Interface Digitization Services Cambodia ...

TMB½redImesckþIRbkasB½t’manRkitükare)aHBumÖpSayTidæakar kRmgc,ab;c,ab;vinieyaKTunzananuRkmrdæaPi)al rmNIydæan³RBHviharCaTIskáarTMnak;TMng

.:: This website used unicode. Please click here to install Khmer Unicode font ::.

“ជនណាតាំងខ្លួនជាសត្រូវនឹងជ័យជំនះ ៧ មករា គឺជាសត្រូវនឹងការរស់ឡើងវិញ របស់ប្រជាជនកម្ពុជា” “ ប្រជាជនកម្ពុជាកំពុងឈានចូលឆ្នាំថ្មី ជាមួយក្ដីសង្ឃឹមចំពោះជ័យជំនះធំៗថ្មីៗទៀត ក្នុងដំណើរការកសាង និងអភិវឌ្ឍន៍មាតុភូមិរបស់ខ្លួន” (សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម)

  .::www.meatophumkhmer.org::. || .::Listen Redio Online::.

ជីវប្រវត្ដិ

កិត្ដយសគ្រឿងឥស្សរិយយស

សន្ទរកថា

ពិពណ៌រូបភាព

 មតិសារព័ត៌មាន

មណ្ឌលព័ត៌មាន

ខុទ្ទការល័យនាយករដ្ឋមន្ដ្រី

អាជ្ញាធរជាតិ

ក្រសួងនានា

ក្រុមប្រឹក្សាជាតិ

 គណៈកម្មការជាតិ

អភិបាលខេត្ដ-ក្រុង

 អង្គជំនុំជម្រៈវិសាមញ្ញ

សាលាភូមិន្ទរដ្ឋបាល

ធនាគារជាតិកម្ពុជា

Cambodia Yellow Pages

កាកបាទក្រហមកម្ពុជា

ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០០៨

Office of the Council Ministers....

សម្ដេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន
នាយករដ្ឋមន្ដ្រី

រាជរដ្ឋាភិបាលដើម្បី  “សុភមង្គល” “វឌ្ឍនៈភាព” និង “អនាគតរុងរឿង”

>> ស្ថេរភាពនយេបាយ

>> សន្ដិសុខជាតិ

>> ប្រជាធិបតេយ្យភាវូបនីយកម្ម

>> សេដ្ឋកិច្ច

>> ទំនាក់ទំនងអន្ដរជាតិ

To correctly browse our Website, please install Khmer Unicode font and then restart your Computer.

 

 

ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី សុខ​ អាន បានអនុញ្ញាត្ដឱ្យលោកស្រី Anupama Rao Singh នាយិកាអង្គការយូណេសេហ្វ នៅតំបន់ អាស៊ីចុងបូព៍ានិងប៉ាស៊ីហ្វិច

