|
ក្រសួងមហាផ្ទៃបានច្រានចោលការចោទប្រកាន់ថា
“មានទេសចរណ៍សិចកុមារ” នៅកម្ពុជាអ្នកនាំពាក្យ
ក្រសួងមហាផ្ទៃបានចេញសេចក្ដីបដិសេធភ្លាមៗ
កាលពីថ្ងៃទី១៨ ខែមីនា
ឆ្លើយតបទៅនឹងការចោទប្រកាន់ របស់លោក
Juan Miguel Petit
អ្នករាយការណ៍ពិសេសរបស់ អ.ស.ប
បានចាត់ទុកប្រទេសកម្ពុជា
ស្ថិតក្នុងចំណោមប្រទេសដែលមានអាជីវកម្មផ្លូវភេទ។
សេចក្ដីបដិសេធរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ
អ្នកនាំពាក្យក្រសួងមហាផ្ទៃសូមធ្វើការបដិសេធទាំងស្រុង
ចំពោះការរឹះគន់របស់ លោក ហ្សូន មីហ្គែល
ប៉ឺទីត (Juan
Miguel Petit)
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពី
“អាជីវកម្មផ្លូវភេទ និងទេសចរណ៍ស៊ិចកុមារ”
ដូចមានចុះក្នុងទំព័រកាសែតកម្ពុជាលេខ ៤៥៤៣
ថ្ងៃអង្គារ៍ ទី១៨ ខែមីនា ឆ្នាំ ២០០៨ ។
ឯកឧត្ដម ស ខេង
ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ
បានមានប្រសាសន៍ថាសកម្មភាពនៅ កម្ពុជា
អោយមានលក្ខណៈឯកភាពនិងជាកម្លាំងសរុប។
តាមរយៈក្រុមការងារដឹកនាំនេះ គណៈបញ្ជាការ
ខេត្ដ-ក្រុង
ប្រឆាំងអំពើជួញដូរត្រូវបានបង្កើតឡើងដើម្បីជាសេនាធិការ
ជូនក្រុមការងារដឹកនាំតាមរយៈ លេខាធិការ
ដ្ឋានមួយ។
ក្រៅពីការចុះពង្រឹងនិងការស្វែងយល់
សភាពការណ៏ពាក់ព័ន្ធនឹងការជួញដូរ
សិក្ខាសាលាផ្សព្វផ្សាយពី
យន្ដការថ្នាក់ជាតិប្រឆាំងអំពើជួញដូរថ្មីៗ នេះ
ក្រុមការងារដឹកនាំការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបាន
ចូលរួមក្នុងពិធីប្រកាសបើក
”យុទ្ធនាការវេទិការសាធារណៈប្រឆាំងអំពើជួញដូរមនុស្ស”
ដែលបាន និងកំពុង ប្រព្រឹត្ដទៅនៅខេត្ដ-ក្រុង
គោលដៅមួយចំនួនសំដៅអោយផ្ទាល់រវាងប្រជាពលរដ្ឋសហគមន៏
និងគណៈ-បញ្ជាការ ខេត្ដ-ក្រុង
លើផែនការប្រឆាំងអំពើជួញដូរមនុស្សក្នុងមូលដ្ឋាននិមួយៗ។
សកម្មភាពនេះមាន សក្កានុពល
ដើម្បីពង្រីកក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
តាមរយៈការប្ដេជ្ញាចិត្ដនិងឆន្ទៈដ៏មោះមុតរបស់ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា
ជាលទ្ធផលក្នុង ឆ្នាំ ២០០៧
កន្លងទៅនេះសមត្ថកិច្ចយើងបង្ក្រាបបានចំនួន ១០៣
ករណីឃាត់ខ្លួនជនសង្ស័យបាន ចំនួន ១៤៨ នាក់។
ក្នុងនោះរួមមាន ៖ អនាចារ ចំនួន ៣៨ ករណី
ជនសង្ស័យចំនួន ៤២ នាក់។ សញ្ចរកម្មចំនួន ២៨
ករណី ជនសង្ស័យចំនួន ៤៨ នាក់។
ជួញដូរផ្លូវភេទក្នុងស្រុកចំនួន ៩ ករណី
ជនសង្ស័យចំនួន ១៣ នាក់។ ជួញដូរឆ្លងដែនចំនួន ១០
ករណី ជនសង្ស័យចំនួន ១៧ នាក់។ រូបអាសអាភាសចំនួន
១២ ករណី ជនសង្ស័យ ១៦ នាក់។
ជួញដូរពលកម្មក្នុងស្រុកចំនួន ០១ ករណី
ជនសង្ស័យមានចំនួន ០១ នាក់ និងជួញដូរពលកម្ម
ឆ្លងដែនចំនួន ០៥ ករណី ជនសង្ស័យមានចំនួន ១១
នាក់។ |