|
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី សុខ អាន បានអនុញ្ញាតអោយ
ឯកឧត្តម ដេវីត វីដឌ័រ ឯកអគ្គរាជទូតចក្រ ភពអង់គ្លេស
ចូលជួបដើម្បីសំដែងការគួរ សម និង ជំរាបលា
នាព្រឹកថ្ងៃទី
១៣ ខែសីហា ឆ្នាំ២០០៨ នេះឯកឧត្តមឧបនាយក រដ្ឋមន្រ្តី សុខ
អាន
រដ្ឋមន្រ្តីទទួលបន្ទុកទីស្តី ការគណៈរដ្ឋមន្រ្តី
បានអនុញ្ញាតអោយឯកឧត្តម ដេវីត វីដឌ័រ ជាឯកអគ្គរាជទូត ចក្រភព
អង់គ្លេស ចូលជួប ដើម្បីសំដែងការគួរសម ជំរាបលា
ក្នុងឱកាសដែលឯកឧត្តមបានបញ្ចប់នូវបេសកកម្ម នៅក្នុងព្រះ
រាជាណាចក្រកម្ពុជា និងមានការពិភាក្សាទៅលើបញ្ហាមួយចំនួន
ដែលបញ្ហាដែលមានសារៈសំខាន់ដែលមានក្នុង ពេលបច្ចុប្បន្ន
ព្រះរាជាណាចក្រកម្ពជា ដែលក្នុងនោះរួម មាន៖
១-បញ្ហកំណែរទំរង់រដ្ឋាបាល, ២-បញ្ហាព្រំដែន, ហើយ និងទី
៣-បញ្ហាតុលាការខ្មែរក្រហម ។
នៅក្នុងឱកាសនៃជំនួបនោះ គឺឯកឧត្តម
ឯកអគ្គរាជទូតបានមានប្រសាសន៏លោកមានការចំណាប់អារម្មរណ៏
ខ្លាំងចំពោះដំណើរការនៃការវិវត្តន៏ក្នុងការកែទំរង់ផ្នែករដ្ឋាបាលសាធារណៈ
ហើយឯកឧត្តមក៏៑បានរៀបរាប់ ផងដែរថា ក្នុងខណៈពេលដែលឯកឧត្តម
បាននៅជាប់ជាមួយនឹងព្រះរាជាណាចក្រ កម្ពុជា ឯកឧត្តមសង្កេត ឃើញថា
ការធ្វើកំណែរទំរង់រដ្ឋបាល សាធារណៈ
នេះបានទទួលនូវលទ្ឋផលលើការអភិវឌ្ឍន៏សង្គមជាតិ យ៉ាងល្អប្រសើរ
ជាពិសេសនោះគឺឯកឧត្តមក៏បានបញ្ចាក់ អោយដឹង ផងដែរអំពីជំនឿចិត្តរបស់
ឯកឧត្តមចំពោះទស្សនវិស័យ នៃការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា
ដែលមាន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដែល
បាននាំសង្គមជាតិឆ្ពោះទៅកាន់វឌ្ឍនភាព និង សន្តិភាព។
លើសពីនេះទៅទៀតនោះ ឯកឧត្តម ក៏បាន លើកឡើងផង ដែរអំពីជោគជ័យ
នៃការកែទំរង់រដ្ឋបាល សាធារណៈ លើវិស័យមួយ ចំនួនដូចជា៖
វិស័យរដ្ឋបាលសធារណៈ វិស័យហិរញ្ញវត្ថុ ស្ថិរភាព សន្តិសុខ និង
សុខមាលភាពសង្គម។
ចំពោះ បញ្ហាកែរទំរង់រដ្ឋបាលសាធារណៈ នេះឯកឧត្ដម
ប៉ែន ងឿន
ទីប្រឹក្សាអបទីស្ដីការគណៈរដ្ឋមន្ដ្រី បានមានប្រសាសន៏យ៉ាងដូច្នេះថា
(ស្តាប់សំលេង)
ឯកឧត្តម ប៉ែន ងឿន ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្រ្តី
ក៏បានអោយដឹងផងដែរថា ឯកឧត្តមឯកអគ្គរាជ ទូត អង់គ្លេស
រូបនេះបានលើកឡើងផងដែរថា ប្រទេសខ្លួន មានទំនាក់ទំនងជិតស្និត ជាមួយ
នឹងធនាគារ ពិភពលោក ហេតុដូចនេះ ជាមួយនឹងរចនាសម្ព័ន្ឋល្អ
ទំនាក់ទំនងល្អ នៃបេសកកម្ម របស់លោកនានេះ នឹងយកទៅ ផ្សព្វផ្សាយ និង
ជួយទាក់ទាញអោយប្រទេសជាសមាជិក ដទៃទៀត មានការចាប់អារម្មណ៏
លើការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជាដូចរូបលោកដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន បានសង្កត់ធ្ងន់អោយដឹងផងដែរថា
