|
ជំនួបរវាងឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី
សុខ អាន ជួបជាមួយ លោក
Navin Shenoy
អនុប្រធាន
កុ្រមហ៊ុន
Intel
ស្តីពីការ បណ្តុះបណ្តាលលើវិស័យកុំព្យូទ័រ
កាលពីថ្ងៃទី០២ កញ្ញា ឆ្នាំ ២០០៨ នៅវេលាម៉ោង ៦ ល្ងាច
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី
សុខ អាន
រដ្ឋមន្ដ្រី ទទួលបន្ទុកទីស្ដីគណរដ្ឋមន្ដ្រី បានអនុញ្ញាត្ដិឱ្យលោក
Navin Shenoy
អនុប្រធាននិងជាអ្នកគ្រប់គ្រងក្រុមហ៊ុន
Intel
ប្រចាំនៅអាស៊ី ចូលជួបដើម្បីពិគ្រោះការងារមួយចំនួនដែលពាក់ព័ន្ធ
ទៅនិងការបំពាក់ប្រព័ន្ធកំព្យូទ័រ ក្នុង ប្រទេសកម្ពុជា ។
នៅក្នុងនោះលោក
Navin Shenoy
បានលើក ឡើងនូវវិស័យចំនួន ៤ ដែលលោកយល់ឃើញថា ជាវិស័យ
ជួយប្រទេសកម្ពុជាដើម្បីឱ្យពលរដ្ឋកម្ពុជាទាងំអស់ ទទួលបាននូវ
ចំនេះដឹងខាងផ្នែក កំព្យូទ័រឱ្យកាន់តែ ខ្ពស់ ឡើង។
ក្នុងវិស័យទាំងបួននោះមានិវស័យដូចជា ៖
ទី១ ៖ វិស័យវិនិយោគទៅលើការអប់រំ ដែលក្នុងនោះលោក
Shenoy
បានលើកឡើងអំពីការចាំបាច់ ដើម្បីធ្វើ អោយការហ្វឹកហ្វឺនដល់គ្រូបង្រៀន
ដើម្បីអោយគ្រូបង្រៀនទាំងនោះមានចំនេះដឹងខាងកំព្យូទ័រ និងអាចយក ចំនេះដឹងនេះទៅបង្រៀននិង
ប្រើប្រាស់ នៅក្នុងថា្នក់រៀន ។ ហើយម្ប៉ាងទៀតក៏មានការធ្វើ សមារហណកម្ម ទៅលើ វិជ្ជាខាងផ្នែក
Internet Technology
ក្នុងសាលារៀន។
កាលណាគ្រូបង្រៀន ទទួលបានចំណេះដឹងខាង
Internet
អាចបំពាក់ការសិក្សាដោយប្រព័ន្ធ កុំព្យូទ័រ
ជាពិសេសមុខវិជ្ជានៃការ ប្រើប្រាស់ប្រព័ន្ធកំព្យូទ័រ។ នេះបញ្ជាក់ឱ្យឃើញថា វិនិយោគនៃការអប់រំមាន វិសាលភាពធំធេងណាស់
ដែលខាង Intel
អាចនិងចូលមក វិនិយោគនៅក្នុងប្រទេសកម្ពុជា ។
ទី២ ៖
ការអភិវឌ្ឍន៏ខាងផ្នែកហេដ្ឋារចនាសម្ព័ន ជាពិសេសហេដ្ឋារចនាសម្ព័ន្ឋ
គាំទ្រ ប្រព័ន្ធ
Internet ដែល
ហៅថា Broadband
Infrastructure។
Broadband
Infrastructure
មានន័យថាហេដ្ឋារចនាសម្ព័ន
