|
យុគសម័យអង្ករនៅកម្ពុជា
ចាប់តាំងពីដើមឆ្នាំ ២០០៨ មក ប្រជាជនកម្ពុជា
ក៏ដូចជាប្រជាជននៅលើពិភពលោកមានការភ្ញាក់ផ្អើល
គួរឱ្យព្រួយអំពីការ ឡើងថ្លៃស្រូវអង្ករយ៉ាងខ្លាំង
ដែលរុញច្រានឱ្យបណ្ដាផលិតផលស្បៀងមួយចំនួនទៀត
មានចរន្ដឡើងថ្លៃរត់តាមសង្វាក់ ក្នុងរបត់ជាមួយគ្នា ។
នៅក្នុងព្រឹត្ដិការណ៍ទីផ្សារកសិផលធម្មជាតិមួយរបស់អង្គការសេដាកផ្សាយឆ្នាំទី
២ លេខ ១ ចេញផ្សាយខែឧសភា ឆ្នាំ ២០០៨
បានចេញផ្សាយនូវអត្ថបទមួយ ដែលបានសរសេរថា
តម្លៃអង្ករនៅទីក្រុងភ្នំពេញកើនឡើង ប្រហែល ៩០ ភាគ រយ
ក្នុងអំឡុង ៤ ខែ ដើមឆ្នាំ ២០០៨ នេះ
ហើយតម្រូវការអង្ករនៅលើពិភពលោក
ក៏កើនជាលំដាប់រយៈពេលជាច្រើនឆ្នាំ ចុងក្រោយនេះ ។
នេះដោយសារការប្រឈមមុខ ទៅនឹង ផលិតកម្មស្រូវនៅទ្រឹង
មិនរីកចម្រើនទៅមុខ ។ គេបានរកឃើញ ថាក្នុងរយៈពេល ២៥ ឆ្នាំ
មុននេះ
បរិមាណស្រូវស្ដុកទុកក្នុងពិភពលោកស្ថិតក្នុងកម្រិតទាបបំផុត
។ ប្រទេសដែលលី្បខាង នាំចេញអង្ករ នៅតំបន់អាស៊ីអាគ្នេយ៍យើងនេះ
មួយចំនួនបានរឹតតិ្បតកម្រិតនាំចេញអង្កររបស់ខ្លួនលក់ទៅក្រៅប្រទេស
។
មើលឃើញស្ថានបែបនេះ លោក
យ៉ង់ សាំងកុមារ
នាយកមជ្ឈមណ្ឌលសិក្សា និង អភិវឌ្ឍន៍កសិកម្មកម្ពុជា
បានមានប្រ សាសន៍ថា នៅពេលស្រូវអង្ករឡើងថ្លៃ
វាជាមោទនាភាពខ្ពស់របស់ប្រជាពលរដ្ឋកម្ពុជា
ដែលភាគច្រើនសុទ្ធតែជាកសិករ ។
សំដែងនូវសេចក្ដីសប្បាយរីករាយនេះ លោកបានលើកឡើងថា ៖
។
ទោះបីជាការឡើងថ្លៃ
នៃស្រូវអង្ករនេះអាចធ្វើឱ្យប៉ះពាល់ដល់ជីវភាបប្រជាជនមួយចំនួនតូច
តែលោកមាន វិធានការជា ស្រេចក្នុងការបណ្ដុះបណ្ដាល
ប្រជាកិសករឱ្យមានជីវភាពធូធារដោយសារអង្ករឡើងថ្លៃ
។
នៅក្នុងព្រឹត្ដិបត្រលេខដដែលបានបញ្ផាក់ឱ្យដឹងទៀតថា
ការវិវត្ដន៍នៃតម្លែស្រូវបានកើនឡើងប្រហែល ៧០ ភាគរយ ជា
មធ្យមក្នុងរយៈពេល ៣ ខែ ដើមឆ្នាំ ២០០៨ ។
ប្រឈមមុខនឹងតម្លៃស្រូវអង្ករចេះតែកើនឡើង
រដ្ឋាភិបាលកម្ពុជាបានដាក់ បម្រាបការនាំចេញរយៈពេល២ ខែ
(ខែមេសា និង ឧសភា) ដោយមាន ការណែនាំឱ្យពាណិជ្ផករ និង
ម្ចាស់រោងម៉ាស៊ីនកិន
ស្រូវកត់ត្រានូវបញ្ផីសារពើភណ្ឌរបស់ខ្លួន ។
ដូចគ្នានេះដែរក្រុមហ៊ុន
Green Trade
កាន់កាប់ដោយរដ្ឋ បានបញ្ចេញអង្ករ លក់ជាសាធារណៈក្នុងតម្លៃ
១៨០០ រៀល ក្នុង ១ គីឡូក្រាម ។
លើសពីនេះទៀតរដ្ឋាភិបាលបានបញ្ចេញលុយ ១០ លាន
ដុល្លារអាមេរិក សម្រាប់ឱ្យរោងម៉ាស៊ីនប្រមូលទិញស្រូវ
ដើមី្បកុំឱ្យស្រូវហូរទៅប្រទេសជិតខាងច្រើនហួសប្រមាណពេក។
ថែ្លងពីភាពជាដៃគូ ក្នុងការអភិវឌ្ឍន៍ប្រជាជនកម្ពុជាជាមួយដំណាំកសិកម្ម
លោកបានមានប្រសាសន៍ថាៈ
។
ការមើលឃើញស្រូវអង្ករចេះតែមានការឡើងថ្លៃ
ដែលជះឥទ្ធិពលពីទីផ្សារពិភពលោក ។
ក្រសួងពាណិជ្ផកម្ម បានបង្ហាញ នូវចក្ខុវិស័យរបស់ខ្លួនថា
នៅឆ្នាំ ២០១៥
កម្ពុជានឹងប្រែក្លាយឱ្យទៅជាឆ្នាំងបាយពិភពលោកមួយ ។
តាមរបាយការណ៍ពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង
នេសាទបានឱ្យដឹងថា ឆ្នាំ ២០០៧ ស្រូវវស្សាធ្វើបានលើផ្ទៃដី
២,២៤ លានហិកតា ។ បរិមាណផលស្រូវទទួលបាន ៥,៣៦ លានតោន
រួមជាមួយផ្ទៃដូស្រួវប្រាណង ០,៣៤ លានហិកតា ទទួល ផលបាន ១,៣៦
លានតោន ។ ទាំងប្រាំង ទាំងវស្សាផ្ទៃដីដាំដុះមាន ២,៥៨
លានហិកតា ។ ផលស្រូវទទួលបានជាង ៦ លានតោនស្រូវ ។
|