Interface Digitization Services Cambodia ...

TMB½redImesckþIRbkasB½t’manRkitükare)aHBumÖpSayTidæakar kRmgc,ab;c,ab;vinieyaKTunzananuRkmrdæaPi)al rmNIydæan³RBHviharCaTIskáarTMnak;TMng

.:: This website used unicode. Please click here to install Khmer Unicode font ::.

“ជនណាតាំងខ្លួនជាសត្រូវនឹងជ័យជំនះ ៧ មករា គឺជាសត្រូវនឹងការរស់ឡើងវិញ របស់ប្រជាជនកម្ពុជា” “ ប្រជាជនកម្ពុជាកំពុងឈានចូលឆ្នាំថ្មី ជាមួយក្ដីសង្ឃឹមចំពោះជ័យជំនះធំៗថ្មីៗទៀត ក្នុងដំណើរការកសាង និងអភិវឌ្ឍន៍មាតុភូមិរបស់ខ្លួន” (សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម)

  .::www.meatophumkhmer.org::. || .::Listen Redio Online::.

ជីវប្រវត្ដិ

កិត្ដយសគ្រឿងឥស្សរិយយស

សន្ទរកថា

ពិពណ៌រូបភាព

 មតិសារព័ត៌មាន

មណ្ឌលព័ត៌មាន

ខុទ្ទការល័យនាយករដ្ឋមន្ដ្រី

អាជ្ញាធរជាតិ

ក្រសួងនានា

ក្រុមប្រឹក្សាជាតិ

 គណៈកម្មការជាតិ

អភិបាលខេត្ដ-ក្រុង

 អង្គជំនុំជម្រៈវិសាមញ្ញ

សាលាភូមិន្ទរដ្ឋបាល

ធនាគារជាតិកម្ពុជា

Cambodia Yellow Pages

កាកបាទក្រហមកម្ពុជា

ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០០៨

Office of the Council Ministers....

សម្ដេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន
នាយករដ្ឋមន្ដ្រី

រាជរដ្ឋាភិបាលដើម្បី  “សុភមង្គល” “វឌ្ឍនៈភាព” និង “អនាគតរុងរឿង”

>> ស្ថេរភាពនយេបាយ

>> សន្ដិសុខជាតិ

>> ប្រជាធិបតេយ្យភាវូបនីយកម្ម

>> សេដ្ឋកិច្ច

>> ទំនាក់ទំនងអន្ដរជាតិ

To correctly browse our Website, please install Khmer Unicode font and then restart your Computer.

 

 

ដំណោះស្រាយចំពោះបញ្ហព្រំដែន តាមរយៈកិច្ចប្រជុំពិភាក្សាថ្នាក់រដ្ឋមន្ដ្រីការបរទេសរវាងប្រទេសកម្ពុជា និង ថៃ