នៅព្រឹកថ្ងៃទី២២ តុលា២០០៨ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី សុខ អាន បានអនុញ្ញាត្ដឱ្យ លោកស្រី Anupama Rao Singh នាយិកាអង្គការយូណេសេហ្វ នៅតំបន់ អាស៊ីចុងបូព៍ានិងប៉ាស៊ីហ្វិច ហើយនិងលោក Richard Bride តំណាង អង្គការមូលនិធិអង្គការ សហប្រជាជាតិដើម្បីកុមារ យូណេសេហ្វ ប្រចាំនៅប្រទេសកម្ពុជាចូលជួបដើម្បីពិភាក្សាការងារ ។
  ទាក់ទងទៅនឹងការពិភាក្សាការងារគឺផ្ដោតទៅលើការពិនិត្យមើលលទ្ធផលពាក់កណ្ដាលវគ្គ ការសុំកូនអន្ដរ ប្រទេស និងអនុសញ្ញាស្ដីពីការធ្វើរបាយការណ៍សិទ្ធិកុមារ ពិសេសនោះ គឺកុមារ។ ឯកឧត្ដម
ប៉ែន ងឿន ទីប្រឹក្សាអមទីស្ដីការគណៈរដ្ឋមន្ដ្រីបានមានប្រសាសន៍អោយដឹងថា សព្វថ្ងៃនេះ សកម្មភាពនានារបស់អង្គការ យូណេសេហ្វ មានកម្មវីធីចំនួន ៧ ដែលអង្គការយូណេសេហ្វ កំពុងតែធ្វើហើយ រួមសហការជាមួយ និង រាជរដ្ឋាភិបាលកម្ពុជា។
-កម្មវីធីទី១ ៖ របស់អង្គការយូណេសេហ្វគឺជាកម្មវីធីសិទ្ធកុមារ ដែលកម្មវីធីសិទ្ធកុមារនេះ សហការជាមួយ ក្រសួងមហាផ្ទៃ ក្រសួងផែនការ ក្រសួងអភិវឌ្ឍន៍ជនបទនិងក្រសួងកិច្ចការនារី។
- កម្មវីធីទី២ ៖ គឺជាកម្មវីធីនៃការរស់រានរបស់កុមារ ដែលរួមសហការជាមួយនឹងក្រសួងសុខាភិបាល។
- កម្មវីធីទី៣ ៖ គឺជាកម្មវិធិស្ដីពីការពង្រឹងការអប់រំថ្នាក់មូលដ្ឋាន សហការជាមួយ ក្រសួងអប់រំយុវជននិង កីឡា។
- កម្មវីធីទី៤ ៖ គឺកម្មវីធីស្ដីពីការផ្ដល់កិច្ចគាំពារដល់កុមារ សហការជាមួយក្រសួងអប់រំ យុវជននិងកីឡា ក្រសួងមហាផ្ទៃ ក្រសួងយុត្ដិធម៌ និងក្រសួងសង្គមកិច្ចនិងយុវនីតិសម្បទា។
- កម្មវីធីទី៥ ៖ គឺកម្មវីធីស្ដីពីការទប់ស្កាត់ជំងឹអេដស៍និងការថែទាំអ្នកជំងឺអេដស៍ ដោយសហការជាមួយ និង ក្រសួងធម្មការនិងសាសនា ក្រសួងសុខាភិបាល ក្រសួងអប់រំយុវជននិងកីឡា ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសង្គមកិច្ចនិងយុវនិតិសម្បទា។
- កម្មវិធីទី៦ ៖ គឺកម្មវីធីស្ដីការបំផុសចលលនាសង្គមនិងតស៊ូមតិ សហការជាមួយនឹង ក្រសួងសុខាភិបាល ក្រសួងព័ត៌មាន ក្រសួងអភិវឌ្ឍន៍ជនបទនិងក្រសួងសង្គមកិច្ចនិងយុវនីតិសម្បទា

