|
ជំនួបពិភាក្សា រវាង
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី សុខ អាន ជាមួយ លោកជំទាវ ម៉ាក់ការ៉ែត
អាដាមស៊ុន ឯកអគ្គរដ្ឋទូត អូស្ដ្រាលី
កាលពីថ្ងៃទី
១២ សីហា ឆ្នាំ ២០០៨ នៅទីស្ដីការគណៈរដ្ឋ មន្ដ្រី
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី
សុខ អាន
រដ្ឋមន្ដ្រីទទួល បន្ទុក ទីស្ដីការ គណៈ រដ្ឋមន្ដ្រី
បានអនុញ្ញាតិឱ្យលោកជំទាវ
ម៉ាក់ការ៉ែត អាដាមស៊ុន
ជាឯកអគ្គរដ្ឋទូតនៃប្រទេសអូស្ដ្រាលី ប្រចាំនៅ ព្រះរាជាណាចក្រ កម្ពុជា ចូលជួបដើម្បីពិភាក្សា អំពីបញ្ហា មួយ ចំនួន។
ក្នុងកិច្ចពិភាក្សានោះគឺមានបញ្ហាការអភិរក្សប្រាសាទអង្គវត្ដ
បញ្ហាទូទៅពាក់ព័ន្ឋនឹងការបោះឆ្នោត ហើយនឹងបញ្ហា
នៃការចរចាររវាងកម្ពុជា នឹងក្រុមហ៊ុន តុល
(TOLLS)
ស្ដីពីបញ្ហាពាណិជ្ជកម្មលើផ្លូវ រថភ្លើងនៅក្នុង
ព្រះរាជាណាចក្រកម្ពុជា។ ចំពោះនៅក្នុងបញ្ហាការអភិរក្ស ជួសជុលប្រាសាទអង្គរវត្ដ
ប្រទេសអូស្ដ្រាលី បានបញ្ជាក់ជាថ្មីឡើង វិញ ទៀតនៅ ក្នុងការគាំទ្រ
យ៉ាងពេញទំហឹងចំពោះប្រទេសកម្ពុជា ក្នុងកិច្ចអភិរក្សប្រាសាទអង្គរវត្ដ
នៅក្នុង ក្របខ័ណ្ឌ នៃ គំរោង ការណ៏ អភិរក្សប្រាសាទអង្គរវត្ដ របស់ប្រទេស
អូស្ដ្រាលី ហើយនៅក្នុង គំរោងការណ៏
នោះនឹងមានការចុះហត្ថលេខា
ទៅលើបញ្ហាជំនួយដែលជាបញ្ហាមួយ ពាក់ព័ន្ឋទៅនឹង ប្រទេសកម្ពុជា ជាមួយនិង
ប្រទេសអូស្ដ្រាលី ហើយនិង
UNESCO
។
នៅក្នុងកិច្ចប្រជុំនោះដែរ
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី
សុខ អាន
រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី បាន មាន ប្រសាសន៏ថា
ប្រាសាទអង្គវត្ដត្រូវបានចុះបញ្ជីបេតិកភ័ណ្ឌ ពិភពលោក តាំងពីឆ្នាំ
១៩៩២ ហើយយើង កំពុងតែ រៀបចំនូវគំរោងនៃការគ្រប់គ្រងប្រាសាទអង្គវត្ដ
អោយបានពេញលេញ ជាស្ថាពរ ហើយនៅក្នុងទៀត
ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី
សុខ អាន
មានការអបអរក្នុងនៅក្នុងចិត្ដយ៉ាងខ្លាំង ដែល ប្រទេសអូស្ដ្រាលី
បានបញ្ជាក់ជាថ្មីម្ដង ទៀតនៅចំនុច គាំទ្ររបស់ប្រទេសអូស្ដ្រាលី
ចំពោះការ អភិរក្ស ប្រាសាទអង្គវត្ដ ជាបន្ដ ទៅទៀត។ហើយ ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី
សុខ អាន
សង្ឃឹមថានិង មានការ ចុះហត្ថលេខា នៅក្នុងពេល ខាងមុខនេះ។
ចំពោះការអភិរក្សប្រាសាទអង្គរវត្ដ ឯកឧត្ដម
ប៉ែន ងឿន
ទីប្រឹក្សាអបទីស្ដីការគណៈរដ្ឋមន្ដ្រី
បានមានប្រសាសន៏ បន្ទាប់ពីកិច្ចប្រជុំបានបញ្ជប់យ៉ាងដូច្នេះថា
(ស្តាប់សំលេង) ចំពោះបញ្ហាបោះឆ្នោតទូទៅដែល គឺជាការបោះឆ្នោតជាតិ ដើម្បីជ្រើសរើសសមាជិកសភា នៅក្នុងព្រះ រាជាណាចក្រកម្ពុជា
កាលពីថ្ងៃទី ២៧ ខែកក្ដដា ឆ្នាំ២០០៨ កន្លងទៅនេះ ខាងប្រទេសអូស្ដ្រាលី
មានអ្នក សង្កេតការណ៏ ចេញមកពីសភានៃប្រទេសអូស្ដ្រាលី
ហើយស្ថានទូតអូស្ដ្រាលីប្រចាំនៅ ប្រទេសកម្ពុជា ខ្លួនឯងផ្ទាល់ ក៏បាន
បញ្ជូនក្រុមអ្នក អង្កេតការណ៏ចំនួន ១០ក្រុម