កាលពីថ្ងៃទី ១៣​ វិច្ឆិកា​​ ២០០៨​ នៅខេត្តសៀមរាប កិច្ច​ប្រជុំថ្នាក់រដ្ឋមន្ដ្រីការបរទេសរវាងប្រទេសកម្ពុជា និង ថៃ ក្នុងការ ស្វែងរក ដំណោះស្រាយបញ្ហាព្រំដែននៃ ប្រទេសទាំងពីរ បានប្រព្រឹត្ដទៅ ដោយអូសបន្លាយ អស់ រយៈពេល ប្រមាណជាជាង១០ម៉ោង ដោយភាគីទាំង ពីរបានត្រឹមតែអះអាងថា មានភាពរលូនទៅមុខប្រសើរ ឡើងហើយនៅសល់តែចំណុចខ្លះដែលពុំឯកភាពគ្នា។​ គេបានកត់សំគាល់ឃើញផងដែរថា លទ្ឋផលនៃការចរចា មិនទាន់ឈាន ដល់ការអនុម័ត ជាផ្លូវការនៅឡើយដោយមូលហេតុភាគីសៀម មិនអាចចុះ ហត្ថលេខា​ លើ របាយការណ៏ឯកសារព្រមព្រៀងបាន គឺទាល់តែរង់ចាំសភារបស់ខ្លួនអនុម័តជាមុនសិន។
កិច្ចប្រជុំនេះ ខាងភាគីកម្ពុជាដឹកនាំដោយឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី
ហោ ណាំហុង រដ្ឋមន្ដ្រីក្រសួងការបរទេស និង សហប្រតិបត្ដិការអន្ដរជាតិ អមដោយឯកឧត្ដម វ៉ា គឹមហុង ប្រធានគណៈកម្មាការព្រំដែនកម្ពុជា ឯកឧត្ដម ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេស ឯកឧត្ដម នាយឧត្ដមសេនីយ៏ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ ព្រមទាំងមន្ដ្រីសំខាន់ៗជាច្រើនរូបទៀតសរុបចំនួន២០រូប។ សំរាប់ភាគីថៃដឹកនាំ ដោយ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី សំពុង អាម៉នវីវ៉ាត រដ្ឋមន្ដ្រីក្រសួងការបរទេសអមដោយ ឯកឧត្ដម វីអា ផានវ៉ាឆារ៉ាឈិត ឯកអគ្គរាជទូតសៀមប្រចាំកម្ពុជា និង ឯកឧត្ដម ថារ៉ាសាក់ឌី ហ្វូត្រាគុល លេខាធិការនៃ ក្រសួងការបរទេសថៃព្រមទាំងមន្ដ្រីផ្សេងទៀតសរុបចំនួន២៣រូប។ យើងនៅចាំបានថាក្រោយពីបានចូលរួម ប្រជុំពិភាក្សាស្ដីពីបញ្ហាព្រំដែនកម្ពុជា-ថៃនេះដែរ គឺឯកឧត្ដម​ វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា បានមានប្រសាសន៏អោយដឹងថានៅក្នុងកិច្ចប្រជុំនោះ កម្ពុជា និង ថៃ បានអនុម័តទៅលើរបៀបវារៈដែលភាគី ទាំងពីរបានអនុម័តនិង សំរេចយក ដែលគេអាចកត់សំគាល់បានផងដែរថា កិច្ចប្រជុំនេះបានបោះជំហានទៅ មុខមួយកំរិតយ៉ាងធំក្នុងការស្វែងរកដំណោះស្រាយព្រំដែនទូទៅ។

ក្រោយពីកិច្ចប្រជុំនេះត្រូវបានបញ្ចប់ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី
ហោ ណាំហុង បានថ្លែងនៅក្នុងសន្និសីទថា តាមធម្មតាការប្រជុំគណៈកម្មការព្រំដែនចំរុះកម្ពុជា-ថៃ គឺមិនដែលមានរដ្ឋមន្ដ្រីប្រទេសទាំងពីរចូលរួមទេ ក៏ ប៉ុន្ដែដោយឡែកនោះ ការប្រជុំលើកនេះជាការប្រជុំដោយមានវត្ដមានរដ្ឋមន្ដ្រីក្រសួងការបរទេសចូលរួមប្រជុំ ជាចុងក្រោយដើម្បីព្រមព្រៀងពីអ្វីដែលគណៈកម្មការព្រំដែនចំរុះបានព្រមព្រៀងគ្នា។ ឯកឧត្ដម ហោ ណាំហុង ក៏បានមានប្រសាសន៏អោយដឹងទៀតថា យើងមិនទាន់អាចប្រើពាក្យអនុម័តបានទេលើឯកសារព្រមព្រៀង ដោយសារតែតាមនីតិវិធីរដ្ឋធម្មនុញ្ញថៃ គឺគណៈប្រតិភូថៃត្រូវបញ្ជូនរាល់ការព្រមព្រៀងគ្នាបណ្ដោះអាសន្ន។
ទោះជាយ៉ាងណាក្ដីនៅក្នុងរយៈពេលដ៏វែងនៃការចរចានោះ គេសង្កេតឃើញថាមានការប្រទាំងប្រទើសពាក្យ សំដីគ្នាជុំវិញការទាមទាររបស់ភាគីថៃ ដែលស្នើអោយកម្ពុជាប្រើប្រាស់ពាក្យថា
ប្រាវិហាន ជួសពាក្យ ព្រះវិហារ នៅក្នុងខណៈពេលដែលភាគីកម្ពុជាប្រកាន់យកជំហរដ៏រឹងមាំប្រើប្រាស់ពាក្យថា ព្រះវិហារ ដដែល។


 
 

© 2007  ទីស្ដីការគណៈរដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា   

Power by: IDS Cambodia