ហើយនិង
- ចំនុចទី៧ ៖ គឺកម្មវីធីស្ដីពីការគាំទ្រពហុវិស័យដែលសរុបជាថវិកាអស់ចំនួនជិត ២០ លានដុលា្ល។
នៅក្នុងកិច្ចពិភាក្សាកាលពីព្រឹកមិញនេះ ខាងអង្គការយូណេសេហ្វមានចំណាប់អារម្មណ៍ ចង់អោយមានការ បង្កើននូវសកម្មភាពរិតតែប្រកបដោយប្រសិទ្ធភាពថែមទៀតទី១គឺនៅក្នុងវិស័យ កាត់បន្ថយការស្លាប់មា្ដយ ក្នុងការបង្កើតកូន និងការកាត់បន្ថយការ​​ស្លាប់ទារក នៅពេលដែលទារកមានអាយុក្រោម មួយខែហើយ បន្ទាប់មកទៀត គឺការពាក់ព័ន្ធទៅនិងវិធីសាស្ដ្រ ឬ ច្បាប់ទម្លាប់ស្ដីអំពីសុខមាលភាព ហើយនិងវិធីបង្ការរោគជា ពិសេស នៅតំបន់ណាដែលប្រជាជនក្រីក្រ រស់នៅ។ នៅក្នុងនោះអង្គការយូណេសេហ្វ ក៏ចាប់អារម្មណ៍ផងដែរ ទៅលើច្បាប់ដែលពាក់ព័ន្ធនិងវិមជ្ឈការ និងសហ វិសហម្ឍការ ដោយសារច្បាប់នោះមានសារៈសំខាន់ ដើម្បីធានា កុមារឱ្យ មានសុខភាពល្អ និងការសិក្សាផងពិសេស គឺការអភិវឌ្ឍន៍នៅជនបទ។ លើសពីនេះទៅ ទៀតខាង អង្គការយូណេសេហ្វ ចង់ឱ្យមានកិច្ចសហប្រត្ដិបត្តិការរិតតែខ្លាំងថែមទៀត រវាង រាជរដ្ឋាភិបាល និងអង្គការ យូណេសេហ្វ ទោះបីអង្គការយូណេសេហ្វ ទទួលស្គាល់រួចមកហើយថាមាន កិច្ចសហប្រត្ដិការល្អ រវាងអង្គការយូណេសេហ្វនិងក្រសួងនានា ដែលស្ថិតនៅក្រោមឱវាទរាជារដ្ឋាភិបាលកម្ពុជា។ ទីស្ដីគណៈរដ្ឋមន្ដ្រី ដែលមាន ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី
សុខ អាន រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី នៅក្នុងឱកាសនោះ បានជំរាប ទៅលោកស្រីនិងតំណាងអង្គការយូណេសេហ្វ ថាប្រទេសកម្ពុជាបានខិតខំ យ៉ាងខ្លាំង ក្នុងការកាត់បន្ថយ មរណៈភាពរបស់មាតា ហើយការកាត់បន្ថយមរណៈភាពមាតានេះ គឺជា អាទិភាព ចំបងក្នុងកម្មវិធី នយោបាយ របស់រាជរដ្ឋាភិបាលក្នុងអាណាត្ដិទី៤នេះ ដោយរាជរដ្ឋាភិបាលបានអនុញ្ញាត្ដិឱ្យ ក្រសួងសុខាភិបាលរើស ពេទ្យឆ្មប អោយបានច្រើនជាអតិបរិមា ទោះបីជាប្រទេសកម្ពុជា មានមណ្ឌលសុខភាព ច្រើនក៏ដោយ ពីព្រោះនៅក្នុងនោះកន្លែងខ្លះ មិនទាន់មានឆ្មបសំរាប់ជួយសំរាលកូននៅឡើយទេ។ ចំពោះ ប្រសិទ្ធភាពការងារ នៅក្នុង ប្រទេសកម្ពុជាវិញ ឯកឧត្ដមប៉ែន ងឿន បានមានប្រសាសន៍បន្ថែមទៀតថា អ្នកស្រីដែល ជានាយកភូមិភាគ របស់ យូណេសេហ្វ បានមានប្រសាសន៏អោយដឹងថាអ្នកស្រី បានចុះ ទៅពិនិត្យការងារនៅឯ មណ្ឌលសុខភាព មួយរបស់ខេត្ដ កំពងស្ពឺ ដែលនៅទីនោះមាន ឆ្មប ២នាក់ តាម របាយការណ៏នៅទីនោះ បានអោយដឹងថា មានមាតា១០០នាក់ បានសំរាលកូនក្នុងមណ្ឌលនេះ ហើយពួកគេ បានឆ្លងផុតពីគ្រោះថ្នាក់ ដល់ជីវិតទាំងអស់ ឯចំនែកទារកទាំងអស់ក៏ បានឆ្លងផុតគ្រោះថ្នាក់ដែរ លើកតែទារក ម្នាក់ត្រូវបានស្លាប់។ ដូច្នេះ អ្នកស្រីបានវាយតំលៃខ្ពស់ ចំពោះប្រសិទ្ធភាពរបស់រដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន ក្នុងគោលនយោបាយ ចំពោះការកាត់បន្ថយអាត្រាមរណៈរបស់មាតា។
