|
ជំនួបរវាងឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី សុខអាន
រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី ជាមួយ
ឯកអគ្គរាជទូត អង់គ្លេស អេនដ្រូម៉េស
ស្ដីពីការប្រយុទ្ឋប្រឆាំងអំពើពុករលួយជា គោលនយោបាយ
របស់រាជរដ្ឋាភិបាលកម្ពុជា
នាព្រឹកថ្ងៃព្រហស្បតិ៍ទី ២៣ ខែ តុលា ព្រឹកមិញនេះ
នៅឯទីស្ដីការគណៈរដ្ឋមន្ដ្រី មានជំនួបរវាង ឯកឧត្ដម
ឧបនាយករដ្ឋមន្ដ្រី
សុខ អាន
រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី
ជាមួយនឹងឯកឧត្ដម អេនដ្រូម៉េស
ឯកអគ្គរាជទូតថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
ដើម្បីសំដែងការគួរសម និង ពិភាក្សាទៅលើបញ្ហាដទៃមួយ
ចំនួនទៀត។
បើតាមប្រសាសន៏របស់ឯកឧត្ដម
ប៉ែន ងឿន
ទីប្រឹក្សាអមទីស្ដីការគណៈរដ្ឋមន្ដ្រី បានអោយដឹងថាជំនួប
នោះបានលើក
ឡើងយកបញ្ហាមួយចំនួនមកធ្វើការពិភាក្សាដែលក្នុងនោះរួមមានការធ្វើកំណែទំរង់នីតិកម្ម
និង ប្រព័ន្ឋយុត្ដិធម៌នៅក្នុងព្រះរាជាណាចក្រកម្ពុជា
ដំណើរការទៅមុខនៃអង្គជំនុំកាត់ក្ដីខ្មែរក្រហម និង នយោបាយ
របស់រាជរដ្ឋាភិបាលដើម្បីប្រឆាំងនឹងអំពើពុក រលួយ។
ចំពោះនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីប្រឆាំងនឹងអំពើពុករលួយ
នេះត្រូវ បានឯកឧត្ដម
ប៉ែន ងឿន
ទីប្រឹក្សាអមទីស្ដីការគណៈរដ្ឋមន្ដ្រី មានប្រសាសន៏អោយដឹងថា
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី
សុខ អាន
បានលើក ឡើងថាទោះស្ថិតក្នុងកាលទេសៈ
មួយដែលកម្ពុជាមិនទាន់ច្បាប់ប្រឆាំងនឹងអំពើពុករលួយ
យ៉ាងណាក្ដី តែកម្ពុជា មានវិធានការណ៏ដាក់អោយអនុវត្ដយ៉ាងតឹង
រឹងចំពោះការប្រឆាំងអំពើពុករលួយនេះ។
”
នៅក្នុងបញ្ហានៃការប្រឆាំងនឹងអំពើពុករលួយនោះ
សូម្បីតែយើងមិនទាន់មានច្បាប់ ប្រឆាំងនឹងអំពើពុករលួយ
នៅឡើយក្ដី ក៏
រាជរដ្ឋាភិបាលកម្ពុជាមានវិធានការណ៏ហើយវិធានការណ៏នោះបានដាក់ចេញ
អោយអនុវត្ដ”
ក្នុងនោះបើតាមការរៀបរាប់របស់ឯកឧត្ដម
ប៉ែន ងឿន
បានអោយដឹងថា
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី
សុខ អាន
បានមាន
ប្រសាសន៏ថាកាលពីក្នុងឆ្នាំ២០០៦នោះកម្ពុជាមានអនុវត្ដនូវប្រតិបត្ដិការក្នុង
ឱកាសបុណ្យអុំទូក ដែលគេអោយ ឈ្មោះថា
ប្រតិបត្ដិការអុំទូក
តែម្ដងហើយចំពោះលទ្ឋផលនោះត្រូវបាន ឯកឧត្ដម
