|
ជំនួបរវាងឯកឧត្ដមឧនាយករដ្ឋមន្ដ្រី សុខអាន ជាមួយលោកស្រី
Erin SOTO
កាលពីថ្ងៃទី ០៧
ខែតុលា ឆ្នាំ២០០៨ វេលាម៉ោង ១៦:៣០
នាទី
ឯកឧត្ដម សុខ អាន
ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួល បន្ទុក
ទីស្ដីការគណៈរដ្ឋមន្ដ្រី ជួបជាមួយ
-លោកស្រី
Erin SOTO
នាយិកានៃស្ថាប័ន USAID
-លោកលេខា
ទី២តំណាងទូតជប៉ុន
-លោកតំណាងទូតអូស្ដ្រាលី
-លោក
Dominique FRESLON
តំណាងទូតបារាំង
ដែលជាតំណាងប្រទេសផ្ដល់ជំនួយដល់កម្ពុជា
ជួបសវនាការប្ដូរយោបល់ កាលពីថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០០៨
នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។
ឯកឧត្ដម សុខ
អាន
ឧបនាយករដ្ឋមន្ដ្រី
រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រីបានស្វាគមន៍យ៉ាង
កក់ក្ដៅ វត្ដមានលោកស្រីតំណាងស្ថាប័ន
AUSAID
និង លោកតំណាងអង្គទូត ព្រមទាំងមានក្ដីសោមនស្ស
រីករាយក្នុងការផ្លាស់ប្ដូរគំនិត
និងបទពិសោធន៍ទាំងឡាយជុំវិញច្បាប់ប្រឆាំងអំពើពុករលួយ និង
កំណែទំរង់ ច្បាប់ ហើយនិងតុលាការ។
បន្ទាប់មក ភ្ញៀវទាំងអស់បានថ្លែងអំណរគុណ ឯកឧត្ដម
សុខ អាន
ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ទទួលបន្ទុក
ទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលបានទទួលជូបភ្ញៀវនាឱកាសនេះ។
លោកស្រីតំណាងស្ថាប័ន AUSAID
និង លោកតំណាងអង្គទូតបានលើកយកមកពិភាក្សាជាមួយ ឯកឧត្ដម
សុខ អាន
ស្ដីពីច្បាប់ប្រឆាំងនឹងអំពើពុករលួយ និង កំណែទំរង់ច្បាប់
ហើយនិងតុលាការ ដើម្បីជារបាយការណ៍
ដាក់ជូនកិច្ចប្រជុំរបស់ប្រទេសផ្ដល់ជំនួយ ដែលហៅកាត់ថា
GDCC
ដែលគ្រោងធ្វើនៅថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០០៨។
វត្ថុបំណងជំនួបនេះធ្វើឡើងដើម្បីស្វែងយល់ជុំវិញ
ការវិវត្ដន៍ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ហើយនឹង
កំណែទំរង់ច្បាប់ និង
តុលាការនៅក្នុងក្របខ័ណ្ឌនៃការអនុវត្ដលើកិច្ចព្រមព្រៀងនៃអនុសាសន៍របស់
អង្គប្រជុំ របស់ប្រទេសផ្ដល់ជំនួយដល់កម្ពុជា
ដែលហៅកាត់ថា GDCC
កន្លងមក។
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី បានជំរាបមន្ដ្រីទូតជប៉ុន បារាំង
និង អូស្ដ្រាលី តំណាង GDCC
អំពីមោទនភាព របស់កម្ពុជាក្នុងការដែល រដ្ឋសភាជាតិខ្មែរ