អោយទៅសង្កេតការណ៏ នៅក្នុង ព្រះ រាជាណាចក្រកម្ពុជា ដែលក្រុម
អ្នកអង្កេតការណ៏ទាំងនោះបានទៅសង្កេតការណ៏ នៅក្នុងទីក្រុងភ្នំពេញ
ខេត្ដបាត់ដំបង
និង នៅខេត្ដ ផ្សេងៗ ទៀត។
តាមសេចក្ដីសង្កេតការណ៏និងការចាប់អារម្មណ៏ទូទៅ
ខាង អូស្ដ្រាលីបានបញ្ជាក់ថា ការបោះឆ្នោតសភា អណត្ដិ ទី៤
នេះមានប្រសិទ្ធភាពច្រើន ជាងអាណត្ដិមុនៗ គឺមានប្រសិទ្ធភាព
ការងារនៃគណៈកម្មាធិការ ជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) និង
ប្រសិទ្ធភាព នៃ ដំណើរការរៀបចំការបោះឆ្នោត។ ហើយនៅថ្ងៃបោះឆ្នោតនេះទៀត
គឺដំណើរប្រព្រឹត្ដនៅ មានដំណើរការណ៏ ល្អប្រពៃជាងលើកមុន។
ចំពោះបញ្ហាបោះឆ្នោត
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី សុខ អាន
រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី បានជំរាបថា
ប្រទេសកម្ពុជា និងខិតខំ ធ្វើអោយកិច្ចការបោះឆ្នោតនេះ
អោយកាន់តែប្រសើរឡើង ពី មួយអាណត្ដិ ទៅមួយ អាណត្ដិ ហើយ
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី
សុខ អាន ក៏បាន
បញ្ជាក់ ផងដែរថា ប្រជាពលរដ្ឋខ្មែរ កាន់តែមានការ ចេះដឹងជ្រៅជ្រះ
ហើយកាន់តែមានការចេះដឹង ក្នុងការប្រើប្រាស់ សិទ្ធ របស់ខ្លួន
ក្នុងការបោះឆ្នោត នេះជាសេចក្ដី បញ្ជាក់ថា ក្នុងសម័យកាល ដែលដឹកនាំដោយ
សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន
ជានាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា
ដោយប្រទេសកម្ពុជាទទួល បាននូវស្ថេរភាពនយោបាយ មាន សន្ដិសុខក្នុងសង្គម
ដូច្នេះហើយប្រជាពលរដ្ឋខ្មែរ អាចមានលទ្ធិភាព ទទួលនូវការចេះដឹង
អំពីវប្បធម៌សម័យថ្មី នៃសង្គមមនុស្ស ហើយក៏ចេះប្រើសិទ្ធ របស់ខ្លួន
ក្នុងការ បោះឆ្នោត ហើយបញ្ជាក់ផងដែរថា លិទ្ធប្រជាធិបតេយ្យបាននឹងកំពុង
ចាករឹសយ៉ាងខ្លាំងក្នុងទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្ដម
ប៉ែន ងឿន
ទីប្រឹក្សាអបទីស្ដីការគណៈរដ្ឋមន្ដ្រី ក៏បានបញ្ជាក់យ៉ាងដូច្នេះថា
(ស្តាប់សំលេង) បន្ទាប់មកទៀត គឺមានការពិភាក្សា ទៅលើ បញ្ហាពាណិជ្ជកម្ម
ពាក់ព័ន្ធទៅនឹងរថភ្លើងនៅក្នុងប្រទេស កម្ពុជា។
ក្នុងនោះដែរភាគីខាងប្រទេសកម្ពុជា និងក្រុមហ៊ុនរបស់ប្រទេសអូស្ដ្រាលី
កំពុងតែ ធ្វើការ ចរចារ។ ជាការចរចារ
ដែលមិនមែនស្ថិតនៅក្រោមការគ្របដណ្ដប់របស់
រដ្ឋាភិបាល របស់ប្រទេស អូស្ដ្រាលីនោះទេ ក៏ប៉ុន្ដែជាការចរចារ មួយ
ដែលជាការចរចារ ជាលក្ខណៈពាណិជ្ជកម្មរវាង ក្រុមហ៊ុន តុល
(TOOLS
) ជាមួយក្រុមហ៊ុន នៃប្រទេស កម្ពុជា ដែលជាក្រុមហ៊ុនរថភ្លើងរបស់រដ្ឋ។
នៅក្នុងខណៈនោះក៏មាន ការពិភាក្សាអំពីតុលាការខ្មែរក្រហម
លោកជំទាវឯកអគ្គរដ្ឋទូត នៃប្រទេស អូស្ដ្រាលី បានបង្ហាញពីការគាំទ្រ
យ៉ាងខ្លាំង ចំពោះដំណើរការនៃ តុលាការកាត់ក្ដីខ្មែក្រហម
ក្នុង នោះលោកស្រី ឯកអគ្គរដ្ឋ ទូតបានទទួលស្គាល់ថា
តុលាការនេះមានដំណើរការប្រព្រឹត្ដទៅក្នុងលក្ខណៈល្អ ប្រកបដោយប្រសិទ្ធ
ភាព។
|