កម្ពុជាមានតំរូវការចាំបាច់ លើការអប់រំមិនត្រឹមតែចំពោះអ្នក
ផ្តល់សេវាសុខភាព ប៉ុណ្ណោះទេ គឺត្រូវការពង្រឹងបន្ថែមអោយមាន
ប្រសិទ្ធិភាពខ្ពស់លើភ្នាក់ងារ
ប្រតិបត្តិការពិសេសដោយឯកឧត្តមឯកអគ្គរាជទូត បានធ្វើឆ្លើយតបវិញថា
លើគំរោងនេះ ខាងរាជរដ្ឋាភិបាលអង់គ្លេស មានគំរោងលើទឹកប្រាក់
៥៥លានដុល្លាសហរដ្ឋអាមេរិក ហេតុដូចនេះ
តាមរយៈការងាររបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា
នឹងជួយសំរួលអោយមានការ គិតគូរថា នឹងធ្វើ ឫជួយយ៉ាងណាចំពោះបញ្ហានេះ។ក្នុងឱកាសនោះដែរ
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន
ក៏បានលើកឡើងនូវចំណុចសំខាន់មួយនៃការកែរទំរង់សំរាប់ជាឧទាហរណ័
ជូនដល់ឯកឧត្តមឯក អគ្គរាជទូត ក្នុងនោះឯកឧត្ដម
ប៉ែន ងឿន
ទីប្រឹក្សាអបទីស្ដីការគណៈរដ្ឋមន្ដ្រី បានបញ្ចាក់យ៉ាងដូច្នេះថា
(ស្តាប់សំលេង)
អំពីចំនុចបញ្ហាព្រំដែនឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន
រដ្ឋមន្រ្តីទទួលបន្ទុកទីស្តី ការគណៈរដ្ឋមន្រ្តី ក៏បានជំរាប
ឯកឧត្តមឯក អគ្គរាជទូត ចំពោះដំណើរការជោគជ័យនៃការដាក់ បញ្ចូលប្រាសាទ
ព្រះវិហារ នៅឯទីក្រុងកេបិច
ប្រទេសកាណាដាដោយបានឆ្លងកាត់នូវដំណើរការចុះបញ្ចីប្រាសាទព្រះវិហារ
ជាបេតិ កភ័ណ្ឌពិភពលោក។ឧត្ដម
ប៉ែន ងឿន
ទីប្រឹក្សាអបទីស្ដីការគណៈរដ្ឋមន្ដ្រី
បានបញ្ចាក់យ៉ាងដូច្នេះថា
(ស្តាប់សំលេង)
ទាក់ទងនឹងបញ្ហាជំលោះប្រាសាទព្រះវិហារនោះ
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន បានបញ្ជាក់ថា
ភាគីកម្ពុជាយើងសំអាងលើ ខ្សែក្រវ៉ាត់ទាំង៦ គឺ៖
១-អនុសញ្ញាឆ្នាំ្១៩០៤ និងសន្ឋិសញ្ញាឆ្នាំ១៩០៧
២-
សេចក្តីសំរេចរបស់ក្រុងឡាអេ១៥ មិថុនា ១៩៦២
៣-
MOT
២០០០
៤-
TOR
២០០៣
៥- សេចក្តីសំរេច លើកទី
៣១ COM នៅទីក្រុងក្រៃឈឹ ប្រទេសញូហ្សេឡែន ឆ្នាំ២០០៧
៦- សេចក្តីសំរេច
ក្នុងការដាក់ប្រាសាទព្រះវិហារជាបញ្ជីបេតិកភ័ណ្ឌពិភពលោក
ក្នុងកិច្ចប្រជុំលើកទី ៣២
COM
នៅទីក្រុងកេប៊ិច
ប្រទេសកាណាដា។
ជុំវិញបញ្ហាតុលាការខែ្មរក្រហមវិញ ឯកឧត្តម
ដេវីត វីដឌ័រ ឯកអគ្គរាជទូតចក្រភពអង់គ្លេស ក៏បានព្រម ព្រៀង
និងទទួលស្គាល់ដូចគ្នាទៅនឹង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន ដែរថា
តុលាការខ្មែរក្រហម របស់កម្ពុជាបានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ
ក្នុងប្រសិទ្ឋភាព ដែលអាច ប្រមូលផ្តុំអ្នកច្បាប់ធំៗ
មកធ្វើការជាមួយគ្នានៅក្នុងព្រះរាជាណាចក្រកម្ពុជា
ហើយជាតុលាការគំរូតែមួយគត់ថ្មី ដែលនៅ ក្នុងនោះ មានចៅ ក្រមខ្មែរ
រួមគ្នាជាមួយនឹងចៅក្រមអន្តរជាតិ
ធ្វើការកាត់ក្តីយ៉ាងធំទៅលើការសំលាប់រង្កាល ដែល
ធ្លាប់មានកើតនៅក្នុងព្រះរាជាណាចក្រកម្ពុជាកាលពីពេលកន្លងទៅនេះ។
|