Broadband
បានដែលសំរាប់គាំទ្រ
Internet
មានតំលៃថោក ក៏អាចជាការលើកទឹកចិត្ដឱ្យមានការប្រើប្រាស់់ប្រព័ន្ធ
Internet
កាន់តែច្រើនឡើងផងដែរ។
ដូច្នេះក្រុមហ៊ុន
Intel
អាចមកវិនិយោគនៅកម្ពុជា និងរៀបចំផ្ដល់យ៉ាងណា ដើម្បីឱ្យហេដ្ឋារចនាសម្ព័ន្ធ
Broadband
បានសំរាប់គាំទ្រ
Internet
ចុះថោកដើម្បីអោយកាន់តែមានមនុស្សប្រើច្រើន ។
ទី៣ ៖
គឺនៅក្នុងបញ្ហនោះ លុះត្រាតែអ្នកប្រើ
Internet
មានកំព្យូទ័រខ្លួនឯង ដូច្នេះបើកំព្យូទ័រនោះវា ថ្លៃពេក
ពិបាកនិងធ្វើអោយមនុស្សគ្មានលិទ្ធិភាពនិងការប្រើប្រាស់កំព្យូទ័រ ហើយ
Intel
កំពុងតែ ធ្វើការផលិតនូវកំព្យូទ័រ ដែលប្រើប្រាស់
Chip ។
Chip
គឺជាសសៃគ្រឿងក្នុងរបស់កំព្យូទ័រ ដែលអាច
ធ្វើឱ្យកំព្យូទ័រដំណើរការបាន ហើយមានតំលៃថោក
ទោះបីជាការប្រើប្រាស់កំព្យូទ័រ
Laptop រឺ
កំព្យូទ័រ
Desktop ហើយបើកាលណា ប្រើ
Chip
ដែលបង្កើតឡើងដោយក្រុមហ៊ុន
Intel
នេះគឺកុំព្យូទ័រមានតំលៃតែ ២០០ ដុល្លា
ប៉ុណ្ណោះដែលអាច ឱ្យប្រជាជន ភាគច្រើនទទួលយកបាន ។
ទី៤
៖ គឺការអភិវឌ្ឍន៏ រឺ ធ្វើអោយ
មានការរីកចំរើនវិស័យឧស្សាហកម្មកំព្យូទ័រ
ក្នុងផ្ទៃប្រទេស ។
ចំនុចទាំងបួននេះហើយ
ដែលលោក Navin
Shenoy
បានលើកឡើងក្នុងកិច្ចពិគ្រោះការងារជាមួយ
ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី
សុខ អាន
រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណរដ្ឋមន្ដ្រី
ឯកឧត្តមក៏បានសាកសួរដើម្បីស្វែងរក អោយដឹង អំពីផលប្រយោជន៏ នៃការប្រើប្រាស់
Internet
នៅតាមបឋមសិក្សានិងមធ្សមសិក្សា។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី
ក៏បានលើកសំនួរ សាកសួរ លោក
Shenoy
តើធ្វើយ៉ាងណាដើម្បីការប្រើប្រាស់
Internet
នៅតាមបឋមសិក្សានិងនៅមធ្សមសិក្សា
បានទទួលផលប្រយោជន៏
ហើយទទួលបាននូវការយកចិត្ដ ទុកដាក់ ពីគ្រូនៅតាមបឋមសិក្សានិង
មធ្សមសិក្សា នោះ?
