|
សម្ដេចតេជាបង្ហាញជំនឿថា ការបោះឆ្នោតនឹងប្រព្រឹត្ដទៅដោយរលូន
និង គ្មានអំពើហិង្សា
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញជំនឿថា
ដំណើរការ បោះឆ្នោតនៅឆ្នាំ ២០០៨ នេះនឹងប្រព្រឹត្ដទៅដោយរលូន
និង គ្មានអំពើហិង្សា ។
សម្ដេចតេជា
នាយករដ្ឋមន្ដ្រីបានបង្ហាញជំនឿចិត្ដនេះជម្រាបជូនទៅកាន់លោកស្រី
ម៉េដ មូន
(MEG Munn)
សមាជិក
សភា និង
ជាអនុរដ្ឋមន្ដ្រីក្រសួងការបរទេសអង់គ្លេសនៅក្នុងជំនួបនាព្រឹកថ្ងៃទី
៦ ខែ មិថុនា នេះនៅ ក្រសួងការបរទេស និង
សហប្រតិបត្ដិការអន្ដរជាតិ ។
លោក
អ៊ាង សុផល្លែត
ជំនួយការសម្ដេចតេជោ
ហ៊ុន សែន
បានមានប្រសាសន៍ឱ្យដឹងថា លោកស្រី
ម៉េដ មូន
បានជម្រាប សម្ដេចតេជោថា
ដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាពេលនេះ
គឺដើមី្បស្វែងយល់ អំពីដំណើរការបោះឆ្នោត និង កំណែ
ទម្រង់នៅក្នុងប្រទេសកម្ពុជា ។
សម្ដេចតេជោ
ហ៊ុន សែន
បានជម្រាបជូនភ្ញៀវថា ដំណើរការបោះឆ្នោតឆ្នាំ ២០០៨ នេះ
គឺមានការ ខុសប្លែកពីដំណើការបោះ ឆ្នោតនៅឆ្នាំ ២០០៣
ព្រោះស្ថានភាពនាពេលនេះមានលក្ខណៈប្រសើរជាង ។ សម្ដេចតេជោថា
ដំណើរការបោះឆ្នោះនឹងប្រព្រឹត្ដទៅដោយល្អប្រសើរ រលូន និង
គ្មានអំពើហិង្សាឡើយ ព្រោះបញ្ហាសេដ្ឋកិច្ច និង
នយោបាយមានស្ថិរភាពល្អ ដែល
បង្កឱ្យមានបរិយាកាស ល្អសម្រាប់ការរៀបចំបោះឆ្នោត ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានជម្រាបជូនភ្ញៀវផងដែរ
ពាក់ព័ន្ធទៅនឹងបញ្ហាកំណែទម្រង់ថា ប្រសិនជាគណបក្សប្រជា
ជនកម្ពុជាឈ្នះឆ្នោតសម្ដេចនឹងធ្វើជានាយករដ្ឋមន្ដ្រី
ហើយនៅពេលនោះ កំណែទម្រង់ដែលជាយុទ្ធសាស្ដ្រចតុកោណជំ ហានទី ២
នឹងត្រូវបន្ដ ។
គួររំលឹកផងដែរថា
កាលពីថ្ងៃទី០១ មិថុនា ២០០៨ ក្នុងឱកាសបិទសន្និសិទ្ធជាតិ
ស្ដីពីការរីកចំរើន របស់ប្រជាពលរដ្ឋ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
បានលើកឡើងផងដែរទាក់ទង និង
ការបន្ដយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋា ភិបាលនៅជំហានទី ២
ទៀត ។
ហើយមុខព្រួញជាច្រើននឹងត្រូវសម្រួច
ជាពិសេសគីការប្រឆាំងអំពើពុករលួយ ។ កំណែទម្រង់មុខងារសាធារណៈ
កំណែ ទម្រង់កងកម្លាំងប្រដាប់អាវុធ និង
ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈជំហានទី ២ ។
|