|
ប្រកាសឱ្យប្រើប្រាស់ផ្លូវលំអំណោយលោក ឩបកនាយករដ្ធមន្រ្តី សុខ អាន
ផ្លូវលំក្រាលថ្មល្អិតមួយខ្សែប្រវែង ២.០០០ម៉ែត្រ
ជាអំណោយរបស់ឩបនាករដ្ធមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ធ មន្រ្តី
ប្រធានក្រុមការងារចុះជួយខេត្តតាកែវ ផ្តល់ជូនប្រជាពលរដ្ធឃុំតាំងយ៉ាប
ស្រុកព្រៃកប្បាស ត្រូវបានលោក
សួង ចាន់ថន
មេធាវីរាជរដ្ធាភិបាល
និងជាប្រធានក្រុមការងារចុះជួយឃុំតាំងយ៉ាបប្រកាសប្រគល់ជូនប្រជាពល
រដ្ធប្រើប្រាស់។
លោក
ពូ វណ្ណថន
ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកព្រៃកប្បាស
ព្រមទាំងក្រុមបក្សភូមិ-ឃុំ បានអោយដឹងថា
ស្រុកព្រៃកប្បាសនេះតាមរយៈក្រុមការងារចុះជួយស្រុក-ឃុំ
ឩបនាករដ្ធមន្រ្តី សុខ អាន
បានជួយកសាងផ្លូវលំ
សាលារៀន អណ្តូងទឹក ស្រះទឹក សាលាបុណ្យជាច្រើន ធ្វើឱ្យ ប្រជាពលរដ្ធ
ងាយស្រួល ក្នុងការរស់នៅប្រចាំថ្ងៃ ។ ជាក់ស្តែងនៅឃុំតាំងយ៉ាប
តាមរយៈលោកសួង ចាន់ថន
ប្រធានក្រុមការងារឯកឩត្តម សុខ
អាន
បានជួយជួសជុលផ្លូវចំនួន៨ខ្សែរ ហើយផ្លូវក្រាលថ្មល្អិត
ស្ថិតនៅភូមិព្រៃចំបក់នេះមានប្រវែង ២.០០០ម៉ែត្រ ដែលបាន
ជួសជុលហើយរួចរាល់កាលពីចុងខែឩសភា កន្លងមកទៅនិង ប្រកាសឱ្យប្រើប្រាស់
នាពេលនេះ។
លោកសួង
ចាន់ថន
បានមានប្រសាសន៏ទៅកាន់អ្នកចូលរួមចំនួន ៩១១នាក់
ថាប្រទេសជាតិក្រោមការដឹកនាំ របស់សម្តេចតេជោ
ហ៊ុន សែន
ប្រមុខនៃរាជរដ្ធភិបាលបានកសាងអភិវឌ្ឍន៏ប្រទេសពីគ្មាន អី្វសោះរហូតរីក
ចំរើនលើគ្រប់វិស័យ ។ ទន្ទឹមនឹងនេះ លោកឩបនាយករដ្ធមន្រ្តី សុខ អាន
តាមរយៈក្រុមការងារ ឯកឩត្តមបាន ជួយកសាងផ្លូវលំ
នៅក្នុងឃុំតាំងយ៉ាបនេះ ដើម្បីជួយសំរួលការធ្វើដំណើររបស់ប្រជាពលរដ្ធ
។ លោកបានបន្ត ទៀតថា ដើម្បីឱ្យមានការកសាងប្រទេសកាន់តែចំរើនថែមទឿតនោះ
សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា
ព្រោះគណបក្សប្រជាជនកម្ពុជាធ្វើអត់សន្យាចោល ៕
|