មូលធន សង្ដមមូលធនធនធានមនុស្ស និង មូលធននៃសមត្ថភាព
រៀបចំជារចនាសម្ព័ន្ឋអញ្ចឹង វាអត់ស្មើ គ្នាទេបើមាន សាលាមួយរយ
គឺ មិនស្មើគ្នាទាំង១០០នោះទេគឺមានសាលាខ្លះធ្វើបានល្អ ហើយ
សាលាខ្លះទៀត ធ្វើមិនសូវ បានល្អ
អញ្ចឹងវាត្រូវតែមានអាជ្ញាកណ្ដាលមួយសំរាប់វាយតំលៃ”
គោលការណ៏ក្នុងការវាយតំលៃនេះដែរគឺត្រូវតែមានស្វ័យភាព និង
ដាច់ចេញពីក្រុមអ្នក អនុវត្ដន៏ដើម្បី ធ្វើ
អោយការវាយតំលៃនេះប្រព្រឹត្ដទៅប្រកបដោយប្រសិទ្ឋិភាពខ្ពស់។
តែទោះ ជាយ៉ាងណាក្ដីឯកឧត្ដម ក៏បាន
បន្ដទៀតថាទោះបីជាគណៈកម្មាធិការនេះបានបង្កើតហើយនិង
មានដំណើរការទៅមុខហើយ យ៉ាងណាក្ដីក៏
មិនទាន់ដល់ចំនុចនៃការវាយតំលៃនោះទេ។
”
អញ្ចឹងពេលនេះយើងបានបង្កើតហើយរៀបចំប៉ុន្មានឆ្នាំមកហើយប៉ុន្ដែមិនទាន់ឈានដល់
ចំនុចនៃការ វាយ តំលៃនៅឡើយនោះទេ
ព្រោះត្រូវការប្រុងប្រយ័ត្នណាស់ យើងត្រូវការវាយ
តំលៃថាសាលានេះល្អ ឬមិនល្អ ត្រូវបិទចោលជារឿងធំណាស់
មិនមែនជារឿងតូចទេត្រូវថា ទៅអោយសាលាគេទទួលស្ដាល់
បានថាគេមិនទាន់ ល្អមែន ហើយបើកែមិនបានទេគេត្រូវបិទ”
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី
ក៏បានបន្ថែមអោយដឹងទៀតថាៈ
” រឿងមួយទៀតនោះមិនដល់ហ្នឹងទេ តែក៏មានសារៈសំខាន់ផងដែរ
គឺវាយតំលៃទៅឃើញ មានលេខមួយ លេខពីរ
យើងគិតថាសាលាមានប្រហែលជាហុក ទៅចិតសិបចុះ បើរាប់
អោយអស់មានប្រហែល ជា មួយរយអញ្ចឹងសាលាណាលេខមួយ សាលាណាលេខ១០០
ដែល សាលាលេខ១០០ហ្នឹង គឺដូចដាក់ទោស គ្នាអោយរលាយអញ្ចឹងមាននរណាទៅចុះឈ្មោះរៀន
សាលានោះទៀតបើជាប់លេខ១០០? អញ្ចឹង
បានថា អេស៊ីស៊ីនេះត្រូវធ្វើការប្រុងប្រយ័ត្ន ណាស់។ ”
ឯកឧត្ដមក៏បានបង្ហាញអោយដឹង
ផងដែរថាអេស៊ីស៊ីនេះនឹងធ្វើការវាយតំលៃនៅពេលខាងមុខ ដោយផ្អែកលើ លក្ខណៈវាយតំលៃរបស់ខ្លួន។
”អេស៊ីស៊ីនេះនឹងធ្វើការវាយតំលៃនៅពេលខាងមុខ
ដោយផ្អែកលើលក្ខណៈវាយតំលៃរបស់ ខ្លួន”
ទាក់ទងនឹង សាច់រឿងនៃការវាយតំលៃលើគុណភាពនៃវិស័យអប់រំនេះដែរ
យើងនៅចាំបាន ថា
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី សុខ
អាន
ក៏ធ្លាប់បានមានប្រសាសន៏ថា
” យុវជនប្រៀបបាននឹង ទឹកហូរដែលហូរមកពីប្រភពច្រើន”
ដែលអត្ថន័យនេះពិតជាមានខ្លឹមសារហើយនិងសរបញ្ជាក់អោយឃើញពីទឹកចិត្ដយកចិត្ដទុកដាក់ចំពោះគុណភាព នៃការអប់រំ
ជាពិសេសនោះគឺយកចិត្ដទុកដាក់លើការបណ្ដុះបណ្ដាលធន
ធានមនុស្សតែម្ដង។
|