|
កម្ពុជា-កូរ៉េ
បង្កើតមជ្ឈមណ្ឌលផ្សព្វផ្សាយ
វប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្ម ភ្នំពេញ-ដេហ្គូឃ្យុងប៊ុក
កាលពីព្រឹកថ្ងៃទី ១៩
ខែកញ្ញា ឆ្នាំ២០០៨ ឯកឧត្ដមឧបនាយមន្ដ្រី សុខ អាន
រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋ មន្ដ្រី បានក្នុង
ពិធីបញ្ចុះ បឋមសិលា សាងសង់ មជ្ឈមណ្ឌលផ្សព្វផ្សាយ វប្បធម៌
ទេសចរណ៍ និងពាណិជ្ជកម្ម ភ្នំពេញ-ដេហ្គូឃ្យុងប៊ុក។
មជ្ឍមណ្ឌលផ្សព្វផ្សាយវប្បធម៌ទេសចរណ៏
និងពាណិជ្ជកម្មភំ្នពេញដេហ្គូឃ្យុងប៊ុក នេះត្រូវបានសាងសង់ឡើង
នៅទីតាំងខាងជើងជាប់ នឹងរបងមជ្ឍមណ្ឌលភំ្នពេញ
ខាងកើតសួនច្បារនាគបាញ់ទឹក ស្ថិតក្នុងទឹកខ័ណ្ឌ ចំការមនរាជធានីភ្នំពេញ។ ការសាងសង់មជ្ឍមណ្ឌល វប្បធម៌ទេសចរណ៏និង
ពាណិជ្ជកម្ម ភំ្នពេញ-ដេហ្គូឃ្យុង ប៊ុក នេះ
កើតចេញពីកិច្ចសហប្រតិបត្តិការរួមគ្នាមួយរវាងខេត្តឃ្យុងសាងបុកដូ
នៃសាធារណរដ្ឋកូរ៉េ និងរាជ ធានីភ្នំពេញ របស់ប្រទេសកម្ពុជា។
លោក
កែប ជុតិមា អភិ៑បាលរាជធានីភ្នំពេញ បានមានប្រសាសន៏ឱ្យដឹងថា
មជ្ឍមណ្ឌលវប្បធម៌ទេសចរណ៏ និងពានិជ្ជកម្មភំ្នពេញដេហ្គូឃ្យុងប៊ុក
ដែលបានចាប់ផ្តើមដំណើរ ការសាងសង់នេះគឺជាសមិទ្ឋផលមួយ ដែល
មានការសហការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។
ដោយមានការណែនាំពី ប្រមុខរាជរដ្ឋា
ភិបាល កម្ពុជាក្នុងការស្វែងរក
ទីតាំងសំរាប់សាងសង់នោះសាលាក្រុងភ្នំពេញ
ក៏បានផ្តល់ទីតាំងនេះជូនដើម្បី ធ្វើការ សាងសង់ និង
អភិវឌ្ឍន៍ឱ្យក្លាយជាមជ្ឍមណ្ឌលវប្បធម៌ទេសចរណ៏
និងពាណិជ្ចកម្មកម្ពុជា-កូរ៉េ លើកទី មួយនៅ កម្ពុជា។
លោក
សីន ហ្យនសក
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានមានប្រសាសន៍លើកឡើង
ឱ្យដឹងថា ក្នុងរយៈពេលចំនួន១២ឆ្នាំ កន្លងមកនេះចាប់តាំងពីប្រទេសកូរ៉េ
និងកម្ពុជាបានផ្តើមទំនាក់ទំនង ទេ្វភាគឺឡើងវិញ
នោះប្រទេសទាំងពីរ
បានអភិវឌ្ឍន៏យ៉ាងរហ័សនូវទំនាក់ទំនងសហប្រតិបតិ្តការ
ក្នុងវិស័យនានាជាច្រើន ជា
ពិសេសកូរ៉េបានដើរតួនាទីនាំមុខគេក្នុងវិស័យចំនួន៨ គឺការផ្លាស់ប្តូរ
វប្បធម៌ ទេសចរណ៏ ការវិនិយោគផ្ទាល់ ពី បរទេស ឧស្សាហកម្ម
ព័ត៌មានវិទ្យា បណ្តុះបណ្តាលវិជ្ជាជិវៈ សេវាកម្មហិរញ្ញវត្ថុ សំណង់
និង សេវាកម្ម អាកាស ចរណ៏។
ក្រោយពេលសាងសង់រួចលោក សីន ហ្យនសក សង្ឃឹមថាមជ្ឍមណ្ឌលនេះ
នឹងដើរតួយ៉ាង សំខាន់ដើម្បី អភិវឌ្ឍន៏ បន្ថែមទៀតនូវទំនាក់ទំនង
ទ្វេភាគឺលើវិស័យវប្បធម៌ និងពាណិជ្ជកម្មបានកាន់តែល្អប្រសើរឡើង
ជាក់ជាមិនខាន។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន
ឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី
បានមានប្រសាសន៏ ថា មជ្ឍមណ្ឌលនេះ
ត្រូវបានសាងសង់ឡើងក្នុងគោលបំណងដាក់បង្ហាញ នូវវប្បធម៌ ដ៏ចំណាស់
និងសំបូរបែប របស់ប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលនេះជាលើកទី១
ហើយដោយប្រទេសទាំងពីរបាន បង្កើតនូវ មជ្ឍមណ្ឌលរួមគ្នានៅកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សង្ឃឹមថា ភ្ញៀវទេសចរ ដែលចូលមកទស្សនានៅ
ទីក្រុងភ្នំពេញ នឹងបានយល់ដឹង និងជួ្រតជ្រាប នូវព័ត៌មាន
ស្តីពីទេសចរណ៏ថ្មីៗ បន្ថែមទៀតតាមរយៈ ការផ្សព្វ
ផ្សាយដ៏ទូលំទូលាយរបស់មជ្ឍមណ្ឌលនេះហើយ
ក្រៅពីនេះក៏អាចត្រូវបានប្រើប្រាស់ជាសាសសន្និសីទ និង ជាទីកន្លែង
សំរាប់សកម្មភាពពាណិជ្ជកម្មផ្សេងៗ ព្រមទាំងជាទីកន្លែង
សំរាប់ផ្តល់ព័ត៌មានសំខាន់ៗជាមូលដ្ឋាន ដល់អ្នកជំនួញក្នុងស្រុង
និងបរទេសផងដែរ ។
|