ខាងក្រុមហ៊ុន
Intel
បានជំរាបឆ្លើយទៅ
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី
ថាបើសិនជា កិច្ចការទាំង ៤ ដែលគេលើកឡើង ព្រមៗគ្នា
នោះដំណើរការនៃការសិក្សា Internet
នៅកម្ពុជានឹង
អាចចំរើនបានចាប់ពី បឋមសិក្សា និងបឋមសិក្សាឡើងទៅ។
ហើយដើម្បីជួយជំរុញអោយលោកគ្រូ-អ្នកគ្រូ មានចេតនាចង់ចេះ ចង់ដឹង និង យកចំណេះដឹងនេះមកប្រើប្រាស់នៅក្នុងសាលាផងនោះ
គឺ នៅថ្ងៃស្អែកនេះ ក្រុមហ៊ុន
Intel
នឹង ធ្វើកិច្ច
ពិភាក្សាជាមួយក្រសួងយុវជន និងកីឡា ហើយក្រុមហ៊ុន នឹងចេញសេចក្តីប្រកាស
ដើម្បីជំរុញអោយ លោកគ្រូ និង អ្នកគ្រូ ទទួលបាននូវ វិក្រិត្យការ
ដើម្បីអោយមានការចាប់អារម្មរណ៏ និងចង់ប្រើកុំព្យូទ័រ។
ហើយខាងក្រុមហ៊ុន
Intel
ចាប់អារម្មណ៏យ៉ាងខ្លាំង
ដោយឃើញប្រទេសកម្ពុជាយកចិត្ដទុកដាក់ លើបញ្ហ យុវជន
ដែលបានចេញពីការសិក្សា មធ្សមសិក្សា ហើយមិនបានបន្ដចូលឧត្ដមសិក្សា
តែដោយចង់ ស្វែងរក ការងារ ធ្វើ
អ្នកទាំងនោះនិងទទួលបាននូវការបន្ដុះបណ្ដាលពីរាជរដ្ឋាភិបាល
ដើម្បីឱ្យកា្លយជា
ប្រភពធនធាន មនុស្ស
អាចបំរើកិច្ចការឧស្សាហកម្មដែលត្រូវការ ។
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី សុខ អាន
រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណរដ្ឋមន្ដ្រី
ក៏បានលើកឡើងអំពីការងាររបស់ រាជារដ្ឋាភីបាល ដើម្បីធ្វើយ៉ាងណាឱ្យមាន
តុល្យភាព រវាងតំរូវការពលកម្មជាប្រភពធនធាន ដែលមានការ ចេះដឹងខ្ពស់
ក៏ដូចគ្នានិងផ្ដល់នូវធនធានទាំងនោះសំរាប់ឧស្សាហកម្ម
ក៏ដូចជាវិស័យផ្សេងៗ ទៀតក្នុងការ អភវឌ្ឍន៏ ប្រទេសជាតិ ។
នៅក្នុងការពិភាក្សាទាំងនេះ ខាងក្រុមហ៊ុន
Intel មានជំនឿនិងមានទំនុកចិត្ដចំពោះ ការអភិវឌ្ឍន៏និង
គំរោង របស់រាជរដ្ឋាភិបាលដែលបានមើលចំ ចំពោះបញ្ហហើយបានត្រៀមខ្លួន
ដើម្បី ធ្វើអោយការអភិវឌ្ឍន៏ ទាំងនោះ ទទួលបានជោគជ័យ។ ឆ្លៀតក្នុងអោកាស
នោះ លោក
Navin Shenoy
បានសសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា
ដែលទើបតែបានឆ្លងកាត់ការរៀបចំការបោះឆ្នោត ដែលបានប្រព្រឹត្ដទៅដោយមាន លក្ខណៈយុត្ដិធម៍
មាន សេរីភាព ហើយក៏ជាជោគជ័យមួយក្ន្មុងការបណ្ដុះបណ្ដាល លិទ្ធិប្រជាធិតេយ្យនៅក្នុង ប្រទេសកម្ពុជា ។
ដោយសារប្រទេសកម្ពុជាមានស្ថេរភាពនយោបាយ សន្ដិសុខសង្គម
និងដំនើរឈានទៅ មុខក្នុងវិស័យអបរំ នៅក្នុងប្រទេសកម្ពុជា ទើបធ្វើឱ្យក្រុមហ៊ុន
Intel មានចំណាប់អារម្មណ៏និងទុកចិត្ដខ្ពស់ ហើយជាការផ្ដល់ក្ដី
សង្ឃឹមចំពោះអ្នកវិនិយោគ ក៏ដូចជា
ផ្ដល់ក្ដីសង្ឃឹមក្នុងការអភិវឌ្ឍន៏ជាតិក្រោមការ ដឹកនាំដ៏ ឈ្លាសវៃ
របស់
សម្ដេចអគ្គមហាសេនា
បតិតេជោ ហ៊ុន សែន
នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ។
|