បានអនុម័ត១៤០ច្បាប់ ដែលសុទ្ធតែមានសារសំខាន់នៅ ក្នុងការ
គ្រប់គ្រងប្រទេសជាតិ
ឃើញថាបានទទួលលទ្ធផលប្រសើរណាស់បើប្រៀបធៀបទៅនឹងប្រទេសជាច្រើននៅ
ជិតខាងកម្ពុជា។
កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលទ្ធផលក្នុងការបង្កើតច្បាប់ក្រម
និងនីតិវិធីរដ្ឋបវេណី ព្រមទាំងក្រម និង
នីតិវិធីព្រហ្មទ័ណ្ឌ ដែលជាអង្គច្បាប់ដ៏សំខាន់មួយមានជាង
៧០០មាត្រា ហើយដែល ក្នុងនោះប្រមាណ
១០០មាត្រាត្រូវបានសរសេរជាសេចក្ដីព្រៀងរួចហើយ។
នៅពេលណាដែលច្បាប់ព្រហ្មទ័ណ្ឌធ្វើបានចប់សព្វគ្រប់ហើយ
នោះច្បាប់ប្រឆាំងអំពើពុករលួយ នឹងត្រូវចាប់ ផ្ដើមជាបន្ទាន់។
ឯកឧត្ដម សុខ
អាន
ឧបនាយករដ្ឋមន្ដ្រី
រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រីក៏បាន
ជំរាបតំណាងទូត ដែលជាតំណាង GDCC
អំពីដំណើរការធ្វើសេចក្ដីព្រៀងច្បាប់ ក៏ដូចជាដំណើរការ
នៃការធ្វើច្បាប់ ដែលត្រួវប្រើពេលវេលាយ៉ាងយូរ
ដើមិ្បជជែកវែកញែកយ៉ាងល្អិតល្អន់ចំពោះអត្ថន័យ ក៏ដូចគ្នានឹង
ពាក្យពេចន៍ច្បាប់
ដែលត្រូវប្រើដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍន៍ និងបទពិសោធន៍
ពាក់ព័ន្ធទៅលើការ ប្រឆាំងនឹងអំពើពុករលួយ
ដែលរាជរដ្ឋាភិបាលកម្ពុជាបានហើយកំពុង ធ្វើប្រតិបត្ដិការ
ការពារ ប្រយោជន៍ ជាតិប្រឆាំងអំពើពុករលួយនៅកម្ពុជា។
តាមការស្វែងយល់របស់ភាគីកម្ពុជា
និងការផ្ដល់យោបល់ពីអ្នកជំនាញការធំៗ ដើម្បីប្រឆាំងនឹង
អំពើពុករលួយ អោយមានប្រសិទ្ធិភាពនោះ
ត្រូវមានការគិតគូរលើចំនុច៣ៈ
១-ការអប់រំ
និង ការការពារទុកជាមុន
២-ការអនុវត្ដន៍ច្បាប់
៣-ការគាំទ្រ និង ការចូលរួមពីពលរដ្ឋខ្មែរទូទៅ
ចំពោះច្បាប់ធំៗទាំង ៥
ដែលកម្ពុជាកំពុងតែប្រឹងប្រែងធ្វើសព្វថ្ងៃនោះគឹ ក្រម និង
នីតិវិធីរដ្ឋបវេណី និង ក្រម និង នីតិវធីព្រហ្មទ័ណ្ឌ
ហើយនឹងច្បាប់ប្រឆាំងអំពើពុករលួយ។
ការងារបច្ចុប្បន្នរបស់កម្ពុជាគឹសម្រប
សម្រួលអោយស៊ីសង្វាក់គ្នារវាងច្បាប់ទាំង ៥នេះ។
ឯកឧត្ដម សុខ
អាន
ឧបនាយករដ្ឋមន្ដ្រី
រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រីបានលើកឡើង
ផងដែរថា
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
បានកំណត់កន្សោមអាទិភាពរួចហើយ នៃការអនុម័តច្បាប់
ទាក់ទងនឹងសេចក្ដីព្រាងច្បាប់ចំនួន
៣ៈ