ក្រៅពីនោះក៏មានកិច្ចពិភាក្សាគ្នាស្ដីពីរបាយការណ៍ដែលមានលក្ខណៈជាសកល។សព្វថ្ងៃនេះ ប្រទេសកម្ពុជា កំពុងធ្វើរបាយការណ៍ មួយសំរាប់រយៈពេល៥ឆ្នាំកន្លង​ទៅ ហើយនោះពាក់ព័ន្ធទៅ និងការអនុវត្ដន៍អនុសញ្ញា ឡាអេស្ដីអំពីសិទ្ធរបស់កុមារ ហើយឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី
សុខ អាន បានជំរាបទៅវិញថា របាយការណ៍ នោះបានធ្វើរួចហើយហើយកំពុងបានបញ្ជូនទៅនាយករដ្ឋមន្ដ្រីដើម្បីសុំចុះហត្ថលេខា។ ហើយក្រោយមក របាយការណ៍នេះបញ្ជូនទៅអង្គការយូណេសេហ្វមុនគេ បន្ទាប់និងប្រកាសជា សាធារណៈ។ ដូច្នេះហើយនេះ បង្ហាញថាប្រទេសកម្ពុជាមានសហប្រត្ដិបត្តិការជាមួយនិង អង្គការយូណេសេហ្វ ប្រកបដោយប្រសិទ្ធភាពខ្ពស់ រួចមកហើយ ហើយនៅតែបន្ដការងាររឹតតែ ឱ្យមានលក្ខណៈប្រសើជាងនេះទៅទៀត។ ហើយម្យ៉ាងទៀត អង្គការយូណេសេហ្វ ចង់ឱ្យមានអ្នកវាយតំលៃឯករាជ្យ ហេតុអ្វីបានជាគេចង់បានពីព្រោះថា គេចង់ បាននេះ ជាអនុសញ្ញាឡាអេពាក់ព័ន្ធទៅនិងសិទ្ធកុមារដែលតំរូវឱ្យ មានអ្នកវាយតំលៃឯករាជ្យ។ អង្គការយូណេសេហ្វ បញ្ជាក់ថាបើមានអ្នកវាយតំលៃឯករាជ្យនៅពេលនោះនិងជួយឱ្យប្រទេសកម្ពុជា បានឆ្លងផុតពីការចោទប្រកាន់ មិនសមហេតុសមផលពីព្រោះថាបើអ្នកវាយតំលៃ ជាអ្នកវាយតំលៃឯករាជ្យនោះអ្វីៗដែលគេវាយតំលៃ នោះមិនមែនចេញមាត់ឬចេញពីរាជរដ្ឋាភិបាលដែលចង់ធ្វើតែប៉ុណោ្ណះទេ។ ទាំងរាជរដ្ឋាភិបាល និង អង្គការ យូណេសេហ្វ ក៏ចាប់អារម្មណ៏ផងដែរទៅនិង NGO ព្រោះថានៅប្រទេសកម្ពុជាមាន NGO ច្រើនណាស់ ហើយ NGO ទាំងនោះតែងតែយល់ថាខ្លួនគប្បី ចូលទៅក្នុងការងារដើម្បីតាមដាន ឬវាយតំលៃ ចំពោះកិច្ចការ រាជរដ្ឋាភិបាលពាក់ព័ន្ធទៅនិងសិទ្ធកុមារ ប៉ុន្ដែកន្លងមកគេឃើញថា NGO ច្រើនតែមិនចង់ផ្ដល់ ព័ត៌មានរបស់ ខ្លួនជូនទៅទីស្ដីការគណៈរដ្ឋមន្ដ្រីពាក់ព័ន្ធជាមុនសិនដើម្បី ពិគ្រោះពិចារណាជាមួយគ្នាមុន និង ផ្ញើសេចក្ដី រាយការណ៍ចេញដោយឯកតោភាគី ដូច្នេះនៅមានការខ្វះខាត នៃសហប្រតិបត្តិការដែលរាជរដ្ឋាភិបាល សង្ឃឹមថា និង មានការយោគយល់គា្នជាមួយ និង NGO ដើម្បីបន្ដដំណើរការនេះបន្ដទៅទៀត។ ដើម្បីធ្វើយ៉ាងណាឱ្យកុមារ កម្ពុជាទទួលបាននូវសេវាសាធារណៈដែលចាំបាច់សំរាប់បំរើនូវសេចក្ដីត្រូវការ របស់កុមារកម្ពុជា។
 


 
 

 

© 2007  ទីស្ដីការគណៈរដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា   

Power by: IDS Cambodia