ប៉ែន ងឿន
មានបន្ដអោយដឹងថាសំរេចបានបញ្ជូនមន្ដ្រីចំនួនប្រមាណ
៣៦រូបទៅកាន់តុលាការៈ
”
មន្ដ្រីរបស់រដ្ឋាភិបាលកម្ពុជាយើងបានចុះទៅចាប់មន្ដ្រីដែលពាក់ព័ន្ឋ
ទៅនឹងការ នាំឡានចង្កូតស្ដាំចូលមក ព្រះរាជាណាចក្រកម្ពុជា
ហើយក្នុងនោះរួមមានការបញ្ជូនខ្លួនមន្ដ្រីរាជការ៣៦នាក់ចូលទៅក្នុងតុលាការ
ហើយ ដំណើរការកាត់ក្ដីមន្ដ្រីទាំងអស់នោះនៅតែ
បន្ដរហូតមកដល់សព្វថ្ងៃ ដូចយើងបានជ្រាបស្រាប់ហើយថាដំណើរការ
តុលាការមិនមែនចាប់ថ្ងៃនេះហើយ ស្អែកបញ្ជូនទៅភ្លាម
នោះទេព្រោះដំណើរការមានភាពវែងឆ្ងាយ”
បន្ដពីនោះគឺមាន
ប្រតិបត្ដិការហីនណេស៊ី
ដែលជាប្រតិបត្ដិការឆបោកហើយលទ្ឋផលសំរេចបានយ៉ាងណាវិញនោះ
ឯកឧត្ដម
ប៉ែន ងឿន
មានប្រសាសន៏អោយដឹងយ៉ាងដូច្នេះថាៈ
”
ដែលនៅពេលនោះមានការចាប់ខ្លួនមនុស្ស៦នាក់ដែលតុលាការបាន
កាត់ទោស អោយមនុស្សទាំងប្រាំមួយនាក់ នោះដាក់ពន្ឋនា
គារពីបទឆបោកទ្រង់ទ្រាយធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា”
លើសពីនេះទៅទៀតនោះមន្ដ្រីរបស់រដ្ឋាភិបាលប្រយុទ្ឋប្រឆាំងនឹងអំពើពុករលួយ
បានចុះត្រួតពិនិត្យ ពីការ ដឹកជញ្ជូន លើសទំងន់
ដែលការដឹកជញ្ជូនលើសទំងន់ជារឿងរំលោភច្បាប់
ដែលការដឹកខុសច្បាប់នោះអាច
បណ្ដាលអោយខូចខាតដល់ផ្លូវថ្នល់នោះ។
ឯកឧត្ដមទីប្រឹក្សាអមទីស្ដីការគណៈរដ្ឋមន្ដ្រី
ដដែលរូបនេះបានអោយដឹងថានាពេលកន្លង មករាជរដ្ឋាភិបាល
បានបញ្ជូន
មន្ដ្រីអោយទៅចូលរួមក្នុងវេទិកាអង្គការមួយចំនួនដូចជាអង្គការសហប្រជាជាតិ
ដែលគេហៅថា
យូអិនស៊ីអេស៊ី
ដែលប្រែមកថា អង្គការសហប្រជាជាតិប្រឆាំងនឹងអំពើពុករលួយ
តំបន់អាស៊ីប៉ាស៊ីហ្វិក តំបន់អាស៊ាន
ដែលនេះបានបង្ហាញអោយដឹងថាកម្ពុជា
មានការប្រឹងប្រែងចូលរួមក្នុងការប្រយុទ្ឋប្រឆាំង
អំពើពុករលួយ។ ឯកឧត្ដមក៏បានបន្ថែមអោយដឹងទៀតថាៈ
”
នៅក្នុងគោលការណ៏របស់រាជរដ្ឋាភិបាលនៅក្នុងការប្រយុទ្ឋប្រឆាំងនឹងអំពើ
ពុករលួយ យើងបានលើកឡើង នូវគោលការណ៏បី មកអនុវត្ដ
គោលការណ៏ទីមួយគឺថាគោលការណ៏ទប់ស្កាត់និងការអប់រំ ទីពីរគឺការ
អនុវត្ដច្បាប់គឺថាទាល់តែមានច្បាប់ទើបអនុវត្ដ
បានតែយើងប្រើច្បាប់ព្រហ្មទណ្ឌឬច្បាប់អ្វីៗផ្សេងទៀតដែលថា
ដាក់ទោសដល់អ្នកណាដែលថាធ្វើអំពើពុករលួយនេះ ហើយទីបី
គឺលើកទឹកចិត្ដអោយប្រជាជន ប្រយុទ្ឋប្រឆាំង នឹងអំពើពុករលួយ”
|