-សេចក្ដីព្រាងច្បាប់ស្ដីពីក្រមព្រហ្មទ័ណ្ឌ
-សេចក្ដីព្រាងច្បាប់ស្ដីពី ការប្រឆាំងអំពើពុករលួយ និង
-សេចក្ដីព្រាងច្បាប់ស្ដីពីអង្គការក្រៅរដ្ឋាភិបាល
ឯកឧត្ដម សុខ
អាន
ឧបនាយករដ្ឋមន្ដ្រី
រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រីបានលើកឡើង
បន្ថែមទៀត ជុំវិញការងារកំណែទំរង់តុលាការ
ដែលក្រោមកិច្ចសហការយ៉ាងល្អជាមួយ ប្រទេសផ្ដល់ជំនួយ ជាពិសេស
ប្រទេស ជប៉ុន និង បារាំង ទទួលបានលទ្ធផលជាផ្លែផ្កាជាអាទិ៍
សាលារាជបណ្ឌិតសភាវិជ្ជាជីវៈ តុលាការ ត្រូវបានបង្កើត ឡើង
ហើយចៅក្រម ក្រឡាបញ្ជី ព្រះរាជអាជ្ញា មេធាវី និង សាការី
ជាដើម ត្រូវបាន បណ្ដុះបណ្ដាលប្រកប ដោយគុណភាព ហើយក្នុងពេល ២
ឬ ៣ ឆ្នាំខាងមុខ ពួកគេនឹងចេញបំរើ ការងារ។
មន្ដ្រីស្ថានទូតជាតំណាង GDCC
នៅតែមានបំណងចង់ឃើញអោយ មានការបង្កើតច្បាប់ ប្រឆាំងអំពើ
ពុករលួយ អោយបានលឿនតាមដែលអាចធ្វើបាន។
ជាមួយគ្នានេះដែរក៏មានបំណងចង់ឃើញនូវភាពស្វាហាប់ថែមទៀតនៅក្នុងការតាក់តែង
និងអុនម័ត ច្បាប់ នៅក្នងការអនុវត្ដន៍ច្បាប់
ហើយនិងការផ្សព្វផ្សាយច្បាប់អោយបានជ្រាបទូលំទូលាយ។
ជំនួបនេះបានធ្វើឡើងនៅក្នុងបរិយាកាស
យោគយល់គ្នាយ៉ាងស្មោះស្ម័គ្រ។ នៅទីបំផុតមានការព្រមព្រៀង
រវាងរាជរដ្ឋាភិបាលកម្ពុជា ហើយនឹងមន្ដ្រីស្ថានទូត តំណាង
GDCC
ថានឹងមានការពិភាក្សា បន្ដទៅទៀត
ដើម្បីស្វែងយល់អំពីដំណើរវិវឌ្ឍន៍របស់កម្ពុជាក្នុងការធ្វើច្បាប់នានា
និងជាពិសេស ច្បាប់ប្រឆាំងអំពើពុករលួយ
ព្រមជាមួយនឹងការប្រឹងប្រែងជម្រុញអោយមានការកែទំរង់ច្បាប់
និង តុលាការនៅក្នុងប្រសិទ្ធភាព។
ឯកឧត្ដម សុខ
អាន
ឧបនាយករដ្ឋមន្ដ្រី
រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី
បានជំរាបជូនភ្ញៀវ ទាំងអស់ផងដែរថា
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រម្ពុជានឹង
ជុំរុញលើកកំពស់សេវាសាធារណៈ
ហើយសិក្ខាសាលាចំនួនពីរស្ដីពីកំណែទំរង់ និង
ស្ដីពីសេវាសាធារណៈនឹង រៀបចំធ្វើឡើងនាពេលខាងមុខ។
លោកស្រី Erin SOTO តំណាងស្ថាប័ន
AUSAID
និងមន្ដ្រីទូត បានវាយតំលៃខ្ពស់ចំពោះ ប្រសាសន៍របស់ ឯកឧត្ដម
សុខ អាន
ឧបនាយករដ្ឋមន្ដ្រី
រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី និង
ថ្លែងអំណរគុណ ចំពោះ ឯកឧត្ដមយ៉ាងជ្រាលជ្រៅចំពោះជំនួបនេះ។
|